35 C
Phnom Penh

TAG

អំពើពុករលួយ

ក្រុម​មន្ត្រី​គយ​ចោទ​អគ្គនាយក​គយ​ប្រព្រឹត្ត​អំពើពុករលួយ​ស្ទើរ​គ្រប់​រូបភាព​ជាង​៩​ឆ្នាំ​ក្នុង​តំណែង

ប្រភព​ពី​ផ្ទៃក្នុង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៅ​កម្ពុជា បាន​លាតត្រដាង​ថា មន្ត្រី​ជាន់ខ្ពស់​នៃ​ស្ថាប័ន​គយ​មួយ​នេះ​កំពុង​បង្កើត​ចរន្ត​ពន្យារ​អាយុ និង​ចរន្ត​ជំរិត​ទារ​លុយ​ពី​ក្រុមហ៊ុន និង​អ្នក​រកស៊ី​នាំ​ទំនិញ​ចេញ​ចូល​តូច​ធំ​ដែល​គ្មាន​ខ្នង​បង្អែក។ មន្ត្រី​រាជការ​ខាង​ពន្ធដារ​ជាច្រើន​បាន​លាតត្រដាង​ថា ក្រោយ​ពេល​ចូល​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ជំនួស​លោក ប៉ែន ស៊ីម៉ន ជាង ៩​ឆ្នាំ ឬ​ជិត​មួយ​ទសវត្សរ៍​កន្លង​មក​នេះ លោក គុណ ញឹម បាន​ប្រព្រឹត្ត និង​កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព ដែល​ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ការ​ពេញចិត្ត​រហូត​ដល់​បាន​ប្រកាស​ប្រើ​អំណាច​ជា​នាយករដ្ឋមន្ត្រី​ពន្យារ​ការ​ចូល​និវត្តន៍ ឲ្យ​បន្ត​កាន់​តំណែង​រហូត​ដល់​ឆ្នាំ​២០២៥ ដើម្បី​បន្ត​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​គយ។ ក្នុង​ឋានៈ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ...

TI៖ អំពើពុករលួយ​នៅ​កម្ពុជា​គឺជា​រនាំង​បិទ​មិន​ឱ្យ​ក្រុមហ៊ុន​បរទេស​ស្អាតស្អំ​ចូល​មក​វិនិយោគ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​តម្លាភាព​កម្ពុជា (TI) លើកឡើង​ថា ការ​ចាក់​កាន់តែ​ជ្រៅ​នៃ​អំពើពុករលួយ​នៅ​កម្ពុជា​ក្នុង​ស្ថាប័ន​រដ្ឋ គឺជា​រនាំង​យ៉ាង​ធំ​បិទ​មិន​ឱ្យ​ក្រុមហ៊ុន​បរទេស​ស្អាតស្អំ​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រធាន​កម្មវិធី​សុចរិតភាព​ធុរកិច្ច និង​ធនធាន​រ៉ែ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក តុង សុប្រាជ្ញ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​២១ កុម្ភៈ ថា អំពើពុករលួយ​នៅ​កម្ពុជា​បាន​កើតមាន​ក្នុង​ស្ថាប័ន​រដ្ឋ​នានា ដូចជា​ក្រសួង​ពន្ធដារ និង​ស្ថាប័ន​តុលាការ ជាដើម...

IDEA TALK៖ ហេតុ​អ្វី​គេ​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ស្តីអំពី៖ «ហេតុ​អ្វី​គេ​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ?»។

មន្ត្រី​គយ​ស្នើ​លោក ហ៊ុន សែន ត្រួតពិនិត្យ​ការ​ដឹកនាំ​របស់​លោក គុណ ញឹម ពាក់ព័ន្ធ​អំពើពុករលួយ

មន្ត្រី​រាជការ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សំណូមពរ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ត្រួតពិនិត្យ​ការ​ដឹកនាំ​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម ដែល​បាន​បើក​ដៃ​ឲ្យ​លោក ប៉ោ សួន ជំរិត​លុយ​ដាក់​ខែ​ពី​ក្រុមហ៊ុន​នាំចេញ​នាំចូល​នៅ​តាម​ច្រកព្រំដែន​យ៉ាង​អនាធិបតេយ្យ។ មន្ត្រី​រាជការ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក គុណ...

