31 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

លោក ហ៊ុន សែន អាច​ត្រៀម​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ក្រោយ​ឆ្នាំ​២០២៣

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រលយ​ពាក្យ​ជា​ថ្មី​ទៀត​ពី​បំណង​នៃ​ការ​ចាកចេញ​របស់​លោក​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី ហើយ​បំណង​នេះ​អាច​នឹង​ត្រូវ​កើតឡើង​នៅ​ក្រោយ​ឆ្នាំ​២០២៣ ស្រប​ពេល​ដែល​គណៈ​មជ្ឈិម​បក្ស​នៃ​បក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ដើមកំណើត​មកពី​បក្ស​កុម្មុយនីស្ត​បដិវត្ត​វៀតណាម បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ឱ្យ​លោក ហ៊ុន ម៉ាណែត គឺជា​អ្នក​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​បន្ត​វេន​តែ​ម្នាក់​គត់ ដែល​នឹង​ឡើង​កាន់​អំណាច​បន្ត​ពី​ឪពុក​របស់​ខ្លួន។ ថ្លែង​ក្នុង​ឯកសណ្ឋាន​ជា​យោធា​ពាក់​ផ្កាយ​មាស​៥ ផុត​លេខ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ទីស្ដីការ​នៃ​ក្រសួង​ការពារ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នេះ លោក ហ៊ុន សែន អះអាង​ថា ចាប់ពី​ឆ្នាំ​២០២៣ ខាងមុខ​នេះ​តទៅ លោក​នឹង​ក្លាយ​ជា​ឪពុក​របស់​នាយករដ្ឋមន្ត្រី​ហើយ។ សារ​នយោបាយ​របស់​លោក...

លោក ហ៊ុន សែន គំរាម​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​កម្ទេច​អ្នក​រំលោភ​រដ្ឋធម្មនុញ្ញ

មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​កម្ពុជា លោក ហ៊ុន សែន គំរាម​ថា ក្រុម​ណា​ក៏ដោយ​ដែល​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ កងកម្លាំង​ប្រដាប់​អាវុធ​មាន​តួនាទី​ចាំបាច់​ត្រូវតែ​កម្ទេច​ក្រុម​នោះ​ចោល​ជាបន្ទាន់ មិន​អាច​ពន្យារ​ពេល​ដាច់ខាត។ បុរស​ខ្លាំង​របស់​កម្ពុជា លោក ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ ថា នរណា​ក៏ដោយ​ដែល​ហ៊ាន​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​តាម​គ្រប់​រូបភាព ដូចជា​ការ​ធ្វើ​បដិវត្ត​ពណ៌​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ ជាដើម កម្លាំង​ប្រដាប់​អាវុធ​ត្រូវតែ​កម្ទេច​ចោល​ដោយ​គ្មាន​ករណី​លើកលែង​នោះ​ឡើយ។ លោក ហ៊ុន សែន បញ្ជាក់​ថា...

លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​ដាក់​តំណែង​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​របស់​ខ្លួន

បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​ជា​កូនប្រុស​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​បបួល​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ភ្នាល់​ដាក់​តំណែង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​របស់​ខ្លួន និង​ការ​ចាកចេញ​ពី​ឆាក​នយោបាយ​របស់​លោក សម រង្ស៊ី ប្រសិនបើ​ភាគី​ណា​មួយ​ចាញ់​ល្បែង​ភ្នាល់​នេះ។ មេដឹកនាំ​កម្ពុជា​ដែល​ឧស្សាហ៍​គំរាម​សម្លាប់​គូប្រជែង​នយោបាយ​របស់​ខ្លួន លោក ហ៊ុន សែន បាន​យក​សំណេរ​កូនប្រុស​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត...

លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​បក្ស​ជ្រើស​ជា​ផ្លូវការ​ឱ្យ​ជាប់​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក

គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​កាន់​អំណាច​ដែល​មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​សម្រេច​ជា​ឯកច្ឆន្ទ​គាំទ្រ​កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ជា​ផ្លូវការ​ឱ្យ​ជាប់​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ ក្រោយ​ពេល​លោក ហ៊ុន សែន បើក​ការ​គំរាមកំហែង​លើ​អស់​មន្ត្រី​កុំ​ឲ្យ​មាន​ការ​ជំទាស់​ផែនការ​របស់​លោក។ គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​កាន់​អំណាច បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​នេះ​ថា ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់​ខ្លួន ក៏​បាន​សម្រេច​ជ្រើស​តាំង​លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន ជា​អនុប្រធាន​គណបក្ស​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បន្ថែម​លើ​ចំនួន​អនុប្រធាន​បក្ស​ដែល​មាន​ស្រាប់ និង​គាំទ្រ​លោក ហ៊ុន...

បទវិភាគ៖ តើ​លោក ហ៊ុន សែន ចង់​ឃើញ​ប្រទេស​កម្ពុជា​បែប​ណា​ក្រោយ​សម័យកាល​របស់​គាត់?

លោក ហ៊ុន សែន តែងតែ​អួត​អំពី​ការ​កាន់​អំណាច​ក្នុង​រយៈពេល​ដ៏​យូរ​របស់​លោក ប៉ុន្តែ​លោក​មិន​ដែល​ខ្វល់​អំពី​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​ជាតិ​នោះ​ឡើយ។ លើស​ពី​នេះ​ទៀត លោក​ក៏​មិន​ដែល​លើកឡើង​អំពី​ភាព​ទុច្ចរិត​របស់​លោក​ក្នុង​ការ​ដណ្តើម​អំណាច​អំពី​លោក ប៉ែន សុវណ្ណ អតីត​មេ​របស់​លោក ការ​កម្ចាត់​ក្រុម​គណបក្ស​ប្រឆាំង និង​សហការី​របស់​លោក​ក្នុង​ជួរ​បក្ស​នោះ​ឡើយ។ ការ​កាន់​អំណាច​យូរ​ជា​មោទកភាព​របស់​លោក ហ៊ុន សែន តែ​ប្រហែល​មិនមែន​ជា​មោទកភាព​របស់​ជាតិ​នោះ​ឡើយ ស្រប​ពេល​ដែល​ពលរដ្ឋ​នឹង​កាន់តែ​ក្រ ហើយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចុះ​ទន់ខ្សោយ​ជា​លំដាប់។ ទោះបី​ការ​គ្រប់គ្រង​អំណាច​ដ៏​យូរ​របស់​លោក​បន្សល់​ទុក​នូវ​ផល​លំបាក​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ជាតិ​ដូច​បច្ចុប្បន្ន​នេះ​ក្តី លោក ហ៊ុន សែន តែង​ប្រកាស​ថា លោក​នៅតែ​អាច​បន្ត​កាន់​អំណាច ១០​ឆ្នាំ​ទៅ​មុខ​ទៀត​បាន...

អ្នកវិភាគ៖ លោក ហ៊ុន សែន កំពុង​បញ្ចុះបញ្ចូល​មនុស្ស​សំខាន់ៗ​ក្រោយ​ស្ទង់​ដឹង​អ្នក​គាំទ្រ​កូន​មិន​មាន​ច្រើន

អ្នក​សង្កេតការណ៍​ជាច្រើន​លើកឡើង​ថា ទោះបី​ការ​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​ចេញពី​បក្ស​ក៏ដោយ ប៉ុន្តែ​ការ​សម្រេច​នេះ​ត្រូវតែ​ធ្វើ​ឡើង​តាម​សំឡេង​ភាគច្រើន។ ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​លិខិត​មួយ​កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត។ លិខិត​របស់​លោក ស ខេង សរសេរ​ថា រូបលោក​គោរព​តាម​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន ហើយ​ការ​ជ្រើសរើស​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​នេះ និង​អាណត្តិ​បន្តបន្ទាប់​ទៀត គឺ​លោក​គោរព និង​គាំទ្រ​ចំពោះ​សេចក្តី​សម្រេច​របស់​មហាសន្និបាត...

