30.4 C
Phnom Penh

ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង​​ផ្ដល់​ប្រាក់​កម្ចី​១០​លាន​ដុល្លារ​ឲ្យ​ក្រុម​ហ៊ុន​ផលិត​អង្ករ​ក្នុង​ស្រុក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​បង្កើន​​​​​​ការ​​​នាំ​​​ចេញ​​​អង្ករ​​​របស់​​កម្ពុជា​​​​​​ទៅ​​​ទីផ្សារ​​​នៅ​​​អាស៊ី​​​ និ​​​ង​​​អាហ្វ្រិក​​​ ប្រូប៉ាកូ​​​ (Proparco) ដែល​​​ជា​​​សេនា​​​ធិការ​​​​​​ផ្នែកឯកជន​​​​​​របស់​​​​​​ទីភ្នាក់​​​ងារ​​​អភិវឌ្ឍន៍​​​បារាំង​​​ ( French Development Agency)  ​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ផ្តល់់​​​ប្រាក់​​​កម្ចី​​​ចំនួន​​​១០​​​លាន​​​ដុល្លារ​​​ដែល​​​ត្រូវ​​​សង​​​វិញ​​​នៅ​​​ក្នុងអំឡុង​​​ពេល​​​​​​​​៥​​​ឆ្នាំ​​​​​​ដល់​​​ក្រុម​​​ហ៊ុន​​​ ហ្គោល​​​ដេនរ៉ាយស៍ (Golden Rice)​​​ ដែល​​​ជា​​​ក្រុម​​​ហ៊ុន​​​ផលិត​​​អង្ករ​​​ក្នុង​​​ស្រុក​​​​​​។

កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថលេខា​​​​​​រវាង​​​លោក​​​ Serge Mostura  ឯកអគ្គ​​​រដ្ឋ​​​ទូត​​​បារាំងប្រចាំ​នៅ​កម្ពុជា​​​​ និង​​​លោក​​​ សុខ​​​ ហាច ប្រធាន​​​ក្រុម​​​ហ៊ុន ហ្គោល​​​ដេនរ៉ាយស៍​​​ នៅ​​​​​​ស្ថានទូត​​​បារាំ​​​ងកាល​​​ពីម្សិល​​​មិញ​​​ និ​​​ងជា​​​ប្រាក់​​​កម្ចី​​​រាប់​​​លាន​​​ដុល្លារ​​​លើក​​​ទី​​​២ ​​​ដែល​​​ ប្រូប៉ាកូ បាន​​​ផ្តល់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ហ្គោល​​​ដេនរ៉ាយស៍​​​ ចាប់​​​តាំង​​​ពីឆ្នាំ​​​២០០៩​​​មក​​​។

លោក​​​ Serge Mostura បាន​​​លើក​​​ឡើ​​​ង​​​ក្នុង​​​សុន្ទរកថា​​​មួយ​​​មុន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះថា “ហេតុ​​​ផល​​​ទី​​​១​​​ដែល​​​ធ្វើ​​​ឲ្យ​​​​​​យើង​​​សម្រេច​​​ចិត្ត​​​គាំទ្រ​​​ក្រុម​​​ហ៊ុន​​​ ​​​ហ្គោល​​​ដេន​​​​រ៉ាយ​​​ស៍​​​ គឺ​​​ដោយ​​​សារ​​​គុណ​​​ភាព​​​អង្ករ​​​ដ៏​​​សែន​​​ល្អ​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​ និង​​​ដោយ​​​សារ​​​មាន​​​​​​តម្រូវ​​​ការ​​​ទីផ្សារ​​​ដ៏​​​សំខាន់​​​មួយ​​​​​​ មិន​​​ត្រឹម​​​តែ​​​នៅ​​​អឺរ៉ុប​​​ និ​​​ងអាហ្វ្រិក​​​ប៉ុណ្ណោះ​​​ទេ​​​ គឺ​​​នៅ​​​ប្រទេស​​​ចិន​​​​​​ផង​​​ដែរ​​​។

ចាប់​​​តាំង​​​ពីដើម​​​ឆ្នាំ​​​នេះ​​​មក​​​​​​ ក្រុម​​​ហ៊ុន ហ្គោល​​​​​​ដេន​​​រ៉ាយ​​​ស៍​​​ នាំចេញ​​​អង្ករ​​​បាន​​​ចំនួន​​​២២.៤៩៨តោន​​​ទៅ​​​ប្រទេស​​​នានា​​​នៅ​​​អឺរ៉ុប​​​ អាស៊ីនិង​​​អាហ្វ្រិក​​​។ យោង​​​តាម​​​តួ​​​លេខ​​​របស់​​​រដ្ឋា​​​ភិបាល​​​បាន​​​ឲ្យ​​​​​​ដឹងថា ប្រទេស​​​កម្ពុជា​​​នាំ​​​ចេញ​​​អង្ករ​​​បាន​​​ចំនួន​​​​​១៤.៣៨៤ ​​​តោន​​​ ទៅ​​​ប្រទេសអាហ្វ្រិក ​​​​​​មួយ​​​​​​ចំនួន​​​ដូចជា ប្រទេស​​​ហ្គំប៊ី  សេណេ​​​ហ្គាល់​​​ និង​​​ប្រទេស​​​​ហ្គាបុង​​​ជាដើម​​​ ក្នុង​​​រយៈ​​​ពេល​​​ប្រាំបី​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​ក្រុម​​​ហ៊ុន​​​ ហ្គោ​​​ដេន​​​រ៉ាយស៍​​​​​​ មាន​​​ផែនការ​​​បង្កើន​​​ចំនួន​​​នាំចេញ​​​នេះ​​​។

លោក​​​ សុខ ហាច​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​ហ្គោ​​​ដេន​​​រ៉ាយស៍​​​ និង​​​ប្រើ​​​ប្រាក់​​​កម្ចី​​​បាន​​​មក​​​ពី​​​ ប្រូប៉ាកូ នេះដើម្បី​​​​​​ជួល​​​វិស្វករ​​​ថ្មី​​​ចំនួន​​​៥០​​​នាក់​ និង​​​បុគ្គលិក​​​ដែល​​​មាន​​​បរិញ្ញាបត្រ​​​ចំនួន​​​២០០​​​នាក់​​​ ដើម្បី​​​បង្កើន​​​​​​ផលិត​​​កម្ម​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ទឹក​​​ប្រាក់​​​ចំនួន​​​១០​​​លាន​​​ដុល្លារ​​​នេះ​​​នឹង​ជួយ​​​យើង​​​បាន​​​​​​ច្រើន​​​ណាស់​​​​​​ ពិសេ​​​ស​​​គឺ​​​ក្នុង​​​ការ​​​បង្កើ​​​ន​​​សម​​​ត្ថ​​​ភាព​​​ផលិត​​​” ដោយ​​​លោក​​​បាន​​​បន្ថែម​​​ថា ប្រាក់​​​​​​កម្ចី​​​នេះ​​​នឹង​​​ផ្តល់​​​លទ្ធភាព​​​​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​បង្កើ​​​នកម្រិត​​​ផលិត​​​កម្ម​​​បាន​​​ទ្វេ​​​ដង​​​។

​​​ផលិត​​​កម្ម​​​ និង​​​ការ​​​នាំចេញ​​​អង្ករ​​​ពី​​​ប្រទេស​​​កម្ពុជា​​​​​​  កំពុងតែ​​​មាន​​​ការ​​​កើ​​​ន​​​ឡើង​​​យ៉ាង​​​ឆាប់​​​រហ័ស។ រដ្ឋាភិបាល​​​បាន​​​កំណត់​​​គោ​​​ល​​​ដៅ​​​នាំ​​​ចេញ​​​អង្ករ​​​ឲ្យ​​​បាន​​​មួយ​​​​​​លាន​​​តោន​​​ត្រឹម​​​ឆ្នាំ​​​២០១៥​​​ក្នុង​​​កិច្ច​​​ខិត​​​ខំប្រឹង​​​ប្រែង​​​ប្រកួត​​​ប្រជែង​​​​​​ជាមួយ​​​ប្រទេស​​​ជិត​​​ខាង​​​។

លោក​ ដេវីដ វិចិត្រវណ្ណ អគ្គលេខា​​​ធិការ​​​រង​​​នៃ​​​សម្ព័ន្ធ​​​អ្នក​​​ផលិតស្រូវ​​​ និង​​​នាំចេញ​​​អង្ករ​​​កម្ពុជា​​​បាន​​​លើក​​​ឡើ​​​ងថា ការ​​​នាំចេញ​​​អង្ករ​​​​​​ទៅ​​​ប្រទេស​​​មួយ​​​ចំនួន​​​នៅ​​​អាហ្វ្រិក​​​​​​ត្រូវ​​​ជួប​​​កត្តាប្រឈម​​​មួយ​​​ចំនួន​​​។ លោក​​​បាន​​​ថ្លែង​​​ថា “រហូត​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​ ទីផ្សារ​​​ដែល​​​មាន​​​សក្តា​​​នុពល​​​បំផុត​​​នៅ​​​ទីនេះ​​​ គឺ​​​ប្រទេស​​​ហ្គាបុង​​​។ ទោះជា​​​យ៉ា​​​ង​​​ណា​​​ អ្នក​​​លក់​​​នៅ​​​ទី​​​នេះ​​​​​​មាន​​​ការ​​​ប្រយ័ត្ន​​​ប្រយែង​​​ចំពោះការ​​​ជួញ​​​ដូរ​​​ដោយ​​​ផ្ទាល់​​​ជាមួយ​​​​​​អ្នក​​​ទិញ​​​នៅ​​​អាហ្វ្រិក​​​ ដោយ​​​សារ​​​បទ​​​​​​ពិសោធ​​​មិន​​​ល្អជាច្រើន ​​​​​​ដែល​​​ត្រូវ​​​បាន​​​រាយ​​​​​​ការណ៍​​​ដោយ​​​ឈ្មួញ​​​​​​ថៃ​​​ និង​​​វៀត​​​ណាម​​​។ ការ​​​ទូទាត់​​​ប្រាក់​​​តាម​​​ធនាគារ​​​អាហ្វ្រិក​​​ក៏​​​នៅ​​​មិន​​​ទាន់​​​​​​ត្រូវ​​​អ្នក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា​​​ជាច្រើន​​​យល់​​​​​​ថា ​​​គួរ​​​ឲ្យ​​​​​​ទុក​​​ចិត្ត​​​ដែរ​​​៕

ប្រែ​​​សម្រួល​​​ដោយ កង​​​ សុធា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស