36 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

CPP ​​លើក​ឡើង​ថា ការ​​ហាម​មិន​ឲ្យ​អ្នក​មាន​សញ្ជាតិ​ពីរ​ធ្វើ​ជា​សមាជិក​ ​​គ.ជ.ប. ​មិន​មែន​មាន​គោល​ដៅលើ​លោកស្រី ពុង ឈីវកេក ​ទេ​

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​លើក​ឡើង​​កាលពី​ម្សិលមិញ​ថា ការ​ទាម​ទារ​របស់គណបក្ស​ប្រជា​ជន​កម្ពុជា​​​ឲ្យ​មាន​ការ​រារាំង​​អ្នក​​មាន​សញ្ជាតិ​ពីរ​មិន​ឲ្យ​​ឈរ​ឈ្មោះ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ ដែល​ត្រូវ​បាន​ធ្វើ​កំណែទម្រង់​​ គឺ​មិន​មែន​មាន​បំណង​រារាំង​លោកស្រី ពុង ឈីវកេក...

សកម្ម​ជន​​ព្រះសង្ឃត្រូវ​បាន​អនុញ្ញាត​ឲ្យ​គង់នៅ​វត្ត​នាគវ័ន្ត​វិញ

ព្រះសង្ឃ​ដែល​មាន​សង្ឃ​ដីកា​ឥត​សំចៃ​​មួយ​​អង្គ​ដែលត្រូវបានទុក​ពេល​៤៨​ម៉ោង​​ឲ្យ​និមន្ត​ចេញ​ពី​វត្ត​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​គង់​នៅ​វិញ​​ ប៉ុន្តែ​​ត្រូវ​បាន​ដក​តួនាទី​ជាមេកុដិ​​។ យោង​តាម​​ព្រះតេជគុណ ងិន ឃីម ព្រះចៅអធិការ​វត្ត​បាន​ឲ្យ​ដឹង​ថា ព្រះតេជគុណ កែវ សុម៉ាលី...

មេដឹកនាំ​សហជីព​នាំ​និស្សិត​ទៅ​មើល​ព្រំដែន​ជាប់​ប្រទេស​វៀតណាម

ស្រុក​រំដួល, ខេត្ត​ស្វាយរៀង-បំពក់​កម្តៅ​កំហឹង​ជំុវិញ​បញ្ហា​ដី​ដែល​បាត់​បង់​ទៅ​លើ​ប្រទេស​វៀតណាម លោក រ៉ុង ឈុន​​ មេ​ដឹក​នាំ​សហជីព​កាលពីថ្ងៃ​អាទិត្យ​បាន​ដឹកនាំ​យុវ​និស្សិត​និង​អ្នក​កាសែត​២​រថយន្ត​ក្រុង ​ពី​ភ្នំពេញ​ទៅស្រុក​ព្រំដែន​ដាច់ស្រយាល​នេះ ដើម្បី​ពិនិត្យ​បង្គោល​ព្រំដែន​ដែល​មាន​ជម្លោះ។ ដោយ​មិន​ដើរ​តួនាទី​របស់​លោក​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​ទេ ប៉ុន្តែ​ជា​តំណាង​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក្រុម​និស្សិត​ចម្រុះ...

សន្តិសុខ​ក្រុម​ហ៊ុន​UDGបំផ្លាញ​ផ្ទះ​អ្នកភូមិ​២១ខ្នង​នៅ​ក្នុង​ខេត្ត​កោះកុង

អ្នក​ភូមិ​និង​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា ក្រុមហ៊ុន​ Union Development Group (UDG) ដែល​កាន់កាប់​ដោយ​ជន​ជាតិ​ចិន​​កាល​ពី​សប្តាហ៍​មុន​បាន​បំផ្លាញ​ផ្ទះ​២១ខ្នង​នៅ​កន្លែង​អភិវឌ្ឍន៍​ទេសចរណ៍​ដែល​មាន​ទឹក​ប្រាក់​៣,៨ពាន់លាន​ដុល្លារ​នៅ​ក្នុង​ខេត្ត​កោះ​កុង។ ក្រុមហ៊ុន UDG ដែល​បាន​ចាប់​ផ្តើម​សាងសង់​​កន្លែង​មួយ​លើ​ដី​ទំហំ​៤៥.០០០ហិកតា​នៅ​ក្នុង​ឧទ្យានជាតិ​បទុម​សាគរ​​កាលពី​ឆ្នាំ​២០១០...

ជន​សង្ស័យ​មួយ​ក្រុម​​​បាញ់​ជន​រង​គ្រោះ​ពីរ​នាក់​លើ​ស្ពាន​ព្រះមុនីវង្ស

មន្ត្រី​នគរបាល​ម្នាក់​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា បុរស​មួយ​ក្រុម​ប្រដាប់ដោយ​កាំភ្លើង​ខ្លី​និង​ដាវ បាន​វាយ​ប្រហារ​អ្នក​ជិះ​ម៉ូតូ​ពីរ​នាក់​​ ខណៈ​ដែល​ពួកគេ​បាន​បើក​កាត់​ស្ពាន​ព្រះ​មុនី​វង្ស​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​សៅរ៍។ យោង​តាម​អធិការ​រង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​​បាន​ឲ្យ​ដឹង​ថា ការ​វាយប្រហារ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​​៥និង​២០នាទីល្ងាច​ ខណៈ​ដែល​ រស់ សំបូរ អាយុ​២១ឆ្នាំ...

បុរស​​​កាណាដា​​​ម្នាក់​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​រួម​​​ភេទ​​​ជាមួយកុមារ​​​

បុរស​​​ជ​​​ន​​​ជាតិ​​​កាណាដា​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ពី​​​បទ​​​​​​សង្ស័យ​​​ថា បាន​​​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​លើ​​​ក្មេង​​​ប្រុស​​​អនីតិជន​​​​​​​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ អំឡុង​​​ការ​​​បើក​​​សវនា​​​ការ​​​ជំនុំជម្រះ​​​រឿង​​​ក្តី​​​របស់​​​ជន​​​នេះ​​​​​​កាល​​​ពី​​​ម្សិលមិញ​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត។ លោក​​​ Pierre Deslauriers ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៤​​​ខែ​​​កុម្ភៈ​​​នៅ​​​ពេល​​​នគរ​​​បាល​​​ទម្លុះ​​​ទ្វារ​​​ចូល​​​ទៅ​​​​​​ក្នុង​​​បន្ទប់​​​ជួល​​​របស់​​​គាត់​​​។ នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​ថា បុរស​​​រូប​​​នេះ​​​បាន​​​ព្យាយាម​​​សម្លាប់​​​​​​ខ្លួន​​​ឯង​​​បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​យក​​​កូន​​​កាំបិត​​​​​​ចាក់​​​ពោះ​​​ និង​​​អារ​​​​​កដៃ​​​​​​​​​​​​ខ្លួន​​​ឯង​​​។ នគរ​​​បាល​​​​​​ដណ្តើម​​​យក​​​កូន​​​កាំបិត​​​​​​បាន​​​ពី​​​បុរស​​​រូប​​​នេះ​​​ ហើយ​​​បាន​​​បញ្ជូន​​​គាត់​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​មួយ។ ក្រោយ​​​មក​​​ លោក​​​ Deslauriers ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​លើ​​​ក្មេង​​​ប្រុស​​​ចំនួន​​​ប្រាំបី​​​នាក់​​​ ដែល​​​សុទ្ធ​​​តែ​​​មាន​​​អាយុ​​​១៤​​​ឆ្នាំ ឬក្មេង​​​ជាង​​​នេះ។ លោក លី ប៊ុនហៀង មេធាវី​​​របស់​​​បុរស​​​រូប​​​​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ ​​​អំឡុង​​​​​​​​​ពេល​​​​​​បើក​​​សវនាការ​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ហើយ​​​បាន​​​អះ​​​អាង​​​ថា ក្មេង​​​ប្រុស​​​ទាំង​​​អស់​​​​​​បាន​​​អង្វរសុំ​​​លុយ​​​ពី​​​គាត់​​​។ លោក ប៊ុន​​​ហៀង បាន​​ឲ្យ​​​ដឹង​​​ទៀត​​​ថា លោក​​​ Deslauriers ​​​បាន​​​អះ​​​អាង​​​ថា ខ្លួន​​​​​​បាន​​​ឲ្យ​​​លុយ​​​​​​ទៅ​​​ក្មេង​​​ប្រុស​​​ទាំង​​​នោះ​​​ម្នាក់​​​ៗ​​​១ដុល្លារ ប៉ុន្តែ បាន​​​ហៅ​​​ក្មេង​​​ប្រុស​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​ក្មេង​​​ប្រុស​​​​​​ទាំង​​​នេះ​​​ឲ្យ​​​ទៅ​​​សម្អាត​​​បន្ទប់​​​របស់​​​ខ្លួន​​​ជា​​​មុន​​​​​​សិន។ លោក​​​ ប៊ុន​​​ហៀង បាន​​​មាន​​​ប្រសាសន​​៍​​​ថា "ក្មេង​​​ប្រុស​​​ពីរ​​​នាក់​​​ក្នុ​​​ងចំណោម​​​ក្មេង​​​ប្រុស​​​ទាំង​​​នោះ​​​​​​បាន​​​សុំ​​​លុយ​​​ពី​​​គាត់​​​១​​​ដុល្លារ ហើយ​​​គាត់​​​បាន​​​ហៅ​​​ក្មេង​​​ប្រុស​​​ទាំង​​​នោះ​​​ឲ្យ​​​ទៅ​​​បន្ទប់​​​ជួល​​​របស់​​​គាត់​​​ដើម្បី​​​ជួយ​​​សំអាត​​​​​បន្ទប់​​​នេះ​​​ ហើយ​​​គាត់​​​បាន​​​ឲ្យ​​​ពួក​​​គេ​​​លេង​​​ហ្គេម​​​ក្នុង​​​កុំព្យូទ័រ​​​របស់​​​​​​គាត់​​​"។ លោក​​​ ប៊ុន​​​ហៀង បាន​​​​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា ក្មេង​​​ប្រុស​​​ទាំង​​​ប្រាំបី​​​នាក់​​​នេះ​​​សុទ្ធ​​​តែ​​​ផ្តល់​​​សក្ខីកម្ម​​​ប្រឆាំង​​លោក​​​ Deslauriers ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។ លោក ជា ណារ៉ា មេធាវី​​​តំណាង​​​ជន​​​រង​​​គ្រោះ​​​​​​បាន​​​បញ្ជាក់​​​​​​ថា លោក​​​ Deslauriers  បាន​​​បដិសេធ​​​​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ដាក់​​​បន្ទុក​​​លើ​​​រូប​​​គាត់​​​​​​ក្នុ​​​ងតុលាការ​​​ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​និយាយ​​​ពី​​​ករណី​​​នេះ​​​ ឬ​​​ការ​​​បើក​​​សវនាការ​​​ឡើយ​​​ គឺ​​​គ្រាន់​​​តែ​​​បាន​​​បញ្ជាក់​​​ម្តង​​​ទៀត​​​ថា ក្មេង​​​ប្រុស​​​ទាំង​​​នេះ​​​ពិត​​​ជា​​​ត្រូវ​​​បាន​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​ដោយ​​​បុរស​​​ជនជាតិ​​​​​​កាណាដា​​​រូប​​​នេះ​​​ពិត​​​មែន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​អាច​​​ប្រាប់​​​អ្នក​​​អំពី​​​សាក្សី​​​  បាន​​​ទេ​​​ ព្រោះ​​​ដើម្បីសុវត្ថិភាព​​​ផ្ទាល់​​​ខ្លួនរបស់​​​​​​ពួក​​​គេ​​​"។ លោក ណារ៉ា បាន​​​លើក​​​ឡើ​​​ង​​​ថា សាលក្រម​​​នឹង​​​ត្រូវ​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​សុក្រ។ បន្ទាប់​​​ពី​​​ការ​​​ចាប់ខ្លួន​​​លោក​​​ Deslauriers  កាល​​​ពី​​​ខែ​​​កុម្ភៈ​​​រួច​​​ កាសែត​​​ La Presse ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ម៉ុង​​​រ៉េអាល​​​...

រដ្ឋាភិបាល​​​ការ​​​ពារ​​​ការ​​​ចាប់ខ្លួន​​​សកម្ម​​​ជន​​​ថា​​​ ស្របច្បាប់​​​

ដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​រិះ​​​គន់​​​ដែល​​​ចេះ​​​តែ​​​កើន​​​ឡើង​​​ចំពោះ​​​ការ​​​ចាប់​​​ខ្លួន​​​សកម្ម​​​ជន​​​ និង​​​បុគ្គល​​​លេច​​​ធ្លោ​​​របស់​​​​​​គណបក្ស​​​ប្រឆាំង​​​ចំនួន​​​១៥​​​រូប​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ រដ្ឋាភិបាល​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍មួយ ដោយ​​​ការពារ​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​​​​ថា​​​ "ស្រប​​​ច្បាប់​​​" ហើយ​​​បាន​​​សង្កត់​​​ធ្ងន់​​​ចំពោះ​​​ការ​​​ប្តេជ្ញា​​​របស់​​​ខ្លួន​​​ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​ នឹង​​​និទ្ទណ្ឌភាព។ សកម្ម​​​ជន​​​ការ​​​ពារ​​​សិទ្ធិ​​​ដី​​​ធ្លី​​​​​​ជា​​​ស្ត្រី​​​​​​ចំនួន​​​១០​​​នាក់​​​ ព្រះ​​​សង្ឃ​​​ចំនួន​​​បី​​​អង្គ និង​​​បុគ្គល​​​លេច​​​ធ្លោ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ចន្លោះ​​​ថ្ងៃ​​​ច័ន្ទ និង​​​ថ្ងៃ​​​ព្រះ​​​ហស្បតិ៍​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ពី​​​បទ​​​ចូល​​​រួម​​​ ឬ​​​មាន​​​ផែនការ​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​។ នៅ​​​ក្នុង​​​​​​សេចក្តី​​​សម្រេច​​​ដ៏​​​ឆាប់​​​រហ័ស​​​ចំនួន​​​ពីរ​​​ សកម្មជន​​​ចំនួន​​​ប្រាំពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ទាំង​​​១៥​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ដោយ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​​​​ ហើយ​​​ឥឡូវ​​​នេះ​​​កំពុង​​​អនុវត្ត​​​ទោស​​​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដែល​​​ចុះ​​​ថ្ងៃ​​​ទី​​​១៤​​​ ខែ​​​វិច្ឆិកា​​​ និង​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ លោក ផៃ​​​ ស៊ីផាន អ្ន​​​ក​​​នាំ​​​ពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​មាន​​​ខ្លឹម​​​សារ​​​ថា "រដ្ឋាភិបាល​​​​​​បាន​​​ប្តេជ្ញា​​​ពង្រឹង​​​ច្បាប់​​​" ហើយ​​​នឹង​​​មិន​​​ព្រម​​​ធ្វើ​​​តាម​​​ការ​​​តវ៉ា​​​ឲ្យ​​​មាន​​​ការ​​​ដោះលែង​​​សកម្ម​​​ជន​​​ឡើយ​​​។ សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​បដិសេធ​​​ និង​​​ថ្កោល​​​ទោស​​​ចំពោះ​​​ពាក្យទាំង​​​អស់​​​ និង​​​បុគ្គល​​ ក្រុម​​​ ឬ​​​ស្ថាប័ន​​​ណា​​​មួយ​​​​​​​​​​​​​​​ ដែល​​​ចោទ​​​ប្រកាន់​​​ និង​​​បំផ្លើស​​​ ហើយ​​​បន្ទោស​​​លើ​​​​​​ ដោយ​​​គ្មាន​​​មូល​​​ដ្ឋាន​​​ពិត​​​ប្រាកដ​​​ដែល​​​ជា​​​ដើម​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​សាធារណជន​​​យល់​​​ច្រឡំ  ថា រដ្ឋាភិបាល​​​កំពុង​​​ដាក់​​​សម្ពាធ​​​លើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​"។ សេចក្តី​​​សម្រេច​​​យ៉ាង​​​ឆាប់​​​រហ័ស​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ គឺ​​​វា​​​ផ្ទុយ​​​ទៅ​​​នឹង​​​ទង្វើ​​​របស់​​​តុលាការ​​​ដែល​​​ធ្លាប់​​​ធ្វើ​​​ចំពោះមន្ត្រី​​​រដ្ឋាភិបាល​​​ និង​​​បុគ្គល​​​មាន​​​ខ្នង​​​ក្រាស់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់ពីបទ​​​ឧក្រិដ្ឋ​​​​​​។ ក្នុង​​​ចំណោម​​​សំណុំ​​​រឿង​​​លេច​​​ធ្លោ​​​ក្នុ​​​ងពេល​​​ថ្មី​​​ៗ​​​នេះ​​​ គឺ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​លោក ជាម​​​ យៀប សមាជិក​​​រដ្ឋសភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​នៅ​​​ក្នុង​​​ហេតុការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ការ​​​បុក​​​ ហើយ​​​រត់​​​​​​បណ្តាល​​ឲ្យ​​​​​​មាន​​​មនុស្ស​​​ស្លាប់​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ដែល​​​​​​មិន​​​ដែល​​​ត្រូវ​​​បាន​​​ចាត់​​​ការ​​​ដោយ​​​សា​​​លា​​​ដំបូង​​​ខេត្ត​​​ឡើយ​​​ និង​​​ការបាញ់​​​ប្រហារ​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​លើ​​​កម្មការិនី​​​ចំនួន​​​បី​​​នាក់​​​ដោយ​​​លោក ឈូក​​​ បណ្ឌិត​​​ អតីត​​​អភិបាល​​​​​​ក្រុង​​​បាវិត ដែល​​​មិន​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ដោយ​​​សារ​​​បទ​​​ឧក្រិដ្ឋ​​​របស់​​​ខ​​​្លួន​​​នោះ​​​។ នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក ផៃ​​​ ស៊ីផាន បាន​​​លើក​​​ឡើង​​​​​​ថា រដ្ឋាភិបាល​​​មិន​​​អាច​​​ធ្វើ​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​ដំណើរ​​​ការ​​​របស់​​​តុលាការ​​​បាន​​​ឡើយ​​​។លោក​​​បាន​​​បន្ថែម​​​ថា "មនុស្ស​​​គ្រប់​​​ៗរូប​​​ត្រូវ​​​តែ​​​​​​មាន​​​ការ​​​អប់​​​រំ ហើយ​​​រៀន​​គោរព​​​ច្បាប់​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​លឿន​​​ពេក​​​ហើយ​​​ ដែល​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​ដាក់​​​សម្ពាធ​​​លើ​​​តុលាការ​​​ដើម្បី​​​ដោះលែង​​​មនុស្ស​​​ទាំង​​​នោះ​​​។ យើង​​​មិន​​​អាច​​​ធ្វើ​​​បាន​​​ទេ​​​"។ លោក​​​ផៃ​​​ ស៊ីផាន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នកដែល​​​ជាប់​​ពន្ធនាគារ​​​ទាំង​​​នោះ​​​ "មាន​​​មេធាវី​​​របស់​​​ពួក​​​គេ​​​ ហើយ​​​​​​អាច​​​ប្តឹង​​​ទៅ​​​សាលា​​​ឧទ្ធរណ៍​​​បាន​​​" ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​ការ​​​ផ្តន្ទា​​​ទោស​​​កាល​​​ពី​​​សប្តាហ៍មុន​​​។ កាល​​​ពី​​​ម្សិលមិញ អ្នក​​​តវ៉ា​​​បា​​​ន​​​បន្ត​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​អ្នក​​​ទាំង​​​នោះ។ មនុស្ស​​​ប្រហែល​​​២០០នាក់​​​ដែល​​​រួម​​​មាន​​​ទាំង​​​សាច់​​​ញត្តិ​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ទាំង​​​នោះ​​​ផង​​​បាន​​​ហែក្បួន​​​ពី​​​ផ្នែក​​​មួយ​​​​​​​​​នៃ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ទៅ​​​ផ្នែក​​​មួយ​​​ទៀត​​​ជា​​​ទី​​​ដែល​​​ពួក​​​គាត់​​​បាន​​​បួង​​​សួង​​​និង​​​បង្ហោះ​​​​​​ប៉េង​​​ប៉ោង​​​។ ដោយ​​​អម​​​​​​ដំណើរ​​​ដោយ​​​បង​​​ប្អូន​​​បង្កើត​​​ចំនួន​​​ប្រាំ​​​មួយ​​​​​​នាក់​​​ សៀង សុខ​​​ហេង អាយុ​​​១៨​​​ឆ្នាំ ​​​​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​គាំទ្រ​​​ដល់​​​ម្តាយ​​​របស់​​​នាង​​​គឺ​​​អ្នកស្រី​​​ ភួង សុភាព ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ពី​​​បទ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ សុខហេង​​​ បាន​​​និយាយ​​​ថា "​​​យើង​​​ទាម​​​ទារ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​ដោះ​​​លែង​​​គាត់​​​ ហេតុ​​​ដូច្នេះ​​​គាត់​​​អាច​​​ត្រឡប់​​​មក​​​ផ្ទះ ហើយ​​​មើល​​​ថែ​​​យើង​​​វិញ​​​។ បើ​​​គ្មាន​​​គាត់​​​ទេ​​​យើង​​​នឹង​​​រស់​​​នៅ​​​ក្នុង​​​ស្ថាន​​​ភាព​​​លំបាក​​​បំផុត"។ លោក អំ សំអាត​​​ អ្នក​​​គ្រប់​​​គ្រង​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ បាន​​​លើក​​​ឡើង​​​ថា វា​​​ជា​​​រឿង​​​ខុស​​​ឆ្គង​​​ដែល​​​រដ្ឋាភិបាល​​​មិន​​​ចាត់​​​វិធាន​​​ការ​​​តាម​​​​​​ចាប់ខ្លួន​​​អ្នក​​​ដែល​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​ធ្ងន់​​​ធ្ងរ​​​ដូច​​​ជា​​​ការបាញ់​​​ប្រហារ​​​បណ្តាល​​​ឲ្យកម្មករ​​​រោង​​​ចក្រ​​​បាត់​​​បង់​​​ជីវិត​​​ចំនួន​​​ប្រាំ​​​នាក់​​​នៅ​​​លើ​​​ផ្លូវ​​​វេងស្រេង​​​កាល​​​ពីខែ​​​មករា​​​ ជា​​​ដើម ប៉ុន្តែ បែរ​​​ជា​​​ចាត់​​​វិធានការ​​​​​ហាក់​​​បី​​​ដូច​​​ជា​​​មិន​​​ត្រឹម​​​ត្រូវ​​​​​​ទៅ​​​វិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "តើ​​​ទង្វើ​​​ទាំង​​​នេះ​​​អាច​​​ត្រូវ​​​បាន​​​យក​​​មក​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​លុប​​​បំបាត់​​​និទ្ទណ្ឌភាព​​​នៅ​​​ក្នុង​​​សង្គម​​​​​​ ខណៈ​​​ពួក​​​គាត់​​​ ​​​ មិន​​​បាន​​​ប្រព្រឹត្តិ​​​បទ​​​ល្មើស​​​ណា​​​មួយ​​​ ឬ​​​សម្លាប់​​​អ្នក​​​ណា​​​នោះ​​​ឡើយ​​​យ៉ាង​​​ដូច​​​ម្តេចទៅ"។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ អង្គការ​​​លើក​​​លែង​​​ទោស​​​អន្ត​​​រជាតិ​​​ ក្លាយ​​​ជា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ថ្មី​​​បំផុត​​​ដែល​​​ថ្កោល​​​ទោស​​​​​​ការ​​​ចាប់ខ្លួន​​​នេះ​​​ដោយ​​​ចេញ​​​វិធានការណ៍​​​ដ៏​​​បន្ទាន់​​​មួយ​​​ដល់​​​សមាជិក​​​របស់​​​ខ្លួន​​​ដោយ​​​ស្នើ​​​ឲ្យ​​​​​​ពួក​​​គេ​​​សរសេរ​​​លិខិត​​​ជូន​​​រដ្ឋាភិបាល​​​ដើម្បី​​​សំដែង​​​អំពី​​​ការ​​​តវ៉ា​​​របស់​​​ខ្លួន​​​។ សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរ​​​ជាតិ​​​នេះ​​​បាន​​​មាន​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរ​​​ជាតិ​​​ចាត់​​​ទុក​​​ថា បុគ្គល​​​ចំនួន​​​១១​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​មិន​​​គួរ​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​នោះ​​​ទេ​​​។ ពួក​​​គេ​​​គ្រាន់​​​តែ​​​អនុវត្ត​​​សិទ្ធិ​​​​​​​​របស់​​​ខ្លួន​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​សេរីភាព​​​ក្នុង​​​ការ​​​ជួប​​​ជុំ​​​ ដែល​​​មាន​​​ចែង​​​ក្នុង​​​អនុសញ្ញា​​​អន្តរ​​​ជាតិ​​​ស្តី​​​ពី​​​សិទ្ធិ​​​នយោបាយ និង​​​សិទ្ធិ​​​សីុវិល​​​​​​ ដែល​​​មាន​​​ប្រទេស​​​កម្ពុជា​​​ជា​​​ហត្ថលេខី​​​ និង​​​ដែល​​​ត្រូវ​​​​​​បាន​​​ធានា​​​ដោយ​​​​​​រដ្ឋ​​​ធម្មនុញ្ញ​​​ប៉ុណ្ណោះ​​​"៕ស៊ុយឈាង (រាយការណ៍បន្ថែម​​​​​​ដោយ Holly Robertson) ​​​​​​  