លោក ហ៊ុន សែន គំរាម​ថា​អ្នក​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ថា អ្នក​ណា​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន ប៉ុន្តែ​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ពួកគេ​ក៏​មិន​ប្រាកដ​ថា​នៅ​មាន​ជីវិត​ដែរ។ អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​១១ និង​សាងសង់​គន្លង​ផ្លូវ​ថ្មី​វាង​ក្រុង​ព្រៃវែង នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១ ថា អ្នក​ដែល​មាន​បំណង​ចង់​សម្លាប់​រូបលោក​កាល​ពី​មុន ហើយ​ចង់​ធ្វើ​ឃាត​លោក​នៅ​ពេលនេះ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀត​នោះ ពួកគេ​ក៏​មិន​រួច​ខ្លួន​ដែរ ព្រោះ​ថា​លោក ហ៊ុន សែន...

លោក ហ៊ុន សែន គំរាម​មិន​ឱ្យ​លោក ស ខេង ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក​ជា​ដាច់ខាត

មេដឹកនាំ​ត​វង្ស​ត្រកូល​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន គំរាម​មិន​ឱ្យ​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​កម្ពុជា បន្ទាប់ពី​ខ្លួន​នោះ​ទេ បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូនប្រុស​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត ជា​អ្នក​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​ដើម្បី​ថែរក្សា​អំណាច​ត្រកូល «ហ៊ុន» ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។ បុរស​ខ្លាំង​នៅ​កម្ពុជា ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ ក៏​បាន​ព្រមាន​ជា​ចំហ​ទៅ​កាន់​អ្នកវិភាគ​ទាំងអស់​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២ ធ្នូ...

លោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូនប្រុស​ច្បង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​ផ្លូវការ​ហើយ

លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​លើកដំបូង​នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ នេះ​ថា កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​មួយ​រូប​ក្នុង​ចំណោម​បេក្ខជន​ផ្សេង​ទៀត​ដែល​នឹង​ឈរ​ឈ្មោះ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក។ មេដឹកនាំ​ដែល​ព្យាយាម​កាន់​អំណាច​ត​ត្រកូល​រូប​នេះ បាន​អះអាង​ជា​ចំហ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ធ្នូ នេះ​ថា លោក​នឹង​គាំទ្រ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​មុខ ព្រោះ​ថា​ក្នុង​នាម​លោក​ជា​ឪពុក មាន​តួនាទី​គាំទ្រ...

ភាគ​៩៖ តើ​អ្វី​ទៅ​ជា​បណ្ដាញ​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា កូចាម៉ា (KOJAMA)?

តើ​បក្ស​ប្រជាជន​កម្ពុជា បង្កើត​បណ្ដាញ​សាខា​យុវជន​បក្ស​ក្រៅ​ប្រទេស យក​ធនធាន​បាន​មកពី​អ្វី​ទៅ​ជួយ​ឧបត្ថម្ភ? ក្នុង​ភាគ​ទី​៩ លោក ហាស់ សាន សូម​ពិនិត្យ​មើល​របៀប​រៀបចំ​នៅ​អាស៊ី និង​អាស៊ី​អគ្នេយ៍ ហើយ​មនុស្ស​បែប​ណា​គ្រប់គ្រង​ត្រួតត្រា​បណ្ដាញ​ក្រៅ​ប្រទេស​ទាំងនោះ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ពង្រីក​បណ្ដាញ​សាខា​របស់​ខ្លួន​ទៅ​ខាងក្រៅ​ប្រទេស ដោយ​ប្រើ​ធនធាន​បាន​មកពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ គ្រប់គ្រង​សេដ្ឋកិច្ច​ក្នុង​ផ្ទៃ​ប្រទេស ហើយ​បែង​ក្រឡា​ចែកចាយ​ទៅ​ឲ្យ​កូនចៅ សាច់ញាតិ គូកន មិត្តភ័ក្ដិ គ្រប់គ្រង ចាត់ចែង ដើម្បី​រក​ប្រយោជន៍​ចែក​គ្នា។ ក្នុង​រយៈកាល​រាប់​ទសវត្ស​កន្លងមក​នេះ បក្ស​ក្តោបក្តាប់​អំណាច​ផ្ដាច់មុខ​នេះ បាន​ជាប់​ឈ្មោះ​អាស្រូវ​ទាក់ទង​នឹង​អំពើពុករលួយ គ្រឿងញៀន​រត់​ពន្ធ​ឆ្លងកាត់​ប្រទេស ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ទឹក...

Latest news