30 C
Phnom Penh

CATEGORY

សេដ្ឋកិច្ច

លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ត្រួតពិនិត្យ​វិធានការ​រឹតត្បិត​ការ​ប្រមូល​ពន្ធ​ឡើងវិញ​ជា​បន្ទាន់

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ក្តាប់​អំណាច​ពី​លើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ត្រួតពិនិត្យ​ការ​រឹតត្បិត​វិធានការ​ប្រមូល​ពន្ធ​ឡើងវិញ​ជាបន្ទាន់ បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​សឹង​មួយ​នគរ​ក្រោយពី​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ដាក់​ចេញ​នូវ​ផែនការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​នៅ​ពេលនេះ។ លោក ហ៊ុន...

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ទាមទារ​ឱ្យ​អគ្គនាយក​ពន្ធដារ​ពន្យល់​ឱ្យ​ច្បាស់​អំពី​ពន្ធ​ចំណេញ​មូលធន​ដែល​គ្រោង​ប្រមូល​នៅ​ឆ្នាំ​២០២៤

អ្នកជំនាញ​ផ្នែក​ច្បាប់​កម្ពុជា ទាមទារ​ឱ្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ពន្យល់​ឱ្យ​បាន​ច្បាស់​ជុំវិញ​គម្រោង​អនុវត្ត​ពន្ធ​លើ​ប្រាក់​ចំណេញ​មូលធន​នៅ​ដើម​ឆ្នាំ​២០២៤ ខាងមុខ​នេះ ដោយសារ​តែ​ការ​បកស្រាយ​របស់​លោក គង់ វិបុល លើ​ករណី​នេះ​មិន​ដាច់ស្រេច ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅតែ​មាន​ចម្ងល់។ លោក​មេធាវី...

នាយករដ្ឋមន្ត្រី​បញ្ឈប់​ការ​ស្នើសុំ​ច្បាប់​ដំណើរការ​អាជីវកម្ម​តូចតាច​នៅ​ថ្នាក់​រដ្ឋបាល​មូលដ្ឋាន

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត សម្រេច​បញ្ឈប់​ការ​ស្នើសុំ​ច្បាប់​ដំណើរការ​អាជីវកម្ម​តូចតាច​នៅ​រដ្ឋបាល​ថ្នាក់​ក្រុង ស្រុក និង​ខណ្ឌ បន្ទាប់ពី​មន្ត្រី​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ចេញ​សេចក្តី​ជូនដំណឹង​ឱ្យ​អាជីវករ​តូចតាច​ចំនួន ១១​វិស័យ​ដាក់​ពាក្យ​សុំ​ច្បាប់​អនុញ្ញាត​សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​កាលពី​ពេល​ថ្មីៗ​នេះ។ លោក...

លោក ហ៊ុន ម៉ាណែត ជំរុញ​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ទទួល​អត្ថប្រយោជន៍​ផ្សេងៗ​និង​ងាយស្រួល​គ្រប់គ្រង

លោក ហ៊ុន ម៉ាណែត ដែល​មហាជន​ចាត់ទុក​ជា​នាយករដ្ឋមន្ត្រី​ត​ពូជ ជំរុញ​ឲ្យ​កម្មករ​និយោជិត ឬ​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ទៅ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ទទួល​អត្ថប្រយោជន៍​ផ្សេងៗ​ពី​រដ្ឋ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​រដ្ឋាភិបាល​សម្រាប់​គ្រប់គ្រង​ផង​ដែរ។ ការ​ជំរុញ​នេះ ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត​ជាង...

