32.5 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5825 POSTS
0 COMMENTS

យុវជន​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​លើ​បុគ្គល​សង់​របង​រំលោភ​យក​ដី​ឆ្នេរ​អូរឈើទាល

សកម្មជន​ចលនា​មាតា​ធម្មជាតិ ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ចាត់​វិធានការ​លើ​បុគ្គល​ដែល​បាន​សង់​របង​រំលោភ​យក​ដី​ឆ្នេរ​អូរឈើទាល នៅ​ខេត្ត​ព្រះសីហនុ ទៅ​តាម​ច្បាប់ បន្ទាប់ពី​របង​សង់​ដូច​កំផែង​ត្រូវ​អាជ្ញាធរ​វាយ​ចោល តែ​ម្ចាស់​របង​បែរ​ជា​មិន​ត្រូវ​បាន​ដាក់​ទោស​តាម​ច្បាប់។ បើ​តាម​វីដេអូ​ឃ្លីប​ជិត ២​នាទី​ដែល​បាន​បង្ហោះ​លើ​ហ្វេសប៊ុក Mother Nature Cambodia កាលពី​ថ្ងៃទី​១៤ ខែ​មីនា ថា ទោះបីជា​របង​ត្រូវ​បាន​អាជ្ញាធរ​វាយ​កម្ទេច​ចោល​ក៏​ពិត​មែន ប៉ុន្តែ​របង​ទាំង​សងខាង​នៃ​របង​វាយ​កម្ទេច​នោះ​នៅ​សល់​ដដែល ហើយ​វា​មាន​ចម្ងាយ​តែ ១០​ម៉ែត្រ​ពី​ឆ្នេរ​អូរឈើទាល នៃ​ចំណុច​ទឹកជោរ​របស់​សមុទ្រ​តែប៉ុណ្ណោះ។ មួយ​វិញ​ទៀត បើ​តាម​សារាចរ​ណែនាំ​ដែល​ចេញ​ដោយ​លោក ហ៊ុន សែន ក៏​បាន​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​មាន​ការ​សង់​សំណង់​រឹង​នៅ​លើ​ដី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ដែល​មាន​ប្រវែង ១០០​ម៉ែត្រ​គិត​ចាប់ពី​ចំណុច​ទឹកជោរ​ទៅ ខណៈ​ជន​ដែល​បាន​សង់​សំណង់​រឹង...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន កំពុង​រៀប​ឱ្យ​កម្ពុជា​ក្លាយ​ជា​ការ​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​រៀបចំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ការ​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស ដោយ​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​អំណាច​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​បក្ស និង​លុប​បំបាត់​អំណាច​គ្រួសារ​មេដឹកនាំ​ទាំងនោះ​តាមរយៈ​ការ​លុប​បំបាត់​តួនាទី​កូនៗ​របស់​ពួកគេ​នៅ​តាម​ស្ថាប័ន​សំខាន់ៗ​ទាំងអស់។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ថា...

សារព័ត៌មាន​អន្តរជាតិ​លាតត្រដាង​ពី​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ហ៊ុន ម៉ាណែត

សារព័ត៌មាន​អន្តរជាតិ​មួយ​បាន​លាតត្រដាង​ថា ឧត្តមសេនីយ៍​ផ្កាយ​៣ នៃ​ក្រសួង​មហាផ្ទៃ​ដែល​មាន​ឈ្មោះ​ថា ឧកញ៉ា មិក សាផាណារេត ឬ​ហៅ​ថា​ឧកញ៉ា​ជ័យ គឺជា​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ប្រកប​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​ខាងក្រៅ​ព្រំដែន​ដី​សម្បទាន​ក្នុង​ខេត្ត​ស្ទឹងត្រែង យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ​ដោយ​គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ហ៊ាន​ប៉ះពាល់​ឡើយ។ សារព័ត៌មាន​អន្តរជាតិ Mongabay ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​កាលពី​ចុង​សប្តាហ៍​កន្លង ដោយ​បង្ហាញ​រចនាសម្ព័ន្ធ​សែស្រឡាយ​ដែល​នៅ​ពីក្រោយ​បទល្មើស​រក​ឈើ​ខុស​ច្បាប់ និង​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​លោក ហ៊ុន ម៉ាណែត បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​ជាន់ខ្ពស់​ផ្កាយ​៣ នៅ​ក្រសួង​មហាផ្ទៃ...

លោក ហ៊ុន ម៉ាណែត៖ លោក សម រង្ស៊ី វាយប្រហារ​អាមេរិក​ថា​ពុករលួយ​រឿង​ការ​សិក្សា​នៅ​West Point

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត អះអាង​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កំពុង​វាយប្រហារ​សហរដ្ឋ​អាមេរិក​ថា​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ទាក់ទង​ទៅ​នឹង​ការ​សិក្សា​របស់​លោក​នៅ​សាលា West Point។ កូនប្រុស​ច្បង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២ នៃ​យោធភូមិភាគ​ទី​៥ កងទ័ព​ជើងគោក​ក្នុង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១៤ ខែ​មីនា ថា​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ជុំវិញ​ការ​សិក្សា​របស់​លោក​នៅ​សាលា...

IDEA TALK៖ តើ​រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី មាន​មោទកភាព​ប៉ុនណា​សម្រាប់​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី មាន​មោទកភាព​ប៉ុនណា​សម្រាប់​ជាតិ?»។

លោក កឹម សុខា បាត់បង់​សិទ្ធិ​ទទួល​បាន​ជំនួយ​ពី​មេធាវី

សហ​មេធាវី​របស់​លោក កឹម សុខា ចាត់ទុក​ការ​រារាំង​ពី​សំណាក់​កងកម្លាំង​ស្លៀកពាក់​ស៊ីវិល​ដែល​យាម​នៅ​មុខ​ផ្ទះ​របស់​លោក កឹម សុខា មិន​ឱ្យ​ពួកគេ​ចូល​ជួប​កូនក្ដី​របស់​ខ្លួន​ដើម្បី​ពិគ្រោះ​យោបល់​ច្បាប់​រៀបចំ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍ ថា​ជា​រំលោភ​សិទ្ធិ​ទទួល​បាន​ជំនួយ​មេធាវី។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ការ​រំលោភ​សិទ្ធិ​ទទួល​បាន​ជំនួយ​មេធាវី​របស់​លោក កឹម សុខា ដែល​ចេញ​ដោយ​សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ នេះ សហ​មេធាវី​ការពារ​ក្តី​បាន​ទៅ​ផ្ទះ​លោក កឹម សុខា ដើម្បី​ជួប​កូនក្ដី​នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់។ ការ​ទៅ​ជួប​នេះ ដោយ​សហ​មេធាវី​អះអាង​ថា​ដើម្បី​ពិគ្រោះ​យោបល់​ច្បាប់ និង​រៀបចំ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​លើ​សាលក្រម​ព្រហ្មទណ្ឌ...

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​កញ្ញា ឈឹម ស៊ីថរ នៅ​សប្ដាហ៍​ក្រោយ

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ នៅ​សប្ដាហ៍​ក្រោយ បន្ទាប់ពី​តុលាការ​បើក​សវនាការ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ការ​បណ្ដឹង​សារទុក្ខ​មក​តុលាការ​កំពូល​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រោម​ហេតុផល​ថា «រក្សា​កញ្ញា​ទុក​ជូន​តុលាការ ខណៈ​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ជម្រះ​ហើយ»។ យ៉ាងណា​ក៏ដោយ ក្រោយ​បើក​សវនាការ​នា​ព្រឹក​ថ្ងៃ​ពុធ នេះ ប្រធាន​ក្រុមប្រឹក្សា​តុលាការ​កំពូល​លោក គង់ ស្រ៊ីម បាន​ប្រកាស​សាលដីកា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ នៅ​ថ្ងៃទី​២៤...

សម្តេច​ម៉ែ៖ ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប​ជា​កន្លែង​ប្រវត្តិសាស្ត្រ​និង​អត្ថន័យ​ជាតិ​ដ៏​ធំធេង

ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ មាន​បន្ទូរ​ថា ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប ដែល​អគ្គីភ័យ​ឆេះឆាប​ថ្មីៗ​នេះ​បាន​បន្សល់​នូវ​អនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និង​អត្ថន័យ​ជាតិ​ដ៏​ធំធេង​ជាមួយ​នឹង​ព្រះរាជ​បូជនីយកិច្ច​តស៊ូ​ទាមទារ​ឯករាជ្យ។ បើ​តាម​ព្រះរាជសារ​ពី​ក្រុង​ប៉េកាំង នា​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ របស់​សម្តេច​ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ បាន​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ដល់​ជន​រួម​ជាតិ និង​អន្តរជាតិ ដែល​បាន​ផ្ញើ​សារ​មក​ខ្ញុំ​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាច្រើន ដើម្បី​សម្ដែង​នូវ​សមានចិត្ត​សោកស្តាយ​ចំពោះ​ព្រឹត្តិការណ៍​ឧបទ្ទវហេតុ​យ៉ាង​តក់ស្លុត និង​រន្ធត់​បំផុត​លើ​ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប ដោយ​គ្រោះ​អគ្គីភ័យ​ឆេះឆាប​នា​យប់​ថ្ងៃទី​១២ ខែ​មីនា...

លោក ហ៊ុន សែន ប្រកាស​ចាក់​ផ្សាយ​រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី​ជា​ផ្លូវការ​នៅ​ចុង​ខែ​នេះ

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន ប្រកាស​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​រឿង «កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ដែល​ជា​ប្រវត្តិ​ផ្ទាល់​របស់​លោក​ក្នុង​រយៈពេល ១០​ថ្ងៃ​ទៀត ដែល​នឹង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ផង និង​បង្ហោះ​តាម​ប្រព័ន្ធ​តេឡេក្រាម​ផង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មើល​រឿង​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន។ មេដឹកនាំ​អតីត​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ពិនិត្យ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ខ្សែ​ភាពយន្ត​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី ដែល​ជា​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​លោក នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​តាម​ទូរទស្សន៍​បាយ័ន នៅ​ថ្ងៃទី​២០...

បុរស​ខ្លាំង​កម្ពុជា​ថា​ការ​ដឹកនាំ​ប្រទេស​របស់​លោក​មិនមែន​ភ្លើតភ្លើន​នឹង​អំណាច​ទេ

បុរស​ខ្លាំង​កម្ពុជា​ដែល​ប្ដេជ្ញា​តាម​កម្ទេច​បក្ស​ប្រឆាំង លោក ហ៊ុន សែន អះអាង​ថា ការ​ដែល​លោក​តាម​បង្ក្រាប​អ្នក​ដែល​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​កម្ពុជា មិនមែន​ដោយសារ​លោក​ភ្លើតភ្លើន​នឹង​អំណាច​នោះ​ទេ។ មេដឹកនាំ​ខ្មែរ​ដែល​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​រឿង «កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ» កាលពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា លោក​នឹង​មិន​យោគយល់​ជាដាច់ខាត​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​សល់​ពី​របប​ប្រល័យ​ពូជសាសន៍ លោក ហ៊ុន សែន លើកឡើង​ថា គ្មាន​ការ​អនុគ្រោះ​ឡើយ​ចំពោះ​អ្នក​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា នៅ​ពេល​ដែល​ទឹកភ្នែក​របស់​លោក​ស្រក់ ព្រោះ​លោក​នឹង​មិន​ទុក​ឲ្យ​អ្នក​ដែល​មាន​ចេតនា​បំផ្លាញ​សន្តិភាព...

Latest news