25 C
Phnom Penh

តុលាការសម្រេចលើកពេល ការប្រកាសសាលក្រមសំណុំរឿងអតីតអភិបាលខេត្តតាកែវ និងបក្ខពួក ដោយគ្មានថ្ងៃកំណត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ នៅថ្ងៃនេះ បានសម្រេចលើកពេលប្រកាសសាលក្រមជុំវិញសំណុំរឿង លោក ឡាយ វណ្ណ: និងបក្ខពួក ទៅថ្ងៃខាងមុខ ដោយគ្មានថ្ងៃកំណត់។

លោក ហម ម៉េងសែ ពុំបានប្រកាសសាលាក្រម នៅថ្ងៃទី២២ ខែសីហានេះទេ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីតុលាការជាន់ខ្ពស់ដល់សាព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល។

មន្ត្រីតុលាការដដែលនេះ បានប្រាប់ពីមូលហេតុនៃការលើកពេលនៃការប្រកាសសាលាក្រមនេះ ថា ដោយសារសំណុំរឿងនេះ មានភាពស្មុគស្មាញច្រើន នាំឲ្យក្រុមប្រឹក្សាពិបាកក្នុងការសម្រេចហេតុដូច្នេះ តុលាការលើកពេលទៅប្រកាសនៅពេលក្រោយវិញ។

ជនជាប់បទចោទនៅក្នុងសំណុំរឿងឃាតកម្មស្រី្តម្នាក់ឈ្មោះ  ចេវ សុវឌ្ឍនា  រួមមានអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណ: អតីតស្នងការរងនគរបាលខេត្តតាកែវ លោកឡាយ ណារិទ្ធ ត្រូវជាបងប្រុសលោក ឡាយ វណ្ណៈ ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន។ ចំណែកជនជាប់ចោទផ្សេងទៀតរួមមានឈ្មោះ ម៉េន សាម៉ៃ និង ឈ្មោះ ជឹម វុធ ត្រូវបានតុលាការចោទប្រកាន់ពីលាក់កំបាំងតម្រុយនៃអំពើឃាតកម្ម។

អ្នកស្រី ចែវ សុវឌ្ឍនា ដែលគេដឹងថាជានារីកំណាន់របស់លោក ឡាយ វណ្ណៈ ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយនៅ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

ក្រោយការស៊ើបអង្កេតរួចសមត្ថកិច្ចជំនាញ បានសន្និដ្ឋានជាថ្មីថាជាអំពើឃាតកម្ម និងឈានទៅដល់ឃាត់ខ្លួនអតីតអភិបាលខេត្តតាកែវ និងបក្ខពួក ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស