30.5 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

916 POSTS
0 COMMENTS

តុលាការសម្រេចលើកពេល ការប្រកាសសាលក្រមសំណុំរឿងអតីតអភិបាលខេត្តតាកែវ និងបក្ខពួក ដោយគ្មានថ្ងៃកំណត់

ប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ នៅថ្ងៃនេះ បានសម្រេចលើកពេលប្រកាសសាលក្រមជុំវិញសំណុំរឿង លោក ឡាយ វណ្ណ: និងបក្ខពួក ទៅថ្ងៃខាងមុខ ដោយគ្មានថ្ងៃកំណត់។ លោក ហម ម៉េងសែ ពុំបានប្រកាសសាលាក្រម នៅថ្ងៃទី២២ ខែសីហានេះទេ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីតុលាការជាន់ខ្ពស់ដល់សាព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល។ មន្ត្រីតុលាការដដែលនេះ បានប្រាប់ពីមូលហេតុនៃការលើកពេលនៃការប្រកាសសាលាក្រមនេះ ថា ដោយសារសំណុំរឿងនេះ មានភាពស្មុគស្មាញច្រើន នាំឲ្យក្រុមប្រឹក្សាពិបាកក្នុងការសម្រេចហេតុដូច្នេះ...

អឺរ៉ុបសង្ឃឹមថាជំនួយខ្លួននឹងជួយឱ្យកិច្ចការពារធនធានជលផលនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលផុតអាណត្តិ លោក George Edgar បានលើកឡើងថា ជំនួយហិរញ្ញប្បទានឥតសំណង របស់សហភាពអឺរ៉ុប នឹងជួយដល់ដៃគូរពាក់ព័ន្ធក្នុងការប្រើប្រាស់ដើម្បីគ្រប់គ្រង និងការពារធនធានជលផលទាំងទឹកសាប និងសមុទ្រឱ្យ កាន់តែមានប្រសិទ្ធភាព សម្រាប់ផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាកាន់តែប្រសើរ។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតផុតអាណត្តិរូបនេះ ក្រោយពិធីបិទបញ្ចប់កម្មវិធីស្តីពី "ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នលើអនុវិស័យជលផល និងផលិតកម្មសត្វ" ព្រមទាំងពិធីប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិធី អភិវឌ្ឍន៍វិស័យជលផល ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប(EU) ចំនួន១២២លានអឺរ៉ូ ដល់កម្ពុជា នៅទីស្តីការក្រសួងកសិកម្មនាព្រឹកនេះ។ ប្រភពដដែល លើកឡើងថា សហភាពអឺរ៉ុប ចង់ឃើញពលរដ្ឋកម្ពុជាទទួលបានប្រយោជន៍ពីកម្មវិធីនេះដោយស្មើភាពគ្នា តម្លាភាព ចីរភាព...

អាជ្ញាធរខេត្តពោធិ៍សាត់ចាប់ខ្លួនអ្នកកាសែត៥នាក់ ពាក់ព័ន្ធករណីបន្លំខ្លួនជាមន្ត្រីរដ្ឋទារប្រាក់ពីពលរដ្ឋ

សមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួន និងបញ្ជូនអ្នកសារព័ត៌មានក្នុងស្រុកចំនួន៥នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តនេះ ដើម្បីសាកសួរពាក់ព័ន្ធករណី បន្លំខ្លួនធ្វើជាមន្ត្រីស្ថាប័នរដ្ឋទារប្រាក់ពីប្រជាពលរដ្ឋ។ សារព័ត៌មានសំឡេងប្រជាធិបតេយ្យVOD បានដកស្រង់សម្តីរបស់អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ចុះផ្សាយថា ក្រុមការងាររបស់លោក បានសហការជាមួយសមត្ថកិច្ចជំនាញឃាត់ខ្លួនអ្នកសារព័ត៌មាន ៥នាក់នោះ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរពាក់ព័ន្ធនឹងរឿងបន្លំខ្លួនធ្វើជាមន្ត្រីក្រសួងរ៉ែ ឬក្រសួងបរិស្ថាន ហើយទារលុយពលរដ្ឋដែលមានគំនរឈើនៅក្រោយផ្ទះ ព្រមទាំងបញ្ហាផ្សេងទៀត។ អ្នកសារព័ត៌មានទាំងនោះមានប្រុស៤នាក់ និងស្រីម្នាក់ ដោយមានអ្នកកាសែតមកពីអង្គភាពសារព័ត៌មាន TNC កញ្ញា សុំ គឺមសៀ និងលោក ឯម សូវិសាល...

អតីតមេបក្សប្រឆាំង ជំរុញឱ្យលោក ហ៊ុន សែន និងភរិយាប្តឹងលោកបន្ថែមទៀតករណីឃាតកម្មធំៗទៅតុលាការបារាំង

អតីតប្រធានគណបក្សសង្រ្គោះជាតិកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានប្រកាសស្វាគមន៍ចំពោះបណ្តឹងរបស់លោក ហ៊ុន សែន និងកូនប្រសារ ដែលប្តឹងលោកទៅមុខតុលាការប្រទេសបារាំង។ ថ្លែងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ លោក សម រង្ស៊ី មិនត្រឹមតែស្វាគមន៍ចំពោះបណ្តឹងពីលោក ហ៊ុន សែន ដែលប្តឹងលោកនោះទេ ប៉ុន្តែលោកក៏បានជំរុញឱ្យមេដឹកនាំក្រាញអំណាចរូបនេះប្តឹងលោកមកកាន់តុលាការប្រទេសបារាំងបន្ថែមទៀតជុំវិញករណីឃាតកម្មធំៗដែលកើតឡើងនៅកម្ពុជាកន្លងមក។ ករណីឃាតកម្មធំៗ ដែលលោក សម រង្ស៊ី គាំទ្រឱ្យលោកហ៊ុន សែន ប្តឹងលោកនោះ រួមមានការចោទប្រកាន់ថា...

វៀតណាមសុំឱ្យអូស្រ្ដាលីជួយគាបសង្កតចិនឱ្យគោរពច្បាប់សមុទ្រអន្តរជាតិ ករណីសមុទ្រចិនខាងត្បូង

ភាពតានតឹងកំពុងកើនឡើងនៅសមុទ្រចិនខាងត្បូងដោយសារមហាអំណាចចិនបានបញ្ជូននាវាល្បាតបំពាក់ដោយអាវុធទំនើបៗ និងទូកនេសាទ រាប់រយគ្រឿងចូលលុយប្រជុំកោះ ស្ព្រាតលី និងប៉ារ៉ាហ្សែល  ដែលនាំអោយប្រទេសជាសមាជិកអាស៊ាន ដូចជាវៀតណាម និងហ្វីលីពីនប្រតិកម្មជាខ្លាំង។ សកម្មភាពនេះ ត្រូវបានវៀតណាមនិងហ្វីលីពីនចាត់ទុកថា ជាអំពើឈ្លានពាន ពីសំណាក់ ប្រទេសចិន។ សារព័ត៌មាន អូស្រ្តាលី The Canberra Times ចុះផ្សាយថា ក្នុងដំណើរទស្សនកិច្ច នៅទីក្រុងហាណូយ លោក Scott Morrison នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានជួបជាមួយសមភាគីវៀតណាមលោក ង្វៀនស៊ុនហ្វុក ។ ដំណើរទស្សនកិច្ចរបស់លោក Morrison នៅថ្ងៃទី២១ ខែសីហានេះធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្រ្តីអូស្រ្តាលីដំបូងដែលបានធ្វើដំណើរទៅប្រទេសវៀតណាមចាប់តាំងពីឆ្នាំ១៩៩៤ ។ អ្នកជំនាញវៀតណាម និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យ UNSW...

ជំនួបថ្នាក់ដឹកនាំកម្ពុជា-វៀតណាម បានពិភាក្សាបន្ថែមទៀតអំពីគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចការព្រំដែន

ជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេសនៃប្រទេសវៀតណាម លោក ប៊ិញ ម៊ិញ (Binh Minh) នៅថ្ងៃទី២១ ខែសីហា ភាគីទាំងពីរបានផ្តោតធ្ងន់ទៅលើបញ្ហាត្រៀមនៃការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងលើការងារព្រំដែនរវាងប្រទេសទាំងពីរ ដោយសារបច្ចុប្បន្ននេះកិច្ចការព្រំដែន បានបញ្ចប់ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរសម្រេចប្រមាណ៨៤% ហើយនៅសល់តែ ១៦% ភាគរយទៀតទេដែលគណៈកម្មការព្រំដែននៃប្រទេសទាំងពីរនឹងបន្តធ្វើកិច្ចការងារនេះជាបន្ថែមទៀត ដើម្បីឈានទៅបញ្ចប់ទាំងស្រុង។ ហ្វេសប៊ុករបស់លោកហ៊ុន សែន បញ្ជាក់ថា ជំនួបនោះ ភាគីទាំងពីរបានផ្តោតជាសំខាន់ទៅលើ ការត្រៀមរៀបចំនូវទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី...

កម្ពុជាស្នើវៀតណាម ឱ្យជួយទប់ស្កាត់បទល្មើសព្រៃឈើ ខណៈ វៀតណាមជាប្រទេសចូលរួមបំផ្លាញព្រៃឈើនៅកម្ពុជា

តំណាងរដ្ឋាភិបាល ដែលដឹកនាំដោយគណៈកម្មការកិច្ចការបរទេសកម្ពុជា អះអាងថា ខ្លួនបានស្នើសុំទៅថ្នាក់ដឹកនាំវៀតណាម ធ្វើយ៉ាងណាឱ្យជួយទប់ស្កាត់បទល្មើសព្រៃឈើ ពិសេសការនាំឈើចូលទៅប្រទេសរបស់ខ្លួន។ ក្រោយពេលត្រឡប់មកពីចូលសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេស សភាកម្ពុជា ឡាវ និងវៀតណាម ដែលធ្វើឡើងនៅប្រទេសវៀតណាមកាលពីថ្មីៗនេះ ប្រធានគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា លោក ឈាង វុន បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា សភាកម្ពុជាបានស្នើឱ្យវៀតណាម ទប់ស្កាត់កុំឱ្យមានការនាំឈើពីកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាមបន្តទៀត។ លោកឈាង វុធ បន្តថាបញ្ហាព្រៃឈើនេះកម្ពុជាបានធ្វើសកម្មភាពទប់ស្កាត់ច្រើនហើយ ដោយរួមទាំងយុទ្ធនាទប់ស្កាត់និងបង្ក្រាបបទល្មើសនេះ ដែលដឹកនាំដោយ ប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក...

លោកត្រាំបញ្ជាឱ្យហ៊ុំព័ន្ធសមុទ្រវេណេហ្សូអេឡាដើម្បីបញ្ចប់របបលោកម៉ាឌូរ៉ូ

របបវេណេហ្សូអេឡាក្រោមការដឹកនាំរបស់ជនផ្ដាច់ការលោក នីកូឡាស់ម៉ាឌូរ៉ូ អាចនឹងត្រូវបញ្ចប់ នៅដំណាច់ ឆ្នាំ ២០១៩យ៉ាងយូរ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាអោយទីប្រឹក្សាសន្តិសុខរបស់ លោកសិក្សាអំពី ការហុំព័ន្ធសមុទ្រវេណេហ្សូអេឡា ដែលលោកថា គឺជាការកាត់ផ្ដាច់សសៃឈាមសេដ្ឋកិច្ច នៃរបបលោក ម៉ាឌូរ៉ូតែម្ដង។ គេហទំព័រសារព័ត៌មាន Al Alarabiya .com បានចុះផ្សាយ ថា លោកមេបញ្ជាការរបស់កងទ័ពអាមេរិក ប្រចាំអាមេរិកខាងត្បូង Craig Faller និយាយថា កងនាវាអាមេរិក បានត្រៀមចេញដំណើរហើយ ទៅកាន់សមុទ្រវេណេហ្សូអេឡា...

លោក ហ៊ុន សែន និងកូនប្រសារ សម្រេចប្តឹងលោក សម រង្ស៊ី ទៅតុលាការប្រទេសបារាំង

លោក ហ៊ុន សែន និងកូនប្រសាររបស់លោក គឺអគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា ដែលជាកូនប្រុសបង្កើតរបស់លោក ហុក ឡងឌី បានដាក់ពាក្យប្តឹងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ទៅតុលាការប្រទេសបារាំងជាផ្លូវការហើយ នៅថ្ងៃនេះពីបទបរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល ។ សេចក្តីប្រកាសព័ត៌មានដែលបកប្រែក្រៅផ្លូវការ របស់មេធាវីជាជនជាតិបារាំងចំនួន៣រូប ដែលការពារក្តីឲ្យលោកហ៊ុន សែន និងកូនប្រសារ បានសម្រេចដាក់ពាក្យប្តឹងចំនួន២ ដាច់ដោយឡែកពីគ្នាទៅកាន់តុលាការទីក្រុងបារីស ប្រទេសបារាំង។ ការសម្រេចប្តឹងនេះ...

កម្ពុជា សម្រេចបដិសេធ ការផ្តល់សញ្ជាតិឱ្យជនជាតិវៀតណាម

កម្ពុជាបានសម្រេចទាល់ចោល ការស្នើសុំផ្តល់សញ្ញាតិដល់ជនជាតិ     វៀតណាម ដែលរស់នៅកម្ពុជា តាមការស្នើសុំរបស់មេដឹកនាំរបស់ប្រទេសកុម្មុយនីស្តមួយនេះ។ រដ្ឋាភិបាលតាមរយៈតំណាងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋសភាជាតិ និងជាសមាជិកសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា ក្នុងសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និងវៀតណាម ដែលធ្វើឡើងនៅប្រទេសវៀតណាមកាលពីថ្មីៗនោះ ថ្នាក់ដឹកនាំវៀតណាមបានស្នើជាថ្មីទៀត ឱ្យកម្ពុជាត្រូវផ្តល់សញ្ជាតិស្របច្បាប់ដល់ជនជាតិវៀតណាមដែលរស់នៅ និងរកស៊ីក្នុងទឹកដីខ្មែរ។ លោក ឈាង វុន ថាសំណើរនេះ តំណាងរដ្ឋាភិបាលកម្ពុជាបានបដិសេធ ដោយថា កម្ពុជាមិនអាចផ្ដល់សញ្ជាតិដល់ពលរដ្ឋវៀតណាមផ្ទុយពីច្បាប់សញ្ជាតិ...

Latest news

© 2021, ដេលី. All rights reserved.