TAG
ហ្វីលីពីន
កូនប្រុសអតីតជនផ្ដាច់ការហ្វីលីពីនស្បថចូលកាន់តំណែងដោយសច្ចាការពារទឹកដីនិងឯកភាពជាតិ
៣៦ឆ្នាំបានកន្លងផុតទៅ តែថ្ងៃនេះ គឺជាថ្ងៃទី៣០ ខែមិថុនា ការលេចមកវិញ គឺកូនប្រុសម្នាក់របស់អតីតជនផ្ដាច់ការនៃសាធារណរដ្ឋហ្វីលីពីន លោក Ferdinand Marcos ដែលបុរសម្នាក់នេះមានឈ្មោះថា Ferdinand Marcos Jr ឬហៅថា Bongbong Marcos បានស្បថចូលកាន់តំណែងប្រធានាធិបតីរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
នៅក្នុងពិធីស្បថចូលកាន់តំណែងនេះ មានការដាក់ពង្រាយកងប៉ូលិសដល់ទៅ ១ម៉ឺន ៥ពាន់នាក់នៅទូទាំងរដ្ឋធានីម៉ានីល។ សេចក្ដីថ្លែងការណ៍ដែលធ្វើឲ្យអ្នកសង្កេតការណ៍ចាប់អារម្មណ៍ជាខ្លាំង គឺលោក Bongbong បានបន្តរំឭកកេរ្តិ៍ដំណែលរបស់ឪពុកលោក...
មេដឹកនាំថ្មីហ្វីលីពីនថាលោកមិនមែនជាមិត្តផងជាអាយ៉ងផងរបស់ចិនទេ និងប្រាប់ចិនឱ្យបញ្ឈប់ការឈ្លានពាន
ប្រធានាធិបតីថ្មីហ្វីលីពីន ដែលចិនគិតថាអាចក្លាយជាអាយ៉ងរបស់ខ្លួន បានថ្លែងប្រាប់ក្រុងប៉េកាំង ថា លោកមិនបណ្តោយឲ្យចិនជាន់ឈ្លីសិទ្ធិ និងបំពានដែនទឹកហ្វីលីពីននៅសមុទ្រចិនខាងត្បូងបានទៀតឡើយ។
នេះជាសារមួយដ៏ធ្ងន់របស់លោក Ferdinand Marcos Jr. អនាគតប្រធានាធិបតីថ្មីនៃសាធារណរដ្ឋហ្វលីពីន ដែលប្រាប់ទៅទីក្រុងប៉េកាំង ខណៈលោកថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុករបស់ប្រទេសនេះកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ឧសភា។
កាលពីថ្ងៃពុធ ទី២៥ ឧសភា សភានៃប្រទេសហ្វីលីពីន បានអនុម័តទទួលស្គាល់ជាផ្លូវការថា លោក Ferdinand Marcos Jr. បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៩ ខែឧសភា...
បទវិភាគ៖ មេដឹកនាំថ្មីមួយនៅអាស៊ីដែលចិនគិតថាក្លាយជាមិត្តផងជាអាយ៉ងរបស់ខ្លួនផង ទំនងមិនដូចបំណងទេ
នៅក្នុងរយៈពេលតែ ២ខែប៉ុណ្ណោះ តំបន់អាស៊ីប៉ាស៊ីហ្វិកមានមេដឹកនាំថ្មីដល់ទៅ ៥រូប។ ប្រទេសដែលមានមេដឹកនាំថ្មី គេអាចរាប់ពីប្រទេសប៉ាគីស្ថាន ប្រទេសស្រីលង្កា កូរ៉េខាងត្បូង អូស្ត្រាលី និងហ្វីលីពីន។ ប៉ុន្តែក្នុងចំណោមមេដឹកនាំ ៥ប្រទេសនេះ គឺមេដឹកនាំប្រទេសប៉ាគីស្ថាន និងស្រីលង្កា ដែលនៅភូមិភាគអាស៊ីខាងត្បូង ពុំបានឆ្លងកាត់ការបោះឆ្នោតចេញពីឆន្ទៈរបស់ប្រជាជននោះទេ។
លោក Shehbaz Sharif ត្រូវបានសភារបស់ប្រទេសប៉ាគីស្ថាន បោះឆ្នោតទុកចិត្តដំឡើងជានាយករដ្ឋមន្ត្រីជំនួសលោក Imran Khan ដែលត្រូវបានសភាទម្លាក់ពីតំណែង។ លោក...
