33 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

​លោក ហ៊ុន សែន ​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ចិន​ពន្លឿន​សកម្មភាព​សាង​សង់​រោង​ចក្រ​ចម្រាញ់ប្រេង​

យោង​តាម​ជំនួយ​ការ​លោក​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យដឹ​ង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បា​ន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុនចិន ​ពន្លឿន​សកម្ម​ភា​ព​គម្រោង​​សាង​សង់​រោងចក្រ​ចម្រាញ់​ប្រេង​​ ដែល​នឹងក្លាយ​ជា​រោងចក្រ​ចម្រាញ់​ប្រេង​ដំបូងរបស់​ប្រទេស​នេះ ​និង​បាន​ជំ​រុ​ញ​ឲ្យ​​មាន​ប្រតិបត្តិការ​យ៉ាង​យូរ​ ក្នុងឆ្នាំ​២​០១៨​។ លោក ​អៀង​ ​សុផាល្លែត ជំនួយការ​ផ្ទាល់​លោក​នាយក​រដ្ឋ​មន្ត្រី​​ បាន​លើក​សំណើ​​អំឡុង ​កិច្ច​ប្រជុំ​ជាមួយ​លោក សៃ ស៊ី​យូ (Cai Xiyou)​ ​អនុប្រធាន​ជាន់​ខ្ពស់​ក្រុម​ហ៊ុន​សាជីវកម្ម​ប្រេង​កាត​ និ​ងគីមីចិន​ (China Petroleum and Chemical Corporation) ​ ឬហៅកាត់​ថា ក្រុម​ហ៊ុន​ស៊ីន​ណូប៉ិក​ (Sinopec) ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា និ​ងបាន​ជួប​សម្តែង​ការ​គួរ​សម​ជាមួ​យ​លោក ហ៊ុន សែន​។ ​លោក សុផាល្លែត​ បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ថា “ដំបូង ​អ្វី​ដែល​សម្តេ​ច ហ៊ុន សែន​ ចង់​បាន​គឺ​ថា លោក​ចង់​ឲ្យ​ក្រុម​ហ៊ុន​នេះ​ខិត​ខំប្រឹង​ប្រែង​កាត់​បន្ថយ​ហេតុ​ប៉ះពាល់​បរិស្ថាន​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​​។ទី​២​ក្រុម​ហ៊ុន​ត្រូវ​ជំរុញ​ល្បឿន​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេង​នេះ​ដែ​លគួរ​តែ​អាច​ផលិត​ប្រេង​បាន​ក្នុង​ឆ្នាំ​២០១៨​”។ លោក​ សុផាល្លែត​ បាន​លើកឡើង​បន្ត​ទៀត​ថា  លោក សៃ បាន​ឆ្លើយ​តប​ថា  រោង​ចក្រ​ ចម្រាញ់​ប្រេងនឹង​ទទួល​ជោគ​ជ័យ​ “ នៅ​ពេល​ ឆាប់​ៗ​នេះ​” ហើយ​ក្រុម​ហ៊ុន ស៊ីន​ណូប៉ិក​ ​នឹង​ខិត​ខំ​កាត់​បន្ថយ​ហេតុ​ប៉ះពាល់​ផ្សេង​ៗ​។ លោក​បាន​មាន​ប្រសាសន៍ថា “ក្រុម​ហ៊ុន​របស់​លោក​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ​ និង​ទំនើប​ៗ​ដើម្បីកាត់​បន្ថយ​ហេតុ​ប៉ះពាល់​ដែល​​បង្ក​ឡើង​ដោយ​រោង​ចក្រ​ទៅ​លើ​បរិស្ថាន​ និង​ដើម្បី​ផលិត​ប្រេង​ឲ្យស្រប​តាម​​ស្តង់​ដា​រ​អន្តរ​ជាតិ​”។ យោង​តាម​ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​អាកា​ប៉េ​(AKP) បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ ស៊ីន​ណូប៉ិក​ ស្ថិត​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ចិន​មួយ​ចំនួន​ដែល​បាន​ចុះហត្ថលេខា​លើ​អនុស្ស​រណៈ​​នៃការ​យោគយល់គ្នា​ កាល​ពីខែ​មេសា​ ដើម្បី​បោះ​ទុន​វិនិយោគ​ចំនួន​១,៦៧ពាន់​លាន​ដុល្លារ​ ក្នុង​គោល​បំណង​សាង​សង់​រោង​ចក្រ​ចម្រាញ់​​ប្រេង​មួ​យ​នៅខេត្ត​កំពត​ ដែល​មាន​សមត្ថ​ភាព​ចម្រាញ់​​ប្រេង​បាន​រហូត​ដល់​៥លាន​តោន​ក្នុង​មួយឆ្នាំៗ​។ ក្រុមហ៊ុន​ ស៊ីន​ណូ​ម៉ាច ឆាយណា ភើ​ហ្វិក​ ម៉ាកឈីនារី​  អ៊ីន​ដាស​ស្ទ្រី  ខប​ភើ​រ៉េ​សិន (Sino​mach  China Perfect  Machinery  Industry Corporation ) ​ ដែល​ជាក្រុមហ៊ុន​ចិន​មួយ​ផ្សេង​ទៀត​បាន​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​មួ​យ​ជាមួ​យ​ក្រុម​ហ៊ុន​រដ្ឋ ខេម​បូឌាន​ ផេត​ត្រូ ឆេមីខល​ ខំផេនី​ (Cambodian Petrochemical  Company)​​ ដើម្បី​សាង​សង់​រោង​ចក្រ​ចម្រាញ់​​ប្រេង​មួយ​ដែល​មាន​សមត្ថភាព​ចម្រាញ់​​ប្រេង​បាន​៥លាន​តោន​ក្នុង​មួយឆ្នាំ​​នៅ​ក្នុង​ទី​តាំង​ដូច​គ្នា​ដោយ​ត្រូវ​ចំណាយ​ប្រាក់​២,៣​ពាន់​លាន​ដុល្លារ​ កាល​ពីខែ​ធ្នូ​។ ក៏​ប៉ុន្តែ កាល​ពី​ម្សិល​មិញ​ មិន​មាន​ភាព​ច្បាស់​លាស់​ថា តើ​ក្រុម​ហ៊ុន ស៊ីណូម៉ាច នៅមាន​ការ​ពាក់​ព័ន្ធ​ក្នុង​គម្រោង​នេះ​ ឬ​យ៉ាង​ណា​នោះ​ទេ​។ ក្នុង​ពេល​ជាមួ​យ​គ្នា​នោះ​ដែរមន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​របស់​ក្រុមហ៊ុន​​ បាន​លើ​កឡើង​ថា រោង​ចក្រ​ចម្រាញ់​ប្រេង​នេះ​នឹង​ចាប់​ផ្តើម​ការ​សាង​សង់​នៅ​ដើម​ឆ្នាំ​២០១៣​ និង​ត្រូវ​ការ​​ពេល​វេលា​ប្រហែល​បីឆ្នាំ​ ដើម្បី​បញ្ចប់​ការ​សាង​សង់​។ លោក តែ ជីមណា​រិទ្ធ​ អនុ​ប្រធាន​​នាយក​ដ្ឋាន​មន្ទីរ​ឧស្សាហ​កម្ម​ខេត្ត​កំពត​​បាន​​អះ​អាង​ថា ការ​ងារ​​សម្រាប់​រោង​ចក្រ​ចម្រាញ់​​ប្រេង​នេះបាន​ចាប​់ផ្តើម​កាល​ពីឆ្នាំមុន​ ក៏​ប៉ុន្តែ លោក​មិន​ដឹង​​​ថា តើ​អ្នក​ណា​មាន​ការ​ពាក់​ព័ន្ធ​ខ្លះ​ទេ​ ហើយ​បាន​បង្វែ​រ​សំណួរ​​ទៅ​ក្រសួង​​ឧស្សាហកម្ម​ រ៉ែ និង​ថាម​ពល​។ លោក​ ខូយ​ ឃុន អភិបាល​ខេត្ត​កំពត​ បាន​​បដិសេធមិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​​ និង​បាន​បង្វែរសំណួរ​​ទៅក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាម​ពល​ផង​ដែរ​ ខណៈ​ដែល​លោក អ៊ិត​ ប្រាំង​ រដ្ឋលេខាធិការ​ក្រសួ​ងនេះ​ និង​ទទួល​បន្ទុក​ផ្នែក​ថាម​ពល​បាន​បដិសេធ​មិន​ធ្វើ​សេច​ក្តី​អត្ថាធិប្បាយ​។...

ទិន្នន័យ៖ អ្នក​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​អាកាសយាន​​​ដ្ឋាន​​​អន្តរជាតិ​​​សៀមរាប​​​មានការកើន​​​ឡើង

និន្នន័យ​ដែល​ចេញ​ផ្សាយ​ដោយក្រុម​​​​​​​ហ៊ុនអា​កា​ស​​​យានដ្ឋាន​កម្ពុជា (Cambodia Airports)​ បាន​បង្ហា​ញ​ថា អ្នក​ដំណើរ​ជិត​​​​​​​​​​២លាន​នាក់​បាន​ឆ្លង កាត់ អាកាស យាន​ដ្ឋាន​​​អន្តរ​​​​​​​​​ជាតិ​​សៀម​រាប អំឡុង​រយៈ​ពេល​ប្រាំបួន​ខែ​ដំ​បូ​ង​​​​​​​នៃឆ្នាំ​នេះ ​គឺ​កើន​ឡើង​២១​ភាគ​​​រយ​...

ផេអេនហ្គោ បង្កើតឡើង​ក្នុងគោល​បំណង​ចូលរួមចំណែក​ក្នុងការ​បង្កើនសេវា​កម្ម​ទូទាត់​វិក្កយបត្រ

ក្រុមហ៊ុនក្នុងស្រុក​មួយបានចាប់ផ្តើម​​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ ដោយសហប្រតិបត្តិកា​រ ​ជាមួយ​ធនាគារ អេប៊ីអេ (ABA Bank) ដើម្បី​បង្កើន​វិសាលភាព​នៃប្រព័ន្ធទូទាត់​ថ្លៃ​សេវា​កម្មផ្សេងៗ ដូចជា ​វិក្កយបត្រ​អគ្គិសនី ​និង​ទឹក​ប្រាក់​ក្នុងទូរស័ព្ទចល័ត ជាហេតុ​បណ្តា​ល​ឲ្យ​ប្រជាជន​មាន​លទ្ធភាព​បង់​ប្រាក់​តាម​គេ​ហ​ទំព័រ ​ប្រតិបត្តិការ​ទូរស័ព្ទ ​និង​ប្រព័ន្ធអេឡិច​ត្រូនិកផ្សេងៗ​ទៀត​។ ក្រុម​ហ៊ុន ​ផេហ្គោ ស៊ី (ខេមបូឌា) ខូ អិល​ធីឌី (PayGo SEA (Cambodia) Co., Ltd.) ដែល​ធ្វើ​ប្រតិបត្តិការ​ក្រោម​យីហោ​ ផេអេនហ្គោ​ នឹង​ផ្តល់​​លទ្ធភាព​ដល់​អ្នក​ប្រើប្រាស់​ក្នុងការ​ដាក់​ប្រាក់​កក់​សម្រាប់​ការ​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អីុនធើ​ណិត​ដោយ​ប្រើ​ប្រាស់​ប័ណ្ណ​ឥណទាន​ ប្រព័ន្ធ​ទូទាត់​ ផេផាល ( PayPal)  ឬក៏សាច់​ប្រាក់​​។ ក្រុមហ៊ុននានា​ដែល​ប្រើ​ប្រាស់​សេវា​កម្ម​នេះ​ មាន​ដូចជា​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ ម៉ូប៊ីតែល​ (MobiTel) និង​ក្រុមហ៊ុន​ស្មាត​ (Smart) ព្រម​ទាំង​ក្រុមហ៊ុន​ផ្តល់​សេវា​កម្ម​សាធារណៈ​ ដូចជា អគ្គិសនី​កម្ពុជា​ជាដើម​ ក៏​ដូចជា​ហាង​លក់​សម្លៀក​បំពាក់​ផង​ដែរ​។ លោក​ អែវហ្គេនី​ កាហ្គាយ​ (Evgeniy Kagay) អ្នក​គ្រប់​គ្រង​ទូទៅ​សេវាកម្ម​ ផេអេន​ហ្គោ​ បាន​បដិសេធ​មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ ឡើយ​កាល​ពីម្សិល​មិញ​ បើទោះជា​មាន​ការ​អញ្ជើញ​អ្នក​សារព័ត៌មាន​ឲ្យ​ទៅកាន់​ការិយា​ល័យ​របស់​ក្រុមហ៊ុន​នេះ​​ ដែល​មាន​ទីស្នាក់​ការ​កណ្តាល​នៅ​ធនាគារ​ អេប៊ីអេ នៅ​មហា​វិថី​ព្រះសីហនុ​ ក៏ដោយ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំមិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បាន​ទេ​” ។ របាយការណ៍​ស្តីពី​ក្រុម​ហ៊ុន ​ផេហ្គោ ស៊ី (ខេមបូឌា) ខូ អិល​ធីឌី ដែល​និពន្ធ​ដោយ​ក្រុម​ហ៊ុន​ ឌីអេនប៊ី (D&B) ដែល​ជាក្រុម​ហ៊ុន​​ផ្តល់​សេវា​គ្រប់​គ្រង​ទិន្នន័យ​មេ​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​ទូទាំង​សាកល​លោក​ បាន​បង្ហាញ​ថា នាយក​របស់​ក្រុមហ៊ុន​នេះ​ មាន​ឈ្មោះ​ថា ហ៊្គែរ៉ាត ខាសប៊ីលីន (Gairat  Khasbiullin) អតីត​ប្រធាន​នាយ​ក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូរគម​នា​គមន៍​មួយ​នៅ​ប្រទេស​អ៊ូសបេគីស្ថាន​។ លោក​ អ៊ីហ្គ័រ ហ្ស៊ី​ម៉ារ៉េវ (Igor Zimarev) មន្ត្រី​ទីផ្សារ​ធនាគារ​ អេប៊ីអេ បាន​ឲ្យ​ដឹង​ថា ធនាគារ​ អេប៊ីអេ មិន​មាន​ការ​ពាក់​ព័ន្ធ​នឹង​សេវាកម្ម​ ផេ​អេនហ្គោ ទេ​ ក៏​ប៉ុន្តែ ធនាគារ​នេះ​កំពុង​តែ​សហ​ប្រតិបត្តិការ​ជាមួយ​សេវា​កម្ម​នេះ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ប្រព័ន្ធ​ទូទាត់​សាច់​ប្រាក់​ចូល​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​កន្លែង​ផ្សេង​ៗ​។ លោក​បាន​មាន​ប្រសាសន៍ថា “មិន​មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ហ៊ុន​នេះ​ទេ​។ ពួក​​គេ​បាន​បង្កើត​គំនិត​នេះ​ហើយ​យើង​ក៏ចាប់​អារម្មណ៍​គំនិត​នេះ​ ហើយ​នេះ​ជាមូល​ហេតុ​ដែល​យើង​ចង់​បង្កើត​​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ពួក​គេ​។ ពួកគេ​ផ្តល់​ឲ្យ​យើង​នូវ​បច្ចេក​​វិទ្យា​ និង​សេវាកម្ម​នេះ​ ហើយ​យើង​បាន​ដាក់​សេវា​នេះ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​របស់​យើង​”។ យោង​តាម​គេហ​ទំព័រ​ សេវា​កម្ម​ ផេ​អេន​ ហ្គោ សេវាកម្ម​នេះ​ ក៏​មាន​នៅក្នុង​ប្រទេស​ផ្សេង​ៗ​ទៀត​ផងដែរ​ ដូចជា​ ប្រទេស​ស្រី​លង្កា​ និ​ងប្រទេស​ម៉ាល់​ឌីវ ជាដើម​។ គេហទំព័រ​ និង​ទំព័រ​ហ្វេសប៊ុក​របស់​សេវា​កម្ម ផេ អេន​ ហ្គោ​ ក៏បាន​បង្ហាញ​ផង​ដែរថា សេវាកម្ម​នេះ​ត្រូវ​បាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១១​ និង​បាន​ចូល​មក​ដល់​ទីផ្សារ​កម្ពុជា​កាល​ពី​ឆ្នាំមុន​​ ក៏​ប៉ុន្តែ សេវាកម្ម​នេះ​មាន​សកម្ម​​ភាព​មួ​យ​ចំនួន​ប៉ុណ្ណោះ​​សម្រាប់​កន្លែង​ផ្សេង​ៗ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ កន្លែង​ផ្សេង​ៗ​បាន​ផ្តល់​លទ្ធភាព​ដល់​អ្នក​ប្រើ​ប្រាស់​សេវាកម្ម​ ផេអេន​ហ្គោ ក៏​ដូច​ជា អតិថិជន​របស់​កន្លែង​ទាំង​នោះ​ក្នុងការ​បង់​ប្រាក់​ថ្លៃ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ និង​វិក្កយ​បត្រ​ផ្សេង​ៗ​ទៀត​​ ដោយ​ជ្រើស​រើស​យក​សេវាកម្ម​នេះ​ និង​បញ្ចូល​សាច់​ប្រាក់​។ កាល​ពីម្សិល​មិញ នៅ​ឯម៉ាស៊ីន​មួយ​ក្នុង​ចំណោម​ម៉ាស៊ីន ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅក្នុង​ហាង​លក់​ទំនិញ​ខ្នាត​តូច​មួយ​នៅ​កាច់​ជ្រុង​​ផ្លូវ​៥១ និង​ផ្លូវ​៣០២ អ្នក​គិត​លុយ​ដែលធ្វើ​ការ​នៅក្នុង​ហាង​លក់​ទំនិញ​នោះ​​បាន​លើក​ឡើង​ថា នាង​ឃើញ​មនុស្ស​យ៉ាង​តិច​៣០​នាក់​ ក្នុង​មួយ​ថ្ងៃ  មា​ន​ទាំង​ជន​បរទេស​ ទាំង​ប្រជាជន​ខ្មែរ ​ចេញ​ចូល​ក្នុង​ហាង​នេះ​ អំឡុង​វេនធ្វើ​ការ​រយៈ​ពេល​១២​ម៉ោង​របស់​នាង​។ សេវាកម្ម​នៅកន្លែង​នេះ​ ក៏​ត្រូវ​បាន​ផ្តល់​ឲ្យ​អតិថិជន​ដោយ​ប្រើ​ភាសា​អង់គ្លេស និង​ភាសាខ្មែរ​ដែរ។ ក៏​ប៉ុន្តែ មិន​ទាន់​ច្បាស់​ថា តើ​​សេវា​កម្ម​ ផេ​អេន​ហ្គោ នឹង​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ក្នុង​កម្រិត​ណា​ទេ​ សម្រាប់​ទី​ផ្សារ​ប្រទេស​កម្ពុជា​។ លោក​ អ៊ិន​ វិជ្ជា ម្ចាស់​ហាង​លក់​សម្លៀក​បំពាក់​ឈ្មោះ លីតថល​ ហ្វេសិន​ (Little Fashion) បាន​លើក​ឡើង​ថា គ្មាន​នរណា​ម្នាក់​បង់​ប្រាក់​នៅ​ក្នុង​ហាង​របស់​លោក​ដែល​លក់​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណិត​ ដោយ​ប្រើ​សេវាកម្ម  ផេអេនហ្គោ​ ...

បរិមាណ​​​នាំ​​​ចេញ​​​ដំឡូង​​​មី​​​ធ្លាក់​​​ចុះយ៉ាង​​​គំហុក​​​ក្នុង​​​រយៈពេល​​​ប្រាំបីខែ​​​ដើមឆ្នាំ

យោង​​​តាម​​​តួលេខ​​​ដែល​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​ដែល​​​ចេញ​​​ផ្សាយ​​​កាលពី​​​ម្សិលមិញ បាន​​​បង្ហាញ​​​ថា បរិមាណ​​​នាំចេញ​​​ដំឡូង​​​មី​​​ បាន​​​ធ្លាក់​​​ចុះ​​​៥៦ភាគរយ​​​ មក​​​នៅ​​​ប្រហែល​​​២៨៨.០០០​​​តោន ក្នុង​​​រយៈពេល​​​ប្រាំបីខែ ដើម​​​ឆ្នាំ​​​នេះបើ​​​ធៀប​​​នឹង​​​រយៈពេល​​​ដូច​គ្នា​​​កាលពី​​​ឆ្នាំ​​​មុន។ មន្ត្រី​​​នានា​​​បាន​​​ស្តី​​​បន្ទោស​​​ថា បញ្ហា​​​ធ្លាក់​​​ចុះយ៉ាង​​​គំហុក​​​​​​នេះ...

ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង​​ផ្ដល់​ប្រាក់​កម្ចី​១០​លាន​ដុល្លារ​ឲ្យ​ក្រុម​ហ៊ុន​ផលិត​អង្ករ​ក្នុង​ស្រុក​

នៅក្នុង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​បង្កើន​​​​​​ការ​​​នាំ​​​ចេញ​​​អង្ករ​​​របស់​​កម្ពុជា​​​​​​ទៅ​​​ទីផ្សារ​​​នៅ​​​អាស៊ី​​​ និ​​​ង​​​អាហ្វ្រិក​​​ ប្រូប៉ាកូ​​​ (Proparco) ដែល​​​ជា​​​សេនា​​​ធិការ​​​​​​ផ្នែកឯកជន​​​​​​របស់​​​​​​ទីភ្នាក់​​​ងារ​​​អភិវឌ្ឍន៍​​​បារាំង​​​ ( French Development Agency)  ​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ផ្តល់់​​​ប្រាក់​​​កម្ចី​​​ចំនួន​​​១០​​​លាន​​​ដុល្លារ​​​ដែល​​​ត្រូវ​​​សង​​​វិញ​​​នៅ​​​ក្នុងអំឡុង​​​ពេល​​​​​​​​៥​​​ឆ្នាំ​​​​​​ដល់​​​ក្រុម​​​ហ៊ុន​​​ ហ្គោល​​​ដេនរ៉ាយស៍ (Golden Rice)​​​...

​​​វិស័​​​យ​​​ធានា​​​រ៉ាប់​​​រង​​​នៅប្រទេសកម្ពុជា​​​កើនឡើង​​​ស​​​ម្រា​​​ប់​​​រយៈ​​​ពេល​​ប្រាំមួយ​​​ខែ​​​ដំបូង​​​នៃឆ្នាំ​​​នេះ

យោង​​​តាម​​​ទិន្នន័យ​​​ចេញ​​​ផ្សាយ​​​ កាល​​​ពី​​​ថ្ងៃ​​​​​​អង្គារ​​​ ដោយ​​​សមាគម​​​ធានា​​​រ៉ាប់រង​​​ទូ​​​ទៅ​​​កម្ពុជា​​​(GIAC) ​​​បាន​​​បង្ហាញថា ប្រាក់​​​ចំណូល​​​ដែល​​​ក្រុម​​​​​​ហ៊ុន​​​ផ្តល់​​​សេវា​​​ធានា​​​រ៉ា​​​ប់​​​រង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជាសម្រេចបាន​​​ បា​​​នកើនឡើង​​​២៥​​​ភាគ​​​រយ​​​ ដល់២២​​​លានដុ​​​ល្លារ​​​ ​​សម្រាប់រយៈ​​​ពេល​​​ប្រាំមួយខែ​​​ដំបូង​​​នៃឆ្នាំ​​​នេះ​​​ បើ​​​ធៀប​​​នឹង​​​រយៈ​​​​​​ពេល​​​ដូច​​​គ្នា​​​កា​​​លពីឆ្នាំ​​​មុន​​​។ ​​​សេវា​​​ធានា​​​រ៉ាប់​​​រង​​​ផ្នែក​​​វិស្វកម្ម​​​​​​បាន​​​ក្លា​​​យ​​​ជា​​​ឆ្អឹង​​​ខ្នង​​​របស់​​​វិស័យ​​​នេះ ​​​ដោយសារ​​​តែ​​​ប្រាក់​​​បង់​​​ថ្លៃសេវា​​​ធានារ៉ាប់រង​​​បាន​​​កើន​​​ឡើង​​​១០២ភាគរយ​​​ ដល់​​​២,៤​​​លានដុល្លា​​​រ​​​...

ក្រុម​ហ៊ុន​ណាហ្គាខប នឹង​វិនិយោគ​រមណីយដ្ឋាន​កាស៊ីណូនៅ​រុស្ស៊ី

ក្រុម​ហ៊ុន​​ណា​​​ហ្គាខប (NagaCorp Ltd.,)​​​ ដែល​​​ជា​​​ម្ចាស់សណ្ឋា​​គា​រ​​​​និ​ង​​កា​ស៊ី​​ណូ​​​​​ ណា​​ហ្គា​​​វើល ​ក្នុង​​​រាជ​ធា​នី​ភ្នំ​​ពេញ​​បា​ន​ប្រ​កាស​​កា​ល​​ពី​ម្សិល​​មិ​ញ​​​​ថា ​​ខ្លួ​ន​​មាន​​ផែ​ន​កា​រ​វិ​និ​យោគ​​​ទឹក​ប្រាក់​​​៣៥០​លា​ន​​ដុល្លារ​ លើ​​​រមណីយដ្ឋាន​​​​​​​​កា​ស៊ី​ណូ​​​រុស្ស៊ី​មួ​យ​​​​​​នៅ​ក្បែរ​​ព្រ​ំ​​ដែនជាប់​​​​​ប្រទេ​ស​​​​ចិ​ន។ ​រម​​ណី​យដ្ឋាន​​​ដែ​ល​នឹ​ង​​ត្រូ​វ​​សា​ង​ស​ង់​នៅ​​​​ក្រៅ​​​ទី​ក្រុ​ង​​​​​កំពង់​​​ផែ​​វ៉្លា​​ឌី​​វ៉ូស្តុក (Vladivostok) ​ភាគ​​ខាង​​​កើត​ ក្នុ​ង​​​តំបន់​​​ព្រីម៉ស្គី​(Primorsky)​​ប្រ​ទេស​រុស្សី​​​នេះ​​​ ​​នឹ​ង​​ត្រូ​វ​​គេ​​​​​ឲ្យ​​​ឈ្មោះ​​​ថា​​​ ទី​ក្រុ​ង​​​​រម​ណីយ​​​ដ្ឋាន​កំ​សា​ន្ត​ព្រីម៉​ស្គីហៅកាត់ថា​​​​​​...

តម្លៃភាគ​ហ៊ុន​រដ្ឋាករ​ទឹក​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​​ជាង​ពេល​ណា​ៗ​ទាំ​ង​អស់​តាំង​ពី​ចាប់​ផ្តើម​ជួញដូរ​

ជាធម្មតា​ ​តម្លៃ​ភាគ​ហ៊ុន​របស់​រដ្ឋា​ករ​ទឹ​ក​ស្វយ័ត​ក្រុង​ភ្នំ​ពេញ​ ដែល​នៅតែ​ជា​ក្រុម​ហ៊ុន​តែ​មួយ​គត់ ​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា​ មា​ន​ការ​ប្រែ​ប្រួល​ប​ន្តិច​បន្តួច​ប៉ុណ្ណោះ​ ក៏​ប៉ុ​ន្តែ​ កាលពី​ម្សិល​មិញ​ បាន​ធ្លាក់ចុះ​ដល់​កម្រិ​ត​ទាប​បំផុត​ បើ​គិត​តាំងពី​ផ្សារ​មូលបត្រ​នេះ​បាន​ចាប់​ផ្តើម​ប្រតិបត្តិការជួញ​ដូរ​ ​កាលពី​ជាង​ពី​រឆ្នាំ​មុន​។ នៅ​ពេល​បិទ​វគ្គ​ជួញ​ដូរ​កាល​ពី​ម្សិល​មិញ​តម្លៃ​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​នេះ បាន​ធ្លាក់​ចុះ​ដល់​៥.៩៦០​រៀល ឬក៏​ប្រហែល​១,៤៦​ដុល្លារក្នុង​មួយ​ហ៊ុន ពោល​គឺ​បាន​ធ្លាក់​ចុះ​៧​ភាគ​រយ បើ​ធៀប​នឹង​តម្លៃ​ជួញ​ដូរ​កាលពី​ដំបូង​នៅ​ថ្ងៃ​ទី១៨​ ខែ​មេសា ឆ្នាំ​២០១១។ នៅ​ពេល​ផ្សារ​មូល​បត្រ​កម្ពុជា​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ តម្លៃ​ភាគ​ហ៊ុន​របស់​រដ្ឋាករ​ទឹក​ក្រុង​ភ្នំ​ពេញ​បាន​កើន​ឡើង​ជិត​៥០​ភាគ​រយ​នៅ​ថ្ងៃ​ដំបូង​នៃ​វគ្គ​ជួញ​ដូរ ហើយ​បាន​បន្ត​កើន​ឡើង​ខ្ពស់ដល់​១០.០០០​រៀល​ ឬ​ក៏​ប្រហែល​២,៥៧ដុល្លារ​ក្នុង​មួយ​ហ៊ុន​ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​។ ក៏​ប៉ុន្តែ ក្រោយ​មក​តម្លៃ​ភាគ​ហ៊ុន​នេះ​បាន​ធ្លាក់​ចុះបន្តិចម្តងៗមក​នៅ​៦.៣០០​រៀល ឬក៏​ប្រហែល​១,៥៧​ដុល្លារ​ក្នុង​មួយ​ហ៊ុន​ ដែល​ជា​តម្លៃ​ប្រកាស​លក់​ភាគ​ហ៊ុន​ជា​សាធារណៈ​លើក​ដំបូង ហើយ​បន្ទាប់​មក​ក៏​បន្ត​ធ្លាក់​មក​៦.២០០​រៀល ឬក៏​១,៥៥​ដុល្លារ​ ក្នុង​មួយ​ហ៊ុន ដែល​ជា​តម្លៃ​កម្រ​នឹង​កើត​ឡើង​ តាំង​ពី​ខែ​មករា​ ឆ្នាំ​នេះ​មក។ លោក គុយ វ៉ាត ប្រធាន​ក្រុម​ហ៊ុន​មូល​បត្រ​ភ្នំ​ពេញ​ ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​ទិញ​លក់​មូល​បត្រ​​មាន​អាជ្ញា​ប័ណ្ណ​ទាំង​ប្រាំ​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា តម្លៃ​ភាគ​ហ៊ុន​របស់​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​ធ្លាក់​ចុះ​ ប្រហែល​ជា​ដោយ​សារ​តែ​សកម្ម​ភាព​ជួញ​ដូរ​មិន​សូវ​មាន​ ដែល​បណ្តាល​មក​ពី​ការ​ដែល​មាន​ក្រុម​ហ៊ុន​តែ​មួយ​គត់​ចុះ​បញ្ជី​នៅ​លើ​ផ្សារ​មូល​បត្រ​។ លោក​បាន​មាន​ប្រសាសន៍ថា តាម​ការ​អង្កេត​របស់​ខ្ញុំ​ នៅ​ពេល​ដែល​មាន​ក្រុម​ហ៊ុន​តែ​មួយ​ចុះ​បញ្ជី​នៅ​លើ​ផ្សារ​ភាគ​ហ៊ុន ​ការ​ជួញ​ដូរ​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្ងប់​ស្ងាត់។ នៅ​ពេល​មាន​ក្រុម​ហ៊ុន​ច្រើន​ចុះ​បញ្ជី​នៅ​លើ​ផ្សារ​ភាគ​ហ៊ុន​ ស្ថាន​ភាព​មើល​ទៅ​គ្រាន់​បើ​ជាង​ ហើយ​មាន​ឱកាស​សម្រាប់​តម្លៃ​ភាគ​ហ៊ុន​របស់​រដ្ឋា​ករ​ទឹកស្វយ័តក្រុង​​​ភ្នំពេញ ​កើន​ឡើង​ជា​ថ្មី​ម្តង​ទៀត”។ បរិយាកាស​នយោ​បាយ​តាន​តឹង​ បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ក៏​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ឲ្យ​តម្លៃ​ភាគ​ហ៊ុន​នេះ​ធ្លាក់​ចុះ​ផង​ដែរ​ ដោយ​សារ​តែ​វិនិយោគិន​មាន​អារម្មណ៍​មិន​ច្បាស់​លាស់​អំពី​ស្ថិរភាព​នយោ​បាយ​ និង​កំណើន​ហិរញ្ញ​វត្ថុ ប្រសិន​បើ​ភាព​ជាប់​គាំង​ផ្នែក​នយោ​បាយ​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​។ លោក គុយ វ៉ាត បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ស្ថាន​ភាព​នយោ​បាយ​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យតម្លៃ​ភាគ​ហ៊ុន​ធ្លាក់​ចុះ​ ពីព្រោះ​វិនិ​យោគិន​ចង់​ឃើញ​រដ្ឋា​ភិបាល​ថ្មី​ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​មិន​យូរ​ទេ​ ក្រុម​ហ៊ុន​ថ្មីៗ​ជា​ច្រើននឹង​ត្រូវ​​​បាន​​​ចុះ​បញ្ជី​” នៅផ្សារ​​​មូលបត្រ​​​កម្ពុជា។​​​...

ធនាគារ​ជាតិ​ដាក់ចេញ​នូវប្រព័ន្ធ​ការ​ពារ​សន្តិ​សុខ​ថ្មី​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​របស់​ប្រទេស​កម្ពុជា

យោង​តាម​សេចក្តី​ប្រកាស​ចេញ​ផ្សាយ​កាល​ពី​​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​ នឹង​ប្រកាស​អនុវត្ត​ប្រព័ន្ធ​សន្តិ​សុខ​ហិរញ្ញ​វត្ថុ​ថ្មី​នៅ​ថ្ងៃ​នេះ​ ក្នុង​គោល​បំណង​ពង្រឹង​ប្រព័ន្ធ​ធនាគារ​ពាណិជ្ជនៅ​ក្នុង​ប្រទេស​កម្ពុជា​​ និង​ជួយ​រក្សា​សាច់​ប្រាក់​ងាយ​ស្រួល​ អំឡុង​ពេល​ដែល​សេដ្ឋ​កិច្ច​កំពុង​ធ្លាក់​ចុះ។ មូលប័ត្រ​ដែលគេ​ស្គាល់​ថា វិញ្ញាបន​បត្រ​ប្រាក់​បញ្ញើ​អាច​ជួយ​ដូរ​បាន នឹង​អនុញ្ញាត​ឲ្យធនាគារ នា នា​ផ្លាស់​ប្តូរ​ប្រាក់​បញ្ញើ​លើស ​ដែល​ពួក​គេ​ដាក់​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដើម្បី​ទទួល​បាន​អត្រា​ការ​ប្រាក់​​បន្តិច​បន្តួច​ ឲ្យ​ទៅ​ជា​​មូល​ប័ត្រ​ដែល​ពួក​គេ​អាច​លក់​ ឬក៏​ប្រើ​ប្រាស់​ជា​ទ្រព្យ​ធានា​សម្រាប់​ធ្វើ​ប្រតិបត្តិ​ការ​ប្រាក់​កម្ចី​​អន្តរ​ធនាគារ​។ សេចក្តី​ប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​សេចក្តី​ពន្យល់​ថា វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​អាច​ជួញ​ដូរ​បាន​ ក៏​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើត​ទីផ្សារ​អន្តរ​ធនាគារ ​ដែល​បំពេញ​​មុខងារ​របស់​ខ្លួន​បាន​យ៉ាង​ពេញ​លេញ​ ដោយ​​​បង្ក​លក្ខណៈ​កាន់​តែ​ស្រួល​សម្រាប់​ធនាគារ​នានា​ ដែល​មាន​កង្វះ​ខាត​ប្រាក់​បញ្ញើ​បណ្តោះ​​អាសន្ន​ ក្នុង​ការ​ខ្ចី​មូល​និធិ​ពី​ធនាគារ ​ដែល​មាន​ប្រាក់​បញ្ញើ​លើស​រយៈ​ពេល​ខ្លី​ផង​ដែរ។ សេចក្តី​ប្រកាស​នោះ​​មាន​ខ្លឹម​សារ​ថា “វិញ្ញា​​បនបត្រ​ប្រាក់​បញ្ញើ​អាច​ជួញ​ដូរ​បាន​​អាច​បំពេញ​​តួនាទី​ជា​សញ្ញា​ប័ណ្ណ​​រយៈ​ពេល​ខ្លី​ ដែល​ម្ចាស់​របស់​វា​អាច​ប្រើ​ប្រាស់​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កង្វះ​ខាត​ប្រាក់​បញ្ញើ​នៅ​​​ក្នុង​​​រយៈ​​​​​​​ពេល​ខ្លី​​ តាម​រយៈ​ការ​លក់​ និង​ការ​ដាក់​បញ្ចាំ”។ លោក ហីុរ៉ូឆិ ស៊ូហ្សូគិ (Hiroshi Suzuki)​សេដ្ឋ​វិទូ​នៅ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ពាណិជ្ជ​កម្ម​កម្ពុជា ​​បាន​លើកឡើង​កាល​ពី​ម្សិល​មិញ​ថា ការ​ដាក់​ចេញ​នូវ​វិញ្ញា​បនបត្រ​អាច​ជួញ​ដូរ​បាន​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​ចំណាត់​ការ​សម​ស្រប​តាម​ស្ថាន​ភាព​របស់​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​តម្រូវ​ការ​សេវា​កម្ម​ធនាគារ​ពាណិជ្ជ​កំពុង​កើន​ឡើង​យ៉ាង​លឿន​។ លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​ធនាគារ​កំពុង​តែ​ផ្តល់​ហិរញ្ញ​ប្បទាន​ឲ្យ​អ្នក​ខ្ចី​ជាច្រើន​ ក្នុង​ករណី​ជា​ច្រើន​ដែល​ធនាគារ​ទាំង​នោះ​មិន​អាច​ទុក​លុយ​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ប្រតិបត្តិការ​ទាំង​នោះ​ និង​ប្រសិន​បើ​​មាន​ទីផ្សារ​អន្តរ​ធនាគារ​ នោះ​ធនាគារ​ទាំង​នោះ​​អាច​ខ្ចី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​”។ លោក​​បានមាន​ប្រសាសន៍​បន្ថែមទៀត​ថា “ប្រសិន​​បើ​ធនាគារ​អេស៊ីលីដា មាន​អតិរេក​រូបិយវត្ថុ​ ហើយ​​ធនាគារ​កាណាឌីយ៉ាខ្វះ​រូបិយ​វត្ថុ​ ឥឡូវ​ពួក​គេ​អាច​សម្រប​សម្រួល​គ្នា​បាន​ ហើយ​វា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ធនាគារ​ទាំង​ពីរ​”។​ លោក​​លើក​ឡើង​បន្ត​ទៀត​ថា បច្ចុប្បន្ន​​ធនាគារ​ប្រហែល​ជា​ត្រឹម​តែ​អាច​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ខាត​រូបិយ​វត្ថុ​រយៈ​ពេល​ខ្លី​​ និង​បញ្ហា​លើសប្រាក់​បញ្ញើ​។ លោក​ ហីុរ៉ូឆិ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ឥឡូវ​នេះ​ ប្រសិន​បើ​ពួក​គេ​មាន​លុយ​ច្រើន​ជាង​មុន​ ពួក​គេ​មាន​តែ​ផ្លូវ​តែ​មួយ​គត់​  ហើយ​អត្រា​ការ​ប្រាក់​មាន​កម្រិត​ទាប​ណាស់​”។ លោក​ស្រី ងួន សុខា អគ្គនាយិកា​​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា ធនាគារ​ពាណិជ្ជ​អាច​ចាប់​ផ្តើម​ដាក់​ពាក្យ​សុំវិញ្ញាបន​បត្រ​ប្រាក់​បញ្ញើ​អាច​ជួញ​ដូរ​បាន​ ដែល​មាន​ចំនួន​ទឹក​ប្រាក់​ ៥០០​.០០០​ដុល្លារ​ ចាប់​ពី​ថ្ងៃ​នេះ​តទៅ​។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​និង​កំពុង​រៀប​ចំ​ប្រព័ន្ធ​នេះ​អស់​រយៈ​ពេល​ជាង​មួយ​​ឆ្នាំ​មក​ហើយ​ ដើម្បី​គ្រឹះ​ស្ថាន​ធនាគារ​យក​ទៅ​ប្រើ​ប្រាស់​”។ លោក​ស្រី​បាន​បន្ត​ថា មូល​បត្រ​នេះ​ក៏​អាច​ជួយ​សម្រួល​ស្ថាន​ការណ៍​វិបត្តិ​សេដ្ឋ​កិច្ច​ផង​ដែរ។នៅ ក្នុង​ស្ថាន​ភាព​មិន​ល្អ​បែប​នេះ​ ធនាគារ​នានា​អាច​បង្កក​ឥណទាន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធ​ភាព​បាត់​បង់​បំណុល​ដែល​គេ​ជំពាក់​។ លោក​ស្រី​ ងួន សុខា បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ប្រសិន​បើ​ពួក​គេ​មាន​ទ្រព្យ​ធានា​បែប​នេះ​ នឹង​មាន​សេចក្តី​ទុ​ក​ចិត្ត​នៅ​ក្នុង​វិស័យ​ធនាគារ​។ វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក​បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​វិស័យធនាគារ​ ដោយ​សារ​តែ​ប្រព័ន្ធ​អន្តរ​ធនាគារ​មិន​មាន​ទ្រព្យ​បញ្ចាំបែប​នេះ​”។ លោក ហ្គ្រេន ណាក់ឃី (Grant Knuckey) ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេអិន​ហ្សិត រ៉ូយ៉ាល់ (ANZ Royal Bank) បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា វិញ្ញា​បន​បត្រ​ប្រាក់​បញ្ញើ​អាច​ជួញ​ដូរ​បាន​ នឹង​បំពេញ​មុខ​ងារ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ប័ណ្ណ​រតនាគារ​ចេញ​ផ្សាយ​នៅ​សហ​រដ្ឋ​អាមេរិក​។ ប័ណ្ណ​នេះ​គឺ​ជា​សញ្ញា​ប័ណ្ណ​​មាន​អត្រា​ការ​ប្រាក់​ទាប​ ដែល​ត្រូវ​បាន​ចាត់​ទុក​យ៉ាង​ទូលំ​ទូលាយ​ថា ជា​មូល​ប័ត្រ​ដែល​មាន​លទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​​ប្តូរ​ជា​សាច់​ប្រាក់​ និង​​មាន​សុវត្ថិ​ភាព​ខ្ពស់​។ លោក​បាន​មាន​ប្រសាសន៍​ថា “ពួក​វា​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា យន្តការ​​សម្រាប់​​ធនាគារ​​” ជា​ជាង​ការ​ដាក់​ប្រាក់​​លើស​  ផ្ញើ​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ក្នុង​រូប​ភាព​ជា​ប្រាក់​បញ្ញើ។ លោក​បាន​បន្ត​ថា “ ជា​ជម្រើស​ផ្សេង​​ ពួក​គេ​អាច​ទិញ​​​វិញ្ញា​បន​បត្រ​​ប្រាក់​បញ្ញើ​អាច​ជួញ​ដូរ​បាន​ និង​អាច​ប្រើ​ប្រាស់​វា​ជា​ទ្រព្យ​ធានា​ ប្រសិន​បើ​ចាំ​បាច់​ក្នុង​ពេល​​ចុះ​កិច្ច​ព្រម​ព្រៀង​ជា មួយ​ធនាគារ​ផ្សេង​ៗ​ទៀត​”។ លោក​បាន​បន្ថែម​ថា “គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទេ វា​គឺ​ជា​ដំណាក់​កាល​មួយ​នៃ​ដំណើរ​វិវឌ្ឍន៍​ទៅ​កាន់​ប្រព័ន្ធ​អន្តរ​ធនាគារ​ដែល​បំពេញ​មុខងារ​ពេញ​លេញ”៕ ប្រែ​សម្រួល​ដោយ កង សុធា

ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​កំពុង​ចរចា​លក់​ភាគ​ហ៊ុន​៨០​ភាគ​រយ​​ទៅ​ឲ្យ​វិនិយោគiន​ជប៉ុន​

ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៣​បាន​បញ្ជាក់​កាល​ពីម្សិ​លមិញថា ក្រុម​ហ៊ុន​ទ្រីអា​ស៊ី (TriAsia)  របស់​ជប៉ុន​កំពុង​ចរចា​ទិញ​ភាគ​ហ៊ុន​ដ៏ធំ​នៅ​ក្នុង​​ស្ថានីយ​ទូរទស្ស​ន៍​ប៉ុស្តិ៍​លេខ​៣​ និ​ង​មាន​គម្រោង​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ភាសា​ជប៉ុន​។ យោង​តាម​លោក ខាំពូន កែវ​មណី​​  ម្ចាស់​ទូរស្សន៍ប៉ុស្តិ៍​លេខ​៣​​បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​នៅស្ថានីយ​ទូរទស្សន៍​នេះ​កំពុង​ធ្លាក់​ចុះ ហើយ​ដោយមាន​ការ​ធ្លាក់​ចុះ​នេះ បាន​ធ្វើ​​ឲ្យ​លោក​ស្វែង​រក​វិនិយោគ​ទុន​​ថ្មី​។ លោក​ កែវ​មណី បាន​និយាយ​ថា “យើង​ប្រហែល​ជា​រក្សា​ទុក​២០​ភាគ​រយ​ និង​ប្រគល់​ហ៊ុន​ឲ្យ​គេ​៨០​ភាគ​រយ​។ យើង​អាច​និយាយ​បាន​ថា ប្រាក់​ចំណូល​របស់​យើង​បាន​ធ្លាក់​ចុះ​៨០​ភាគ​រយ​។ ប្រសិន​បើ​យើង​មិន​បង្កើន​ទុន​របស់​យើង​ទេ​ យើង​នឹង​មិន​អាច​ដំណើរ​ការ​​បាន​ឡើយ​  ពីព្រោះ​មាន​ស្ថានីយ​ទូរទស្សន៍​ច្រើន​​​ណាស់​​នៅ​ក្នុង​ប្រទេស​យើង​នា​ពេល​នេះ​”។ ភាគ​ហ៊ុន​នៅក្នុង​ស្ថានីយ​ទូរទស្ស​ន៍​ប៉ុស្តិ៍​លេខ​៣ ​នេះ គឺ​ជាការវិនិយោគ​លើក​ទី​២​របស់​​​​ក្រុមហ៊ុន​​​​​ទ្រី​អា​ស៊ី​ នៅក្នុង​ប្រទេស​កម្ពុជា​។​​​ វិនិយោគ​ទុន​​ដំបូង​របស់​ក្រុម​ហ៊ុន​នេះ​ គឺ​ការ​បើក​ហាង​កាហ្វេគីរីយ៉ា​​នៅ​ក្នុង​សង្កាត់​បឹង​កេង​កង​១​ក្នុង​រាជធានី​ភ្នំពេ​ញ​កាល​ពីឆ្នាំ​មុន។ បុគ្គលិក​នៅក្រុម​ហ៊ុន​ទ្រីអា​ស៊ី​បាន​និយាយ​កាល​ពីម្សិល​មិញ​ថា កិច្ច​ព្រម​ព្រៀង​នេះ​មិន​ទាន់រួចរាល់​ទេ​ ហើយ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ឡើយ​។ លោក​ យូ​កូ​អ៊ី តូម៉ូ​យុ​គី នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ទ្រី​អាស៊ី​បាន​សរសេរ​នៅ​លើ​ប្លក់​(Blog) ផ្ទាល់ខ្លួន​របស់លោក​កាល​ពីថ្ងៃសុក្រ​​​ថា ក្រុម​ហ៊ុន​បានចុះ​កិច្ច​ព្រម​ព្រៀង​ទទួល​ភាគ​ហ៊ុន​៨០​ភាគ​រយ​​ពីទូរស្សន៍ប៉ុស្តិ៍​លេខ​៣​​។​​​​ទោះ​​ជាយ៉ាង​ណា សារ​នៅក្នុង​ប្លក់​​នោះ​ត្រូវ​បានលុប​​ចេញ​ពី​វិ​បសាយ​នោះវិញ​ បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​ម្នាក់​បាន​សួរ​អំពី​ការ​វិនិ​យោគ​​​​​​​​នេះ​។ លោក​ តូម៉ូយុគី  បាន​សរសេរ​ថា ​“មាន​កិច្ច​ព្រម​ព្រៀង​ទិញភាគ​​ហ៊ុនចំនួន​៨០​ភាគ​រយ​​​​ពី​លោក​  ខាំពូន  កែវ​មណី​  ម្ចាស់​ទូរទស្សន៍​​​​​ប៉ុស្តិ៍​លេខ​៣​​បច្ចុប្បន្ន”។ លោក​ក៏​បាន​សរសេរ​ផង​ដែរ​ថា ការចរ​ចា​​ជាមួយ​លោក​ កែវ​មណី​ បាន​ចាប់​ផ្តើម​នៅ​​ខែ​ឧសភា ហើយ​ថា នេះគឺ​ជា​ការ​វិនិយោគ​​លើ​ស្ថានីយ​ទូរទស្សន៍​ដែល​គាំទ្រ​ដោយ​ជប៉ុន​ជាលើកដំបូង​នៅ​កម្ពុជា​។ ប៉ុន្តែ លោក​ តូម៉ូយុគី បាន​ប្រាប់​ព័ត៌មាន​តិច​តួ​ច​​អំពី​ផែនការ​​របស់​ក្រុម​ហ៊ុន​លោក​​សម្រាប់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​​ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ស្ថានីយ​ទូរទស្សន៍​នេះ​នឹង​ផ្សាយ​ពី​ ផ្នត់​គំនិត​ជប៉ុន​ “ដ៏​អស្ចារ្យ​” ។ លោក​ ឡុង​ ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​បាន​មាន​ប្រសាសន៍ថា មិន​ទាន់​មាន​ការ​សម្រេចលើ​​​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​  ពី​ព្រោះសា​លា​រាជធានី​ភ្នំពេញ​មាន​ភាគហ៊ុន​ខ្លះ​នៅ​ក្នុង​​ស្ថានីយ​ទូរទស្សន៍​នេះ​ ហើយ​កិច្ច​ព្រម​ព្រៀង​លក់​ភាគ​ហ៊ុន​ធំណា​មួយ​ត្រូវ​មាន​ការ​យល់​ព្រម​ពីសាលា​រាជធានី​។ លោក​ កែវ​មណី​ បាន​ច្រាល​ចោល​​ការ​ជាប់​ពាក់​ព័ន្ធ​របស់​សាលា​រាជធានី ហើយ​បាន​អះអាង​ថា សាលា​រាជធានី​បាន​​បំពាន​កិច្ច​សន្យា​របស់​ខ្លួន​ជាមួយ​គាត់​​នៅ​ពេល​ដែល​ពួកគេ​បាន​បង្ខំ​ឲ្យ​គាត់​ប្តូរ​ទីស្នាក់​ការ​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​​​ពី​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​នៅ​ក្នុង​​ខណ្ឌ​៧​មករា​ទៅ​ផ្លូវ​លេខ​៥៩៣​នៅ​ក្នុង​ខណ្ឌ​ប្ញស្សី​កែវ​។ លោក​បាន​មាន​ប្រសាសន៍​ថា “កិច្ច​ព្រម​ព្រៀង​នេះ​អាស្រ័យ​លើ​ខ្ញុំ​”៕ ប្រែសម្រួលដោយ មូល គឹមហឿន

ព័ត៌មានថ្មីៗ