សមត្ថកិច្ច​ថា​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការ​កាត់បន្ថយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា អះអាង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​បាន​កាត់បន្ថយ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ជាង ៤៥០០​នាក់ ដែល​ស្មើ​នឹង ៦២% នៃ​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​ធៀប​ជាមួយ​នឹង​ចំនួន​ប្រជាជន និង​ចំនួន​យានយន្ត​ដែល​កំពុង​ប្រើប្រាស់​ជាក់ស្តែង។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ត្រូវ​បាន​កាត់បន្ថយ​នូវ​អត្រា​អ្នក​ស្លាប់​ពី​ចំនួន ១៣,១% មក​នៅ​ត្រឹម​ចំនួន ១០,១% ក្នុង​ចំណោម​ប្រជាជន​ចំនួន...

អំពើពុករលួយ​នៅ​កម្ពុជា​ឆ្នាំ​២០២២​ធ្លាក់​ចុះ​៧​ចំណាត់ថ្នាក់​ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​អាក្រក់​ដដែល

អង្គការ​តម្លាភាព​កម្ពុជា ឲ្យ​ដឹង​ថា ស្ថានភាព​អំពើពុករលួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ​នេះ បាន​ធ្លាក់​ចុះ ៧​ចំណាត់ថ្នាក់ គឺ​នៅ​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​បណ្តា​ប្រទេស​ចំនួន ១៨០ លើ​ពិភពលោក។ កាលពី​ឆ្នាំ​២០២១ កន្លងទៅ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៧ នៃ​បណ្តា​ប្រទេស​ចំនួន​១៨០។ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បាន​ធ្វើ​បទបង្ហាញ​នៅ​ថ្ងៃ​អង្គារ ទី​៣១ មករា នេះ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ ២៤ លើ​ពិន្ទុ​អតិបរមា...

លោក សម រង្ស៊ី៖ កម្ពុជា​កើត​មាន​អំពើពុករលួយ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បង្កើត​ឲ្យ​មាន​អំពើពុករលួយ​ក្នុង​ស្ថាប័ន​ជាតិ​ច្រើន​ជាងគេ​បំផុត​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៩ មករា ថា ប្រទេស​ណា​ក៏​មាន​ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​ដែរ ប៉ុន្តែ​នៅ​កម្ពុជា​ដែល​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ពលរដ្ឋ​ខ្មែរ​ត្រូវ​គេ​រក​ឃើញ​ថា​បាន​ជំពាក់​បំណុល​ធនាគារ និង​បំណុល​ផ្សេងៗ​ច្រើន​ជាងគេ​រហូត​ដល់​វ័ណ្ឌក ដោយសារ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​មិន​ត្រឹមត្រូវ ដូចជា​ការ​ប្រព្រឹត្ត​អំពើពុករលួយ ជាដើម។ លោក សម រង្ស៊ី បញ្ជាក់​ថា...

មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង​ចោទ​ស្នងការ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​និង​បក្ខពួក​និយម

ក្រុម​មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង បាន​ចោទ​លោក សាត គឹមសាន ស្នងការ​នគរបាល​ខេត្ត​នេះ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​តែងតាំង​មន្ត្រី​ដែល​ជា​បក្ខពួក​ជិតស្និទ្ធ​ខ្លួន ឲ្យ​ចូល​កាន់​តំណែង​សំខាន់ៗ ដើម្បី​ងាយស្រួល​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​បនល្បែង​ស៊ីសង និង​ការ​រកស៊ី​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត​នេះ។ មន្ត្រី​នគរបាល​មួយ​ចំនួន​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​តាម​អធិការដ្ឋាន​នគរបាល​ស្រុក-ក្រុង​នានា​នៃ​ខេត្ត​បាត់ដំបង បាន​ចោទ​លោក សាត គឹមសាន ថា​បាន​ដោះដូរ​តួនាទី​ពួកគាត់​តាម​ទំនើង​ចិត្ត ហើយ​ដាក់​ជំនួស​មន្ត្រី​ណា​ដែល​ត្រូវ​ជា​បក្ខពួក​របស់​ខ្លួន នាំ​ឲ្យ​ពួកគាត់​មិន​សប្បាយ​ចិត្ត​ចំពោះ​ទង្វើ​របស់​ស្នងការ​នគរបាល​រូប​នេះ​ទេ។ មន្ត្រី​នគរបាល​មួយ​ចំនួន​ដែល​ត្រូវ​លោក សាត គឹមសាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ដក​តួនាទី និង​មន្ត្រី​ខ្លះ​ទៀត​ត្រូវ​លោក​ស្នងការ​រូប​នេះ​បិទ​មិន​ដាក់​ការងារ​ឲ្យ​ធ្វើ ទាមទារ​ឲ្យ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ...

លោក ហ៊ុន សែន ថា​ការ​បើក​ប្រាក់​បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ការ​បើក​ប្រាក់​បៀវត្ស​ឱ្យ​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​តាម​ប្រព័ន្ធ​ធនាគារ គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​ផង និង​អាច​ការពារ​អំពី​សុវត្ថិភាព​នៃ​ការ​ដឹកជញ្ជូន​ប្រាក់​សុទ្ធ​ផង​ដែរ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា នៅ​ពេល​ដែល​កម្ពុជា​ចាប់ផ្ដើម​អនុវត្ត​ការ​បើក​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​តាម​ប្រព័ន្ធ​ធនាគារ រាជរដ្ឋាភិបាល​បាន​រក​ឃើញ​មន្ត្រី​ខ្មោច​រាប់​ម៉ឺន​នាក់​ដែល​មាន​តែ​ឈ្មោះ​ក្នុង​ស្ថាប័ន តែ​មិន​មាន​មនុស្ស​ធ្វើ​ការ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន...

ប្រធានាធិបតី​វៀតណាម​ចុះ​ចេញពី​តំណែង​ចំ​ពេល​បក្ស​កុម្មុយនីស្ត​បោស​សម្អាត​អំពើពុករលួយ

លោក Nguyen Xuan Phuc សម្រេច​លាលែង​ពី​តំណែង​ប្រធានាធិបតី​វៀតណាម ភ្លាមៗ​បន្ទាប់ពី​បក្ស​កុម្មុយនីស្ត​របស់​ប្រទេស​នៃ​សមាគម​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​បន្ទោស​លោក ដែល​បណ្ដោយ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​ប្រព្រឹត្ត​អំពើពុករលួយ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​វៀតណាម ដែល​ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ចុះផ្សាយ​បន្ត​នៅ​ថ្ងៃទី​១៨ ខែ​មករា។ ការ​លាលែង​ពី​តំណែង​ដ៏​កំពូល​របស់​វៀតណាម ធ្វើឡើង​ស្រប​ពេល​ដែល​បក្ស​កុម្មុយនីស្ត​កំពុង​បើក​ការ​អង្កេត​មន្ត្រី​បក្ស និង​គណៈរដ្ឋមន្ត្រី​របស់​លោក Nguyen Xuan Phuc មួយ​ចំនួន​ដែល​សង្ស័យ​ករណី​ពុករលួយ ហើយ​ក្នុង​នោះ​មាន​ឧបនាយករដ្ឋមន្ត្រី ២​រូប និង​រដ្ឋមន្ត្រី ៣​រូប​មាន​ក្នុង​បញ្ជី​ដែល​ត្រូវ​រង​ការ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ។ ក្រៅតែ​ពី​ការ​ស្ដីបន្ទោស​ទៅ​លើ​លោក Nguyen Xuan Phuc...

Latest news