28 C
Phnom Penh

TAG

សេរីភាព​សារព័ត៌មាន

សង្គម​ស៊ីវិល​បារម្ភ​ពី​វិធានការ​រឹតត្បិត​សេរីភាព​របស់​រដ្ឋាភិបាល​ថា​អាច​នឹង​រុញ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​កាន់តែ​ច្រើន

ក្រុម​សង្គម​ស៊ីវិល​សម្ដែង​ការ​ព្រួយបារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​វិធានការ​រឹតត្បិត​សេរីភាព​នានា អាច​នឹង​រុញ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​ជាច្រើន​បន្ថែម​ទៀត​ទៅ​ថ្ងៃ​មុខ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ មីនា នេះ​ថា សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​មួយ​ចំនួន​ដែល​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល ត្រូវ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់​ថា បាន​រង​នូវ​ការ​គាបសង្កត់​យ៉ាង​ធ្ងន់ធ្ងរ​ពី​វិធានការ​របស់​រដ្ឋាភិបាល​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ។ លោក ស៊ឹង សែនករុណា លើកឡើង​ថា ដោយសារតែ​បញ្ហា​នេះ សហគមន៍​អន្តរជាតិ​តែង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​នូវ​លំហ​សេរីភាព​បញ្ចេញមតិ និង​សកម្មភាព​នយោបាយ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាច​អនុវត្ត​នូវ​សិទ្ធិ​របស់​ខ្លួន​បាន​ពេញលេញ​ស្រប​ទៅ​តាម​ច្បាប់​ដែល​បាន​ចែង។ លោក​បន្ថែម​ថា ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​នូវ​ការ​ទាមទារ​របស់​ពួកគេ...

អតីត​បុគ្គលិក VOD ជិត​៣០​នាក់​ដាក់​ពាក្យ​ចូល​ក្របខ័ណ្ឌ​រដ្ឋ​បន្ទាប់ពី​លោក ហ៊ុន សែន បិទ​សារព័ត៌មាន​នេះ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ព័ត៌មាន អះអាង​ថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​កុម្ភៈ កន្លងទៅ អតីត​បុគ្គលិក​វិទ្យុ VOD ជិត ៣០​នាក់​បាន​ដាក់​ពាក្យ​បម្រើ​ការងារ​ក្របខ័ណ្ឌ​រដ្ឋ​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​បន្ទាប់ពី​លោក​បិទ​សារព័ត៌មាន VOD កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ។ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ព្រុំ សុខា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃទី​១ ខែ​មីនា នេះ​ថា អតីត​បុគ្គលិក​វិទ្យុ VOD ចំនួន...

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ប្រឆាំង​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​នយោបាយ ខណៈ​លោក​តែង​ធ្វើ​ទុក្ខបុកម្នេញ

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ប្រឆាំង​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​នយោបាយ ស្រប​ពេល​ដែល​មាន​ក្រុម​យុវជន​មួយ​ក្រុម​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ធ្វើការ​វាយប្រហារ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សិក្សា និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​ថ្ងៃទី​០១ ខែ​មីនា នេះ លោក ហ៊ុន សែន ចេញ​មុខ​ការពារ​យុវជន​មួយ​ក្រុម​ដែល​ធ្លាប់​ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​គាំទ្រ​គណបក្ស​ប្រឆាំង ដែល​បាន​នាំគ្នា​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ។ លោក​បញ្ជាក់​ថា យុវជន​ទាំងនោះ​បាន​រង​ការ​ប្រមាថ​ពី​អ្នក​នយោបាយ គណបក្ស​បក្ស​ប្រឆាំង ឬ​បុគ្គល​មួយ​ចំនួន បន្ទាប់ពី​ពួកគេ​បាន​ងាក​មក​គាំទ្រ​រដ្ឋាភិបាល​វិញ ដោយសារ​កន្លងមក​ពួកគេ​គាំទ្រ​បក្ស​ប្រឆាំង​មិន​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ឡើយ ក្រៅពី​បណ្ដុះបណ្ដាល​ពួកគេ​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល។ លោក​ចាត់ទុក​គណបក្ស​នយោបាយ និង​បុគ្គល​មួយ​ចំនួន​ដែល​រិះគន់ និង​ចោទ​យុវជន​ដែល​ងាក​មក​ធ្វើការ...