IFC នឹង​បើក​ការ​ស៊ើបអង្កេត​លើ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​៦​ដែល​ផ្ដល់​កម្ចី​បែប​កេងប្រវ័ញ្ច​នៅ​កម្ពុជា

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រកាស​បើក​ការ​ស៊ើបអង្កេត​លើ​ធនាគារ​អេស៊ីលីដា (ACLEDA Bank) និង​មីក្រូហិរញ្ញវត្ថុ​ចំនួន ៦ ទៀត​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​មាន​បំណុល​វ័ណ្ឌក​បណ្ដាល​មកពី​ការ​ផ្ដល់​កម្ចី​បែប​កេងប្រវ័ញ្ច​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សេចក្ដី​ប្រកាស​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ)...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ជា​ផែនការ​ប្រមូល​លុយ​របស់​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ត្អូញត្អែរ​ថា បោះឆ្នោត​រួច​ភ្លាម តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ភ្លែត ដែល​នេះ​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​ប្រមូល​លុយ​ត្រឡប់​មក​វិញ​ដែល​ពួកគេ​បាន​ចំណាយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត និង​ការ​រៀបចំ​កីឡា​ស៊ីហ្គេម​ដែល​មិន​យក​លុយ​ពី​កីឡាករ​បរទេស​នៅ​មុន​ការ​បោះឆ្នោត​នោះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក...

អាកាសយានដ្ឋាន​ថ្មី​នៅ​សៀមរាប​ដែល​ចិន​គ្រប់គ្រង នឹង​ដំណើរការ​នៅ​ពាក់កណ្តាល​ខែ​តុលា​នេះ

មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ផ្នែក​អាកាសចរ​ស៊ីវិល អះអាង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​លើ​ទឹកដី​ខេត្ត​សៀមរាប ដែល​ត្រូវ​ប្រគល់​ឱ្យ​ចិន​គ្រប់គ្រង​ជាង​កន្លះ​សតវត្ស នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០២៣ បន្ទាប់ពី​សាងសង់​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ក្នុង​ទំហំ​ទឹកប្រាក់​កម្ចី​ពី​រដ្ឋាភិបាល​ចិន​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក។ អនុរដ្ឋលេខាធិការ...

ក្រសួង​ការងារ​ស្នើ​ប្រទេស​ដៃគូ​អភិវឌ្ឍ​ជួយ​ជំរុញ​ការ​បញ្ជា​ទិញ​ទៅ​កាន់​បរទេស​បន្ត​ទៀត

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ស្នើ​ឱ្យ​ប្រទេស​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន ជួយ​ផ្សព្វផ្សាយ​ពី​វឌ្ឍនភាព លក្ខខណ្ឌ​ការងារ​សមរម្យ​នៅ​កម្ពុជា ដើម្បី​រួម​ចំណែក​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​ការ​បញ្ជា​ទិញ និង​ការ​នាំចេញ​របស់​កម្ពុជា​បន្ត​ទៀត ដើម្បី​បន្ត​វឌ្ឍនភាព​វិស័យ​ការងារ លើក​កម្ពស់​កម្មករ​និយោជិត...

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​៦​ត្រូវ​បាន​រក​ឃើញ​ថា​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ខ្ចី​ប្រាក់

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៦ នៅ​កម្ពុជា ត្រូវ​បាន​គេ​ស៊ើបអង្កេត​រក​ឃើញ​ថា​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ខ្ចី​ប្រាក់ បន្ទាប់ពី​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) និង​អង្គការ​សមធម៌​កម្ពុជា (EC)...

លោក ហ៊ុន សែន៖ បើ​គិត​តែ​ជេរ​វៀតណាម​ដូច​ក្រុម​ជ្រុល​និយម ពេល​នេះ​កម្ពុជា​នឹង​គ្មាន​វត្តមាន​រោងចក្រ​វៀតណាម​ទេ

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន លើកឡើង​ថា ដោយសារតែ​នយោបាយ​សន្តិភាព​របស់​កម្ពុជា​ស្រប​គ្នា​ទៅ​នឹង​នយោបាយ​សន្តិភាព​របស់​វៀតណាម បាន​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ លោក ហ៊ុន សែន...

ព័ត៌មានថ្មីៗ