35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5848 POSTS
0 COMMENTS

អតិថិជន​ទិញ​អចលនទ្រព្យ​ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាមទារ​ផ្ទះ​តាម​កិច្ចសន្យា

អតិថិជន​ដែល​ជា​ម្ចាស់​ផ្ទះ​ដល់​កុងត្រា​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ផ្ទះ និង​ភ្នាក់ងារ​លក់​ផ្ទះ​របស់​ឧកញ៉ា​ជំនាន់​ថ្មី​ម្នាក់ គឺ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នាំគ្នា​ទាមទារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រគល់​ផ្ទះ​ឲ្យ​ពួកគេ ព្រមទាំង​បើក​ប្រាក់​កម្រៃ​ជើងសា​តាម​កិច្ចសន្យា​ដល់​បុគ្គលិក​ផ្នែក​លក់។

សកម្មជន​ថា​ការ​ស្វែងរក​យុត្តិធម៌​តាម​គោល​នយោបាយ​អហិង្សា​លោក កឹម សុខា សល់​ត្រឹម​អនុស្សាវរីយ៍

សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លើកឡើង​ថា អនុស្សាវរីយ៍​ដែល​ធ្លាប់​តស៊ូ​ជាមួយ​គ្នា​ស្វែងរក​យុត្តិធម៌​សង្គម ស្វែងរក​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​គោលនយោបាយ​អហិង្សា​របស់​លោក កឹម សុខា កន្លងមក គ្រាន់តែ​ជា​ការ​ចងចាំ​ប៉ុណ្ណោះ បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​ខ្លះ​បាន​នាំគ្នា​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​ទទួល​អំណាច និង​បុណ្យ​ស័ក្តិ។ សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៨ មេសា នេះ​ថា អនុស្សាវរីយ៍​ដែល​ធ្លាប់​តែ​តស៊ូ​ជាមួយ​គ្នា​ស្វែងរក​យុត្តិធម៌​សង្គម ស្វែងរក​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​គោលនយោបាយ​អហិង្សា​កន្លងមក គ្រាន់តែ​ជា​ការ​ចងចាំ​ប៉ុណ្ណោះ ព្រោះ​ថា​អនុស្សាវរីយ៍​ដ៏​ជូរចត់ និង​ផ្អែមល្ហែម​ដែល​ខំ​តស៊ូ​ដើម្បី​ទឹកដី​ដ៏​កម្សត់​របស់​ខ្លួន ត្រូវ​រលាយ​ទៅវិញ​ត្រឹមតែ​បាយ ១​ចាន និង​សាច់​មួយ​ដុំ​ទៅ​វិញ។ សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ត្អូញត្អែរ​ថា...

លោក ធែល ធីលែន៖ រាល់​បណ្តឹង​ប្តឹង​លោក គឺ​គ្មាន​ឯកសារ និង​ប្រើ​ឯកសារ​ក្លែង​បន្លំ

លោក ធែល ធីលែន សកម្មជន​សង្គម​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល បាន​ទម្លាយ​តាមរយៈ​លិខិត​មួយ​សន្លឹក​ដែល​បាន​ផ្ញើ​តាម​អ្នកទោស​ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្ត​កណ្តាល ដោយ​បាន​រៀបរាប់​ថា រាល់​សំណុំរឿង​របស់​លោក គឺ​គ្មាន​ឯកសារ និង​មាន​ការ​ប្រើ​ឯកសារ​ក្លែង​បន្លំ ដែល​ជា​ការ​ឃុបឃិត​គ្នា​រវាង​ដើមបណ្ដឹង និង​អាជ្ញាធរ​ដែល​ជា​មន្ត្រី​តុលាការ​ខេត្ត​កណ្តាល។ សកម្មជន​សង្គម​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល រូប​នេះ​បាន​បញ្ចេញ​លិខិត​មួយ​ច្បាប់​ដែល​លោក​បាន​សរសេរ​កាលពី​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៣ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ មេសា រៀបរាប់​ថា មក​ដល់​ពេលនេះ លោក​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត ៦​ខែ​ហើយ ហើយ​ស្ថានភាព​នៅ​ក្នុង​ពន្ធនាគារ​របស់​លោក​នៅ​ពេលនេះ​ពិត​ជា​មិន​អាច​ទទួលយក​បាន​នោះ​ទេ។ សកម្មជន​សង្គម​រូប​នេះ​ត្អូញត្អែរ​ថា អំឡុង​ពេល​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន តុលាការ​បាន​ចោទប្រកាន់​រូបលោក​ដល់​ទៅ...

សង្គម​ស៊ីវិល​សោកស្ដាយ​ចំពោះ​ការ​វាយតម្លៃ​របស់​លោក ហ៊ុន សែន លើ​វិវាទ​ការងារ​កម្មករ​ណាហ្គា​វើលដ៍

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​សម្ដែង​ការ​សោកស្តាយ​ចំពោះ​វិវាទ​ការងារ​នៃ​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ត្រូវ​បាន​វាយតម្លៃ​ខុស​ពី​ការពិត​ជាក់ស្តែង​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​វិវាទ​នេះ​ជាប់​គាំង​គ្មាន​ដំណោះស្រាយ។ អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មេសា នេះ​ថា វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​អូស​បន្លាយ​ប្រមាណ ២​ឆ្នាំ​មក​នេះ​អាច​វាយតម្លៃ​បាន​ថា ក្រៅពី​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា គ្មាន​នរណា​ម្នាក់​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ឡើយ។ លោក ឃុន ថារ៉ូ លើកឡើង​ថា...

បទវិភាគ៖ អ្វី​នៅ​ពីក្រោយ​មេដឹកនាំ​ចិន​សម្រេច​លើក​ទូរសព្ទ​និយាយ​ទៅ​រក​លោក ហ្សេឡេនស្គី?

ទីបំផុត ប្រធានាធិបតី​ចិន សម្រេច​ចិត្ត​និយាយ​ទៅ​រក​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី កាលពី​ថ្ងៃទី​២៦ ខែ​មេសា ដោយ​ការ​សន្ទនា​គ្នា​តាម​ទូរសព្ទ។ តែ​នេះ​ជា​លើកដំបូង​ហើយ​ចាប់តាំងពី​ប្រទេស​រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ចិន លើក​ទ័ព​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​មេដឹកនាំ​ចិន លោក ស៊ី ជីនពីង ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​មូស្គូ នៅ​ជិត​ក្រុង​គៀវ បែរ​ជា​មិន​ហួស​ទៅ​ជួប​លោក ហ្សេឡេនស្គី ដូច​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ទៅ​ដល់​ក្រុង​មូស្គូ ហើយ​ថែម​ទាំង​បាន​ទៅ​ដល់​ក្រុង​គៀវ និង​បាន​ជួប​លោក ហ្សេឡេនស្គី ទៀត។ ចំណែក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី...

អ្នកស្រី ធី សុវណ្ណថា ត្រូវ​បាន​តែងតាំង​ជា​អភិបាល​រង​ក្រុង​អរិយក្សត្រ​ដែល​ទើប​ត្រូវ​បាន​បង្កើត​ថ្មី

អតីត​សកម្មជន​បក្ស​ប្រឆាំង អ្នកស្រី ធី សុវណ្ណថា ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន តែងតាំង​ជា​អភិបាល​រង​ក្រុង​អរិយក្សត្រ បន្ទាប់ពី​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​អំឡុង ៥​ឆ្នាំ​មុន។ បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៣ បាន​តែងតាំង​អ្នកស្រី ធី សុវណ្ណថា ជា​អភិបាល​រង​នៃ​គណៈ​អភិបាល​ក្រុង​អរិយក្សត្រ។ ក្រោយពី​ទទួល​បាន​ការ​តែងតាំង អ្នកស្រី ធី សុវណ្ណថា បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​បាន​ផ្តល់​ឱកាស​ដល់​ខ្លួន​ធ្វើ​ជា...

