35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

លោក សុន ឆ័យ ថា​មិន​សុំទោស គ.ជ.ប ដោយសារ​ជា​បណ្តឹង​នយោបាយ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ អះអាង​ថា បណ្ដឹង​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្ដឹង​រូបលោក គឺជា​រឿង​នយោបាយ ហើយ​លោក​នឹង​មិន​សុំទោស គ.ជ.ប ជា​សាធារណៈ​តាម​ការ​ទាមទារ​នោះ​ទេ។ ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ថ្លែង​ថា លោក​ចាត់ទុក​បណ្ដឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ប្ដឹង​រូបលោក ថា​ជា​រឿង​នយោបាយ ហើយ​ករណី​នេះ​វា​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​នៅ​កម្ពុជា។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា លោក​មិន​សុំទោស...

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ ពី​ថ្ងៃ​ទី​១២-១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ ដើម្បី​ជួប​ពិភាក្សា​បញ្ហា​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២២។ សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី...

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បើក​កិច្ចប្រជុំ​ពេញ​អង្គ​មុន​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​សំណើ​លោក ហ៊ុន សែន

ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ពុធ នេះ មុន​នឹង​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាម​សំណើ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ដើម្បី​ធានា​ស្ថាប័ន​កំពូល​របស់​ជាតិ​មាន​និរន្តរភាព និង​ធានា​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​គ្រប់​កាលៈទេសៈ។ យោង​តាម​សេចក្ដី​ប្រកាស​របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចុះ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ដើម្បី​ពិគ្រោះ​យោបល់ និង​ពិនិត្យ​មើល​សេចក្ដី​ព្រាងច្បាប់​ធម្មនុញ្ញ​ស្ដីពី​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​១៩​ថ្មី(មួយ) មាត្រា​៨៩​ថ្មី មាត្រា​៩៨ មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី(មួយ) និង​មាត្រា​១២៥​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ប្រក្រតីភាព​នៃ​ស្ថាប័ន​ជាតិ។ បើ​តាម​សេចក្ដី​ព្រាង​ស្ដីពី​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ខាងលើ...

បក្ស​ក្រៅ​រដ្ឋាភិបាល​បង្ហាញ​សញ្ញា​វិជ្ជមាន​ក្នុង​ការ​ចង​សម្ពន្ធភាព​ចូលរួម​ការ​បោះឆ្នោត​ជាតិ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ លើកឡើង​ថា ការ​ចង​សម្ពន្ធភាព​រវាង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​និន្នាការ​ស្រដៀង​គ្នា ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ គឺជា​សញ្ញា​វិជ្ជមាន​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុសត្រូវ​កាន់តែ​ខ្ពស់​ក្នុង​ការ​បម្រើ​ពលរដ្ឋ បន្ទាប់ពី​មិន​អាច​យក​ជ័យជម្នះ​លើ​បក្ស​កាន់​អំណាច​បាន​ក្រោយពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ គណបក្ស​ទាំង​បួន​នេះ​រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ «ដើម្បី​បង្ហាញ​ពី​ផែនការ​នៃ​ការ​តស៊ូ​មតិ​លើ​សំណើ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា»។ សន្និសីទ​រួម​គ្នា​ដែល​មិន​ធ្លាប់​មាន​នេះ បាន​កើតឡើង​ក្រោយពី​គណបក្ស​ទាំងនោះ​បាន​អះអាង​អំពី​ការ​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន និង​មាន​ការ​គំរាមកំហែង​ខាង​នយោបាយ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា កន្លងទៅ។ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ កក្កដា...

លោក ហ៊ុន សែន បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ធ្វើ​សន្និសីទ​កាសែត​រឿង​ព្រាង​ច្បាប់​ធម្មនុញ្ញ

បុរស​ខ្លាំង​ដែល​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឲ្យ​ធ្វើ​សន្និសីទ​កាសែត បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ធម្មនុញ្ញ។ ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​សរសេរ​លើ​បណ្ដាល​សង្គម​ថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែ​កក្កដា នេះ គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ធម្មនុញ្ញ​ហើយ។ យ៉ាងណាក៏ដោយ ការ​អនុម័ត​សេចក្ដី​ព្រាងច្បាប់​នេះ​មាន​បំណង​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កម្ពុជា ប៉ុន្តែ​លោក ផៃ ស៊ីផាន មិន​បាន​បញ្ជាក់​ទេ​ថា លោក ហ៊ុន សែន...

ក្រសួង​ព្រមាន​ម្ចាស់​យានយន្ត​មិន​ឱ្យ​ប្រមូលផ្ដុំ​តវ៉ា​នឹង​ការ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមាន​ថា ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ រួម​ទាំង​ក្រុមហ៊ុន​ដឹកជញ្ជូន មិន​ត្រូវ​ប្រើប្រាស់​ការ​ប្រមូលផ្ដុំ​ដើម្បី​ស្នើសុំ ឬ​តវ៉ា​ទៅ​នឹង​ការ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកលែង​លើ​លក្ខខណ្ឌ​ពាក់ព័ន្ធ​នឹង​ការ​អនុគ្រោះ​ការ​កែច្នៃ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នោះ​ឡើយ។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចេញ​សេចក្ដី​ជូនដំណឹង​កាលពី​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ រួម​ទាំង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ មិន​ត្រូវ​ធ្វើ​ការ​ប្រមូលផ្ដុំ​ប្តឹង​តវ៉ា ដែល​អាច​បង្ក​ឱ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អាយុជីវិត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពេលវេលា ផលប្រយោជន៍ និង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ដទៃ​ទៀត​នោះ​ទេ។ ការ​ចេញ​សេចក្ដី​ជូនដំណឹង​នេះ ធ្វើឡើង​បន្ទាប់ពី​ម្ចាស់​រថយន្ត​ធុន​ធំ​ជាច្រើន​នាក់​ដែល​បាន​កែ​ចង្កូត​ពី​ស្តាំ​មក​ឆ្វេង និង​បង់​ពន្ធ​រួចរាល់ បាន​ស្នើសុំ​ឱ្យ​លោក...

IDEA TALK៖ ភាព​រងគ្រោះ​ផ្ទួនៗ​នៃ​គ្រួសារ​របស់​បណ្ឌិត កែម ឡី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «ភាព​រងគ្រោះ​ផ្ទួនៗ​នៃ​គ្រួសារ​របស់​បណ្ឌិត កែម ឡី»។

IDEA TALK៖ តើ​អ្នក​ណា​ខ្លះ​ត្រូវ​ចូលរួម​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី​ឆ្នាំ​១៩៩៧?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្នក​ណា​ខ្លះ​ត្រូវ​ចូលរួម​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី​ឆ្នាំ​១៩៩៧?»។

UN នឹង​ជួយ​រៀបចំ​ឲ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​លោក ហ៊ុន សែន មាន​ឯករាជភាព​ទៅ​ថ្ងៃ​អនាគត

ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ការងារ​ចាំបាច់​ដែល​ត្រូវ​ធ្វើជា​បន្តបន្ទាប់​នោះ គឺ​ការ​ធ្វើ​ឱ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​អនាគត​មាន​ឯករាជភាព និង​នាំ​ទៅ​រក​ការ​ការពារ​សិទ្ធិមនុស្ស​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​លើក​កម្ពស់​នីតិរដ្ឋ។ ការ​លើកឡើង​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​តុ​មូល ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃ​ព្រហស្បតិ៍ នេះ ឲ្យ​ដឹង​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (CHRC) និង​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិក ទៅ​ថ្ងៃ​អនាគត​ចាំបាច់​ត្រូវ​ធ្វើ​ការ​ឱ្យ​មាន​ភាព​ឯករាជ្យ ធ្វើការ​ការពារ​សិទ្ធិមនុស្ស​កាន់តែ​ប្រសើរ​ឡើង។ នៅ​ក្នុង​កិច្ចពិភាក្សា​នោះ​ដែរ តំណាង​ប្រចាំ​ប្រទេស អ្នកស្រី រួអេដា អិល ហាច (Ms. ROUEIDA EL Hage)...

ប្រេសិត​ពិសេស​ថា​ដំណើរការ​ចរចា​សន្តិភាព​បញ្ចប់​វិបត្តិ​នៅ​ភូមា​ចាប់ផ្តើម​បើក​ទ្វារ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក ប្រាក់ សុខុន បាន​ឲ្យ​ដឹង​ថា ដំណើរការ​ចរចា​រក​សន្តិភាព​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ប្រទេស​ភូមា បាន​ចាប់ផ្ដើម​វិល​កង់​ហើយ ដោយ​លោក មីន អ៊ុងឡាំង យល់ព្រម​ឲ្យ​ក្រុម​ភេរវករ​អាច​ចូល​តុ​ចរចា។ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ជម្រាប​ជូន​អង្គទូត​នៃ​បណ្តា​ប្រទេស​នានា​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​២ ទៅ​កាន់​ប្រទេស​ភូមា កាលពី​ពេល​ថ្មីៗ​នេះ ភាគី​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​ចូលរួម​ចរចា​នោះ...

Latest news