31 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រុម​សិទ្ធិ​មនុស្ស​ជំទាស់​នឹង​របាយការណ៍​ប៉ូលិស​អំពី​ការ​ចាប់​ខ្លួន​ទាក់ទិន​នឹង​ការ​ដុត​ខ្លោងទ្វារ

នគរបាល​នៅ​ក្រុង​សៀមរាប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​ចាប់​មនុស្ស​៦​នាក់​កាលពី​ថ្ងៃ​ពុធ​មក​សាកសួរ​ទាក់ទិន​នឹង​ការ​លួច​ដុត​ខ្លោង​ទ្វារ ដែល​សង់​សម្រាប់​ពិធី​បុណ្យអង្គរ​សង្ក្រាន្ត។ ខ្លោង​ទ្វារ​នេះ ដែល​សង់​និង​រចនា​តុបតែង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​ក្រុម​យុវជន​ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​រង​ការ​រិះគន់​ខឹង​ពី​អ្នក​ប្រើ​ហ្វេសប៊ុក​ខ្មែរ​ជាច្រើន​នាក់ ដែល​តវ៉ា​ថា...

រដ្ឋាភិបាល​ប្រកាស​ជ្រើសរើស​មន្ត្រី​ស៊ីវិល​ថ្មី​៥.០០១​នាក់​សម្រាប់​ឆ្នាំ​២០១៥

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា មួយ​ខែ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ បញ្ជា​ស្ថាប័ន​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ជ្រើសរើស​មន្ត្រី​ថ្មី លើក​លែងតែ​ត្រូវ​បំពេញ​កន្លែង​ដែល​នៅ​ទំនេរ​នោះ​មក ក្រសួង​មុខងារ​សាធារណៈ​បាន​អនុញ្ញាត​ឲ្យ​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ជ្រើសរើស​មន្ត្រី​ស៊ីវិល​ចំនួន​៥.០០១​នាក់ ដើម្បី​ជំនួស​អ្នក​ដែល​ទើប​ចូល​និវត្តន៍...

សាកសព​ដែល​សង្ស័យថាជាជន​​ជាតិ​ភាគតិច​ម៉ុងតាញ៉ានោះ​​ ជា​សាកសព​ក្មេង​ប្រុសជំទង់​ក្នុង​មូលដ្ឋាន

អ្នក​​​ភូមិ​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា សាកសព​​​ដែល​​​អ្នក​​​ភូមិ​​​​​​សង្ស័យ​​​ថា ជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​ ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​កប​​​់​​​នៅ​​​ស្រុក​​​អូរ​យ៉ាដាវ ខេត្ត​​​រតនគិរី​​​កាល​​​ពី​​​ដើម​​សប្តាហ៍​​​នេះ​​​ ត្រូវ​​​បាន​​​កំណត់​​​ថា ជា​​​សាក​​​សព​​​របស់​​​ក្មេង​​​ជំទង់​​​ក្នុង​​​មូល​​​ដ្ឋាន​​​ម្នាក់​​​ដែល​​​បាន​​​លង់​​​ទឹក​​​ស្លាប់​​​ក្នុង​​​ទន្លេ​​​​ក្បែរ​​​នោះ។ ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ អ្នក​​​ភូមិ​​​រាយ​ការណ៍​​​ថា បាន​​​ឃើញ​​​សាក​​​សព​​​ចំនួន​​​ប្រាំ​​​បី​​​​​​អណ្តែត​​​ទឹក​​​​​​ទន្លេ​​​​សេសាន​​​ក្នុង​​​ឃុំ​​​សេសាន ស្រុក​​​អូរយ៉ាដាវ ហើយ​​​ក្រោយ​​​មក​​​បាន​​​ប្រទះ​​​ឃើញ​​​សាក​​​សព​​​ដែល​​​គេ​កប់​​​នៅ​​​មាត់​​​ទន្លេ។ ​​​ បុរស​​​ជន​​​ជាតិ​​​ដើម​ភាគតិច​ចារា៉ាយ​​​រស់​​​នៅ​​​តំបន់​​​នេះ ដែល​​​បាន​​​និយាយ​​​ក្នុង​​​ភាព​​​អនាមិក​​​ដោយ​​​ខ្លាច​​​ការ​​​រក​​​រឿង​​​ពី​​​អាជ្ញាធរ​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា លោក​​​និង​​​អ្នក​​​ភូមិ​​​ប្រហែល​​​១០​​​នាក់​ទៀត​​​ កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ បាន​​​ធ្វើ​​​ដំណើ​​​រទៅ​​​កាន់​​​ភូមិ​​​ភេ​​​ ជិត​​​កន្លែង​​​ដែល​​​សាក​​​សព​​​ត្រូវ​​​បាន​​​រក​​​ឃើញ។ លោក​​​បាន​​​និយាយ​​​ថា "យើង​​​បាន​​​ជួប​​​ឪពុក​​​ម្តាយ​​​ក្មេងប្រុស​​​​ជំទង់​​​ដែល​​​ស្លាប់​​​នេះ​​​ ហើយ​​​ពួក​​​គាត់​​​បាន​​​ប្រាប់​​​យើង​​​ថា សាក​​​សព​​​នោះ​​​គឺ​​​ជា​​​សាក​​​សព​​​របស់​​​កូនប្រុស​​​​​​ពួកគាត់​ដែល​​​មាន​​​ជំងឺ​​​វិកល​​​ចរិត​​​ ហើយបាន​​​លង់​​​ទឹក​​​ស្លាប់"។ អ្នក​​​ភូមិ​​​ជនជាតិ​​​ដើម​ភាគតិច​ចារ៉ា​​យ​​​រូប​​​នេះ​​​ដែល​​​ចាប់​​​តាំង​​​ពីខែ​​​តុលាមក​​​បាន​​​ជួយ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​​​​ក្រោន​​​ ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ជាង​​​៩០នាក់​​​ដែលរត់​​​គេច​​​ពី​​​ប្រទេស​​​វៀតណាម​​​ជា​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន​​​នោះ​​​បាន​​​និយាយ​​​ថា ឪពុក​​​ម្តាយក្មេងប្រុស​​​​រូប​​​េនះ​​​បាន​​​ប្រាប់​​​លោក​​​ថា កូន​​​ប្រុស​​​របស់​​​ពួកគេ​អាយុ​​​១៦​​​ឆ្នាំ​​​បាន​​​ស្លាប់កាល​​​ពីថ្ងៃ​​​ទី​​​២៩​​​ ខែមីនា ហើយ​​​ថា សាក​​​សព​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​កាល​​​ពី​​​ថ្ងៃទី​​២ ខែមេសា។ លោក​​​បាន​​​និយាយ​​​ថា យើង​​​បាន​​​សាក​​​សួ​​​រ​​​ឪពុក​​​ម្តាយ​​​ក្មេងប្រុស​នោះ​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គាត់​​​មិន​​​កប់​​​សាក​​​សព​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​នៅ​​​ក្នុង​​​ភូមិ។ ពួកគាត់​​​បាន​​​និយាយ​​​ថា ដោយ​​​សារ​​​សាក​​​សព​​​ហើម​​ និង​ធុំក្លិន​យ៉ាង​ខ្លាំង"៕ សារុន​​​​​​​​​​​​  

ប្រទះ​ឃើញ​សាក​សព​ក្មេង​ប្រុស​អាយុ​១១ឆ្នាំ​ត្រូវ​គេ​សម្លាប់​ សង្ស័យ​ជម្លោះ​រឿង​របរ​រក​ស៊ី​របស់​ឪពុក​ម្តាយ​

កាល​ពី​ម្សិល​មិញ នគរបាល​ខេត្ត​រតន​គិរី​បាន​លើក​ឡើង​ថា ពួកគេ​មិន​មាន​តម្រុយជុំវិញ​​​ការ​សម្លាប់​ក្មេង​ប្រុស​​អាយុ​១១​ឆ្នាំម្នាក់គួរ​ឲ្យ​សង្ស័យ​​ ដែល​សាក​សព​ត្រូវ​បាន​​ប្រទះ​ឃើញ​​ចង​ដៃ​​ចង​ជើង​ និង​​ដេក​ផ្កាប់​មុខ​​នៅ​ក្នុង​ផ្ទះកាលពី​មួយ​ថ្ងៃមុន។ លោក ឡោ មករា នាយ​ប៉ុស្តិ៍​ឃុំ​​​បាន​មាន​ប្រសាសន៍​ថា "​ក្មេង​ប្រុស...

អ្នក​នេសាទ​ខ្មែរ​ដែល​បាន​ក្លាយ​​ជា​ទាសករ​លើ​ទូក​នេសាទ​​ត្រៀម​ខ្លួន​ត្រឡប់​មក​​​ប្រទេស​កំណើត​​វិញ​

នៅ​ពេល​ រឿន ហែន ចង់​ឈប់​សម្រាក​បន្ទាប់​ពីចុះ​នេសាទ​នៅ​ក្នុង​ដែន​ទឹក​ឥណ្ឌូណេស៊ី​អស់រយៈ​ពេល​២០​ម៉ោង​ក្នុង​វេន​របស់​ខ្លួន ម្ចាស់​ទូក​នេសាទ​ថៃ​​បាន​វាយ​ដំ​ទាត់​ធាក់​រហូត​ទាល់​តែ​អ្នក​នេសាទ​អាយុ​២៩​ឆ្នាំ​រូប​នេះ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។ បន្ទាប់ពី​រងការ​ធ្វើ​បាប​អស់​​រយៈ​ពេល​២ឆ្នាំ និង​មិន​បាន​​ទទួល​ប្រាក់​ខែ​​តាម​អ្វី​ដែល​គេ​សន្យា​ផ្ដល់​ឲ្យ រឿន ហែន បាន​លួច​រត់​ដើម្បី​សេរីភាព​នៅ​ពេល​ទូក​នេសាទ​ចូល​ចត​នៅ​កោះ​បេនជីណា...

គ្រួសារ​អ្នក​ភូមិ​តំបន់​បឹងកក់​​ទទួល​យក​ការ​ដោះ​ដូរ​ដី​ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី

យ៉ាង​​​ហោច​​​ណាស់​​​អ្នក​​​ភូមិ​​​​​​១៦​​​គ្រួសារ​​​ទៀត​ដែល​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ដ៏​​​ល្វីង​​​ជូរ​​​ចត់ និង​​​អូស​​​បន្លាយ​​​ជាមួយ​​​អាជ្ញាធរ​​​រាជធានី​​​ជុំវិញ​​​ដី​​​ស្ថិត​ក្នុង​តំបន់​​​បឹង​​​កក់​​​នោះ​​​ បាន​​​ទទួល​​​យក​​​ការ​​​ដោះ​​​ដូរ​​​ដី​​​របស់​​​លោក​​​ ប៉ា សុជាតិ​​​វង្ស អភិបាល​​​រាជធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​ព្រឹក​​​ម្សិលមិញ​​​។ អ្នក​​​ភូមិ​​​តំបន់​​​បឹង​​​កក់​​​ប្រហែល​​​៦៥០​​​គ្រួសារ​​​​​​ ត្រូវ​​​បាន​​​ផ្តល់​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ បន្ទាប់​​​ពី​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​នោះ ដោយ​​​កាត់​​​ដី​​​ទំហំ​​​១២,៤៤ហិកតាចេញ​​​ពី​​​តំបន់​​​​​​ទំហំប្រហែល​​​១៣០​​​ហិកតា​​​ដែល​​​សាលា​​​រាជធានី​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​លោក ឡាវ ម៉េងឃិន សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា សម្រាប់​​​គម្រោង​​​​​​អចនលទ្រព្យ​​​ ដែល​​​មាន​​​តម្លៃ​​​ថ្លៃ។ ទោះយ៉ាងណា អ្នក​​​ភូមិ​​ជា​​​ច្រើ​​​ន​​​គ្រួសារទៀត​​​​មិន​​​ត្រូវ​​​បាន​​​រាប់​​​បញ្ចូល​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​នោះ​​​ទេ ហើយ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះមក​​​។ លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជធានី​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គ្រួសារ​​​​​​ដែល​​​ត្រូវ​​​បាន​​​សន្យា​​​ផ្តល់​​​ប័ណ្ណ​​​កម្ម​សិទ្ធិ​​​ទាំងអស់​មកពី​​​ភាគ​​​ខាង​​​លិច​​​នៅ​​​ក្នុង​​​ភូមិ១ ហើយ​​​គ្រួសារ​​​នីមួយ​​​ៗ​​​​​​ទទួល​​​បាន​​​ដីមួយ​​​​ក្បាល​​​ទំហំ​​​៦៤​​​មែ៉ត្រ​​​ក្រឡា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ភាគ​​​ច្រើន​​​នៃ​​​ដី​​​ថ្មី​​​នោះ​​​ស្ថិត​​​នៅ​​​ផ្នែក​​​ខាង​​​កើត​​​នៃ​​​តំបន់​​​បឹង​​​កក់​​​ ខាង​​​ត្បូង​​​វិហារ​​អីុស្លាម​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "អ្នក​​​ដែល​​​រស់​​​នៅ​​​តាម​​​បណ្តោយផ្លូវ​​​រថភ្លើង​​​រីករាយក្នុងការ​​​​ទទួល​​​យក​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​សម្រាប់​​​ដី​​​ទំហំ​​​៦៤ម៉ែត្រ​​​ក្រឡា​​​របស់​​​អភិបាល​​​រាជធានី​​​។ ប៉ុន្តែ នៅ​​​មាន​​​អ្នក​​​ភូមិប្រាំពីរគ្រួសារ​​​ទៀត​​​នៅ​​​ក្នុង​​​ភូមិ​​​នេះ​​​ដែល​មិន​​​ព្រម​​​ទទួល​​​យក​​​"។ ចំពោះ​អ្នក​ភូមិ​៧គ្រួសារ​នោះ លោក​​​ ឡុង​​​ ឌីម៉ង់ បានមាន​​​ប្រសា​សន៍​ថា លោក​​ ប៉ា សុជាតិវង្ស មិន​​​ដឹង​​​ថា តើ​​​លោក​​​អាច​​​ផ្តល់​​​អ្វី​​​បន្ថែម​​​ដល់​​​ពួក​​​គេ​​​នោះ​​​​ឡើយ​​​។ អ្នក​​​នាំ​ពាក្យ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "លោក​​​អភិបាល​​​អស​​​់​​​ដំណោះ​​​ស្រាយ​​​ ចំពោះ​​​បញ្ហា​​​នេះ​​​ហើយ​​​។ យើង​​​មិន​​​ដឹង​​​ថា ត្រូវ​​​ធ្វើ​​​អ្វី​​​បន្ថែម​​​ទៀត​​​ឡើយ​​​...។ ពួក​​​គេ​​​ទាម​​​ទារ​​​ច្រើន​​​ពេក​​​"។ អ្នក​​​ស្រី លី ចាន់​​​ណា បាន​​​និយាយ​​​ថា គ្រួសារ​​​របស់​​​អ្នក​​​ស្រី​​​​​​ស្ថិត​​​ក្នុង​​​ចំណោម​​​​​​អ្នក​​​ភូមិ​​​ប្រាំ​​​ពី​​​រ​​​គ្រួសារ​​​ដែល​​​មិន​​​ព្រម​​​ទទួល​​​យក​​​​​​ការ​​​ផ្តល់​​​ជូន​​​នេះ ដែល​​អ្នក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា ទាំង​អស់​​គឺមាន​អ្នក​​​ភូមិ​​​២៩​​​គ្រួសារ​​​នៅ​​​ក្នុង​​​ភូមិ​​​១​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា "យើង​​​មិន​​​អាចទទួល​​​យក​​​ការ​​​ផ្តល់​​​ជូន​​​របស់​​​សាលា​​​រាជធានី​​​បាន​​​ទេ​​​ ពីព្រោះ​​​វា​​​មិន​​​យុត្តិធម៌​​​សម្រាប់​​​យើង​​​ឡើយ ពីព្រោះ​​​ដី​​​របស់​​​យើង​​​មាន​​​ទំហំធំ ប៉ុន្តែ ពួកគេ​​​ចង់​​​ផ្តល់​​​ឲ្យ​​​យើង​​​តិច​​​តួច​​​បំផុត​​​។ យើង​​​មាន​​​ដី​ទំហំ​​​៣.០០០​​​ម៉ែត្រ​​​ក្រឡា​​​ ប៉ុន្តែ សាលា​​​រាជធានី​​​បាន​​​ផ្តល់​​​ឲ្យយើង​​​តែ​​​២៨៨​​​ម៉ែត្រ​​​ក្រឡា​​​ប៉ុណ្ណោះ គឺវា​​​មិនមែន​ជា​ដំណោះស្រាយ​​​​ត្រឹមត្រូវ​​​​ឡើយ​​​"។ អ្នកស្រី​​​ ចាន់ណា បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​មិន​​​ទទួល​​​យក​​​ទេ​បើ​​​តិច​ជាង​​​​៧០ភាគ​​​រយ​​​នៃ​​​ទំហំ​​​ដី​​​ដែល​​​អ្នក​​​ស្រី​​​មាន​​ក្នុង​ពេលនេះ​នោះ។​​ ទោះជា​​​យា៉ាង​​​ណា​​​លោក ចាន់ ពុទ្ធិស័ក្តិ​​​ បាន​​​និយាយ​​​ថា គ្រួសារ​​​របស់​​​លោក​​​បាន​​​យល់​​​ព្រម​​​បោះ​​​បង់​​​ដី​​​ទំហំ​​​៧០​​​ម៉ែត្រ​​​ក្រឡា​​​ សម្រាប់​​​ការ​​​ផ្តល់​​​ជូន​​​៦៤ម៉ែត្រ​​​ក្រឡា ហើយ​​​លោក​​​ដឹង​​​ថា អ្នក​​​ភូមិ​​​១៥គ្រួសារ​​​ទៀត​​​បាន​​​ធ្វើ​​​ដូច​​​​​​នេះ​ដែរ​​​។ លោក​​​បាន​​​និយាយ​​​ថា "យើង​​​បាន​​​ទទួល​​​យក​​​ការ​​​ផ្តល់​​​ជូន​​​នេះ ​​​ពីព្រោះ​​​វា​​​ជាការ​​​ដោះ​​​ដូរ​​​សម​​​ហេតុផល​​​ ពីព្រោះ​​​យើង​​​អាច​​​រស់​​​នៅ​​​តំបន់​​​បឹង​​​កក់​​​បាន​​​ ហើយ​​​ដោយសារ​​​យើង​​​ចង់​​​បញ្ចប់​​​​​​វិវាទ​​​ដ៏​​​រ៉ាំរ៉ៃ​​​នេះ​​​​​​​​​​​​​​​​​​។ វា​​​ជា​​​ការ​​​ល្អ​​​ដែល​​​យើង​​​ឈាន​​​ដល់​​​ដំណោះស្រាយ​​​ដែលយើង​​​បាន​​​រង់​​​ចាំ​​​​​​ជា​​​យូរ​​​មក​​​ហើយនោះ​​​​"។ អ្នក​​​ភូមិ​​​ប្រហែល​​​៣.០០០គ្រួសារ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​ដោយ​​​បង្ខំ​​​ពី​​​តំបន់​​​បឹង​​​កក់​​​ បន្ទាប់​​​ពី​​​សាលា​​​រាជ​​​ធានី​​​បានផ្តល់កិច្ច​សន្យា​ជួល​​​តំបន់​​​នេះ​​​ទៅ​​​ឲ្យ​​​លោក ឡាវ ម៉េងឃិន កាល​​​ពី​​​ឆ្នាំ​​​២០០៧​​​។ ពួក​​​គាត់​​​ទទួលបាន​​​​​​ផ្ទះ​​​មួយ​​​ល្វែង​​​នៅ​​​ជាយ​​​រាជធានី ឬសំណង​​​ជា​​​ប្រាក់​​​៨.៥០០​ដុល្លារ៕សារុន  

រដ្ឋសភា​​​អនុម័ត​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​សមាសភាព​​​ គ.ជ.ប.ថ្មី​​​

សមាជិក​​​ទាំង​​​៩​​​រូប​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ (គ.ជ.ប.) ថ្មី​​​​​​ ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជា​​​កញ្ចប់​​​នៅ​​​រដ្ឋសភា​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​លោក សិុក ប៊ុនហុក​​​ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​ប្រធាន​​​​​​គ.ជ.ប.​​​ដែល​​​នឹង​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៨។ ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​១១៧​​​រូប​​​ដែល​​​មាន​​​វត្ត​​​មាន​​​​​​នៅ​​​ក្នុង​​​សម័យ​​​ប្រ​​​​​​ជុំ​​​សភា​​​​​​ មាន​​​១១៣​​​រូប​​​បាន​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​សមាសភាព​​​គ.ជ.ប.ថ្មី ពី​​​ររូប​​​បោះ​​​ឆ្នោត​​​អនុប្បវាទ​​​​​​ មួយ​​​រូប​​​បោះ​​​ឆ្នោត​​​ជំទាស់​​​ ហើយ​​​សន្លឹក​​​ឆ្នោត​​​មួួយ​​​ទៀត​​​ត្រូ​​​វបាន​​​​​​ចាត់​​​ទុក​​​ជា​​​មោឃៈ​​​។ លោក ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភា​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អង្គ​​​សភា​​​ថា "ខ្ញុំ​​​សូម​​​ជំរាប​​​​​​ថា ការ​​​បោះ​​​ឆ្នោត​​​បាន​​​អនុម័ត​​​ជ្រើស​​​រើស​​​ប្រធាន​​​ អនុប្រធាន​​​ និង​​​សមាជិក​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​លទ្ធផល​​​ដូច​​​ខាង​​​ក្រោម​​​ ទី​​​១​​​លោក សិុក ប៊ុន​​​ហុក​​​ ជា​​​ប្រធាន​​​ និង​​​ទី​​​២ លោក​​​ គួយ ប៊ុនរឿន ជា​​​អនុប្រធាន​​​"។ ទាំង​​​លោក សិុក ប៊ុនហុក និង​​​លោក គួយ ប៊ុនរឿន បាន​​​ដើរ​​​តួនាទី​​​យ៉ាង​​​សំខាន់​​​​​​នៅក្នុង​​​ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​កាល​​​ពី​​​ខែ​​​មុន​​​ ដោយ​​​ត្រួស​​​ត្រាយ​​​ថ្មី​​​សម្រាប់​​​ការ​​​បង្កើត​​​គ.ជ.ប.ថ្មី​​​នេះ​​​។ ការ​​​បោះ​​​​​​ឆ្នោត​​​របស់​​​រដ្ឋសភា​​​ក៏​​​បាន​​​អនុម័ត​​​ការ​​​តែង​​​តាំង​​​លោក ហង្ស ពុទ្ធា នាយក​​​ប្រតិបត្តិ​​​គណៈកម្មាធិការ​​​អព្យាក្រឹត និង​​​យុត្តិធម៌​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​ត្រឹម​​​ត្រូវ​​​នៅ​​​កម្ពុជា ហៅ​​​កាត់​​​ថា និចហ្វិក​​​ ឲ្យ​​​ធ្វើ​​​ជា​​​សមាជិក​​​អព្យាក្រឹត​​​របស់​​​គ.ជ.ប.​​​​​​ផង​​​ដែរ​​​រួម​​​ជាមួយ​​​នឹង​​​សមាជិក​​​ប្រាំ​​​មួយ​​​រូប​​​ផ្សេង​​​ទៀ​​​ត​​​ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ជ្រើស​​​រើស​​​​​​​​​។ សម្រាប់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ លោក មាន សទិ​​​ លោក ឯម សុផាត​​​ ដែល​​​ជា​​​សមាជិក​​​របស់​​​គ.ជ.ប.​​​ចាស់​​​ និង​​​លោក ឌុច សុន អតីតមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ ក៏​​​​​​នឹងក្លាយ​​​ជា​​​សមាជិក​​​របស់​​​​​​ស្ថាប័ន​​​បោះ​​​ឆ្នោត​​​នេះ​​​ដែរ​​​។ សម្រាប់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ លោក រ៉ុង​​​ ឈុន ដែល​​​ជា​​​ប្រធាន​​​សហជីព​​​ លោក​​​ស្រី តែ ម៉ានីរ៉ុង ដែល​​​ជា​​​អតីត​​​មន្ត្រី​​​គយ និង​​​លោក ហីុង ធីឫទ្ធិ ដែល​​​ជា​​​ព្រះរាជអាជ្ញា​​​អម​​​តុលាការ​​​កំពូល​​​ ក៏​​​នឹង​​​ក្លាយ​​​ជា​​​សមាជិក​​​គ.