សហជីព​មិន​សប្បាយចិត្ត​ជាមួយ​ការ​ដំឡើង​ប្រាក់ខែ​ថ្មី ប៉ុន្តែ​មិន​បន្ត​ធ្វើ​កូដកម្ម​ទេ

សហជីព​បួន​ក្នុង​ចំណោម​សហ​ជីព​ធំៗ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា ពួកគេ​នឹង​មិន​ធ្វើ​កូដ​កម្ម​ជុំវិញ​ការ​ច្រានចោល​ថ្មី​បំផុត​របស់​រដ្ឋាភិបាល​អំពី​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​​របស់​ខ្លួន​សម្រាប់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ទេ ដោយ​លើកឡើង​ដដែល​ៗ​ពី​ភាព​ចលាចល និង​ការ​ប៉ះ​ពាល់​ដល់​វិស័យ​កាត់​ដេរ​កាល​ពី​ខែ​ធ្នូ និង​ខែ​មករា។ ប៉ុន្តែ​​ពួកគេ​បាន​ព្រមាន​ថា ការ​តវ៉ា​អាច​​កើត​ម្តង​ទៀត​ ប្រសិន​បើ​ម្ចាស់​ផ្ទះ​ឈ្នួល​​នៅ​ជុំវិញ​រោង​ចក្រ​ចាប់​ផ្តើម​ដំឡើង​ថ្លៃឈ្នួល​ផ្ទះ និង​​ថ្លៃ​ទឹក​ភ្លើង​ ពីព្រោះ​តាម​ធម្មតា​ពួកគេ​តែង​តែ​ធ្វើ​នៅ​ពេល​ណា​មានការ​ដំឡើង​ប្រាក់ខែ។ សហជីព​មួយ​ចំនួន​បាន​ធ្វើ​កូដកម្ម​​ជាច្រើន​លើក​...

កងកម្លាំង​​​ប្រដាប់​​​អាវុធ​​​ចាំ​​​ឃ្លាំ​​​មើល​​​វត្ត​​​សាមគ្គីរង្សី​​​ជាប់​​​ ធ្វើ​​​ឲ្យ​​​ព្រះ​​​សង្ឃ​​​មិន​​​ហ៊ាន​​​ចេញ​​​ក្រៅ​​​

