AUTHOR NAME
ឌឹ ខេមបូឌា ដេលី
2534 POSTS
0 COMMENTS
បក្សក្រៅរដ្ឋាភិបាលបង្ហាញសញ្ញាវិជ្ជមានក្នុងការចងសម្ពន្ធភាពចូលរួមការបោះឆ្នោតជាតិ
គណបក្សក្រៅរដ្ឋាភិបាលចំនួន ៤ លើកឡើងថា ការចងសម្ពន្ធភាពរវាងគណបក្សនយោបាយក្រៅរដ្ឋាភិបាលដែលមាននិន្នាការស្រដៀងគ្នា ដើម្បីចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ គឺជាសញ្ញាវិជ្ជមានដែលជំរុញឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវកាន់តែខ្ពស់ក្នុងការបម្រើពលរដ្ឋ បន្ទាប់ពីមិនអាចយកជ័យជម្នះលើបក្សកាន់អំណាចបានក្រោយពីការបោះឆ្នោតឃុំ-សង្កាត់។
គណបក្សទាំងបួននេះរួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ «ដើម្បីបង្ហាញពីផែនការនៃការតស៊ូមតិលើសំណើកែលំអប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា»។
សន្និសីទរួមគ្នាដែលមិនធ្លាប់មាននេះ បានកើតឡើងក្រោយពីគណបក្សទាំងនោះបានអះអាងអំពីការរកឃើញថាមានភាពមិនប្រក្រតីមួយចំនួន និងមានការគំរាមកំហែងខាងនយោបាយនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនា កន្លងទៅ។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ កក្កដា...
លោក ហ៊ុន សែន បញ្ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើសន្និសីទកាសែតរឿងព្រាងច្បាប់ធម្មនុញ្ញ
បុរសខ្លាំងដែលក្រាញអំណាចជិត ៤០ឆ្នាំនៅកម្ពុជា លោក ហ៊ុន សែន បញ្ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យធ្វើសន្និសីទកាសែត បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានសរសេរលើបណ្ដាលសង្គមថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា នេះ គណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញហើយ។
យ៉ាងណាក៏ដោយ ការអនុម័តសេចក្ដីព្រាងច្បាប់នេះមានបំណងឈានទៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ប៉ុន្តែលោក ផៃ ស៊ីផាន មិនបានបញ្ជាក់ទេថា លោក ហ៊ុន សែន...
ក្រសួងព្រមានម្ចាស់យានយន្តមិនឱ្យប្រមូលផ្ដុំតវ៉ានឹងការសម្រេចរបស់ប្រមុខរដ្ឋាភិបាល
ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមានថា ម្ចាស់យានយន្តគ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូន មិនត្រូវប្រើប្រាស់ការប្រមូលផ្ដុំដើម្បីស្នើសុំ ឬតវ៉ាទៅនឹងការសម្រេចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីលើកលែងលើលក្ខខណ្ឌពាក់ព័ន្ធនឹងការអនុគ្រោះការកែច្នៃលក្ខណៈបច្ចេកទេសយានយន្តនោះឡើយ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នេះថា ម្ចាស់យានយន្តគ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មិនត្រូវធ្វើការប្រមូលផ្ដុំប្តឹងតវ៉ា ដែលអាចបង្កឱ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិត ធ្វើឱ្យប៉ះពាល់ដល់ពេលវេលា ផលប្រយោជន៍ និងការធ្វើដំណើររបស់ពលរដ្ឋដទៃទៀតនោះទេ។
ការចេញសេចក្ដីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់រថយន្តធុនធំជាច្រើននាក់ដែលបានកែចង្កូតពីស្តាំមកឆ្វេង និងបង់ពន្ធរួចរាល់ បានស្នើសុំឱ្យលោក...
IDEA TALK៖ ភាពរងគ្រោះផ្ទួនៗនៃគ្រួសាររបស់បណ្ឌិត កែម ឡី
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ស្តីអំពី៖ «ភាពរងគ្រោះផ្ទួនៗនៃគ្រួសាររបស់បណ្ឌិត កែម ឡី»។
IDEA TALK៖ តើអ្នកណាខ្លះត្រូវចូលរួមទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មក្នុងរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ១៩៩៧?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ស្តីអំពី៖ «តើអ្នកណាខ្លះត្រូវចូលរួមទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មក្នុងរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ១៩៩៧?»។
UN នឹងជួយរៀបចំឲ្យស្ថាប័នសិទ្ធិមនុស្សរបស់លោក ហ៊ុន សែន មានឯករាជភាពទៅថ្ងៃអនាគត
ភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អះអាងថា ការងារចាំបាច់ដែលត្រូវធ្វើជាបន្តបន្ទាប់នោះ គឺការធ្វើឱ្យស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជានាពេលអនាគតមានឯករាជភាព និងនាំទៅរកការការពារសិទ្ធិមនុស្សកាន់តែប្រសើរឡើង ព្រមទាំងលើកកម្ពស់នីតិរដ្ឋ។
ការលើកឡើងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងកិច្ចប្រជុំតុមូល ដែលធ្វើឡើងក្នុងទីក្រុងភ្នំពេញនាថ្ងៃព្រហស្បតិ៍ នេះ ឲ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) និងវេទិកាអាស៊ីប៉ាស៊ីហ្វិក ទៅថ្ងៃអនាគតចាំបាច់ត្រូវធ្វើការឱ្យមានភាពឯករាជ្យ ធ្វើការការពារសិទ្ធិមនុស្សកាន់តែប្រសើរឡើង។
នៅក្នុងកិច្ចពិភាក្សានោះដែរ តំណាងប្រចាំប្រទេស អ្នកស្រី រួអេដា អិល ហាច (Ms. ROUEIDA EL Hage)...
ប្រេសិតពិសេសថាដំណើរការចរចាសន្តិភាពបញ្ចប់វិបត្តិនៅភូមាចាប់ផ្តើមបើកទ្វារ
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានប្ដូរវេន លោក ប្រាក់ សុខុន បានឲ្យដឹងថា ដំណើរការចរចារកសន្តិភាពដើម្បីបញ្ចប់វិបត្តិនៅប្រទេសភូមា បានចាប់ផ្ដើមវិលកង់ហើយ ដោយលោក មីន អ៊ុងឡាំង យល់ព្រមឲ្យក្រុមភេរវករអាចចូលតុចរចា។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានដើម្បីជម្រាបជូនអង្គទូតនៃបណ្តាប្រទេសនានាពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះថា បន្ទាប់ពីដំណើរទស្សនកិច្ចជាលើកទី២ ទៅកាន់ប្រទេសភូមា កាលពីពេលថ្មីៗនេះ ភាគីដែលត្រូវបានអនុញ្ញាតឱ្យមកចូលរួមចរចានោះ...
បទវិភាគ៖ តើលោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ាណែត មានការប្រជែងតំណែងនាយករដ្ឋមន្ត្រីដែរឬទេ?
អំណាចគឺជាគ្រឿងញៀនរបស់អ្នកនយោបាយ ព្រោះមានអំណាច ធ្វើឲ្យបុគ្គលមានសិទ្ធិសម្រេចចិត្តគ្រប់បែបយ៉ាង។ អ្នកកាន់អំណាចមិនចង់ឲ្យអំណាចរបូតពីដៃ ឯអ្នកមិនទាន់កាន់អំណាច តែងតែចង់ដណ្តើមអំណាច។
បញ្ហានេះបានកើតមានស្ទើរគ្រប់សង្គមក្នុងពិភពលោក ជាពិសេសចំពោះប្រទេសដែលមានប្រព័ន្ធគ្រប់គ្រងជាតិមិនតាមគោលការណ៍ប្រជាធិបតេយ្យ។ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ ដែលគេតែងឃើញអ្នកនយោបាយខ្លះ ឬរាជាខ្លះបានកាប់សម្លាប់បងប្អូន ឬឪពុកបង្កើតរបស់ខ្លួនដើម្បីតែអំណាច។
ដូច្នេះ តើកម្ពុជាបច្ចុប្បន្នអាចមានបញ្ហាទំនាស់នយោបាយរវាងបងប្អូនបង្កើតក្នុងត្រកូល ហ៊ុន ដែរឬទេ? លោក តាំង សារ៉ាដា សូមជូនបទវិភាគអំពីរឿងនេះ។
ក្នុងចំណោមកូនៗរបស់លោក ហ៊ុន សែន គេធ្លាប់ឮតែពីលោក ហ៊ុន ម៉ានី...
ក្រសួងការងារសន្យានឹងសម្របសម្រួលវិវាទការងារនៃបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍
ក្រសួងការងារ អះអាងថា ខ្លួននឹងព្យាយាមដើរតួនាទីក្នុងការសម្របសម្រួលវិវាទការងារនៃបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ឱ្យបានត្រឹមត្រូវស្របទៅតាមច្បាប់ស្ដីពីការងារកម្ពុជា ខណៈការចរចាលើកទី១៣ នេះនៅបន្តជាប់គាំងដដែល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្ដីពីដំណើរការនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ថា តំណាងភាគីកម្មករនិយោជិតបានសំណូមពរទៅកាន់តំណាងក្រុមហ៊ុនឱ្យទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់ចូលធ្វើការងារវិញ ដោយដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារស្ម័គ្រចិត្តលាឈប់ជំនួសប្រហែល ៣០០នាក់ ប៉ុន្តែភាគីខាងក្រុមហ៊ុនត្រូវអនុវត្តទៅតាមច្បាប់ការងាររបស់កម្ពុជាផងដែរ។ ជាងនេះទៀត តំណាងភាគីកម្មករនិយោជិតក៏បានស្នើសុំឱ្យតំណាងក្រុមហ៊ុនទម្លាក់ចោលរាល់បទចោទទាំងអស់លើថ្នាក់ដឹកនាំសហជីព និងសមាជិកដែលត្រូវបានចោទប្រកាន់។
ពួកគេក៏បានស្នើសុំឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើងកូដករតាមរយៈនៃការផ្អាកវិភាគទាន ប.ស.ស ដែលក្រុមហ៊ុនបានផ្តាច់អត្ថប្រយោជន៍លើស្ត្រីមានផ្ទៃពោះ ស្ត្រីដែលសម្រាក...
តើការប្រកាសជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅបរទេស ជាជោគជ័យអ្វី?
ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានដាក់ទិសដៅឲ្យសមាជិកបក្សរបស់ខ្លួន រួមទាំងកូននាម៉ឺនមន្ត្រីទាំងឡាយឲ្យបង្កើតបណ្ដាញសាខាបក្សឯនាយសមុទ្រ ដើម្បីរើសសមាជិក អ្នកគាំទ្រគ្រប់ភេទគ្រប់វ័យឲ្យបម្រើមហិច្ឆតាត្រកូល ហ៊ុន។
ក្រោយពីមានការរំលាយបក្សសង្គ្រោះជាតិ និងមានការបែកបាក់នៃកម្លាំងអ្នកប្រជាធិបតេយ្យនៅបរទេស គេសង្កេតឃើញគណបក្សប្រជាជនកម្ពុជាចាប់ផ្តើមជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មាន ដើម្បីទិញទឹកចិត្តពលរដ្ឋខ្មែរនៅឯនាយសមុទ្រទាំងនោះឲ្យបង្កើតរចនាសម្ព័ន្ធបម្រើបក្សកាន់អំណាចនៅកម្ពុជា។
ក្រុមអ្នកសង្កេតការណ៍នៅឯនាយសមុទ្រព្រួយបារម្ភអំពីវិនិយោគទុនទិញទឹកចិត្តរបស់បក្សប្រជាជនកម្ពុជា ដែលអាចមានឥទ្ធិពលក្នុងការផ្លាស់ប្ដូរចរន្តហិរញ្ញវត្ថុរបស់ពលរដ្ឋខ្មែរដែលធ្លាប់ជួយដល់បុព្វហេតុប្រជាធិបតេយ្យឲ្យហូរខុសផ្លូវវិញម្តង។
តើការប្រកាសជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅបរទេស ជាជោគជ័យអ្វី? លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍ពិស្ដារ។
រយៈពេលប្រមាណ ៨ឆ្នាំ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ បក្សប្រជាជនកម្ពុជាបានដាក់ទិសដៅ ឬប្រគល់ភារកិច្ច និងការទទួលខុសត្រូវឲ្យសមាជិកបក្ស ជាកូនចៅមន្ត្រីជាន់ខ្ពស់បក្សបង្កើតបណ្ដាញសាខាបក្សឯនាយសមុទ្រ ដើម្បីរើសសមាជិក...