29 C
Phnom Penh

TAG

ហ៊ុន សែន

មន្ត្រី CNRP៖ លោក កឹម សុខា ទទួល​ខុសត្រូវ​តែ​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ

លោក មុត ចន្ថា អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ទទួល​ខុសត្រូវ​តែ​ការ​ធ្វើ​បាតុកម្ម​ដែល​ស្ថិត​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ ចំពោះ​ការ​ធ្វើ​បាតុកម្ម​នៅ​កន្លែង​ផ្សេង​ដែល​ដឹកនាំ​ដោយ​អ្នក​ដទៃ លោក​មិន​ទទួល​ខុសត្រូវ​ឡើយ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា ទោះបីជា​ពុំ​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​លោក កឹម សុខា ឬ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បញ្ជា​ឱ្យ​រៀបចំ​ឱ្យ​មាន​បាតុកម្ម​នៅ​កន្លែង​ផ្សេង​ទៀត ដែល​ត្រូវ​បាន​រៀបចំ​ដោយ​បុគ្គល​ដទៃ​ក៏ដោយ ក៏​តំណាង​អយ្យការ​ខំ​គាស់​កកាយ​លើក​យក​បាតុកម្ម​នៅ​កន្លែង​ផ្សេងៗ ដូចជា​បាតុកម្ម​មុខ​វត្ត​ស្ទឹងមានជ័យ...

អ្នក​ឃ្លាំមើល៖ តុលាការ​បារាំង​នឹង​ផ្តល់​យុត្តិធម៌​លើ​ក្ដីក្ដាំ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​ខែ​តុលា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ពួកគេ​ជឿជាក់​លើ​តុលាការ​ប្រទេស​បារាំង​ប្រាកដ​ជា​រក​ឃើញ​នូវ​យុត្តិធម៌​លើ​សំណុំរឿង​បរិហារកេរ្តិ៍​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្តឹង​ទៅ​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៦ កញ្ញា នេះ​ថា លោក​ជឿជាក់​លើ​ការ​សម្រេច​របស់​តុលាការ​ប្រទេស​បារាំង ថា​តុលាការ​នេះ​ប្រាកដជា​រក​ឃើញ​នូវ​យុត្តិធម៌​អំពី​ការ​ចោទ​ប្តឹង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី...

IDEA TALK៖ ការ​កើនឡើង​នៃ​ភាព​រសើប​អំពី​ការ​វិភាគ​ពាក់ព័ន្ធ​នឹង​វិបត្តិ​គ្រួសារ​ត្រកូល​ហ៊ុន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «ការ​កើនឡើង​នៃ​ភាព​រសើប​អំពី​ការ​វិភាគ​ពាក់ព័ន្ធ​នឹង​វិបត្តិ​គ្រួសារ​ត្រកូល​ហ៊ុន»។

ក្រុម​អ្នក​ច្បាប់​អំពាវនាវ​ឱ្យ​បង្វែរ​សំណុំរឿង​លោក កឹម សុខា ទៅ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​វិញ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អំពាវនាវ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​បង្វែរ​សំណុំរឿង​របស់​លោក កឹម សុខា ដែល​កំពុង​ដំណើរការ​សវនាការ​លើក​ទី​៥៤ នៅ​ពេលនេះ យក​ទៅ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​វិញ​ទើប​អាច​បញ្ចប់​សំណុំរឿង​បាន។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ផែង ហេង បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា វិធី​ល្អ​បំផុត​ដើម្បី​បញ្ចប់​សំណុំរឿង​លោក កឹម សុខា...

លោក ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ពិនិត្យ​កម្មវិធី Miss Grand ឡើង​វិញ​ក្រោយ​មាន​ការ​រិះគន់

លោក ហ៊ុន សែន បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ត្រូវ​ពិនិត្យ​មើល​កម្មវិធី​ប្រកួត Miss Grand Cambodia ឡើងវិញ​ក្រោយពី​មាន​ការ​រិះគន់​ខ្លាំង​ពី​មហាជន ករណី​បេក្ខនារី​ដែល​ចូលរួម​ប្រកួត​កម្មវិធី​នេះ​ស្លៀកពាក់​ស៊ិចស៊ី។ នៅ​ក្នុង​កម្មវិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ពុធ ទី​៣១ សីហា នេះ បុរស​ខ្លាំង​លោក ហ៊ុន សែន អះអាង​ថា រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​ចេញ​លិខិត​បដិសេធ​ភ្លាមៗ​ចំពោះ​សម្លៀកបំពាក់​ប្រពៃណី​បវរកញ្ញា​ប្រចាំ​ខេត្ត​នេះ ខណៈ​បវរកញ្ញា​ប្រចាំ​ក្រុង​បាវិត និង​ប៉ោយប៉ែត បែរ​ជា​តំណាង​ឲ្យ​ល្បែង​ស៊ីសង​ទៅវិញ។ លោក​បង្ហាញ​ការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌...

លោក ហ៊ុន សែន ថា​កូន​របស់​លោក​មិន​ប្រជែង​គ្នា​ធ្វើ​នាយករដ្ឋមន្ត្រី​ដូច​អ្នកវិភាគ​លើកឡើង​ឡើយ

បុរស​ខ្លាំង​កម្ពុជា​ដែល​កាន់​អំណាច​ជិត ៤០​ឆ្នាំ លោក ហ៊ុន សែន អះអាង​ថា កូនប្រុស​របស់​លោក​មិន​បាន​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​តំណែង​ធ្វើ​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត​ដូច​អ្នកវិភាគ​លើកឡើង​នោះ​ទេ។ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២ នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន បាន​ប្រតិកម្ម​អត្ថបទ​អត្ថាធិប្បាយ​របស់​អ្នកវិភាគ​មួយ​រូប​នៅ​លើ​សារព័ត៌មាន The Cambodia Daily ដែល​ថា កូនប្រុស​លោក​ពីរ​នាក់ គឺ​លោក ហ៊ុន ម៉ាណែត...

លោក ហ៊ុន សែន មិន​ចាត់​វិធានការ​លើ​ក្រុម​លោក ខឹម វាសនា ព្រោះ​គ្មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល

បុរស​ខ្លាំង​កម្ពុជា​ដែល​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក​បង្ក្រាប​សកម្មជន​សិទ្ធិមនុស្ស លោក ហ៊ុន សែន អះអាង​ថា ការ​ប្រមូលផ្ដុំ​មនុស្ស​ប្រមាណ ២​ម៉ឺន​នាក់​មកពី​តាម​បណ្តា​ខេត្ត​ចំនួន​១៩ នៅ​កម្ពុជា​របស់​មេ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា នៅ​តំបន់​ភ្នំ​គូលែន គឺជា​ទង្វើ​ខុស​ច្បាប់ ប៉ុន្តែ​លោក​នឹង​មិន​ចាត់​វិធានការ​ច្បាប់​នោះ​ទេ ព្រោះ​ថា​ការ​ប្រមូលផ្ដុំ​នេះ​មិនមែន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល គ្រាន់តែ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​អបិយ​ជំនឿ​តែប៉ុណ្ណោះ។ លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា មេ​បក្ស​ជួង​លោក...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី កំពុង​ដណ្តើម​យក​ប្រជាប្រិយភាព​គ្នា

លោក ហ៊ុន ម៉ាណែត បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​ដែល​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន បាន​ប្រកាស​ចែក​សៀវភៅ​របស់​លោក​ដែល​មាន​ចំណងជើង​ថា «កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន ហ៊ុន ម៉ាណែត»។ សៀវភៅ​នេះ​ត្រូវ​បាន​ចែកចាយ​ដោយ​ឥត​គិតថ្លៃ ស្រប​ពេល​ដែល​ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​ចាត់ទុក​ថា​ជា​សកម្មភាព​ប្រជែង​ប្រជាប្រិយភាព​គ្នា​ជាមួយ​លោក ហ៊ុន ម៉ានី។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៩ សីហា នេះ​ថា ការ​ចែក​ជូន​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន ហ៊ុន...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន គំរាម​និង​បង្ខំ​អង្គសន្និបាត​បក្ស​ឱ្យ​ផ្ទេរ​អំណាច​ទៅ​កូនប្រុស

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា លោក ហ៊ុន សែន បាន​គំរាមកំហែង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បង្ខំ​ឱ្យ​អង្គសន្និបាត​បក្ស​បោះឆ្នោត​ជា​ចំហ​ដោយ​លើក​ដៃ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ខណៈ​លោក ហ៊ុន ម៉ានី ដែល​ប្រាថ្នា​ចង់​បាន​តំណែង​នេះ​បង្ហាញ​ពី​ការ​ច្រណែន​បងប្អូន​ខ្លួនឯង​ក្នុង​វង្ស​ត្រកូល​បន្ត​វេន។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

តើ​លោក ស ខេង ជា​នរណា?

លោក ស ខេង ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​នយោបាយ​ចាស់ទុំ​មួយ​រូប​ក្នុង​ចំណោម​ឥស្សរជន​នយោបាយ​មួយ​ចំនួន​ទៀត​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​នៅ​កម្ពុជា។ ថ្វីបើ​ប្រធាន​គណបក្ស​នេះ គឺ​លោក ហ៊ុន សែន ត្រូវ​បាន​មហាជន​ចាត់ទុក​ថា​កំពុង​អនុវត្ត​អំណាច​ផ្ដាច់ការ ឃោរឃៅ និង​ហិង្សា​ទៅ​លើ​មន្ត្រី​របស់​បក្ស​ខ្លួន និង​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ក៏ដោយ ប៉ុន្តែ​ទស្សនៈ​ភាគច្រើន​តែង​មើល​ឃើញ​ថា លោក ស ខេង គឺជា​បុគ្គល​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​បក្ស​កាន់​អំណាច ដែល​ជា​អតីត​បក្ស​កុម្មុយនីស្ត​មួយ​នេះ។ តើ​របៀប​ដឹកនាំ​របស់​លោក ស ខេង ដូច​លោក ហ៊ុន សែន ដែរ​ឬ​ទេ?...

Latest news