អតីត​បុគ្គលិក VOD ចំនួន​២៥​នាក់​ទទួល​យក​ក្របខ័ណ្ឌ​រដ្ឋ​ដែល​លោក ហ៊ុន សែន ផ្ដល់​ឱ្យ

រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ឲ្យ​ដឹង​ថា រហូត​ដល់​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ផុត​ឱសានវាទ អតីត​បុគ្គលិក VOD ចំនួន ២៥​នាក់​បាន​សម្រេច​ទទួល​យក​ក្របខ័ណ្ឌ​រដ្ឋ​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​បន្ទាប់ពី​លោក​បាន​បញ្ជា​ឲ្យ​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន VOD ដោយ​ប្រើ​រយៈពេល​ត្រឹមតែ ២៤​ម៉ោង។ ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​នៅ​ពេលនេះ ដោយសារ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ជា​ថ្ងៃ​ផុត​ឱសានវាទ​ដែល​លោក ហ៊ុន សែន បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​អតីត​បុគ្គលិក VOD...

អ្នកជំនាញ UN ជំរុញ​ឱ្យ​កម្ពុជា​បើក​វិទ្យុ VOD ឡើងវិញ​ក្រោយ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដក​អាជ្ញាប័ណ្ណ

អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ឡើងវិញ ដើម្បី​បើក​សេរីភាព​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ហ៊ាន​និយាយ​អំពី​ការ​រិះគន់​នានា​នៅ​មុន​ដំណើរការ​បោះឆ្នោត​ជាតិ​ខាងមុខ។ ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​ព័ត៌មាន​ឲ្យ​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន VOD ទោះបីជា​ស្ថាប័ន​មួយ​នេះ​បាន​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន ចំនួន​ពីរ​ដង​ដើម្បី​បង្ហាញ​ពី​ការ​សុំទោស​ក៏ដោយ។ សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា​ត្រូវ​បើក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ឡើងវិញ ដោយ​ពួកគេ​បង្ហាញ​ក្ដី​បារម្ភ​ថា ការ​ដកហូត​អាជ្ញាប័ណ្ណ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ដំណើរការ​ត្រឹមត្រូវ និង​មាន​ឥទ្ធិពល​ភ្លាមៗ​នេះ នឹង​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ដែល​មាន​សារសំខាន់​នៅ​ខែ​កក្កដា ខាងមុខ​នេះ។ ការ​ដកហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន...

មន្ត្រី​បក្ស​ប្រឆាំង​ថា​អតីត​ក្រុម​យុវជន​សង្គម​ថ្លែងការណ៍​គាំទ្រ​បិទ​VOD​ជា​ល្បិច​នយោបាយ​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​បំពាន​នឹង​ការពិត​ពី​អតីត​ក្រុម​យុវជន​សង្គម ដែល​ទើប​នឹង​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ដោយ​ការ​គាំទ្រ​លើ​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ព័ត៌មាន ចំពោះ​ការ​បិទ​វិទ្យុ VOD បង្ហាញ​ពី​ទង្វើ​អាក្រក់​របស់​ពួកគេ​ក្រោម​ល្បិច​នយោបាយ​របស់​បក្ស​កាន់​អំណាច។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ​ថា ការ​សម្រេច​ចិត្ត​របស់​បុគ្គល​ណា​មួយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ គឺជា​សិទ្ធិ​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​បើ​ព្រោះតែ​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​របស់​គណបក្ស​ដែល​ខ្លួន​បាន​ចុះចូល ហើយ​បែរ​ជា​មក​ធ្វើ​រឿង​មិន​ត្រឹមត្រូវ នោះ​ពួកគេ​នឹង​អស់​គុណធម៌​សម្រាប់​ខ្លួនឯង និង​គណបក្ស​ដែល​ខ្លួន​បាន​ចុះចូល​ជាមួយ​ផង​ដែរ។ លោក​បន្ថែម​ថា...

លោក ហ៊ុន សែន ហាម​អន្តរជាតិ​លូក​ដៃ​រឿង​បិទ VOD និង​មិន​អនុញ្ញាត​ឱ្យ​បើក​ឡើងវិញ​ឡើយ

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា ប្រកាស​ជា​សាធារណៈ​ហាម​មិន​ឲ្យ​អន្តរជាតិ​លូក​ដៃ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក​បាន​បិទ​សារព័ត៌មាន VOD កាលពី​ពេល​ថ្មីៗ​នេះ ក្រោម​ហេតុផល​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​របស់​ជនបរទេស​ទាំងនោះ​ឡើយ ហើយ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បើក​ឡើងវិញ​ជាដាច់ខាត។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិជ្ជាជីវៈ​នៃ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស នា​ថ្ងៃ​ចន្ទ ទី​២០ កុម្ភៈ នេះ លោក ហ៊ុន សែន អះអាង​ថា ការ​បិទ​សារព័ត៌មាន VOD នេះ មិន​បាន​សម្លាប់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នោះ​ទេ ផ្ទុយទៅវិញ​ការ​បិទ​នេះ គឺ​បាន​ជួយ​លើក​កម្ពស់​នូវ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​សារព័ត៌មាន​នៅ​កម្ពុជា​ថែម​ទៀត។ លោក​ក៏​បាន​ចោទ និង​ភ្ជាប់​សារព័ត៌មាន...

IDEA TALK៖ ហានិភ័យ​នៃ​បរិស្ថាន​របស់​ប្រទេស​ក្នុង​កាលៈទេសៈ​បាត់បង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ស្តីអំពី៖ «ហានិភ័យ​នៃ​បរិស្ថាន​របស់​ប្រទេស​ក្នុង​កាលៈទេសៈ​បាត់បង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ»។

អ្នក​ជំនាញ​ថា​ការ​បិទ​វីអូឌី​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​រងគ្រោះ​រាប់​លាន​នាក់​ដែល​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ

អ្នកជំនាញ​ផ្នែក​សារព័ត៌មាន​លើកឡើង​ថា ការ​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី (VOD) មិនមែន​ត្រឹមតែ​ខុស​ទៅ​នឹង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ពលរដ្ឋ​រងគ្រោះ​រាប់​លាន​នាក់ ដែល​កំពុង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ដែល​ពួកគេ​មិន​ត្រូវ​បាន​អង្គភាព​សារព័ត៌មាន​ក្នុង​ស្រុក​ណា​មួយ​ហ៊ាន​ធ្វើ​សេចក្តី​រាយការណ៍។ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក មួង ណារ៉េត បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ពុធ ទី​១៦ កុម្ភៈ ថា ការ​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី មិនមែន​ត្រឹមតែ​ខុស​ទៅ​នឹង​ច្បាប់​ស្ដីពី​សារព័ត៌មាន​របស់​កម្ពុជា​ទេ...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ចាត់​វិធានការ​ច្បាប់​ជាបន្ទាន់​លើ​លោក ផែង វណ្ណៈ ដែល​ប្រមាថ​ស្ត្រី

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​វិស័យ​សិទ្ធិមនុស្ស​ជិត ៤០​ស្ថាប័ន ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ចំនួន ៤​ក្រសួង ដាក់​ចំណាត់ការ​ទៅ​លើ​លោក ផែង វណ្ណៈ ដែល​ជា​ម្ចាស់​ទំព័រ​ហ្វេសប៊ុក Pheng Vannak News ចំពោះ​ការ​ប្រមាថ មាក់ងាយ និង​បៀតបៀន​ទៅ​លើ​ស្ត្រី​ដែល​ជា​អ្នក​សារព័ត៌មាន។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនេះ បាន​ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ...

Latest news

© 2021, ដេលី. All rights reserved.