33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5864 POSTS
0 COMMENTS

អ្នកស្រី ជា សិរី ត្រូវ​បាន​តែងតាំង​តួនាទី​ជំនួស​ឪពុក​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា

កូនស្រី​បង្កើត​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​លោក ជា ចាន់តូ គឺ​អ្នកស្រី ជា សិរី ត្រូវ​បាន​តែងតាំង​ឱ្យ​ឡើង​កាន់​តំណែង​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ជំនួស​ឪពុក ខណៈ​កូនៗ​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​ផ្សេង​ទៀត​ក៏​ចូល​ទៅ​កាន់​តំណែង​ជំនួស​ឪពុក​ដែរ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រកាស​ឱ្យ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក ហ៊ុន សែន ដែល​ជា​ឪពុក ដើម្បី​ត្រៀម​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​សម្រាប់​អាណត្តិ​ទី​៧ នេះ។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​អ្នកស្រី ជា សិរី ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ជំនួស​លោក ជា...

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ផ្ដល់​តំណែង​ដល់​មេដឹកនាំ​បក្ស​តូចៗ​ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ដដែល

បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ផ្តល់​តំណែង​ដល់​មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជា​មន្ត្រី​រដ្ឋាភិបាល​បន្ត​ទៀត​ក្នុង​នាម​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បន្ទាប់ពី​មេដឹកនាំ​បក្ស​នយោបាយ​ទាំងនោះ​បារម្ភ​ពី​ការ​បាត់បង់​តំណែង​របស់​ខ្លួន​ក្រោយ​ពេល​លោក ហ៊ុន សែន ប្រកាស​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ក្រោយ​នេះ។ លោក ហ៊ុន សែន បាន​ចេញ​ខ្សែអាត់​សំឡេង​មួយ​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៣ ថា បន្ទាប់ពី​មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ភ័យ​ព្រួយ​ពី​ការ​បាត់បង់​តំណែង​ជា​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ក្រោយ​ការ​ប្រកាស​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក​ត្រូវតែ​ប្រកាស​ទុក​មុន​ឱ្យ​ហើយ​ថា ពួកគេ​នៅតែ​ត្រូវ​បាន​តែងតាំង​ឱ្យ​បន្ត​តំណែង​របស់​ខ្លួន​ដដែល​សម្រាប់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត ចំណែក​គណបក្ស​ដែល​មិន​បាន​ចូលរួម​ការ​បោះឆ្នោត គឺ​ត្រូវ​រង់ចាំ​ការ​សម្រេច​របស់​នាយករដ្ឋមន្ត្រី​ថ្មី។ លោក ហ៊ុន...

គ.ជ.ប ប្រកាស​ប្ដូរ​យក​ថ្ងៃទី​៤ សីហា ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​វិញ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​សម្រេច​ប្តូរ​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ពី​ថ្ងៃទី​៩ ខែ​សីហា មក​នៅ​ថ្ងៃទី​៤ ខែ​សីហា និង​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣។ សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នា​ព្រឹក​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា គ.ជ.ប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​១ សីហា នេះ។ ចំណែក​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​វិញ គ.ជ.ប សម្រេច​ប្តូរ​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​ផ្លូវការ​អំពី​លទ្ធផល​បោះឆ្នោត ដោយ​ប្តូរ​ពី​ថ្ងៃទី​៩ សីហា មក​ថ្ងៃទី​៤ សីហា...

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​១១​នាក់​ករណី​បាញ់​សម្លាប់​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ទៀត

សមត្ថកិច្ច​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ១១​នាក់​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​ជនជាតិ​វៀតណាម​ដូច​គ្នា​ម្នាក់​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា នៅ​ទល់មុខ​ផ្សារ​ហេងលី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា បាន​ប្រាប់​សារព័ត៌មាន​របស់​រដ្ឋាភិបាល Fresh News ថា សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ទាំង ១១​នាក់​នេះ​នៅ​ម្ដុំ​ផ្សារ​ហេងលី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ក្រោយពី​ឃាត់​ខ្លួន​បាន​នោះ លោក​ថា​សមត្ថកិច្ច​កំពុង​ធ្វើការ​សួរ​ចម្លើយ​ជនជាតិ​វៀតណាម​ទាំង ១១​នាក់​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​យ៉ាងណា គិត​មក​ដល់​ពេល​នេះ...

បញ្ហា UFO ក្លាយ​ជា​ប្រធានបទ​តានតឹង​នៅ​ក្នុង​សវនាការ​សភា​អាមេរិក​រវាង​មន្ត្រី​ស្រាវជ្រាវ​និង​សមាជិក​សភា

ភាព​តានតឹង​ជា​ថ្មី​ម្ដង​ទៀត​បាន​កើតឡើង​នៅ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក​រវាង​ក្រុម​មន្ត្រី​សមាជិក​សភា និង​ក្រុម​អ្នក​ស្រាវជ្រាវ​អំពី​បាតុភូត​វត្ថុ​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​ដែល​គេ​ហៅថា​ជា UAP ឬ UFO។ ក្រុម​អ្នក​ស្រាវជ្រាវ​នេះ​បង្កើត​ឡើង​ដោយ​មន្ទីរ​ប៉ុងតាហ្គោន។ ភាព​តានតឹង​ក្រោម​ប្រធានបទ​បញ្ហា UAP ឬ UFO ព្រោះ​កំពុងតែ​ក្លាយ​ជា​ការ​ព្រួយបារម្ភ​ដល់​សន្តិសុខ​ផែនដី ដែល​អនុ​គណៈកម្មការ​សភា​បាន​កោះហៅ​ក្រុម​បេសកកម្ម​ស្រាវជ្រាវ UAP ឬ UFO មក​ចោទ​សួរ​កាលពី​ថ្ងៃ​ពុធ ទី​២៦ កក្កដា។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា។ ក្នុង​សវនាការ​របស់​អនុ​គណៈកម្មការ​សភា​អាមេរិក​ទទួល​បន្ទុក​សន្តិសុខ​ជាតិ លោក David Grusch អតីត​មន្ត្រី​ចារកម្ម​យោធា​បាន​ថ្លែង​ថា...

ស្ថាន​បេសកកម្ម​កម្ពុជា​ថា​ការ​រិះគន់​របស់​មន្ត្រី UN លើ​ការ​បោះឆ្នោត​គឺ​មាន​លក្ខណៈ​នយោបាយ​ស៊ីជម្រៅ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ (UN) ចោទ​ថា ការ​លើកឡើង​របស់​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក Volker Türk ជុំវិញ​ការ​បោះឆ្នោត​នៅ​កម្ពុជា បាន​បង្ក​ការ​ភាន់ច្រឡំ និង​មាន​លក្ខណៈ​នយោបាយ​យ៉ាង​ស៊ីជម្រៅ។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៨ កក្កដា ថា ការ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល និង​ច្បាប់​ដើម្បី​ថែរក្សា​នីតិរដ្ឋ មិនមែន​ជា​ការ​រឹតត្បិត​សេរីភាព​របស់​គណបក្ស​នយោបាយ បេក្ខជន​នយោបាយ សកម្មជន សហជីព​កម្មករ អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គភាព​សារព័ត៌មាន​នានា​នោះ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ដោយ​ស្មើៗ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​របស់​ប្រទេស​កម្ពុជា។ ប្រភព​ដដែល​លើកឡើង​ថា ការ​ចោទ​ថា​ការ​បោះឆ្នោត​នៅ​កម្ពុជា​ធ្វើឡើង​ក្នុង​បរិយាកាស​រឹតត្បិត គឺ​មិន​ត្រឹមត្រូវ​នោះ​ឡើយ...

លោក ហ៊ុន សែន ថា​ការ​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​លោក​គឺ​ជា​ផែនការ​រៀបចំ​ទុក​ជា​មុន​ដើម្បី​ស្ថិរភាព​យូរ​អង្វែង

បុរស​ខ្លាំង​ក្រាញ​អំណាច លោក ហ៊ុន សែន អះអាង​ថា ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​នេះ កម្ពុជា​នឹង​មាន​នាយករដ្ឋមន្ត្រី​ថ្មី គឺ​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ត្រូវ​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ជំនួស​រូបលោក ដើម្បី​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ ហើយ​គណបក្ស​នយោបាយ​នានា​ក៏​អាច​រួម​រស់​ក្រោម​ម្លប់​សន្តិភាព​ទាំងអស់​គ្នា​បាន​ដែរ។ លោក ហ៊ុន សែន សរសេរ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ កក្កដា នេះ​ថា ការ​ដែល​លោក​ប្រញាប់ប្រញាល់​លាឈប់​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ហើយ​ផ្ទេរ​ឱ្យ​កូនប្រុស​របស់​លោក​បែប​នេះ គឺជា​ផែនការ​រៀបចំ​ទុក​ជា​មុន​សម្រាប់​ការ​រក្សា​ស្ថិរភាព​រយៈពេល​វែង ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​របស់​កម្ពុជា ប៉ុន្តែ​ការ​ចូល​កាន់​តំណែង​របស់​លោក ហ៊ុន...

លោក​មេធាវី ជូង ជូងី ស្នើសុំ​ឱ្យ​តុលាការ​ដោះលែង​លោក ថាច់ សេដ្ឋា ឱ្យ​មាន​សេរីភាព​ឡើងវិញ

សមាជិក​មេធាវី​កម្ពុជា​លោក ជូង ជូងី សម្រេច​ដាក់​ពាក្យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ឱ្យ​តុលាការ​ដោះលែង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឱ្យ​មាន​សេរីភាព​ឡើងវិញ ស្រប​ពេល​ដែល​កូនក្ដី​របស់​លោក​កំពុង​មាន​បញ្ហា​សុខភាព​ជាច្រើន​មុខ ដើម្បី​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ។ លោក ជូង ជូងី បាន​ដាក់​ពាក្យ​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​យប់​ថ្ងៃទី​២៧ កក្កដា នេះ ដោយ​ស្នើ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា...

IDEA TALK៖ តើ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​ចាស់ទុំ​មែន​ឬ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​ចាស់ទុំ​មែន​ឬ?»។

បុរស​ខ្លាំង​ចេញ​អនុក្រឹត្យ​ថ្មី​គ្រប់គ្រង​អត្តសញ្ញាណ​អតិថិជន​ដែល​ប្រើ​ប្រព័ន្ធ​ឌីជីថល​កម្ពុជា

បុរស​ខ្លាំង​ដឹកនាំ​កម្ពុជា​ជិត ៤០​ឆ្នាំ លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​ថ្មី​ក្នុង​គោលដៅ​គ្រប់គ្រង​អត្តសញ្ញាណ​អតិថិជន​ដែល​ប្រើ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា ខណៈ​លោក ហ៊ុន សែន ប្រកាស​ថា​លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២២ ខែ​សីហា ខាងមុខ​នេះ។ ក្នុង​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​កម្ពុជា ចេញ​នា​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន ឲ្យ​ដឹង​ថា អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ទៅ​ក្រសួង ស្ថាប័ន...

Latest news