TAG
សុខ សុគន្ធ
អ្នកឃ្លាំមើលថាកម្ពុជាកំពុងស្ថិតក្នុងហានិភ័យបដិវត្តន៍ពីពលរដ្ឋដែលរងភាពអយុត្តិធម៌
សកម្មជនអត្ថាធិប្បាយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ថាទម្រង់ដឹកនាំរបស់បក្សកាន់អំណាចដែលពោរពេញទៅដោយអំពើពុករលួយ និទ្ទណ្ឌភាព និងអយុត្តិធម៌សង្គម គឺជាហានិភ័យមួយដែលបង្កទៅជាបដិវត្តន៍ពីពលរដ្ឋខ្លួនឯងដែលកំពុងរងនូវភាពអយុត្តិធម៌។
សកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកិច្ចពិភាក្សានៃកម្មវិធី Idea Talk កាលពីថ្ងៃទី១២ មេសា ថា រដ្ឋាភិបាលមួយដែលយកអំណាច ឬសម្ដីមេដឹកនាំទៅអនុវត្ត ជាជាងការអនុវត្តច្បាប់នៃប្រទេសរបស់ខ្លួន គឺជាសញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរដែលអាចនឹងបង្កឲ្យមានបដិវត្តន៍ពីពលរដ្ឋខ្លួនឯង។ ជាក់ស្តែង កម្ពុជាកំពុងស្ថិតក្នុងប្រទេសដែលកំពុងអនុវត្តក្នុងទម្រង់បែបនេះរហូតមក។
លោក ស្រ៊ុន...
អ្នកឃ្លាំមើលថាលោក ហ៊ុន សែន យកសន្តិភាពបាំងមុខដើម្បីបំបិទសិទ្ធិពលរដ្ឋខ្មែរ
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា រិះគន់ថា សន្តិភាពរបស់លោក ហ៊ុន សែន ជាសន្តិភាពដែលពោរពេញទៅដោយការបន្លប់ការពិតនៅក្នុងសង្គមប៉ុណ្ណោះ។
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១១ មេសា ថា កម្ពុជាសព្វថ្ងៃនេះមិនមែនជាប្រទេសដែលមានសន្តិភាព ឯករាជ្យ និងមានអធិបតេយ្យភាពជាតិនោះទេ។ លោកបន្តថា ការអះអាងរបស់លោក...
ដៃគូជម្លោះទស្សនៈជាមួយលោក ខាន់ សុវណ្ណ មួយរូបចូលរួមមរណទុក្ខនិងអហោសិកម្មឲ្យលោក
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាមួយរូប អះអាងថា លោក ខាន់ សុវណ្ណ ដែលជាវាគ្មិនដ៏សកម្មក្នុងនាទីអង្គព្រោកប្រាជ្ញកាលពេលនៅមានជីវិត មានតួនាទីយ៉ាងសំខាន់ក្នុងការដើរបំបែកពលរដ្ឋខ្មែរដែលរស់នៅក្រៅស្រុក និងក្នុងស្រុក និងជាអ្នកបំផ្លាញនយោបាយរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ផងដែរ។
លោក សុខ សុគន្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មីនា ថា លោក ខាន់ សុវណ្ណ...
អ្នកឃ្លាំមើល៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនខាតបង់ធ្ងន់ធ្ងរ បើធៀបនឹងផលអនុគ្រោះពន្ធពីអឺរ៉ុបនិងអាមេរិក
ក្រុមអ្នកឃ្លាំមើលនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ធ្វើឱ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរ បើធៀបទៅនឹងជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជាជាមួយសហភាពអឺរ៉ុប និងអាមេរិក ដែលកម្ពុជាទទួលបានក្នុងទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២១ ខែមីនា ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន មិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែបញ្ហាគឺស្ថិតនៅត្រង់ថា កម្ពុជាមិនមានផលិតផលសម្រាប់ការនាំចេញទៅប្រទេសចិនប៉ុណ្ណោះ...
អ្នកវិភាគដែលលោក ហ៊ុន សែន គំរាមសម្លាប់ដាក់ពាក្យបណ្ដឹងទៅការិយាល័យស៊ើបអង្កេតអាមេរិករួចរាល់ហើយ
អ្នកតាមដានស្ថានការណ៍កម្ពុជា ដែលរងការគំរាមផ្តាច់សង្ខារដោយបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថាលោកបានដាក់ពាក្យបណ្តឹងតាមរយៈមេធាវី ទៅកាន់ភ្នាក់ងារស៊ើបការណ៍អាមេរិករួចរាល់ហើយ ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ថា លោករាយការណ៍ជូនការិយាល័យសហព័ន្ធផ្នែកស៊ើបអង្កេតអាមេរិក...
លោក ហ៊ុន សែន គំរាមសម្លាប់អ្នកវិភាគម្នាក់ដែលរស់នៅក្នុងសហរដ្ឋអាមេរិក
បុរសខ្លាំងនៅកម្ពុជាដែលគេហៅថាជាមេដឹកនាំបែបជើងកាង ចិត្តឆៅ ដៃឆើត ក្រាញអំណាចតត្រកូល តាំងខ្លួនជាម្ចាស់របស់ប្រទេស បានគំរាមសម្លាប់អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាមួយរូបក្រៅប្រព័ន្ធច្បាប់ បន្ទាប់ពីអ្នកវិភាគរូបនោះចាប់ផ្តើមធ្វើការរិះគន់ទៅលើការដឹកនាំរបស់ខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានបញ្ចេញសារសំឡេងតាមរយៈបណ្ដាញសង្គមតេឡេក្រាម គំរាមសម្លាប់ជាសាធារណៈលើអ្នកវិភាគមួយរូប គឺលោក សុខ សុគន្ធ ដែលតែងប្រកាសគាំទ្រលោកក្នុងរយៈពេលកន្លងមក។
លោក ហ៊ុន សែន បានចោទសួរលោក សុខ សុគន្ធ ថាតើលោក សុខ សុគន្ធ...
អ្នកវិភាគ៖ លោក កឹម សុខា អាចប្តឹងមន្ត្រីក្រសួងយុត្តិធម៌ទៅក្រុមប្រឹក្សាធម្មនុញ្ញអំពីការរំលោភរដ្ឋធម្មនុញ្ញ
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា រិះគន់មន្ត្រីក្រសួងយុត្តិធម៌ដែលជំរុញឱ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សារភាពទោស ថាបំពានទៅលើគោលការណ៍ច្បាប់យ៉ាងធ្ងន់ធ្ងរ លោក កឹម សុខា អាចប្តឹងអំពីការរំលោភរដ្ឋធម្មនុញ្ញទៅក្រុមប្រឹក្សាធម្មនុញ្ញ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៧ ខែមីនា ថា ការលើកយកសំណុំរឿងលោក កឹម សុខា មកបកស្រាយរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន...
អ្នកឃ្លាំមើលថាមេដឹកនាំនយោបាយបច្ចុប្បន្នជាអ្នកប្រកបរបរនយោបាយសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន
អ្នកសង្កេតការណ៍កម្ពុជា រិះគន់ថា អ្នកនយោបាយនៅកម្ពុជាសព្វថ្ងៃនេះគ្រាន់តែជាអ្នកប្រកបមុខរបរក្នុងកិច្ចការនយោបាយប៉ុណ្ណោះ ព្រោះថាមេដឹកនាំនយោបាយទាំងនោះ មិនអាចមានលទ្ធភាព ឬសមត្ថភាពស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋសម្រាប់កម្ពុជាឱ្យរឹងមាំបានទេ។
អ្នកសង្កេតការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២១ ខែកុម្ភៈ ថា អ្នកនយោបាយនៅកម្ពុជា គឺជាក្រុមអ្នកនយោបាយដែលគ្មានគោលដៅដើម្បីជាតិពិតប្រាកដនោះទេ ប៉ុន្តែពួកគេគ្រាន់តែប្រឹងរកកន្លែងឈរជើង...
ក្រុមសង្កេតការណ៍ថាមេដឹកនាំខ្មែរបច្ចុប្បន្នជាមេដឹកនាំដែលមានសារជាតិកុម្មុយនីស្ត
អ្នកសង្កេតការណ៍កម្ពុជាអះអាងថា មេដឹកនាំរដ្ឋាភិបាលឯកបក្សនៅកម្ពុជា លោក ហ៊ុន សែន ជាមេដឹកនាំដែលមានសារជាតិជាមនុស្សកុម្មុយនីស្ត ដូច្នេះហើយទើបលោកមិនអាចដោះស្រាយវិបត្តិ និងបញ្ឈប់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាបាន។
អ្នកសង្កេតការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា ការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាច លោក...
ក្រុមអ្នកវិភាគថាអាស៊ាននឹងបែកបាក់ បើមេដឹកនាំកម្ពុជាប្រើល្បិចកោះហៅតំណាងរបបសឹកភូមា
ក្រុមអ្នកសង្កេតការណ៍ព្រមានថា ប្រសិនបើមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្រើល្បិចរៀបចំសេណារីយូដាក់លិខិតកោះហៅតំណាងរបបសឹកខុសច្បាប់ភូមា ឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានមុនមួយថ្ងៃ ឬពីរថ្ងៃនៃកិច្ចប្រជុំ ដោយមិនជូនដំណឹងឱ្យតំណាងប្រទេសផ្សេងៗដឹងជាមុន ដើម្បីបញ្ចៀសការមិនចូលរួមរបស់តំណាងប្រទេសជាសមាជិកអាស៊ានទាំងនោះ វាប្រាកដណាស់សម្ពន្ធភាពអាស៊ាននឹងបែកបាក់ដោយចៀសមិនផុតនោះឡើយ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily...