28.9 C
Phnom Penh

សមយុទ្ធ​យោធា​ខ្មែរ-ចិន​កុម្មុយនីស្ត តើ​មាន​សព្វាវុធ​អ្វី​ខ្លះ និង​ទាហាន​ប៉ុន្មាន​នាក់?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមយុទ្ធ​យោធា​ឈ្មោះ នាគ​មាស ២០២៥ រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៨ ខែ​ឧសភា នៅ​លើ​ទឹកដី​រាជាណាចក្រ​កម្ពុជា ដោយ​មាន​ទាហាន​ខ្មែរ ១៣៣១​នាក់ ចូលរួម​ជាមួយ​នឹង​ទាហាន​ចិន ៨៤៥​នាក់។

ខាង​ខ្មែរ នឹង​ប្រើប្រាស់​កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្ត​សង្គ្រោះ នាវា និង​ឧទ្ធម្ភាគចក្រ។ ចំណែកឯ​ខាង​ចិន នឹង​ប្រើប្រាស់​នាវាចម្បាំង​ទំនើប ៣​គ្រឿង មាន​ទាំង​នាវា​ផ្ទុក​ទាហាន​ឡើង​គោក Z-075 Sichuan, Z-076 Yulan ដ្រូន​យក​ការណ៍ និង​ទម្លាក់​គ្រាប់បែក សុនខ​យន្ត រថយន្ត​បញ្ជាការ C5 ប្រភេទ អូម៉ូដា (OMODA) រូបរាង​ដូច​រថយន្ត​អ្នក​ដំណើរ​ផលិត​នៅ​ស្រុក​ចិន ម៉ាក Chery។

សមយុទ្ធ​នេះ ក៏​ជា​ឱកាស​ឲ្យ​ចិន ផ្សាយ​ពាណិជ្ជកម្ម​អំពី​ផលិតផល​យោធា​ទំនើប ដោយ​យក​ទៅ​ប្រើ​ផ្ទាល់​លើ​ទឹកដី មិន​ចាំបាច់​ដាក់​តាំង​នៅ​សាល​តាំង​ពិព័រណ៍។

តាម​ការ​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Naval News ពី​ក្រុង​ប៉ារីស ប្រទេស​បារាំង ប្រទេស​ចិន ផលិត​ចេញ​នាវាចម្បាំង​បី គឺ Hainan 31, Guangxi 32, Anhui 33 និង​ប្រភេទ Z-075 Sichuan, Z-076 Yulan ផលិត​ដោយ​ក្រុមហ៊ុន Hudong Zhonghua នៅ​ក្រុង Shanghai។

ទីតាំង​ពីរ​ក្នុង​ស្រុក​ខ្មែរ​ដែល​នឹង​ត្រូវ​ប្រើ​សម្រាប់​ធ្វើ​សមយុទ្ធ គឺ​ដែនសមុទ្រ​ខេត្ត​ព្រះសីហនុ ខាង​ជើងទឹក និង​ជើងគោក/ជើងអាកាស នៅ​ភ្នំ​ជុំសែនរីករាយ បន្ទាយ​ហ្វឹកហាត់​កងរាជអាវុធហត្ថ​ជាតិ​ក្នុង​ខេត្ត​កំពង់ឆ្នាំង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស