29.3 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5848 POSTS
0 COMMENTS

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបារម្ភចំពោះវាសនាសកម្មជនបក្សប្រឆាំងជិត១រយនាក់

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា ទទូចជាថ្មីទៀត ឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សនយោបាយទាំងអស់ឱ្យស្តារស្ថានភាពនយោបាយឡើងវិញ ជៀសវាងបង្កភាពតានតឹងបន្តទៀត។  ការស្នើនេះ ក្រោយពេលស្ថាប័ននៃអង្គការកំពូលរបស់ពិភពលោកកមួយនេះ បានមើលឃើញពីជម្លោះនយោបាយខ្មែរកាន់តែមានភាពធ្ងន់ធ្ងរ ស្របពេលរដ្ឋាភិបាលលោកហ៊ុន សែន បង្កើនការធ្វើទុក្ខបុកម្នេញទៅលើមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិឥតឈប់ឈរចាប់តាំងពីដើមឆ្នាំ២០១៩មក។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានអតីតមន្ត្រីនិងសកម្មជនបក្សប្រឆាំង ជិត ១រយនាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ បទរួមគំនិតក្បត់ជាតិ ហើយមានមន្ត្រីបក្សប្រឆាំងជាច្រើននាក់ទៀតត្រូវបានរត់គេចខ្លួនទៅរកកន្លែងមានសុវត្ថិភាព ព្រមទាំងមានមន្ត្រីបក្សប្រឆាំងជាច្រើននាក់ទៀតត្រូវបានជនមិនស្គាល់មុខវាយដុំឱ្យរងរបួសធ្ងន់ធ្ងរជាដើម។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃច័ន្ទ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត...

គណបក្សនយោបាយនិងអ្នកជំនាញ ព្រមានពីហានិភ័យនៃការបាត់បង់EBA

អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងគណបក្សនយោបាយនៅកម្ពុជាមួយចំនួន បានបង្ហាញពីសារៈសំខាន់របស់ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធឬហៅថា EBA របស់អឺរ៉ុបជាថ្មីទៀត។ ពួកគេ ក៏បានព្រមានពីហានិភ័យជាច្រើននឹងកើតមានប្រសិនបើកម្ពុជារបូតប្រព័ន្ធអនុគ្រោះពន្ធមួយនេះ។ ការលើកឡើងនេះ ក្រោយពេលគណៈកម្មការអឺរ៉ុប កាលពីម្សិលមិញបានផ្ញើរបាយការណ៍ស៊ើបអង្កេតដំណាក់កាលទី២ ស្តីពី ដំណើរឈានទៅដល់ការព្យួរប្រព័ន្ធ EBA របស់ខ្លួនទៅរដ្ឋាភិបាលកម្ពុជាដើម្បីពិនិត្យ និងឆ្លើយតប។ នីតិវិធីនេះ កម្ពុជាមានពេល១ខែ គិតចាប់ពីថ្ងៃទទួលបាន ដើម្បីធ្វើការពិនិត្យ និងឆ្លើយតប ដោយគណកម្មការអឺរ៉ុបនឹងបិទបញ្ចប់របាយការណ៍របស់ខ្លួន ហើយនឹងសម្រេចព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានៅដើមឆ្នាំ២០២០។    អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ លោក ង៉ែត ជូ បានលើកឡើងក្នុងគណនេយ្យហ្វេសប៊ុកនៅថ្ងៃនេះថា កម្ពុជានឹងខាតបង់ប្រាក់ប្រមាណ២លានដុល្លាអាមេរិកក្នុង១ថ្ងៃៗ...

លោក កឹម សុខា បន្តជួបជាមួយមន្ត្រីជាន់ខ្ពស់ផ្នែកការទូតប្រទេសលោកសេរីចំនួន២ ទៀតនៅថ្ងៃនេះ

ថ្ងៃនេះ ជាថ្ងៃទី៣ ហើយ ដែលប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានទទួលជួបមន្ត្រីជាន់ខ្ពស់សហគមន៍អន្តរជាតិលោកសេរីចំនួនពីរបន្ថែមទៀត រួមមានឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា។  ក្នុងជំនួបរវាងលោកកឹម សុខា និងអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំ  កម្ពុជា អ្នកស្រី Carman Moreno នៅព្រឹកនេះ ភាគីទាំងពីរបានជជែកគ្នាយូរជាងជំនួបមុនៗដោយប្រើរយៈពេលប្រមាណ២ម៉ោងក្នុងការពិភាក្សាគ្នា ហើយភាគីទាំងពីរក៏បានជជែកគ្នាអំពីបញ្ហា EBA ប៉ុន្តែមិនបានជម្រាបលម្អិតអំពីបញ្ហានេះនោះទេ។ បន្ទាប់ពីជួបអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅពេលព្រឹក លោក កឹម សុខា ក៏បានបន្តជួបជាមួយឯកអគ្គរាជទូតប្រទេសជប៉ុនលោក ម៉ាសាហ៊ីរ៉ូ មិកាមិ នៅពេលរសៀល នាគេហដ្ឋានរបស់លោកផងដែរ។ ការបន្តជួបមន្ត្រីជាន់ខ្ពស់ផ្នែកការទូរលោកសេរីទាំងពីរបន្ថែមទៀតនេះ ក្រោយពេលលោក  កឹម...

តំណាងកម្ពុជានៅអង្គការសហប្រជាជាតិព្រមានអ្នកស្រី Rhona Smith ថាមិនត្រូវធ្វើជាចៅក្រមកាត់ទោសអ្នកនយោបាយខ្មែរឡើយ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃនេះ បានចាត់ទុកសេចក្តីថ្លែងការណ៍របស់ អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលទាមទារឱ្យមានការទម្លាក់ចោលបទចោទលើ លោក កឹម សុខា ថា ពុំមែនជាចៅក្រមដែលមានអំណាចកាត់សេចក្ដីឱ្យដោះលែងជនណាម្នាក់ឡើយ។ សេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានអះអាងថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មានតួនាទីជួយកម្ពុជា នៅក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃគោលការណ៍អព្យាក្រិត្យ មិនលម្អៀង សត្យានុម័ត...

រដ្ឋប្រហារនៅ Bolivia នាំឲ្យប្រធានាធិបតីនៃប្រទេសនេះលាលែងពីតំណែង

ប្រទេសមួយទៀតនៃអាមេរិកឡាទីនគឺប្រទេស Bolivia ដែលជាសម្ព័ន្ធភាពដ៏ជិតស្និទ្ធនឹងប្រធានាធិបតី Nicolas Maduro នៃវេណេហ្សូអេឡាគឺលោកប្រធានាធិបតី Juan Evo Morales បានប្រកាសលាលែងពីតំណែងហើយកាលពីថ្ងៃចន្ទ ទី១១ ខែវិច្ឆិកាម្សិលមិញបន្ទាប់ពីមានការបះបោររបស់ប្រជាជន និងការធ្វើរដ្ឋប្រហាររបស់កងទ័ព។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗដោយកោតសរសើរប្រជាជន និងកងទ័ពនៃប្រទេសBolivia ដែលបានគាបសង្កត់ឲ្យលោក Juan Evo Morales ឱ្យចុះចេញពីតំណែងបានដោយជោគជ័យ។ ប្រធានាធិបតីត្រាំបានឆ្លៀតឱកាសនេះព្រមានប្រធានាធិបតីម៉ាឌូរ៉ូ នៃប្រទេស Venezuela និងមេដឹកនាំនៃប្រទេស Nicaragua ថាអស់លោកទាំងពីរអ្នកនេះអនាគតអាចប្រឈមមុខនឹងការដេញពីអំណាចដូចគ្នាដែរ។ លោកត្រាំនិយាយថាការលាលែងពីតំណែងរបស់ប្រធានាធិបតី Bolivia គឺជាចលករដ៏សំខាន់មួយដើម្បីប្រជាធិបតេយ្យនៅក្នុងប្រទេសនេះហើយព្រឹត្តិការណ៍នេះគឺជាសញ្ញាឆ្លើយតបដ៏ខ្លាំងមួយទៅលើរបបផ្ដាច់ការមេដឹកនាំផ្ដាច់ការនៅវេណេហ្សូអេឡា និងប្រទេសNicaraguaដែលថាប្រជាធិបតេយ្យ និងឆន្ទៈរបស់ប្រជាជនតែងតែឈ្នះ។ ប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានហៅតួនាទីរបស់ពួកយោធា Bolivia នៅក្នុងការធ្វើរដ្ឋប្រហារនេះថាសហរដ្ឋអាមេរិកសាទរខ្លាំងណាស់សំរាប់ប្រជាជន Bolivia ដែលទាមទារបាននូវសិទ្ធិសេរីភាពហើយថាកងទ័ពរបស់ប្រទេសនេះពិតជាបានការពារប្រជាជនខ្លួនឯងយ៉ាងពិតប្រាកដ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះដែលចែងអំពីសិទ្ធិរបស់ប្រជាជន។ ភ្លាមៗបន្ទាប់ពីលោក ដូណាល់ត្រាំ ធ្វើការវាយបកដូចនេះមេដឹកនាំ  វេណេហ្សូអេឡា Nicolas Maduro បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនរួចហើយដើម្បីប្រឈមនឹងការវាយលុកណាមួយពីពួកចក្រពត្តិដែលមានអាមេរិកចាត់ទុកជាមេខ្លោងនេះ។ លោកម៉ាឌូរ៉ូបានបញ្ជាក់ទៀតថាពេលនេះប្រជាជនវេណេហ្សូអេឡាកំពុងតែប្រយុទ្ធដើម្បីសន្ដិភាព ដើម្បីមាតុភូមិ និងដើម្បីអធិបតេយ្យភាព។ នេះជាបុព្វហេតុនៃបដិវត្តន៍ដែលមានជាយូរលង់ណាស់មកហើយនៅក្នុងប្រទេសវេណេហ្សូអេឡា។ លោកបន្តថាជ័យជម្នះជារបស់លោក គឺលោកនឹងប្រាប់ទៅមនុស្សក្នុងលោកថាកងទ័ពរបស់លោកនឹងនៅតែរួមរស់ជាមួយប្រជាជន ហើយវានឹងស្ដែងឃើញថាពួកកងទ័ពតែងការពារមេដឹកនាំ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ប្រទេសវេណេហ្សូអេឡា និងនីការ៉ាហ្គ័របច្ចុប្បន្ននេះរងការឈឺចាប់ធ្ងន់ណាស់ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ច...

សហគមន៍អន្តរជាតិលោកសេរីបានទាមទារព្រមគ្នាឱ្យ ផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា

សហគមន៍អន្តរជាតិ បានទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់សេរីភាពពេញលេញដល់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រួមមានសិទ្ធិបញ្ចេញមតិ សិទ្ធិនយោបាយ ពិសេសទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងប្រឆាំងរូបលោក និងអ្នកនយោបាយបក្សប្រឆាំងផ្សេងទៀត។ ការទាមទារនេះ ធ្វើឡើងជាបន្តបន្ទាប់ ក្រោយពេលតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី ១០ វិច្ឆិកា បានកែប្រែលក្ខខណ្ឌមួយចំនួនដែលធ្វើឱ្យប្រធានគណបក្សប្រឆាំងរូបនេះ មានសិទ្ធិសេរីភាពច្រើនជាងមុន ប៉ុន្តែហាមមិនឱ្យលោកកឹម សុខា ធ្វើសកម្មភាពនយោបាយនិងចេញក្រៅប្រទេសឡើយ។ ក្នុងសេចក្តីថ្លែងការណ៍ជាលិខិត និងផ្ទាល់មាត់ របស់សហគមន៍អន្តរជាតិទាំងនោះកាលពីថ្ងៃម្សិលមិញ រួមមានអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជានៃអង្គការសហប្រជាជាតិអ្នកស្រី...

លោក កឹម សុខា បន្តជួបជាមួយមន្ត្រីជាន់ខ្ពស់ផ្នែកការទូតប្រទេសលោកសេរី ក្រោយមានសេរីភាពច្រើនជាងមុន

ប្រធានគណបក្សសង្រ្គោះជាតិ ដែលទើបមានសេរីភាពពីការជាប់ឃុំក្នុងផ្ទះ លោក កឹម សុខា បានបន្តជួបឯកអគ្គរដ្ឋទូតប្រទេសលោកសេរីចំនួនពីរបន្ថែមទៀតនៅថ្ងៃនេះ រួមមានទូតអាល្លឺម៉ង់ និងទូតអូស្ត្រាលី។ ការបន្តជួបមន្ត្រីជាន់ខ្ពស់ផ្នែកការទូតលោកសេរីទាំងពីរនេះ ក្រោយលោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១០វិច្ឆិកា សម្រេចផ្តល់សិទ្ធិដើរហើរឆ្ងាយជាងមុន ប៉ុន្តែហាមការធ្វើសកម្មភាពនយោបាយ និងការចេញទៅក្រៅប្រទេស។ ក្រោយមានសេរីភាពច្រើនជាងមុនបានពីរថ្ងៃ ប្រធានគណបក្សប្រឆាំងរូបនេះ បានទទួលជួបអគ្គរដ្ឋទូតប្រទេសលោកសេរី ចំនួន៤ រួចមកហើយ ដោយកាលពីថ្ងៃម្សិលមិញ លោកបានជួបអគ្គរដ្ឋទូតប្រទេសបារាំង អ្នកស្រី Eva Nguyen Binhនៅពេលព្រឹក...

អ្នកវិភាគថា លោក ហ៊ុន សែន បន្តនយោបាយក្តោបក្តាប់អំណាច ជាជាងដោះស្រាយបញ្ហាជាតិ

អ្នកវិភាគនយោបាយ មើលឃើញថា លោក ហ៊ុន សែន កំពុងព្យាយាមរកគន្លឹះបន្ធូរបន្ថយសម្ពាធសហគមន៍អន្តរជាតិ ប៉ុន្តែលោកនៅតែទុកផ្លូវដើម្បីក្តោបក្តាប់អំណាចរបស់ខ្លួនដដែល។ ការអះអាងនេះ ក្រោយពេលលោកពេល ចរន្តរ៍បន្ធូរឱ្យប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា មានសេរីភាពដើរបានវែងឆ្ងាយជាងពេលមុនៗបន្តិចតែប៉ុណ្ណោះ។ អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេសលោក គឹម សុខ បានអះអាងលើគណនេយ្យហ្វេសប៊ុករបស់លោកថា ករណីលោក កឹម សុខា ពេលនេះ គឺជាការបន្ធូរជើងឲ្យដើរបានឆ្ងាយជាងមុន ប៉ុន្តែពុំមែនដោះលែងឡើយ។ លោកបន្តថា ក្នុងកាលៈទេសៈនេះ លោក ហ៊ុន...

ចៅក្រមម៉ាឡេស៊ី ថាអតីតនាយករដ្ឋមន្ត្រីណាជីបត្រូវឈរការពារក្ដីដោយខ្លួនឯងក្នុងរង្វង់ក្រចកសេះ

នៅក្នុងសប្ដាហ៍នេះ គឺជាការបើកជំនុំជម្រះក្ដី ករណីពុករលួយនិងបំពានអំណាចរដ្ឋប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីណាជីប រ៉ាហ្សាក់នៃប្រទេសម៉ាឡេស៊ី ហើយដែលសំណុំរឿងនេះនាំអោយលោកណាជិបប្រឈមមុខនឹងការជាប់ទោសជាង៣០ឆ្នាំ ប្រសិនបើការកាត់ក្ដីត្រូវបានបិទបញ្ចប់ជាស្ថាពរនោះ។ ចៅក្រមម្នាក់នៃតុលាការជាន់ខ្ពស់នៃប្រទេសម៉ាឡេរស៊ី Mohd Nazlan Gazali បាននិយាយនៅថ្ងៃទី១១ ខែវិច្ឆិកានេះថា អតីតនាយករដ្ឋមន្ត្រីណាជីបត្រូវតែមកស្ដាប់ និងផ្ដល់ចម្លើយចំពោះការប្រព្រឹត្តអំពើពុករលួយ និងការលាងលុយកង្វក់ដែលលោក និងបក្សពួក បានលួចផ្ទេរពីគណនីរបស់រដ្ឋ IMDB មកដាក់ក្នុងគណនីគ្រួសារដែលក្រុមរដ្ឋអាជ្ញានិងគណៈកម្មាធិកាប្រឆាំងអំពើពុករលួយបានរកឃើញថាធនាគារIMDB បានបាត់រហូតទៅដល់ ជិត៧០០លានដុល្លារអាមេរិក។សំនុំរឿងទាំងបីនេះនាំឲ្យលោកណាជីបមានកំហុសធ្ងន់ធ្ងរ។ សារព័ត៌មានម៉ាឡេស៊ី The Straits Times បានចុះផ្សាយដោយស្រង់សំដីលោកចៅក្រមរូបនោះថា ជនជាប់ចោទអាចមកតតាំងក្ដីដោយផ្ទាល់នូវការចោទសួររបស់រដ្ឋអាជ្ញា។ លោកចៅក្រមបន្តថាភស្តុតាងដែលត្រូវដាក់បង្ហាញនៅចំពោះមុខ ដោយមានសាក្សីចំនួន៥៧នាក់មកលាតត្រដាងក្នុងសំនុំរឿងប្រឆាំងនឹងលោកណាជីប។ កាលពីសប្ដាហ៍មុនមេធាវីរបស់លោកណាជីបបាននិយាយថាកូនក្ដីរបស់ខ្លួនមិនត្រូវបានគេលើកទឹកចិត្តច្រើនទេដើម្បីមកតតាំងក្ដីដោយផ្ទាល់ ដោយសារមានការបន្ទាបបន្ថោកកិត្តិយសរបស់លោកយ៉ាងធន់ធ្ងរ ដែលធ្វើអោយលោក ណា ជីបមិនចង់ផ្ដល់ចម្លើយដោយផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយបុរសដែលប្រាថ្នាខ្លួនថាជាបុរសខ្លាំងនេះត្រូវបាននគរបាលយុត្តិធម៌នាំខ្លួនចូលសវនាការជាច្រើនលើកមកហើយ។ សារព័ត៌មាន The...

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលធានាសេរីភាពពេញលេញដល់អ្នករាយការណ៍ព័ត៌មាន

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា ដែលទើបបង្កើតឡើងដោយក្រុមអ្នកសារព័ត៌មានកម្ពុជា ទាមទារឲ្យរដ្ឋាភិបាល និងអាជ្ញាធរ ធានាសេរីភាពពេញលេញនៃការរាយការណ៍ព័ត៌មានរបស់អ្នកសារព័ត៌មានដែលបម្រើការនៅកម្ពុជា។ ការស្នើនេះ  ក្រោយពេលអ្នកសារព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ២រូប ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យឃាត់ខ្លួនសួរនាំក្នុងពេលពួកគេចុះបំពេញបេសកកម្មរាយការណ៍ព័ត៌មាននៅតំបន់ក្បែរព្រំដែនកម្ពុជា-ថៃ កាលពីរសៀលថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីម្សិលមិញដោយបង្ហាញការសោកស្តាយជាខ្លាំង និងព្រួយបារម្ភ ករណីកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនលោក វណ្ណ វិចារ ដែលជាអ្នករាយការណ៍ព័ត៌មាន និងលោក ជន ចាន់រ៉ែន អ្នកថតរូបរបស់ VOD ទៅសាកសួរអស់រយ:ពេលជាង ៣ម៉ោងកាលពីថ្ងៃសៅរ៍នេះ។ អ្នកយកព័ត៌មានវីអូឌី ទាំងពីររូបនេះ ត្រូវបានកងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ...

Latest news