ព្រះ​​​តេជ​​​គុណ សៀង សុវណ្ណរ៉ា ព្រះ​​​ចៅ​​​អធិការ​​​វត្ត​​​សាមគ្គីរង្សី បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​អង្គ​​​មិន​​​បាន​​​ចាក​​​ចេញ​​​ពី​​​បរិវេណ​​​វត្ត​​​នេះ​​ជិត​​​មួយ​​​សប្តាហ៍​​​មក​​​ហើយ​​​។ ចាប់តាំង​​​ពី​​​សកម្ម​​​ជន​​​ព្រះ​​​សង្ឃ​​​ សឹុង ហៃ ត្រូវ​​​បាន​​​ចាប់​​​​​​ផ្សឹក​​​ពី​​​បទ​​​​​​តវ៉ា​​​ដោយ​​​សន្តិវិធី​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​មក​​​ វត្ត​​​សាមគ្គី​​​រង្សី​​​ ដែល​​​ជា​​​កន្លែង​​​ប្រមូល​​​ផ្តុំ​​​របស់​​​ព្រះ​​​សង្ឃ​​​ប្រឆាំង​​​ និង​​​សហគមន៍​​​ដែល​​​​​​រង​​​ការ​​​​គាប​​​សង្កត់​​​ បាន​​​ស្ថិត​​​ក្រោម​​​ការ​​​ឡោម​​​ព័ទ្ធរហូត។ ព្រះ​​​តេជ​​​គុណ សៀង សុវណ្ណរ៉ា បាន​​​មាន​​​សង្ឃដីកា​​​​​​ពី​​​វត្ត​​​​​​របស់​​​ព្រះ​​​អង្គ​​​ដែល​​​ស្ថិ​​​ត​​​ក្នុង​​​សង្កាត់​​​ស្ទឹង​​​មាន​​​ជ័យ​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា "ពេល​​​អាត្មា​​​ភ្ញាក់​​​ពី​​​សឹង​​​​​ព្រឹក​​​ឡើង ជា​​​ធម្មតា​​​នៅ​​​ម៉ោង​​​ប្រហែល​​​៤ ប៉ូលិស​​​ និង​​​ប៉េអឹម​​​បាន​​​មកឈរជើង​​​​​​​​​​​​យាម​​​​​​កាម​​​នៅ​​​ខ្លោង​​​ទ្វារ​​​វត្ត​​​​​​បាត់​​​​​​ទៅ​​​ហើយ​​​។ ពួក​​​គេ​​​មក​​​ទី​​​នេះ ដើម្បី​​​ឃ្លាំ​​​មើល​​​សកម្មភាព​​​របស់​​​យើង តាម​​​ដាន​​​មើល​​​អ្នក​​​ណា​​​ចេញ​​​ចូល​​​​​​ និង​​​ដើម្បី​​​រារាំង​​​កុំ​​​ឲ្យ​​​មាន​​​អ្នក​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​នៅ​​​ក្នុង​​​ក្រុង​​​"។ ក្រៅ​​​ពី​​​អន្ទិត​​​ សឹុង ហៃ ​​​ដែល​​​ត្រូវ​​​បាន​​​តុលាការ​​​កាត់​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​មួយ​​​ឆ្នាំ​​​ពីបទ​​​រារាំង​​​មន្ត្រី​​​សាធារណៈ​​​ ព្រះ​​​សង្ឃ​​​ពីរ​​​អង្គ​​​ទៀត​​​ព្រះ​​​នាម ថាច់ សាង ព្រះជន្ម​​​១៩​​​ព្រះ​​​វស្សា និង​​​ព្រះ​​​តេជគុណ ឃិត វណ្ណៈ ព្រះជន្ម​​​២០​​​វស្សា ក៏​​​ត្រូវ​​​បាន​​​ចាប់​​​​​​ផ្សឹក​​​ដែរ​​​ក្នុង​​​​​​ពេល​​​មួយ​​​សប្តាហ៍នេះ​​​។ព្រះ​​​សង្ឃ​​​ទាំង​​​ពី​​​រ​​អង្គ​​​​​​ត្រូវ​​​គេ​​​មើល​​​ឃើញ​​​កាន់​​​ទង់​​​ជាតិ​​​ខ្មែរ​​​ និង​​​ទង់​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​ចេញ​​​ពី​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​ ឆ្ពោះ​​​ទៅ​​​វត្ត​​​សាម​​​គ្គីរង្សី ដែល​​​​​​មាន​​​សហ​​​គមន៍​​​រង​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ដីធ្លី​​​​​​មួយ​​​មក​​​ពី​​​ខេត្ត​​​ព្រះ​​​វិហារ​​​ កំពុង​​​រង់ចាំ​​​ទទួល​​​ទង់​​​ទាំង​​​នោះ​​​​​នៅ​​​ទី​​​​នោះ​ដើម្បី​​​​​​ហែ​​​ក្បួន​​​ចូល​​​រាជ​​​ធានីភ្នំពេញ​​​​​​ក្នុង​​​បំណង​​​ទាក់​​​ទាញ​​​ការ​​​​​​ចាប់​​​អារម្មណ៍​​​ចំពោះ​​​ការ​​​តស៊ូ​​​របស់​​​ពួក​​​គាត់​​​ដើម្បី​​​រក្សា​​​ការពារ​​​ដីធ្លី​​​របស់​​​ខ្លួន​​​។ តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​ព្រះ​​​សង្ឃ​​​កាន់​​​ទង់​​​ទាំង​​​ពីរ​​​អង្គ​​​ពីបទ​​​ចូល​​​រួម​​​ក្នុង​​​ក្រុម​​​ឧក្រិដ្ឋ​​​ជន​​​ ​​​មួយដែល​​​ទំនង​​​ជាសំដៅ​​​​​​ដល់​​​​​​កសិករ​​​មួយក្រុម​​​មក​​​ពី​​​​​ខេត្ត​​​​​​ព្រះ​​​វិហារ​​​។ បទ​​​ល្មើស​​​នេះ​​​ត្រូវ​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ច្រើន​​​បំផុត​​​៥​​​ឆ្នាំ។ បច្ចុប្បន្ន​​​ អន្ទិត​​​ទាំង​​​ពីរ​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ រង់​​​ចាំ​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​។ ព្រះ​​​តេជ​​​គុណ សៀង សុវណ្ណរ៉ា ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា "ការ​​​ចាប់ខ្លួន​​​ទាំង​​​នេះ​​​ជា​​​ការ​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​ ​​ពីព្រោះ​​​អាត្មា​​​បាន​​​ឮ​​​ថា អាជ្ញាធរ​​​ចង់​​​ចាប់​​​ខ្លួន​​​អាត្មា និង​​​គ្រូ​​​សូត្រ​​​   សំអាង។ ពួក​​​គេ​​​ដឹង​​​ថា បើ​​​ពួក​​​គេ​​​ចាប់​​​យើង​​​ដែល​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​​​​បាន​​​ ពេល​​​នោះ​​​ព្រះ​​​សង្ឃ​​​របស់​​​យើង​​​នឹង​​​គ្មាន​​​អ្នក​​​រៀប​​​ចំ​​​​​​ចាត់​​​ចែង​​​"។ រូប​​​ថត​​​អន្ទិត សឹុង ហៃ ស្រែក​​​ និង​​​​​​ស្ថិត​​​ក្នុង​​​សម្លៀក​​​បំពាក់​​​​​​ស៊ីវិល ​​​ត្រូវ​​​បាន​​​ចុះ​​​ផ្សាយ​​​ព្រោង​​​ព្រាត​​​តាម​​​គេ​​​ហ​​​ទំព័រ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​នានា​​​​​​ ក្រោយ​​​ពី​​​ការ​​​​​​​​​​​ចាប់​​​​​​​​​​​​​​​ផ្សឹកដែល​​​ត្រូវ​​​ធ្វើ​​​ឡើង​​​​​​ដោយ​​​​​​គណៈ​​​សង្ឃ​​​ជាន់​​​ខ្ពស់​​​។ ព្រះ​​​តេជគុណ​​​ ប៊ុត ប៊ុនទិញ ស្ថាបនិក​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ការ​​​​​​ចាប់​​​ផ្សឹក​​​ព្រះ​​​សង្ឃ​​​ទាំង​​​បី​​​អង្គ​​​នៅ​​​សប្តាហ៍​​​នេះ​​​ មិន​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ស្រប​​​តាម​​​ធម៌​​​វិន័យ​​​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​ឡើយ​​​។ព្រះ​​​អង្គ​​​បាន​​​​​​បន្ត​​​​​​ថា "បើ​​​ព្រះ​​​សង្ឃ​​​​​ធ្វើ​​​ខុស​​​ វា​​​ជា​​​កិច្ច​​​​​​ការ​​​របស់​​​ព្រះ​​​សង្ឃយើង​​ដែល​​​ត្រូវ​​​​​​​​ផ្សឹក​​​។ ​​​​​វា​​​បែប​​​នេះ​​​ច្រើន​​​ជំនាន់​​​មក​​​ហើយ​​​"។ ព្រះ​​​តេជគុណលើក​​​ឡើង​​​​​​ទៀតថា យោង​​​តាម​​​ធម៌​​​វិន័យ​​​ព្រះ​​​ពុទ្ធ​​​សាសនា ប្រសិន​​​បើ​​​គេ​​​គិត​​​ថា ព្រះ​​​សង្ឃ​​​ល្មើស​​​ច្បាប់​​​​​​រដ្ឋ អាជ្ញាធរ​​​គួរ​​​តែ​​​ជូន​​​ដំណឹង​​​ទៅ​​​គណៈ​​​សង្ឃ​​​ដែល​​​នឹង​​​កោះហៅ​​​ព្រះ​​​សង្ឃ​​​​​​​​​ប្រព្រឹត្ត​​​ខុស​​​ឲ្យ​​​ចូល​​​បំភ្លឺ​​​។ ព្រះ​​​អង្គ​​​បាន​​​​​​បន្ថែម​​​​​​ថា "បើ​​​ក្រសួង​​​ធម្មការ និង​​​សាសនា​​​សម្រេច​​​ថា ព្រះ​​​សង្ឃ​​​អង្គ​​​នោះ​​​បាន​​​ប្រព្រឹត្តខុស​​​​​​ច្បាប់​​​មែន​​​ ពេល​​​នោះ​​​ពួក​​​គេ​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ផ្សឹក​​​ព្រះ​​​សង្ឃ​​​នោះ​​​​​​​​​​​​។ ប៉ុន្តែ ប៉ូលិស​​​គ្មាន​​​សិទ្ធិ​​​​​​​​​ចាប់​​​ខ្លួន​​​ និង​​​ផ្សឹក​​​ព្រះ​​​សង្ឃ​​​​​​ទេ​​​"។ នៅ​​​ឯវត្ត​​​សាមគ្គីរង្សី​​​ ព្រះ​​​តេជ​​​គុណ សៀង សុវណ្ណរ៉ា បាន​​​មាន​​​សង្ឃដីកា​​​ថា គណៈ​​​​​​សង្ឃ​​​តែង​​​តែ​​​មិន​​​អើពើ​​​ចំពោះ​​​ព្រះ​​​សង្ឃ​​​ដែល​​​គង់​​​នៅ​​​ក្នុង​​​វត្ត ឬ​​​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​វត្ត​​​នេះ​​​ ជា​​​ការ​​​អះ​​​អាង​​​មួយ​​​ដែល​​​ស្តែង​​​ឲ្យ​​​ឃើញ​​​​​​តាម​​​រយៈ​​​​​​​​សភាព​​​​​​របស់​​​វត្ត​​​​​​នេះ។ព្រះ​​​ចៅ​​​អធិការ​​​អង្គ​​​នេះ​​​មាន​​​សង្ឃដីកា​​​ទៀត​​​ថា ព្រះ​​​អង្គ​​​គ្មាន​​​​​​ការ​​​ជឿ​​​ជាក់​​​ថា ព្រះ​​​អង្គ​​​អាច​​​ទៅ​​​ពឹង​​​ពាក់​​​​​​ព្រះ​​​សង្ឃ​​​អង្គ​​​ណា​​​​​​នៅ​​​ក្នុង​​​ជួរ​​​​​​គណៈ​​​សង្ឃ​​​បាន​​​​​ឡើយ​​​ក្នុ​​​ងករណី​​​មាន​​​ការ​​​បំពាន​​​លើ​​​​​​ធម៌​​​វិន័យ​​​។ សំដៅ​​​ដល់​​​អគ្គ​​​មហា​​​សង្ឃរាជា​​​ធិបតី ​​​នៃ​​​គណៈ​​​មហានិកាយ​​​ ដែល​​​ជា​​​អតីត​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ព្រះ​​​អង្គ​​​បាន​​​​​មាន​​​សង្ឃ​​​ដី​​​កា​​​​​បន្ត​​​​​​ថា "សម្តេច​​​ព្រះ​​​សង្ឃ​​​រាជ​​​ ទេព វង្ស មិន​​​ដែល​​​ជួយ​​​យើង​​​ទេ​​​ពី​​​មុន​​​មក។ ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​​​​មិន​​​ខ្វាយ​​​ខ្វល់ពី​​​​​​ព្រះ​​​សង្ឃ​​​កម្ពុជា​​​ក្រោម​​​ទេ​​​។​​​​​​ អ្នក​​​ដែល​​​យើង​​​អាច​​​ទូរស័ព្ទ​​​ហៅ​​​បាន​​​នៅ​​​ពេល​​​មាន​​​ការ​​​រំលោភ​​​បំពាន​​​ គឺ​​​មានតែ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ និង​​​អ្នក​​​កាសែត​​​ប៉ុណ្ណោះ​​​​​​"។ នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ព្រះញាណវង្ស​​​ ឃឹម សន ព្រះ​​​មេគណ​​​រាជ​​​ធានី និង​​​ជា​​​ប្រធាន​​​លេខាធិការដ្ឋាននៃ​​​គណៈមហានិកាយ ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​សង្ឃ​​​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​វត្ត​​​សាមគ្គីរង្សី បាន​​​​​​ប្រ​​​ព្រឹត្ត​​​​​​ប្រាស់​​​​​ចាក​​​​​​ធម៌​​​វិន័យ​​​របស់​​​បព្វ​​​ជិត ហេតុ​​​ដូច្នេះ​​​ហើយ​​​ព្រះ​​​សង្ឃ​​​ទាំង​​​នោះ​​​គ្មាន​​​សិទ្ធិ​​​ទទួល​​​បាន​​​​​​ការ​​​ការពារ​​​ដូច​​ព្រះ​​​សង្ឃ​​​គង​​​់​​​នៅ​​​វត្ត​​​​​​​​​​​ផ្សេងៗ​​​ដែល​​​​​​ស្តាប់​​​បង្គាប់​​​គណៈ​​​សង្ឃ​​​ឡើយ​​​​​​។ ព្រះ​​​អង្គ​​​មាន​​​សង្ឃដីកា​​​​​​បន្ត​​​ថា វត្ត​​​នេះ​​​បាន​​​ផ្តាច់​​​ខ្លួន​​​ចេញ​​​ពី​​​គណៈ​​​សង្ឃ​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​នៅ​​​ពេល​​​ព្រះតេជគុណ យឹង សិុន អ្នកបង្កើត​​​វត្ត​​​នេះ​​​បាន​​​សុគតទៅ​​​។ ព្រះ​​​អង្គ​​​បាន​​​​​មាន​​​សង្ឃ​​​ដីកា​​​​​​ថា "កាល​​​ពី​​​ចៅ​​​អធិការ​​​មុន​​​នៅ​​​មាន​​​ព្រះជន្ម​​​ អាត្មា​​​ធ្លាប់​​​ទៅ​​​ភាវនា​​​នៅ​​​ក្នុង​​​វត្ត​​​នេះ និង​​​ដឹក​​​នាំ​​​ព្រះ​​​សង្ឃ​​​នៅ​​​វត្ត​​​នោះ​​​ឲ្យ​​​គោរព​​​ធម៌វិន័យ​​​ព្រះ​​​ពុទ្ធ​​​សាសនា"។ ព្រះ​​​អង្គ​​​លើក​​​ឡើង​​​ថា នៅពេល​​​ព្រះ​​​តេជគុណ យឹង សិុន ​​​បាន​​​សុគតទៅ​​​ ព្រះសង្ឃ​​​គង់​​​នៅ​​​វត្ត​​​នេះ​​​មិន​​​ព្រម​​​ឲ្យ​​​គណៈ​​​សង្ឃ​​​តែង​​​តាំង​​​ព្រះ​​​ចៅ​​​អធិការ​​​ថ្មី​​​​​​ឡើយ ដោយសុំ​​​​​​ឲ្យ​​​ជ្រើស​​​រើស​​​​​​​​ចៅ​​​អធិការ​​​ក្នុង​​​ចំណោមព្រះ​​​​​​សង្ឃ​​​ទាំង​​​​​នេះ​​​។ ព្រះ​​​អង្គ​​​​​បាន​​​​​​បន្ថែម​​​​​​ថា "ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​វត្ត​​​សាមគ្គី​​​រង្សី​​​ បាន​​​ដំណើរ​​​ការ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​សមត្ថកិច្ច​​​សង្ឃ​​​កម្ពុជា ពីព្រោះ​​​ពួក​​​គេ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​គ្រប់​​​គ្រង​​​ពួក​​​គេ​​​ទេ។ ពួក​​​គេ​​​ចង់​​​ដំណើរ​​​ការ​​​ដោយ​​​ឯករាជ្យ​​​ ដូច្នេះ​​​ពួកគេ​​​មិន​​​ត្រូវ​​​ការ​​​សមត្ថ​​​កិច្ច​​​សង្ឃ​​​ជួយ​​​ពួក​​​គេ​​ឡើយ​​​"។ ព្រះ​​​តេជ​​​គុណ ឃឹម សន មាន​​​សង្ឃដីកា​​​ទៀត​​​​​​ថា ធម៌​​​វិន័យ​​​ព្រះពុទ្ធ​​​សាសនា​​​សម្តែង​​​ថា ការ​​​ផ្សឹក​​​ព្រះ​​​សង្ឃ​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​​​​លុះ​​​ត្រា​​​តែ​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​ព្រះ​​​ចៅអធិកា​​​រវត្ត​​​របស់​​​ព្រះ​​​សង្ឃ​​​អង្គ​​​នោះ​​​ ដែល​​​ព្រះ​​​អង្គ​​​មាន​​​សង្ឃដីកា​​​ថា បាន​​​អនុវត្ត​​​នៅ​​​ក្នុង​​​ករណី​​​ទាំង​​​បី​​​នៅ​​​សប្តាហ៍​​​នេះ​​​។ ព្រះ​​​អង្គ​​​បាន​​​បន្ថែម​​​ថា "ក្នុង​​​ករណី​​​នេះ ​​​ចៅ​​​អធិការ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​បាន​​​ចូល​​​រួម​​​ជា​​​មួយ​​​សមត្ថកិច្ច​​​សង្ឃ​​​ដើម្បី​​​ផ្សឹក​​​ពួក​​​គេ​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា ព្រះ​​​តេជគុណ ថៃ ប៊ុនធឿន ព្រះ​​​ចៅអធិការ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​ បាន​​​មាន​​​​​សង្ឃដីកា​​​ថា វា​​​មិន​​​មែន​​​បែ​​​ប​​​នោះ​​​ឡើយ។ ដោយ​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៀត​​​ទៅ​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា ព្រះ​​​អង្គ​​​មាន​​​សង្ឃដីកា​​​​​ថា "អាត្មា​​​មិន​​​បាន​​​ចូល​​​រួម​​​ផ្សឹក​​​ព្រះ​​​សង្ឃ​​​ទាំង​​​នោះ​​​ទេ​​​"។ លោក សេង សុមុនី អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ធម្មការ និង​​​សាសនា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ផ្សឹក​​​ព្រះ​​​សង្ឃ​​​ទាំង​​​បី​​​អង្គ​​​នេះ គឺ​​​ធ្វើ​​​ឡើង​​​តាម​​​ធម៌​​​វិន័យ​​​​​​ព្រះ​​​ពុទ្ធ​​​សាសនា។ លោក​​​បាន​​​បន្ត​​​ថា "មុន​​​ពេល​​​អាជ្ញាធរ​​​​​​បញ្ជូន​​​​​ពួក​​​គេ​​​ទៅ​​​តុលាការ​​​ គេ​​​បាន​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​សមត្ថ​​​កិច្ច​​​សង្ឃ​​​ដើម្បី​​​ផ្សឹក​​​ពួក​​​គេ​​​"។ លោកបាន​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​បទ​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​ព្រះ​​​សង្ឃ​​​ដែល​​​ត្រូវ​​​​​​បាន​​​ចាប់​​​ផ្សឹក​​​ទាំង​​​បី​​​អង្គ​​​ ដែល​​​ពេល​​​នេះ​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ទេ ដោយ​​​គ្រាន់​​​តែ​​​លើក​​​ឡើង​​​ថា "ពួក​​​គេ​​​បាន​​​ល្មើស​​​ច្បាប់​​​រដ្ឋ ដូច្នេះ​​​ពួក​​​គេ​​​មិន​​​អាច​​​នៅ​​​ជា​​​ភេទ​​​សង្ឃ​​​ទៀត​​​បាន​​​ទេ​​​"។ ត្រឡប់​​​ទៅ​​​វត្ត​​​សាមគ្គីរង្សី​​​ឯណោះវិញ ព្រះ​​​តេជ​​​គុណ សៀង សុវណ្ណរ៉ា បានមាន​​​សង្ឃដីកា​​​ថា ​​​ព្រះ​​​អង្គ​​​ព្រួយ​​​បារម្ភ​​​ថា មិន​​​យូរ​​​ទេ​​​ព្រះអង្គ​​​នឹង​​​ត្រូវ​​​គេ​​​ចាប់​​​ផ្សឹក​​​ដែរ​​​​​ជា​​​មិនខាន។ ព្រះ​​​អង្គ​​​​​​បាន​​​មាន​​​សង្ឃដីកា​​​ទៀត​​​ថា "មន្ត្រី​​​សង្ឃ​​​ជាន់​​​ខ្ពស់​​​មិន​​​ដែល​​​ទូរស័ព្ទ​​​មក​​​អាត្មា​​​ដោយ​​​ផ្ទាល់​​​ដើម្បី​​​សួរ​​​នាំ​​​អំពី​​​សកម្ម​​​ជន​​​នៅ​​​វត្ត​​​នេះ​​​ទេ។ ប៉ុន្តែ​​​​​​​​​​​​​​​​​​​​​​​​ ថ្មី​​​ៗ​​​នេះ​​​អាត្មា​​​បាន​​​ទទួល​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ដែល​​​គំរាម​​​អាត្មា​​​ថា 'បើ​​​លោក​​​ឯង​​​មិន​​​ឈប់​​​ទេ លោក​​​ឯង​​​នឹង​​​ត្រូវ​​​ចាប់ខ្លួន​​​'”។ ព្រះអង្គ​​​បាន​​​មាន​​​សង្ឃដីកា​​​បន្ថែមថា ដោយ​​​មាន​​​នគរ​​​បាល​​​ចាំ​​​ឃ្លាំ​​​មើល​​​វត្ត​​​​​​របស់​​​ព្រះ​​​អង្គ​​​យ៉ាង​​​ស្អិត​​​ ព្រះ​​​អង្គ​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​ការ​​​ចាប់​​​​​​ព្រះ​​​កាយ​​​ព្រះ​​​សង្ឃ​​​​​​ ប្រសិន​​​បើ​​​ព្រះ​​​សង្ឃ​​​និមន្ត​​​ចេញ​​​ពី​​​បរិវេណ​​​វត្ត​​​តែ​​​អង្គ​​​ឯង​​​ ឬ​​​​​​មាន​​​គ្នា​​​តិច​​​។...

អ្នក​ជួលផ្ទះ​ក្រីក្រ​ក្នុងក្រុង​ជា ‘ប្រជាជន​ត្រូវ​គេ​បំភ្លេចចោល’

នៅ​ពេល​ដែល​ អ្នកស្រី​ ហៃ ប៊ុននី ​ចាកចេញ​ពី​ផ្ទះ​របស់​អ្នកស្រី​នៅ​ខេត្ត​ព្រៃវែង​ប្រហែល​៥​ឆ្នាំ​កន្លង​ទៅ​នេះ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រុង​ភ្នំពេញ អ្នកស្រីមិន​រំពឹងថា ធ្លាក់​ខ្លួន​​មក​រស់​នៅ​ក្នុង​ផ្ទះ​ខ្ទម​ស័ង្កសី​តូច​ ព័ទ្ធ​ជុំវិញ​ដោយ​លំនៅ​សឹង​តែ​ដូចគ្នា​រាប់សិប​ផ្ទះ​ស្កេក​ស្កះ...

ព័ត៌មានថ្មីៗ