AUTHOR NAME
ឌឹ ខេមបូឌា ដេលី
2596 POSTS
0 COMMENTS
IDEA TALK៖ តើយុវជនត្រូវបោះបង់ការបញ្ចេញមតិ ឬមួយត្រូវនាំគ្នាបង្កើនការបញ្ចេញមតិថែមទៀតក្នុងស្ថានភាពនយោបាយដ៏ចង្អៀត?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ស្តីអំពី៖ «តើយុវជនត្រូវបោះបង់ការបញ្ចេញមតិ ឬមួយត្រូវនាំគ្នាបង្កើនការបញ្ចេញមតិថែមទៀតក្នុងស្ថានភាពនយោបាយដ៏ចង្អៀត?»។
សកម្មជន៖ ចម្លើយលោក គង់ គាំ ថាបក្សសង្គ្រោះជាតិធ្វើបដិវត្តន៍ពណ៌គឺមិនអាចយកជាការបានទេ
សកម្មជនគណបក្សសង្គ្រោះជាតិ ចាត់ទុកចម្លើយរបស់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក គង់ គាំ ដែលថាការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងការធ្វើបាតុកម្មនៅកន្លែងផ្សេងទៀតរបស់គណបក្សសង្គ្រោះជាតិ គឺជាការធ្វើបដិវត្តន៍ពណ៌នោះ គឺជាចម្លើយមិនត្រឹមត្រូវ និងមិនអាចយកជាការបាន។
សកម្មជនបក្សប្រឆាំង លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញបន្ទាប់ពីសវនាការរបស់លោក កឹម សុខា ពេញមួយព្រឹកលើអង្គហេតុបដិវត្តន៍ពណ៌ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ថា ការផ្តល់ចម្លើយទៅកាន់ចៅក្រម និងមេធាវីការពារក្តីឱ្យលោក កឹម...
អ្នកតស៊ូមតិក្រៅស្រុកថ្កោលទោសអាជ្ញាធរខ្មែរដែលចាប់ខ្លួនសកម្មជនតវ៉ារឿងជនអន្តោប្រវេសន៍
វេទិកាពលរដ្ឋថ្កោលទោសអាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានចាប់ខ្លួនសកម្មជនសង្គម លោក ថែល ល ធីលែន យ៉ាងតក់ក្រហល់ គឺជាឧបាយកលក្នុងការបំផ្លាញទឹកចិត្តតស៊ូដើម្បីមាតុភូមិកម្ពុជារបស់កូនខ្មែរ ក្នុងគោលដៅជ្រោមជ្រែងយុទ្ធសាស្ត្រឈ្លានពានរបស់វៀតណាមតែប៉ុណ្ណោះ។
វេទិកាពលរដ្ឋបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ជុំវិញការចាប់ខ្លួនសកម្មជនសង្គម លោក ថែល ធីលែន កាលពីថ្ងៃអង្គារ ទី៤ តុលា ថា វាគឺជារឿងអកុសលបំផុតសម្រាប់ពូជសាសន៍ខ្មែរដែលមានលោក ហ៊ុន សែន...
ព្រះមហាក្សត្របញ្ចប់មុខតំណែងលោក គង់ មុនីកា ពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ក្រោយចុះចូលជាមួយបក្សភ្លើងទៀន
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ត្រូវបានបានបញ្ចប់មុខតំណែងពីសមាសភាពឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី តាមសំណើរបស់បុរសខ្លាំង លោក ហ៊ុន សែន។
ការបញ្ចប់មុខតំណែងនេះ ធ្វើឡើងបន្ទាប់ពីលោក គង់ មុនីកា បានចូលរួមជីវិតនយោបាយជាមួយគណបក្សភ្លើងទៀន។
ព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានត្រាស់បង្គាប់បញ្ចប់តំណែងលោក គង់ មុនីកា ពីសមាសភាពឧត្ដមក្រុមប្រឹក្សាពិគ្រោះ...
អ្នកឃ្លាំមើលថាផែនការរួបរួមរបស់បក្សក្រៅរដ្ឋាភិបាលនឹងបរាជ័យដោយសារគំនិតទុច្ចរិតរបស់បក្សភ្លើងទៀន
ក្រុមអ្នកឃ្លាំមើលសង្គម អះអាងថា ផែនការរួបរួមរបស់គណបក្សក្រៅ រដ្ឋាភិបាលដែលប្រកាសចងសម្ពន្ធភាពរួបរួមកម្លាំង ដើម្បីប្រកួតប្រជែងជាមួយបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ នឹងបរាជ័យដោយសារគំនិតទុច្ចរិតរបស់គណបក្សភ្លើងទៀន ដែលមានប្រវត្តិជាដៃគូសហការមិនស្មោះត្រង់។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ថា ប្រសិនបើការចងសម្ព័ន្ធនេះមានភាពស្មោះត្រង់ជាមួយគ្នាដោយមិនមានគណបក្សណាមួយក្បត់ដៃគូរបស់ខ្លួន នោះផែនការនៃការរួបរួមប្រាកដជានឹងមានលទ្ធផលល្អ...
ពលរដ្ឋប្រមាណ៥ពាន់នាក់នៅឃុំព្រះដាក់ស្នើលោក ហ៊ុន សែន អន្តរាគមន៍កុំឲ្យរុះរើផ្ទះរបស់ពួកគេ
ពលរដ្ឋប្រមាណ ៥ពាន់នាក់ បាននាំគ្នាទៅតវ៉ានៅខាងមុខសាលាឃុំព្រះដាក់ ខេត្តសៀមរាប និងបានស្នើទៅលោក ហ៊ុន សែន ឲ្យជួយអន្តរាគមន៍កុំឱ្យមានការរុះរើផ្ទះសម្បែងដែលពួកគេកំពុងរស់នៅ។
បើតាមវីដេអូឃ្លីបជិត ១នាទី ដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គម ឱ្យដឹងថា ការប្រមូលផ្ដុំតវ៉ារបស់ពលរដ្ឋប្រមាណ ៥ពាន់នាក់នៅមុខសាលាឃុំព្រះដាក់ នៅថ្ងៃពុធ ទី៥ តុលា នេះ ធ្វើឡើងក្រោយពីអាជ្ញាធរជាតិអប្សរាតម្រូវឲ្យពលរដ្ឋឃុំព្រះដាក់ ទាំងអស់ទៅរស់នៅក្នុងតំបន់ថ្មីដែលខ្លួនបានរៀបចំឲ្យ។
ក្រុមប្រជាពលរដ្ឋបាននាំគ្នាលើកបដាដោយភ្ជាប់ពាក្យស្នើសុំទៅលោក ហ៊ុន សែន និងភរិយា ជួយអន្តរាគមន៍កុំឲ្យរុះរើផ្ទះសម្បែង និងបានរស់នៅក្នុងឃុំព្រះដាក់...
លោក ពូទីន ចុះហត្ថលេខាលើច្បាប់កាត់យកទឹកដីអ៊ុយក្រែនជាផ្លូវការខណៈទ័ពអ៊ុយក្រែនសម្រុកវាយបក
នៅថ្ងៃពុធ ទី៥ តុលា នេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានសម្រេចជាផ្លូវការនូវការបញ្ចូលទឹកដីដែលមានទំហំជិត ១៥% របស់ប្រទេសអ៊ុយក្រែន មកក្រោមដែនអធិបតេយ្យរបស់ខ្លួន ស្របពេលដែលកងកម្លាំងអ៊ុយក្រែន កំពុងសម្រុកវាយបកយ៉ាងខ្លាំងទាំងនៅភាគខាងត្បូង និងនៅភាគខាងកើតអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឲ្យដឹងថា លោក ពូទីន បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ចំនួន៤ ស្ដីពីការទទួលយកតំបន់ Donetsk...
IDEA TALK៖ តើហេតុអ្វីការរិះគន់អំពីបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ជាករណីរសើបក្នុងសង្គម?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ស្តីអំពី៖ «តើហេតុអ្វីការរិះគន់អំពីបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ជាករណីរសើបក្នុងសង្គម?»។
ឧបទ្វីបកូរ៉េអាចស្ថិតលើវិថីនៃសង្គ្រាមជាថ្មី បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលរំលងជប៉ុន
នៅថ្ងៃទី៤ តុលា នេះ ស្ថានភាពតានតឹងនៅឧបទ្វីបកូរ៉េឡើងកំដៅយ៉ាងខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងហោះរំលងប្រទេសជប៉ុន ដែលជាការគំរាមទាំងជប៉ុន និងកូរ៉េខាងត្បូង រួមទាំងសហរដ្ឋអាមេរិក។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ឲ្យដឹងថា កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ហោះរំលងប្រទេសជប៉ុន ដែលជាលើកដំបូងក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ។ ហេតុការណ៍នេះ បានរុញឲ្យរដ្ឋាភិបាលជប៉ុន ប្រកាសអាសន្នប្រាប់ពលរដ្ឋរបស់ខ្លួនឲ្យរត់រកទីសុវត្ថិភាព ខណៈមីស៊ីលមួយគ្រាប់បានហោះរំលងឆ្លងកាត់ទឹកដីរបស់ខ្លួន មុននឹងធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។
មីស៊ីលផ្លោងដែលកូរ៉េខាងជើងបានបាញ់សាកល្បងថ្មីទៀតនេះ ត្រូវបានកងទ័ពជប៉ុនអះអាងថា អាចហោះបានចម្ងាយពី ៤៥០០ ទៅ...
បក្សឆន្ទៈខ្មែរនឹងមិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជាតិទេបន្ទាប់ពីចុះចូលជាមួយបក្សភ្លើងទៀន
គណបក្សឆន្ទៈខ្មែរ នឹងមិនដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះទេ បន្ទាប់ពីខ្លួនបានសម្រេចចិត្តចូលជ្រកកោនជាមួយអតីតទ្រនំចាស់គឺគណបក្សភ្លើងទៀនឡើងវិញ។
គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ថា ខ្លួននឹងមិនដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះទេ ដោយសារតែគណបក្សនេះបានសម្រេចចុះចូលជាមួយគណបក្សភ្លើងទៀនហើយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់នៃគណបក្សទាំងពីរបានចរចាគ្នាកាលពីពេលថ្មីៗនេះ។
ប្រភពដដែល អំពាវនាវឱ្យកម្លាំងអ្នកប្រជាធិបតេយ្យ និងពលរដ្ឋដែលចង់ឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមានតាមរយៈនៃការបោះឆ្នោត ចូលរួមគាំទ្រគណបក្សភ្លើងទៀនឱ្យបានទូលំទូលាយ និងខ្លាំងក្លាជាងពេលណាៗទាំងអស់ ដើម្បីអំណាចប្រជាធិបតេយ្យសេរីពហុបក្សទទួលបានជោគជ័យ ស្របតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងស្មារតីនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
លោក គង់...