AUTHOR NAME
ឌឹ ខេមបូឌា ដេលី
2475 POSTS
0 COMMENTS
វៀតណាម-ឥណ្ឌាបន្តពង្រឹងសាមគ្គីវិស័យយោធាទ្វេភាគីនៅចំពោះមុខឥទ្ធិពលចិន
វៀតណាម និងឥណ្ឌា មានដែនដីឆ្ងាយដាច់ពីគ្នារាប់ពាន់គីឡូម៉ែត្រ។ ឥណ្ឌា ស្ថិតនៅជ្រោយនៃមហាសមុទ្រឥណ្ឌា នៃដែនដីអាស៊ីខាងត្បូង ហើយចំណែកវៀតណាម ស្ថិតនៅខាងជ្រោយសមុទ្រចិនខាងត្បូង ក្នុងដែនដីអាស៊ីអាគ្នេយ៍។
ប៉ុន្តែប្រទេសពីរនេះបែរជាមករត់ចងសម្ពន្ធមិត្តនឹងគ្នាផ្នែកយោធាទៅវិញ ដែលអ្នកសង្កេតការណ៍មើលឃើញថា វៀតណាម និងឥណ្ឌា បន្តពង្រឹងសាមគ្គីគ្នាលើវិស័យយោធាទ្វេភាគីនៅចំពោះមុខឥទ្ធិពលចិន។
បើនិយាយទៅ ទាំងវៀតណាម និងឥណ្ឌា សុទ្ធតែជាប្រទេសដែលត្រូវបានចិនលើកទ័ពឈ្លានពានទាំងអស់ និងជាប្រទេសដែលមានស្លាកស្នាមប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នាក្រោមសង្គ្រាមពីសំណាក់ប្រទេសចិន។ ចិន និងវៀតណាម មានព្រំដែនគោកជាប់គ្នាជាច្រើនរយគីឡូម៉ែត្រ ហើយឥណ្ឌា មានព្រំដែនជាប់ចិន ជាង ៣ពាន់គីឡូម៉ែត្រ។
សង្គ្រាមព្រំដែន...
ក្រសួងការងារថាក្រុមហ៊ុនណាហ្គាវើលដ៍ច្រានចោលសំណើរបស់កម្មករនិយោជិត
ក្រសួងការងារកម្ពុជា អះអាងថា ការចរចារកដំណោះស្រាយវិវាទរវាងកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) និងថៅកែក្រុមហ៊ុន មិនទាន់អាចឈានទៅរកការបញ្ចប់បាននៅឡើយទេ ខណៈភាគីខាងក្រុមហ៊ុនបានច្រានចោលសំណើទាំងស្រុងរបស់កម្មករនិយោជិត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងនៃការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ថា ខាងក្រុមសហជីព និងតំណាងភាគីកម្មករនិយោជិត បានសំណូមពរឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់ជិត ២០០នាក់ចូលធ្វើការងារវិញ ដោយដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារដែលស្ម័គ្រចិត្តលាឈប់ជំនួសប្រហែលជា ៣០០នាក់។
ជាងនេះទៀត ខាងក្រុមសហជីព និងតំណាងភាគីកម្មករនិយោជិតទាំងនោះ ក៏ស្នើសុំឱ្យក្រុមហ៊ុនទម្លាក់ចោលរាល់បទចោទទាំងអស់លើថ្នាក់ដឹកនាំសហជីព និងសមាជិកដែលត្រូវបានចោទប្រកាន់...
អ្នកឃ្លាំមើល៖ ចិនប្រើប្រាស់ទំនាក់ទំនងកម្ពុជាដើម្បីយកសមុទ្ររាមពង្រីកឥទ្ធិពលក្នុងតំបន់
អ្នកតាមដានស្ថានការណ៍កម្ពុជា អះអាងថា ក្រុមចារកិច្ចសម្ងាត់បានវាយតម្លៃថា ចិនកំពុងប្រើប្រាស់ទំនាក់ទំនងជាមួយកម្ពុជាឆ្ពោះទៅរកគោលដៅប្រើប្រាស់តំបន់រាម និងប្រទេសកម្ពុជាទាំងមូល ដើម្បីបម្រើភូមិសាស្ត្រនយោបាយរបស់ខ្លួនក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៨ ខែមិថុនា ថា ចំណោទអំពីមូលដ្ឋានជើងទឹករាម គ្រាន់តែជាចំណុចតូចមួយប៉ុណ្ណោះ ប៉ុន្តែចំណុចសំខាន់នោះគឺនៅត្រង់ថា ផ្ទៃដីកម្ពុជាទាំងមូលទើបជាចំណុចធំដែលត្រូវបានគេវាយតម្លៃថា ចិនកំពុងត្រូវការដើម្បីប្រើប្រាស់ជាភូមិសាស្ត្រនយោបាយក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់របស់ពួកគេ។
លោក...
