ការប្រកួតកីឡាអូឡាំពិកអន្តរជាតិនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលធ្វើឡើងកាលពីថ្ងៃទី២៦ កក្កដា ដល់ថ្ងៃទី១១ សីហា បានបិទបញ្ចប់ហើយ។ សហរដ្ឋអាមេរិកជាប្រទេសជើងឯកជាងគេទាំងអស់លើគ្រប់វិញ្ញាសា ដោយដណ្ដើមបានមេដាយច្រើនជាងគេ។
មានប្រទេសតែ ៥០ប៉ុណ្ណោះក្នុងចំណោម ២០៦ប្រទេស បានឈ្នះមេដាយ។ ការប្រកួតនេះលើ ៣២វិញ្ញាសា ហើយកីឡាករចូលរួមមាន ១០៧១៤នាក់។ មេដាយចែកចេញជា ៣ប្រភេទ គឺមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ។
ក្នុង ៥០ប្រទេសដែលដណ្ដើមបានមេដាយបានច្រើន គឺចំនួន ១៥ប្រទេសដែលបានមេដាយមាសច្រើនជាងគេ៖
- ប្រទេសទី១ គឺសហរដ្ឋអាមេរិក បានមេដាយមាស ៤០ មេដាយប្រាក់បាន ៤៤ មេដាយសំរឹទ្ធបាន ៤២ សរុបបាន ១២៦។
- ប្រទេសចិន ឈរលំដាប់ទី២ បានមេដាយមាស ៤០ មេដាយប្រាក់បាន ២៧ មេដាយសំរឹទ្ធបាន ២៤ សរុប ៩១មេដាយ។
- ប្រទេសជប៉ុន ឈរនៅលេខ៣ ក្នុងនោះមេដាយមាសបាន ២០ មេដាយប្រាក់បាន ១២ មេដាយសំរឹទ្ធបាន ១៣ សរុបបាន ៤៥មេដាយ។
- ប្រទេសអូស្ត្រាលី ឈរនៅលេខ៤ ក្នុងនោះមេដាយមាស ១៨ មេដាយប្រាក់បាន ១៩ មេដាយសំរឹទ្ធបាន ១៦ សរុបបាន ៥៣មេដាយ។
- ប្រទេសបារាំង ឈរនៅលេខ៥ ក្នុងនោះមេដាយមាសបាន ១៦ មេដាយប្រាក់បាន ២៦ មេដាយសំរឹទ្ធបាន ២២ សរុបបាន ៦៤មេដាយ។
- ប្រទេសហុឡង់ដ៍ ឈរនៅលេខ៦ ក្នុងនោះមេដាយមាសបាន ១៥ មេដាយប្រាក់បាន ៧ មេដាយសំរឹទ្ធបាន ១២ សរុបបាន ៣៤មេដាយ។
- ប្រទេសអង់គ្លេស ឈរនៅលេខ៧ ក្នុងនោះមេដាយមាសបាន ១៤ មេដាយប្រាក់បាន ២២ មេដាយសំរឹទ្ធបាន ២៩ សរុបបាន ៦៥មេដាយ។
- ប្រទេសកូរ៉េខាងត្បូង ឈរនៅលេខ៨ ក្នុងនោះមេដាយមាសបាន ១៣ មេដាយប្រាក់បាន ៩ មេដាយសំរឹទ្ធបាន ១០ សរុបបាន ៣២មេដាយ។
- ប្រទេសអ៊ីតាលី ឈរនៅលេខ៩ ក្នុងនោះមេដាយមាសបាន ១២ មេដាយប្រាក់បាន ១៣ មេដាយសំរឹទ្ធបាន ១៥ សរុបបាន ៤០មេដាយ។
- ប្រទេសអាល្លឺម៉ង់ ឈរនៅលេខ១០ ក្នុងនោះមេដាយមាសបាន ១២ មេដាយប្រាក់បាន ១៣ មេដាយសំរឹទ្ធបាន ៨ សរុបបាន ៣៣មេដាយ។
- ប្រទេសញូវហ្សេឡែន ឈរនៅលេខ១១ ក្នុងនោះមេដាយមាសបាន ១០ មេដាយប្រាក់បាន ៧ មេដាយសំរឹទ្ធបាន ៣ សរុបបាន ២០មេដាយ។
- ប្រទេសកាណាដា ឈរនៅលេខ១២ ក្នុងនោះមេដាយមាសបាន ៩ មេដាយប្រាក់បាន ៧ មេដាយសំរឹទ្ធបាន ១១ សរុបបាន ២៧មេដាយ។
- ប្រទេសអ៊ូបេគីស្ថាន ឈរនៅលេខ១៣ ក្នុងនោះមេដាយមាសបាន ៨ មេដាយប្រាក់បាន ២ មេដាយសំរឹទ្ធបាន ៣ សរុបបាន ១៣មេដាយ។
- ប្រទេសហុងគ្រី ឈរនៅលេខ១៤ ក្នុងនោះមេដាយមាសបាន ៦ មេដាយប្រាក់បាន ៧ មេដាយសំរឹទ្ធបាន ៦ សរុបបាន ១៩មេដាយ។
- ប្រទេសអេស្ប៉ាញ ឈរនៅលេខ១៥ ក្នុងនោះមេដាយមាសបាន ៥ មេដាយប្រាក់បាន ៤ មេដាយសំរឹទ្ធបាន ៩ សរុបបាន ១៨មេដាយ។
- ចំណែក ៣៥ប្រទេសទៀត ទទួលបានមេដាយមាសពី ៥មេដាយមកត្រឹមមេដាយមាស ១មេដាយ ហើយសរុបមេដាយបានពី ២០ មកត្រឹម ៣មេដាយ។
តាមតារាងពិន្ទុនៃពានរង្វាន់មេដាយខាងលើនេះ សហរដ្ឋអាមេរិក បានដណ្ដើមមេដាយបានច្រើនជាងគេទាំងអស់។ បើគិតពីចំនួនមេដាយសរុបទាំងអស់ ទាំងមាស ប្រាក់ និងសំរឹទ្ធ សហរដ្ឋអាមេរិកបានចំនួនមេដាយ ១២៦ ច្រើនជាងចិន និងច្រើនជាងគេលើពិភពលោក។ ចំណែកចិន វិញ បានត្រឹមតែ ៩១មេដាយ។
ទោះយ៉ាងណា សហរដ្ឋអាមេរិក និងចិន បានដណ្ដើមមេដាយមាសចំនួនដូចគ្នា គឺ ៤០មេដាយ។
ប្រទេសបារាំង ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស នេះ បានសន្យាយកឱ្យបានយ៉ាងតិចត្រឹមលេខ៥ តែពេលនេះ បារាំងបានដណ្ដើមមេដាយឈរនៅលំដាប់លេខប្រាំមែន។ ដោយឡែកប្រទេសនៅក្នុងតំបន់អាគ្នេយ៍ មានតែ ៣ប្រទេសទេដែលដណ្ដើមបានមេដាយ រួមមានប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសថៃ។ កម្ពុជា ក៏ចូលរួមប្រកួតដែរ តែពុំទទួលបានមេដាយនោះទេ។ ចំណែក តៃវ៉ាន់ និងហុងកុង ក៏ដណ្ដើមបានមេដាយដែរ។
គួរឲ្យកត់សម្គាល់ថា ឥណ្ឌាជាប្រទេសធំ និងមានប្រជាជនច្រើនជាងគេលើពិភពលោក តែពុំទទួលបានសូម្បីតែមួយនឹងគេនោះទេ។ ប្រទេសប៉ាគីស្ថាន ក្បែរខាងឥណ្ឌា ក៏មិនទទួលបានមេដាយមួយឡើយ។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន MSN។
តែយ៉ាងណា នៅក្នុងការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២០ នៅប្រទេសជប៉ុន សហរដ្ឋអាមេរិកគឺជាជើងឯកខ្លាំងជាងគេទាំងអស់ ដោយដណ្ដើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធច្រើនជាងគេ ដោយបានមេដាយសរុប ១១៣មេដាយ។ ប្រទេសចិន ឈរនៅលេខ២ បាន ៨៩មេដាយក្នុងចំណោមប្រទេសបានមេដាយ ៨៦មេដាយ។
ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកអន្តរជាតិ ក្រុងប៉ារីស ឆ្នាំ២០២៤ ក៏ដូចឆ្នាំមុនៗ ប្រទេសណាក៏អាចចូលប្រកួតផងដែរ ឱ្យតែចុះបញ្ជីបញ្ជូនកីឡាករមកប្រកួតឱ្យតាមវិញ្ញាសាដែលបានកំណត់។ ព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិឆ្នាំ២០២៤ នេះ ត្រូវបានបិទបញ្ចប់កាលថ្ងៃអាទិត្យ ទី១១ សីហា នេះ។ ចំពោះការប្រកួតនៅ ៤ឆ្នាំទៀត ទីក្រុង Los Angeles សហរដ្ឋអាមេរិក ត្រូវវេនរៀបចំទទួលធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០២៨។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី មិនត្រូវបានអនុញ្ញាតឱ្យបញ្ជូនកីឡាករទៅប្រកួតទេ ព្រោះជាប្រទេសបង្កសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ដែលជាទណ្ឌកម្មរបស់គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ។ នៅក្នុងការប្រកួតកីឡាអូឡាំពិកអន្តរជាតិឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រទេសរុស្ស៊ី បានឈ្នះមេដាយឈរនៅលេខ៥ ក្នុងចំណោមប្រទេសបានមេដាយ ៨៦ប្រទេស។
យ៉ាងណាមិញ ព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិលើកនេះ ហាក់ដូចជាមិនសូវមានចាប់អារម្មណ៍ច្រើនទេ ព្រោះពិភពលោកធ្លាក់ក្នុងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយក៏កំពុងព្រួយបារម្ភពីការផ្ទុះសង្គ្រាមលោកលើកទី៣ ផងដែរ៕