IDEA TALK៖ តើ​អ្វី​ខ្លះ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ទប់ទល់​ចរន្ត ឬ​បណ្ដាញ​របស់​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​សហរដ្ឋ​អាមេរិក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អ្វី​ខ្លះ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ទប់ទល់​ចរន្ត ឬ​បណ្ដាញ​របស់​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​សហរដ្ឋ​អាមេរិក?»។

អាដហុក៖ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០២៣

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស បាន​កត់សម្គាល់​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៣ នេះ បាន​ធ្លាក់​ចុះ​ខ្លាំង ក្នុង​នោះ​មាន​សកម្មជន​គណបក្ស​នយោបាយ​បាន​រង​នូវ​ការ​វាយប្រហារ​ពី​ក្រុម​មិន​ស្គាល់​មុខ។ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា អាដហុក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​ធ្វើការ​ថ្កោលទោស​ចំពោះ​ជន​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា ជាពិសេស​ទៅ​លើ​សកម្មជន​នយោបាយ​ទាំង​នា​ពេល​កន្លងមក និង​នា​ពេល​ថ្មីៗ​នេះ ដូចជា​ការ​ជិះ​ម៉ូតូ​តាម​វាយ​ពីក្រោយ ការ​ស្ទាក់​វាយ​នឹង​ដំបង ការ​កាប់​នឹង​កាំបិត ការ​គប់​វាយ​នឹង​ដុំ​ថ្ម ការ​វាយ​ទាត់​ធាក់ ការ​ធាក់​ផ្តួល​ម៉ូតូ និង​បើក​រថយន្ត​បុក ជាដើម។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នេះ លើកឡើង​ថា...

លោក ខៀវ កាញារីទ្ធ៖ អ្នក​សារព័ត៌មាន​ត្រូវ​និយាយ​ការពិត​ដែល​កើតមាន​នៅ​ក្នុង​សង្គម

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លើកឡើង​ថា អ្នក​សារព័ត៌មាន​មិន​ត្រូវ​វាយតម្លៃ​អ្វី​ថា​ល្អ ឬ​អាក្រក់​នោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ឈរ​នៅ​ផ្លូវ​កណ្តាល និង​និយាយ​តែ​ព្រឹត្តិការណ៍​ណា​ដែល​បាន​កើតមាន​ឡើង​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​តួនាទី ភារកិច្ច និង​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា ការ​ប្រើប្រាស់​ភាសា​ថ្លៃថ្នូរ និង​ការ​រក្សា​ភាព​ថ្លៃថ្នូរ​របស់​អ្នក​សារព័ត៌មាន និង​មន្ត្រី​ព័ត៌មាន​ជាង​នេះ​ទៀត ក៏​បង្ហាញ​ឲ្យ​ដឹង​ពី​កម្រិត​សិក្សា​អប់រំ ការ​យល់ដឹង​របស់​អ្នក​សារព័ត៌មាន​ផង​ដែរ។ លោក ខៀវ កាញារីទ្ធ អះអាង​ថា...

លោក សៅ សុខា៖ បទល្មើស​ព្រៃឈើ​ទប់ស្កាត់​មិន​បាន​ដោយសារ​មន្ត្រី​មូលដ្ឋាន​បើក​ដៃ​ឱ្យ​ឈ្មួញ

ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា ចោទ​ថា បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា​ទប់ស្កាត់​មិន​បាន ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឱ្យ​ឈ្មួញ​ពី​ខាងក្រៅ។ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​លើកឡើង​កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ដដែល ដោយសារតែ​មន្ត្រី​ជំនាញ​មូលដ្ឋាន​អសកម្ម ព្រោះ​ថា​បើ​មេ​ព្រៃ មេ​ស្រុក កម្លាំង​ប្រដាប់​អាវុធ​នៅ​ទីនោះ​ចូលរួម​ទប់ស្កាត់​ដោយ​ការ​អប់រំ​ប្រជាជន ប្រើ​វិធានការ​រដ្ឋបាល ឃាត់...

Latest news