35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

បទវិភាគ៖ តើ​លោក ហ៊ុន ម៉ានី និង​លោក ហ៊ុន ម៉ាណែត មាន​ការ​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ដែរ​ឬ​ទេ?

អំណាច​គឺជា​គ្រឿងញៀន​របស់​អ្នក​នយោបាយ ព្រោះ​មាន​អំណាច ធ្វើ​ឲ្យ​បុគ្គល​មាន​សិទ្ធិ​សម្រេច​ចិត្ត​គ្រប់​បែប​យ៉ាង។ អ្នក​កាន់​អំណាច​មិន​ចង់​ឲ្យ​អំណាច​របូត​ពី​ដៃ ឯ​អ្នក​មិន​ទាន់​កាន់​អំណាច តែងតែ​ចង់​ដណ្តើម​អំណាច។ បញ្ហា​នេះ​បាន​កើតមាន​ស្ទើរ​គ្រប់​សង្គម​ក្នុង​ពិភពលោក ជាពិសេស​ចំពោះ​ប្រទេស​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​ជាតិ​មិន​តាម​គោលការណ៍​ប្រជាធិបតេយ្យ។ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ក៏ដូចជា​ប្រទេស​ដទៃ​ទៀត​ដែរ ដែល​គេ​តែង​ឃើញ​អ្នក​នយោបាយ​ខ្លះ ឬ​រាជា​ខ្លះ​បាន​កាប់​សម្លាប់​បង​ប្អូន ឬ​ឪពុក​បង្កើត​របស់​ខ្លួន​ដើម្បី​តែ​អំណាច។ ដូច្នេះ តើ​កម្ពុជា​បច្ចុប្បន្ន​អាច​មាន​បញ្ហា​ទំនាស់​នយោបាយ​រវាង​បង​ប្អូន​បង្កើត​ក្នុង​ត្រកូល ហ៊ុន ដែរ​ឬ​ទេ? លោក តាំង សារ៉ាដា សូម​ជូន​បទវិភាគ​អំពី​រឿង​នេះ។ ក្នុង​ចំណោម​កូនៗ​របស់​លោក ហ៊ុន សែន គេ​ធ្លាប់​ឮ​តែ​ពី​លោក ហ៊ុន ម៉ានី...

ក្រសួង​ការងារ​សន្យា​នឹង​សម្របសម្រួល​វិវាទ​ការងារ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ក្រសួង​ការងារ អះអាង​ថា ខ្លួន​នឹង​ព្យាយាម​ដើរ​តួនាទី​ក្នុង​ការ​សម្របសម្រួល​វិវាទ​ការងារ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ​កម្ពុជា ខណៈ​ការ​ចរចា​លើក​ទី​១៣ នេះ​នៅ​បន្ត​ជាប់​គាំង​ដដែល។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ដំណើរការ​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ ថា តំណាង​ភាគី​កម្មករ​និយោជិត​បាន​សំណូមពរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ស្ម័គ្រចិត្ត​លាឈប់​ជំនួស​ប្រហែល ៣០០​នាក់ ប៉ុន្តែ​ភាគី​ខាង​ក្រុមហ៊ុន​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​ការងារ​របស់​កម្ពុជា​ផង​ដែរ។ ជាង​នេះ​ទៀត តំណាង​ភាគី​កម្មករ​និយោជិត​ក៏​បាន​ស្នើសុំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់។ ពួកគេ​ក៏​បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​កូដករ​តាមរយៈ​នៃ​ការ​ផ្អាក​វិភាគទាន ប.ស.ស ដែល​ក្រុមហ៊ុន​បាន​ផ្តាច់​អត្ថប្រយោជន៍​លើ​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ដែល​សម្រាក...

តើ​ការ​ប្រកាស​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស ជា​ជោគជ័យ​អ្វី?

ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ​មក​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ទិសដៅ​ឲ្យ​សមាជិក​បក្ស​របស់​ខ្លួន រួម​ទាំង​កូន​នាម៉ឺន​មន្ត្រី​ទាំងឡាយ​ឲ្យ​បង្កើត​បណ្ដាញ​សាខា​បក្ស​ឯនាយ​សមុទ្រ ដើម្បី​រើស​សមាជិក អ្នក​គាំទ្រ​គ្រប់​ភេទ​គ្រប់​វ័យ​ឲ្យ​បម្រើ​មហិច្ឆតា​ត្រកូល ហ៊ុន។ ក្រោយពី​មាន​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ និង​មាន​ការ​បែកបាក់​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​នៅ​បរទេស គេ​សង្កេត​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ផ្តើម​ជះ​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែល​មិន​ធ្លាប់​មាន ដើម្បី​ទិញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​ទាំងនោះ​ឲ្យ​បង្កើត​រចនាសម្ព័ន្ធ​បម្រើ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា។ ក្រុម​អ្នក​សង្កេតការណ៍​នៅ​ឯនាយ​សមុទ្រ​ព្រួយ​បារម្ភ​អំពី​វិនិយោគទុន​ទិញ​ទឹកចិត្ត​របស់​បក្ស​ប្រជាជន​កម្ពុជា ដែល​អាច​មាន​ឥទ្ធិពល​ក្នុង​ការ​ផ្លាស់ប្ដូរ​ចរន្ត​ហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ជួយ​ដល់​បុព្វហេតុ​ប្រជាធិបតេយ្យ​ឲ្យ​ហូរ​ខុស​ផ្លូវ​វិញ​ម្តង។ តើ​ការ​ប្រកាស​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស ជា​ជោគជ័យ​អ្វី? លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ពិស្ដារ។ រយៈពេល​ប្រមាណ ៨​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២២ បក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ទិសដៅ ឬ​ប្រគល់​ភារកិច្ច និង​ការ​ទទួល​ខុសត្រូវ​ឲ្យ​សមាជិក​បក្ស ជា​កូន​ចៅ​មន្ត្រី​ជាន់ខ្ពស់​បក្ស​បង្កើត​បណ្ដាញ​សាខា​បក្ស​ឯនាយ​សមុទ្រ ដើម្បី​រើស​សមាជិក...

អាជ្ញាធរ​ខេត្ត​ក្រចេះ​បដិសេធ​សំណើ​ពលរដ្ឋ​សុំ​កាត់​ឆ្វៀល​ដី​ចេញពី​ក្រុមហ៊ុន​ស៊ីអេចភីប៊ិ

អភិបាល​ខេត្ត​ក្រចេះ ច្រាន​ចោល​សំណើ​របស់​ពលរដ្ឋ​ចំនួន ២៩១​គ្រួសារ​ដែល​ស្នើសុំ​វាស់វែង និង​កាត់​ឆ្វៀល​ដី​ទំហំ​ជិត ២​ពាន់​ហិកតារ​ចេញពី​ក្រុមហ៊ុន ស៊ីអេចភីប៊ិ ក្រោម​ហេតុផល​ថា ដី​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ដែល​ពលរដ្ឋ​សូម​ស្នើ​នោះ ក្រុម​ការងារ​ចម្រុះ​ខេត្ត និង​ក្រសួង​បាន​ចុះ​វាស់វែង និង​កាត់​ឆ្វៀល​រួច​ហើយ។ ក្នុង​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​អភិបាល​ខេត្ត​ក្រចេះ ដែល​ចុះហត្ថលេខា​ដោយ​លោក ប៉ែន លីណាត កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឱ្យ​ដឹង​ថា ទីតាំង​ដី​ដែល​ពលរដ្ឋ​ចំនួន ២៩១​គ្រួសារ​ស្នើសុំ​នោះ ក្រុម​ការងារ​ចម្រុះ​ខេត្ត ឃុំ និង​ក្រសួង​កសិកម្ម...

សហជីព​ស្នើ GMAC ជំរុញ​ថៅកែ​រោងចក្រ​ខេន​ស្ព័ត​ស៊ូ​គោរព​ច្បាប់​ស្ដីពី​សហជីព​កម្ពុជា

សហព័ន្ធ​សហជីព​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សមាគម​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដោយ​ស្នើសុំ​ទៅ​នាយក​រោងចក្រ​ផលិត​ស្បែកជើង ខេន ស្ព័ត ស៊ូ ខេមបូឌា (Can Sports Shoes Cambodia) នៅ​ខេត្ត​កំពង់ឆ្នាំង គោរព​ច្បាប់​ស្ដីពី​សហជីព​កម្ពុជា បន្ទាប់ពី​រដ្ឋបាល​រោងចក្រ​នេះ​បាន​បដិសេធ​ការ​ស្នើសុំ​កាត់​ប្រាក់​ភាគទាន​ឱ្យ​សមាជិក​សហជីព​ឯករាជ្យ។ ក្នុង​លិខិត​មួយ​របស់​ប្រធាន​សហព័ន្ធ​សហជីព លោក រី សិទ្ធីណែត ចុះ​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​បច្ចុប្បន្ន រោងចក្រ​ផលិត​ស្បែកជើង ខេន...

លោក កឹម សុខា បដិសេធ​ការ​ចោទ​ធ្វើ​បាតុកម្ម​និង​ការ​បង្ក​អំពើ​ហិង្សា​នៅ​ទី​សាធារណៈ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក កឹម សុខា បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​ក្រៅពី​ទីលាន​ប្រជាធិបតេយ្យ និង​ការ​បង្ក​អំពើ​ហិង្សា​ផ្សេងៗ​មិនមែន​ជា​ជំហរ​របស់​លោក​ទេ។ សហ​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​ផ្តល់​បទសម្ភាសន៍​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ទាប់ពី​សវនាការ​លោក កឹម សុខា នៅ​ថ្ងៃទី​៦ កក្កដា នេះ​ថា សវនាការ​លើក​ទី​៤៧ នៅ​ថ្ងៃ​នេះ គឺ​ផ្ដោត​ទៅ​លើ​អង្គហេតុ​ប្រទូសរ៉ាយ​ដដែល។ ក្នុង​នោះ ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ចោទ​សួរ​លោក កឹម សុខា ជុំវិញ​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រង់​ម្តុំ​ស្ពាន​ក្បាលថ្នល់...

សកម្មជន​នឹង​កោរ​សក់​រំឭក​ខួប​៦​ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី ដើម្បី​បង្ហាញ​ពី​ភាព​អយុត្តិធម៌

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ដែល​សកម្ម​ខាង​ការ​ការពារ​ព្រៃឈើ បរិស្ថាន និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រកាស​កោរ​សក់​នៅ​ថ្ងៃទី​១០ កក្កដា ក្នុង​ពិធី​រម្លឹក​ខួប ៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដើម្បី​ទាមទារ​ឲ្យ​តុលាការ​វែក​មុខ​រក​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ដ៏​កក្រើក​មួយ​នេះ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ សមាជិក​យុវជន​ខ្មែរ​ថាវរៈ កញ្ញា ឈឿន ដារ៉ាវី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កក្កដា នេះ​ថា ការ​ប្រកាស​កោរ​សក់​នេះ​ក៏​ជា​ការ​សម្ដែង​នូវ​ការ​ដឹងគុណ​ចំពោះ​វីរភាព​របស់​បណ្ឌិត កែម ឡី...

អ្នក​ឃ្លាំមើល៖ រដ្ឋប្រហារ​ថ្ងៃទី​៥-៦ កក្កដា បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន ដើម្បី​រក្សា​អំណាច

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ថា រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី ២៥​ឆ្នាំ​មុន​នៅ​ថ្ងៃទី​៥-៦ ខែ​កក្កដា គឺជា​រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន តែ​ម្នាក់​ឯង ព្រោះ​ប្រើ​កម្លាំង​ទ័ព​ផ្ទាល់ខ្លួន និង​កម្លាំង​ទ័ព​របស់​វៀតណាម។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​៦ កក្កដា នេះ​ថា...

ស្រីលង្កា​ដែល​ធ្លាក់​ក្នុង​បំណុល​ចិន​គរ​ដូច​ភ្នំ​ប្រកាស​អាសន្ន​ថា​សេដ្ឋកិច្ច​ជាតិ​ក្រឡាប់​ហើយ

នាយករដ្ឋមន្ត្រី​ស្រោចស្រង់​ជាតិ​នៃ​ប្រទេស​ស្រីលង្កា គឺ​លោក Ranil Wickremesinghe បាន​ប្រកាស​ជា​ផ្លូវការ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា ក្រឡាប់​ហើយ​នៅ​ពេលនេះ។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP លោក Wickremesinghe បាន​ប្រកាស​ដូចនេះ​នៅ​ពេល​លោក​ថ្លែង​ទៅ​កាន់​សមាជិក​សភា​កាលពី​ថ្ងៃ​អង្គា ទី​៥ កក្កដា។ លោក Ranil Wickremesinghe គឺជា​នាយករដ្ឋមន្ត្រី​ដែល​ឡើង​មក​ជំនួស​លោក Mahinda Rajapaksa ដែល​ត្រូវ​បាន​ប្រជាជន​ស្រីលង្កា ធ្វើ​បាតុកម្ម​បណ្ដេញ​ចេញពី​តំណែង។ នៅ​ចំពោះ​មុខ​សមាជិក​សភា នាយករដ្ឋមន្ត្រី Wickremesinghe បាន​ថ្លែង​ថា...

របប​សឹក​ភូមា​បដិសេធ​ប្រេសិត​ពិសេស​មិន​ឲ្យ​ជួប​អ្នកស្រី ស៊ូជី ថា​ស្ថិត​ក្រោម​នីតិវិធី​តុលាការ

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អះអាង​ថា មេ​យោធា​ផ្ដាច់ការ​ភូមា​លោក មីន អ៊ុងឡាំង បដិសេធ​សំណើ​របស់​លោក​ក្នុង​ការ​សុំ​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​ហេតុផល​ថា កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​របស់​លោក​ទៅ​កាន់​ប្រទេស​ភូមា កាលពី​ថ្ងៃទី​៤ កក្កដា ថា មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង បដិសេធ​មិន​ឲ្យ​លោក​ជួប​អ្នកស្រី អ៊ុងសាន...

Latest news