កូនប្រុសអតីតជនផ្ដាច់ការឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន
ការបោះឆ្នោតនៅប្រទេសហ្វីលីពីន ដែលមានទាំងការបោះឆ្នោតប្រធានាធិបតី អនុប្រធានាធិបតី សមាជិកព្រឹទ្ធសភា សមាជិកសភា និងអភិបាលខេត្តក្រុងនៅទូទាំងប្រទេស បានបិទបញ្ចប់ហើយ។
ការបោះឆ្នោតបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ខែឧសភា ដោយប្រើពេលវេលាសឹងពេញមួយថ្ងៃ។ អ្វីជាការចាប់អារម្មណ៍ខ្លាំងការបោះឆ្នោតសម្រាប់ជ្រើសរើសតំណែងប្រធានាធិបតីថ្មីជំនួសលោក Rodrigo Duterte ដែលត្រូវចាកចេញពីតំណែងនៅក្រោមអាណត្តិរដ្ឋធម្មនុញ្ញដែលផ្ដល់ឱកាសឱ្យអ្នកនយោបាយហ្វីលីពីន កាន់អំណាចបានតែ ៦ឆ្នាំក្នុងមួយអាណត្តិតែប៉ុណ្ណោះ។
បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយថា បេក្ខជនសម្រាប់តំណែងប្រធានាធិបតីមាន ១០រូប ប៉ុន្តែមានតែ ៥រូបប៉ុណ្ណោះដែលលេចធ្លោជាងគេ។ ទោះជាបែបនេះក្តី ដល់ថ្ងៃលទ្ធផលបោះឆ្នោត គឺមានតែបេក្ខជន...
ការស្ទង់មតិ៖ កូនប្រុសអតីតជនផ្ដាច់ការហ្វីលីពីនអាចឈ្នះការបោះឆ្នោតនាពេលខាងមុខ
ហ្វីលីពីន គឺជាប្រទេសមួយស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសដីកោះមួយនេះប្រកាន់យករបបប្រជាធិបតេយ្យបែបសាធារណរដ្ឋ ហើយការបោះឆ្នោតប្រហាក់ប្រហែលទៅនឹងសហរដ្ឋអាមេរិក។
នៅថ្ងៃទី៩ ខែឧសភា ប៉ុន្មានសប្ដាហ៍ទៀតនេះ សាធារណរដ្ឋហ្វីលីពីន នឹងមានការបោះឆ្នោតប្រធានាធិបតីផង អនុប្រធានាធិបតីផង ហើយក៏មានការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងសមាជិកសភាផងដែរ។ ប៉ុន្តែមានតែការបោះឆ្នោតប្រធានាធិបតីមួយគត់ត្រូវបានកំណត់ថាជាការបោះឆ្នោតឆ្លងកាត់ដំណាក់កាល ៦ឆ្នាំម្ដងតាមការកំណត់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។
យោងតាមរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋហ្វីលីពីន ប្រធានាធិបតីកាន់អំណាចបានតែ ៦ឆ្នាំប៉ុណ្ណោះ គឺមួយអាណត្តិ។ រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះមិនបានបើកផ្លូវឲ្យធ្វើការរុះរើអាណត្តិប្រធានាធិបតីបានឡើយ ទោះជាប្រធានាធិបតីរូបនោះមានអំណាចនីតិប្រតិបត្តិខ្លាំងយ៉ាងណាក៏ដោយ។
ប្រធានាធិបតីបច្ចុប្បន្ន គឺលោក រ៉ូឌ្រីហ្គោ ឌូទើតេ។ បុរសខ្លាំងរូបនេះប៉ុនប៉ងរុះរើរដ្ឋធម្មនុញ្ញ តែទៅពុំរួចនោះទេ ព្រោះតែព្រឹទ្ធសភា...
បេក្ខជន២រូបមានការគាំទ្រច្រើនជាងគេក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនពេលខាងមុខ
ហ្វីលីពីន ដែលជាប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីនិយម កំពុងបោះពួយទៅរកធ្វើការបោះឆ្នោតជាតិនាពេលខាងមុខនេះ។ ការបោះឆ្នោតនៅក្នុងប្រទេសមួយនេះមានលំនាំប្រហាក់ប្រហែលការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិកដែរ។
នៅថ្ងៃទី៩ ខែឧសភា ខាងមុខ គឺជាព្រឹត្តិការណ៍នៃការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ប្រព័ន្ធបោះឆ្នោតនៅក្នុងប្រទេសនេះមានភាពចម្រុះ គឺសន្លឹកឆ្នោតប្រធានាធិបតី និងសន្លឹកឆ្នោតអនុប្រធានាធិបតីដាច់ដោយឡែកពីគ្នា។ ចំណែកឯការបោះឆ្នោតនៅថ្ងៃនោះដែរ ក៏មានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាផងដែរ។ បេក្ខជនអនុប្រធានាធិបតីណាមួយដែលបានសំឡេងឆ្នោតច្រើនជាងគេក្នុងចំណោមបេក្ខជនអនុប្រធានាធិបតី នឹងក្លាយជាអនុប្រធានាធិបតីរបស់សាធារណរដ្ឋនេះ។
គេមិនអាចហៅអនុប្រធានាធិបតីជាជំនួយការរបស់ប្រធានាធិបតីនោះទេ ព្រោះអនុប្រធានាធិបតីរបស់ប្រទេសនេះមានខុទ្ទកាល័យដាច់ដោយឡែកពីគ្នា ប៉ុន្តែអ្នកសង្កេតការណ៍មើលឃើញថា បើបេក្ខជនអនុប្រធានាធិបតីណាមានប្រជាប្រិយភាពខ្លាំង ក៏អាចទាញសន្លឹកឆ្នោតឱ្យបេក្ខជនប្រធានាធិបតីនោះកើនឡើងផងដែរ។
សម្រាប់ការបោះឆ្នោតនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះដែរ យុទ្ធនាការរកសំឡេងឆ្នោតកំពុងតែពុះកញ្ជ្រោល ហើយបេក្ខជនទាំងអស់សូម្បីតែបេក្ខជនសមាជិកព្រឹទ្ធសភា និងបក្សនយោបាយ...
ហ្វីលីពីនថាអ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវតែចូលរួមនៅក្នុងដំណើរការសន្តិភាពនៅភូមា
ក្រោយពីនាយករដ្ឋមន្ត្រីសិង្ហបុរី ទូន្មានកម្ពុជាឱ្យប្រកាន់ភ្ជាប់នូវភាពអព្យាក្រឹត្យក្នុងឋានៈជាប្រធានអាស៊ាន ដែលដើរតួនាទីជាប្រេសិតអាស៊ានជួយដោះស្រាយវិបត្តិនៅប្រទេសភូមា នៅពេលនេះគឺមានសមាជិកអាស៊ានមួយទៀតចេញមុខមកផ្ដល់ដំបូន្មានឱ្យកម្ពុជា មិនត្រូវចោលភាគីណាមួយឡើយ រួមទាំងភាគីរបស់អ្នកស្រី អ៊ុងសាន ស៊ូជី។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានលើកឡើងកាលពីថ្ងៃទី១៦ ខែមករា ថា វត្តមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងកិច្ចចរចាបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ គឺជាការចាំបាច់ តែគេមិនត្រូវរំលងភាគីដ៏ធំមួយ គឺភាគីរបស់អ្នកស្រី អ៊ុងសាន ស៊ូជី នោះទេ ទោះជាអ្នកស្រីត្រូវបានតុលាការកាត់ទោសក៏ដោយ។
វិបត្តិនយោបាយនៅភូមា...
ស្ត្រីបេក្ខជនប្រធានាធិបតីហ្វីលីពីនចាប់ផ្ដើមផ្ដោតលើការបញ្ចប់ការឈ្លានពានពីសំណាក់ចិន
ខណៈយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីហ្វីលីពីន កំពុងតែប្រព្រឹត្តទៅ គេសង្កេតឃើញបេក្ខជនជាច្រើនបានកំណត់គោលនយោបាយសំខាន់ៗ ដើម្បីទទួលបានការគាំទ្រពីប្រជាជនរបស់ប្រទេសនេះ។
បេក្ខជនខ្លះផ្ដោតសំខាន់លើបញ្ហាស្ដារសេដ្ឋកិច្ចឡើងវិញ។ បេក្ខជនខ្លះសន្យាបោសសម្អាតអំពើអយុត្តិធម៌ និងអំពើពុករលួយ។ តែសម្រាប់អ្នកស្រី Leni Robredo ចាប់ផ្ដើមផ្ដោតលើជម្លោះដែនសមុទ្រជាមួយនឹងប្រទេសចិន។ បើទោះជាបច្ចុប្បន្ន អ្នកស្រី Leni Robredo ជាអនុប្រធានាធិបតីពិតមែន តែអ្នកស្រីគឺជាអនុប្រធានាធិបតីមកពីបក្សប្រឆាំង។ អ្នកស្រីមិនគាំទ្រគោលនយោបាយរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ដែលមានភាពទោរទន់ទៅរកចិន នោះគឺករណីជម្លោះដែនសមុទ្រជាមួយប្រទេសធំនេះ។
បណ្ដាញផ្សាយព័ត៌មាន ABS...
ហ្វីលីពីនទាត់ចោលសំណើរបស់ចិនសុំឱ្យក្រុងម៉ានីលកុំមានចំណងទាក់ទងយោធានឹងក្រុងវ៉ាស៊ីនតោនស៊ីជម្រៅ
ក្រោយពីក្រុងប៉េកាំង បរាជ័យនៅលើសមរភូមិការទូតមួយកាលពីថ្មីៗនេះ ដោយមិនអាចទាញឱ្យវៀតណាម ដើរចេញពីអាមេរិកបាន ដោយសារប្រទេសធំនេះបន្តបរាជ័យថែមទៀតដែលមិនអាចលួងលោមហ្វីលីពីន ដែលស្នើក្រុងម៉ានីល កុំឱ្យមានចំណងទាក់ទងយោធានឹងក្រុងវ៉ាស៊ីនតោនស៊ីជម្រៅ។
ចិនបានប្រាប់ទៅហ្វីលីពីនថា ការពង្រីកសន្ធិសញ្ញាការពារជាតិជាមួយនឹងអាមេរិក គឺជាការគំរាមកំហែងប្រយោជន៍សន្តិសុខរបស់ចិនជាខ្លាំង។
ហេតុនេះហើយ ចិនសូមស្នើឱ្យហ្វីលីពីន កុំពង្រីកសន្ធិសញ្ញានេះថែមទៀត។ នេះជាការឱ្យដឹងរបស់រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ដែលបានចុះផ្សាយលើទំព័រសារព័ត៌មាន Newsweek នៅថ្ងៃសុក្រ ទី១ ខែតុលា នេះ។
លោករដ្ឋមន្ត្រី Delfin Lorenzana អះអាងថា មន្ត្រីយោធាហ្វីលីពីន និងអាមេរិកបានជជែកគ្នាលើកដំបូងដោយផ្ទាល់អំពីសន្ធិសញ្ញាការពារជាតិដែលមានអាយុកាល ៧០ឆ្នាំមកហើយថាគួរមោឃភាព...
អតីតប្រធានាធិបតីហ្វីលីពីនមិនចេះពុករលួយនិងជាមេដឹកនាំសច្ចធម៌ស្លាប់ក្នុងវ័យ៦១ឆ្នាំ
អតីតប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino ទី៣ បានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ក្នុងអាយុ ៦១ឆ្នាំ បន្ទាប់ពីលោកត្រូវបានសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យមួយនៃរដ្ឋធានីម៉ានីល។
តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុនសេចក្តីប្រកាសអំពីការស្លាប់របស់លោក Benigno Aquino III សេចក្តីរាយការណ៍មួយផ្សេងទៀតបានអះអាងថា លោកត្រូវបានជួយសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាពីតូល (Capitol Medical Centre) នៅក្នុងទីក្រុង Quezon នៅព្រឹកថ្ងៃនេះ...