អ្នកឃ្លាំមើល៖ កិច្ចព្រមព្រៀងក្រុងប៉ារីសអាចជួយកម្ពុជារួចពីបំណុលនិងការត្រួតត្រារបស់បរទេស
សកម្មជនអត្ថាធិប្បាយខ្លឹមសារសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ថាបើរដ្ឋាភិបាលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះនៅកម្ពុជា ២៣ ខែតុលា ឆ្នាំ១៩៩១ ឲ្យបានត្រឹមត្រូវ នោះនឹងមិនធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងបំណុលបរទេសវ័ណ្ឌក ថែមទាំងមិនឲ្យរដ្ឋបរទេសណាមួយហ៊ានត្រួតត្រាអធិបតេយ្យកម្ពុជាបានផងដែរ។
សកម្មជនសង្គមដែលតែងតែអត្ថាធិប្បាយខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានអះអាងកាលពីថ្ងៃទី៨ ខែមិថុនា ថា នៅពេលដែលកម្ពុជាកាន់តែអនុវត្តិកិច្ចព្រមព្រៀងនេះបានល្អ នោះប្រទេសហត្ថលេខីទាំងអស់កាន់តែគាំទ្រពលរដ្ឋខ្មែរឲ្យមានសិទ្ធិ និងអំណាចពេញលេញថែមទៀត។
មាត្រាជាច្រើននៃសន្ធិសញ្ញានេះ និងសេចក្តីថ្លែងការណ៍ស្ដីពីការស្ដារ និងការកសាងប្រទេសកម្ពុជាឡើងវិញទាំង ១៣ចំណុច តម្រូវឲ្យរដ្ឋាភិបាលកម្ពុជាកើតពីការបោះឆ្នោតដោយសេរី...
លោក ហ៊ុន សែន បញ្ជាឱ្យរើសពលទាហានថ្មី៦០០នាក់សម្រាប់កងវរសេនាតូចទើបបង្កើត
លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់បន្ថែមទៀតដើម្បីបំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូចដែលទើបបង្កើតថ្មី។
សេចក្ដីសម្រេចមួយដែលចុះហត្ថលេខាដោយបុរសខ្លាំង លោក ហ៊ុន សែន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា រូបលោកអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់ទៀត ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងវរសេនាតូចចំនួន៣ ដែលទើបបង្កើតថ្មីចំណុះឱ្យអគ្គបញ្ជាការដ្ឋានកាំភ្លើងធំ។
លោកអះអាងថា ករណីនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី...
IDEA TALK៖ តើកម្ពុជាត្រូវបានចិនទិញដាច់ហើយឬនៅ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពី៖ «តើកម្ពុជាត្រូវបានចិនទិញដាច់ហើយឬនៅ?»។
IDEA TALK៖ (វគ្គ២) ហេតុអ្វីបញ្ហាឆ្នេររាមនៃប្រទេសកម្ពុជា នៅតែមានភាពចម្រូងចម្រាសសម្រាប់សហរដ្ឋអាមេរិក តំបន់អាស៊ី និងឥណ្ឌូ-ប៉ាស៊ីហ្វិក?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពី៖ «ហេតុអ្វីបញ្ហាឆ្នេររាមនៃប្រទេសកម្ពុជា នៅតែមានភាពចម្រូងចម្រាសសម្រាប់សហរដ្ឋអាមេរិក តំបន់អាស៊ី និងឥណ្ឌូ-ប៉ាស៊ីហ្វិក?»។
IDEA TALK៖ (វគ្គ១) ហេតុអ្វីបញ្ហាឆ្នេររាមនៃប្រទេសកម្ពុជា នៅតែមានភាពចម្រូងចម្រាសសម្រាប់សហរដ្ឋអាមេរិក តំបន់អាស៊ី និងឥណ្ឌូ-ប៉ាស៊ីហ្វិក?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពី៖ «ហេតុអ្វីបញ្ហាឆ្នេររាមនៃប្រទេសកម្ពុជា នៅតែមានភាពចម្រូងចម្រាសសម្រាប់សហរដ្ឋអាមេរិក តំបន់អាស៊ី និងឥណ្ឌូ-ប៉ាស៊ីហ្វិក?»។
លោក ហ៊ុន សែន ថាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនឹងត្រូវអនុវត្តនៅថ្ងៃបោះឆ្នោតឃុំ-សង្កាត់
បីថ្ងៃមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនឹងត្រូវអនុវត្តនៅថ្ងៃបោះឆ្នោតឃុំ-សង្កាត់អាទិត្យនេះ។
តាមរយៈសារជាសំឡេងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ការអនុវត្តសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលពលរដ្ឋនឹងត្រូវអនុវត្តនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃអាទិត្យនេះ។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ជិត ១ខែមកនេះ កម្ពុជាគ្មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ទេ ក្រោយពីពលរដ្ឋជាង ៩៤ភាគរយទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩...
គ.ជ.ប ថាខ្លួនតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្មើភាពដល់គ្រប់គណបក្សនយោបាយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប ច្រានចោលនូវការចោទប្រកាន់គ្មានមូលដ្ឋានរបស់លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន ដោយអះអាងថា ខ្លួនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្មើភាព និងឥតលម្អៀងជាមួយគ្រប់គណបក្សនយោបាយទាំងអស់ ដើម្បីធានាបាននូវការរៀបចំកិច្ចការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីបំភ្លឺកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះថា ក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលនូវការចោទប្រកាន់គ្មានមូលដ្ឋានរបស់លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន ដែលបានអះអាងកាលពីថ្ងៃទី៣១ ខែឧសភា...