34.1 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

អ្នកវិភាគ៖ ការ​បោះឆ្នោត​ឃុំ-សង្កាត់​គឺ​មិន​មែន​ដើម្បី​ធ្វើ​បាប​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ទេ

អ្នកវិភាគ​នយោបាយ និង​សង្គម​ព្រមាន​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់ គឺជា​កិច្ចការ​ដែល​ចាំបាច់​បំផុត​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន ក្នុង​ការ​បម្រើ​ពលរដ្ឋ​ដោយ​ពិតប្រាកដ មិន​មែន​ដើម្បី​ធ្វើ​បាប​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឱ្យ​ខ្លួន​នោះ​ទេ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៧ ឧសភា ថា ការ​បោះឆ្នោត និង​ការ​រៀបចំ​ឱ្យ​ឃុំ-សង្កាត់​មាន​អំណាច​ស្វ័យភាព​ក្នុង​ការ​បម្រើ​ពលរដ្ឋ​ដោយ​ពិតប្រាកដ នោះ​ទើប​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មាន​ចាំបាច់​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន។ បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ការ​ឈ្នះ​ឆ្នោត​ដែល​ទទួល​បាន​អំណាច​ពី​ប្រជាពលរដ្ឋ និង​បាន​អំណាច​ពី​រដ្ឋ​យក​ទៅ​ប្រើប្រាស់ គឺ​សម្រាប់​លើក​កម្ពស់​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​ឧបសគ្គ​ដែល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ...

ជំនួប​លោក កឹម សុខា និង​លោក ហ៊ុន សែន ជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ

មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជាង ៤​ម៉ោង​អំពី​បញ្ហា​វិបត្តិ​ជាប់​គាំង​នយោបាយ និង​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ឱកាស​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ហ៊ុន ណេង ដែល​ជា​បងប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ត្រូវ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៨ ឧសភា ថា ក្នុង​ឱកាស​ដែល​លោក និង​សហការី​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បងប្រុស​បង្កើត​ទី​ពីរ​របស់​លោក​នាយករដ្ឋមន្ត្រី...

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌ ឱ្យ​ទម្លាក់​ចោល​បទ​ចោទ និង​ការ​ដោះលែង​សកម្មជន​គណបក្ស​ភ្លើង​ទៀន ឱ្យ​នៅ​ក្រៅ​ឃុំ ព្រមទាំង​ពន្យារ​នីតិវិធី​តុលាការ​កុំ​ឱ្យ​មាន​ការ​កោះហៅ​ក្នុង​អំឡុង​ពេល​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា ខាងមុខ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៣ ឧសភា ថា តាម​គោលការណ៍​ច្បាប់ ការ​ទម្លាក់​ចោល​បទ​ចោទ ឬ​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​សមត្ថកិច្ច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គ​ច្បាប់។ ដោយឡែក​ក្រសួង​យុត្តិធម៌​ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ ពុំ​មាន​សមត្ថកិច្ច និង​សិទ្ធិ​អំណាច​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​នោះ​ទេ។ លោក​បន្ថែម​ថា មាន​តែ​ការ​ចូលរួម​នៅក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​ប៉ុណ្ណោះ​ដែល​ជា​មធ្យោបាយ​ខាង​ផ្លូវច្បាប់​តែ​មួយ​គត់ ក្នុង​ការ​ការពារ​ខ្លួន​តាមរយៈ​នៃ​ការ​ពឹងពាក់​មេធាវី​ដើម្បី​ជួយ​ការពារ​ក្តី​នៅ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​នោះ។ លោក ជិន...

លោក ស ខេង ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ដោះស្រាយ​សំណើ​នានា​ជូន​សមាជិក​បក្ស​នៅ​មូលដ្ឋាន

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ដោះស្រាយ​សំណូមពរ និង​សំណើ​នានា​ដល់​សមាជិក​គណបក្ស​របស់​ខ្លួន​នៅ​មូលដ្ឋាន ដែល​ជួប​បញ្ហា​នានា​ក្នុង​ជីវភាព​រស់នៅ និង​ផ្តល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​ទីស្នាក់ការ​គណបក្ស​កាន់​អំណាច​ស្ថិត​ក្នុង​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២២ ថា ថ្នាក់​ដឹកនាំ ក្រុម​ការងារ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​រៀបចំ​វេទិកា​សាធារណៈ​ឱ្យ​បាន​ទៀងទាត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា កង្វល់ និង​សំណូមពរ​នានា ដើម្បី​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេលវេលា​ទៅ​តាម​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ។ លោក...

ក្រុម​អ្នក​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ​ថា​នឹង​គ្មាន​តម្លាភាព

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ប្រឆាំង​ដាច់អហង្ការ​ចំពោះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ ព្រោះ​ជា​ការ​បោះឆ្នោត​មួយ​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​ដែល​ធ្វើ​ឲ្យ​គ្មាន​យុត្តិធម៌ និង​គ្មាន​តម្លាភាព។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១ ឧសភា ថា ការ​បោះឆ្នោត​ដែល​គ្មាន​យុត្តិធម៌ និង​គ្មាន​តម្លាភាព គ្រាន់តែ​ជា​ការ​រៀបចំ​នូវ​ផែនការ​មួយ​ដើម្បី​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ឱ្យ​ចូលរួម​ក្នុង​ល្បិចកល​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។ លោក គឹម សុខ អះអាង​ថា ការ​ចូលរួម​នូវ​ការ​បោះឆ្នោត​ដែល​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​បែប​នេះ គឺជា​ការ​ជួយ​លើក​តម្កើង​នូវ​សភាវៈ​អាក្រក់ ដើម្បី​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ ទង្វើ​បែប​នេះ...

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ថា​លោក សៀម ភ្លុក មិន​អាច​គេចវេស​ពី​ផ្លូវច្បាប់​បាន​ឡើយ

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ព្រមាន​ថា លោក សៀម ភ្លុក ដែល​ជា​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ នឹង​មិន​អាច​គេចវេស​ពី​ការ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​របស់​កម្ពុជា​បាន​ឡើយ បើ​ទោះជា​បាន​អះអាង​ថា​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​បន្ទាប់ពី​ទទួល​បាន​ឯកសារ​ពាក់ព័ន្ធ​លើ​សំណុំរឿង​របស់​លោក​ពី​តុលាការ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក VOD ដកស្រង់​សម្ដី​ថា លោក សៀម ភ្លុក នឹង​មិន​អាច​គេច​ខ្លួន​ទៅ​ណា​បាន​ឡើយ ហើយ​អាជ្ញាធរ​បាន​ចាត់​វិធានការ​ខ្លះៗ​ហើយ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​រូប​នេះ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ប្រភព​ដដែល​អះអាង​ថា វិធានការ​បន្ត​គឺ​ក្រសួង​មហាផ្ទៃ​កំពុងតែ​រង់ចាំ​អនុវត្ត​តាម​ការ​បញ្ជា​របស់​ស្ថាប័ន​អយ្យការ​ប៉ុណ្ណោះ បើ​ទោះជា​លោក សៀម ភ្លុក បាន​ព្យាយាម​គេចវេស​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ដីកា​ក៏ដោយ...

អ្នក​តស៊ូ​មតិ៖ គ.ជ.ប ជា​វាំងនន​ខ្មៅ​បិទ​បាំង​ទង្វើ​បំពាន​ច្បាប់​របស់​បក្ស​កាន់​អំណាច

អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា ដំណើរការ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ គឺជា​ការ​រៀបចំ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​ដែល​យក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជា​វាំងនន​ខ្មៅ ដើម្បី​បិទ​បាំង​ទង្វើ​បំពាន​ច្បាប់​របស់​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១៩ ខែ​មេសា ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ត្រូវ​ដឹកនាំ​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ...

លោក ហ៊ុន សែន ថា​បើ​បក្ស​លោក​ឈ្នះ​ឆ្នោត នោះ​ពលរដ្ឋ​អាច​រស់នៅ​ដោយ​សុខដុមរមនា

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត នោះ​ពលរដ្ឋ​អាច​រស់នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​សុខដុមរមនា ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ក៏ដោយ។ ថ្លែង​ក្នុង​ពិធី​ដាក់​សម្ពោធ​សមិទ្ធផល​នានា​ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​ទីក្រុង​ភ្នំពេញ​ជំហាន​ទី​៤ នា​ថ្ងៃ​ពុធ ទី​២០ មេសា នេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មន្ត្រី និង​អាជ្ញាធរ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដោយ​សេរី។ លោក ហ៊ុន សែន បញ្ជាក់​ថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបលោក​កំពុង​ដឹកនាំ​បច្ចុប្បន្ន​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត នោះ​អ្នក​ណា​ក៏​នៅ​ជាមួយ​គ្នា​បាន​ដែរ ខណៈ​បច្ចុប្បន្ន...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ឪពុក​ខ្លួន​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត

បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី និង​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​គាំទ្រ​ឪពុក​របស់​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត ដើម្បី​អាច​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព​រុងរឿង​កាន់តែ​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន។ លោក ហ៊ុន ម៉ាណែត បាន​អះអាង​នៅ​ក្នុង​ពិធី​សម្ពោធ​កុដិ​មួយ​កន្លែង​ក្នុង​វត្ត​ព្រៃតុម្ព ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ថា ឪពុក​របស់​លោក​តែង​គិតគូរ​ជាប់​ជា​ប្រចាំ​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ ហើយ​តែង​នៅ​ក្បែរ​ពលរដ្ឋ​ខ្មែរ​គ្រប់​ពេលវេលា​ទាំងអស់។ លោក ហ៊ុន ម៉ាណែត អះអាង​ថា ឪពុក​របស់​លោក​បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ជូន​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​ទាំងមូល ដោយ​ការ​ការពារ​មិន​ឱ្យ​មាន​ការ​វិលត្រឡប់​មក​វិញ​នូវ​របប​ប្រល័យ​ពូជសាសន៍ ដែល​ជា​ស្នាដៃ​ក្នុង​ការ​ស្វែងរក​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ឱ្យ​រស់នៅ​ក្នុង​សុខ​សន្តិភាព...

លោក កឹម សុខា ថា​សន្តិភាព​ពិតប្រាកដ​កើត​មាន​លុះត្រា​មិន​ទុក​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ជា​សត្រូវ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​គណបក្ស​កាន់​អំណាច លោក កឹម សុខា លើកឡើង​ថា សន្តិភាព​ពិតប្រាកដ​កើតឡើង​ទៅ​បាន​លុះត្រាតែ​ប្រទេស​មួយ​អាច​ទទួល​យក​បាន​នូវ​ទស្សនៈ​ខុស​គ្នា មិន​ចាត់ទុក​គ្នា​ជា​សត្រូវ និង​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​រូប​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ទាំងអស់។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​ឱកាស​ខួប​ទី​៤៧​ឆ្នាំ​ដែល​របប​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត ឡើង​កាន់​អំណាច​នៅ​កម្ពុជា​ថា របៀប​ដឹកនាំ​ដែល​ចាត់ទុក​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង ឬ​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​ខ្លួន​ជា​សត្រូវ នឹង​នាំ​ឱ្យ​ការ​ដឹកនាំ​នោះ​ឈាន​ទៅ​រក​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​កម្លាំង​ចលករ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​តាម​បែប​ប្រល័យ​ពូជសាសន៍​ផង​ដែរ។ លោក កឹម សុខា អះអាង​ថា ការ​កម្ចាត់​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង អាច​ត្រឹមតែ​បង្កើត​ភាព​ស្ងប់ស្ងាត់​បណ្ដោះអាសន្ន​មួយ​គ្រា​ប៉ុណ្ណោះ...

Latest news

© 2021, ដេលី. All rights reserved.