ជ.ប.​​​ដែរ​​​។ ពេល​​​នេះ​​​សមាជិក​​​ទាំង​​​៩​​​រូប​​​​​​ត្រូវ​​​ធ្វើ​​​សច្ចាប្រណិធាន​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​នៅ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​នៅ​​​ថ្ងៃ​​​សៅរ​​​៍ ដោយ​​​ពិធីមួយ​​​ទៀត​​​នឹង​​​ត្រូវ​​​រៀប​​​ចំ​​​ឡើយ​​​នៅថ្ងៃ​​​ច័ន្ទ ដើម្បី​​​ផ្ទេរ​​​អំណាច​​​ជា​​​ផ្លូវ​​​ការ​​​ពី​​​គ.ជ.ប.​​​ចាស់​​​ទៅ​​​គ.ជ.ប.ថ្មី​​​។ ពិធី​​​នោះ​​​នឹង​​​អនុវត្ត​​​សមាសភាគ​​​ដ៏​​​សំខាន់​​​មួយ​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ថ្ងៃ​​​២២​​​ កក្កដា រវាង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​បាន​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​សភា​​​​​របស់​​​ខ្លួន​​​។ មុន​​​ពេល​​​សមាជិក​​​គ.ជ.ប.​​​ថ្មី ត្រូវ​​​បាន​​​អនុម័ត​​​អំឡុង​​​សម័យ​​​ប្រជុំ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក ហ៊ុន សែន បាន​​​ឆ្លៀត​​យក​​​វេទិកា​​​េនះ​​​ណែ​​​នាំ​​​សមាជិក​​​គ.ជ.ប.​​​ទាំង​​​៩​​​រូប​​​កុំ​​​ឲ្យ​​​សុំ​​​យោបល់​​​ពី​​​គណបក្ស​​​​​​ដែល​​​បាន​​​តែង​​​តាំង​​​ពួក​​​គេ​​​ ហើយ​​​ឲ្យ​​​លាលែង​​​ពី​​​សមាជិក​​​គណ​​​​​​បក្ស​​​ស្រប​​​តាម​​​​​​ច្បាប់​​​គ.ជ.ប.​​​ថ្មី​​​។ លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា "ចាប់​​​ពី​​​ពេល​​​នេះ​​​តទៅ​​ គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​លែង​​​ជា​​​សមាជិក​​​របស់​​​គណ​​​បក្ស​​​ទៀត​​​ហើយ​​​។ សភា​​​របស់​​​យើង​​​ក៏​​​​​​អស់​​​​​​តួនាទី​​​ត្រឹម​​​ថ្ងៃ​​​នេះ​​​ដែរ​​​អំពី​​​ការ​​​រៀប​​​ចំ​​​ចំពោះ​​​ដំណើរ​​​ការ​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​។ ដូច្នេះ​​​ខ្ញុំ​​​សង្ឃឹម​​​ថា ឯកឧត្តម​​​ លោក​​​ជំទាវ​​​ ប្រធាន​​​ អនុប្រធាន​​​ សមាជិក សមាជិកានៃគណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​កុំ​​​មក​​​សួរ​​​បក្ស​​​តទៅ​​​ទៀត​​​ ហើយ​​​កុំ​​​សួរអ្នក​​​ណា​​​ទៀត​​​អំពី​​​ការ​​​រៀប​​​ចំ​​​ដំណើរ​​​ការ​​​របស់​​​ខ្លួន​​​  រាប់​​​ទាំង​​​អគ្គលេខាធិការ​​​ អគ្គលេខា​ធិការ​​​រង និង​​​អ្នក​​​ដទៃ​​​ទៀត គឺ​​​ត្រូវ​​​តែ​​​រៀប​​​ចំ​​​ខ្លួន​​​ឯង​​​ទាំង​​​អស់"។ តាម​​​ច្បាប់​​​គ.ជ.ប.ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​កាល​​​ពីខែ​​​មុន លោក ហ៊ុន សែន ត្រូវ​​​ចុះ​​​ហត្ថលេខា​​​​​​​​​ដោយ​​​ផ្ទាល់​​​លើ​​​ឯកសារ​​​ច្បាប់​​​តែង​​​តាំង​​​អគ្គលេខាធិការ​​​ និង​​​អគ្គលេខាធិការ​​​រង​​​របស់​​​ស្ថាប័ន​​​មួយ​​​នេះ​​​ ព្រម​​​ទាំង​​​ឯកសារ​​​បញ្ជាក់​​​ពី​​​រដ្ឋ​​​បាល​​​ទូទៅ​​​នៃ​​​ស្ថាប័ន​​​បោះ​​​ឆ្នោត​​​ថ្មី​​​នេះ​​​ផង​​​ដែរ​​​។ លោក សម រង្ស៊ី បាន​​​បន្ទរ​​​តាម​​​ការ​​​អត្ថាធិប្បាយ​​​របស់​​​លោក ហ៊ុន​​​ សែន ពេល​​​ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​ ដោយ​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សង្ឃឹម​​​ថា គ.ជ.ប.ថ្មី​​​នេះ​​​នឹង​​​ផ្តល់​​​ការ​​​បោះ​​​ឆ្នោត​​​យុត្តិធម៌​​​  ហើយ​​​ទប់​​​ស្កាត់​​​​​​វិវាទ​​​ណា​​​មួយ​​​​​​​ជុំ​​​វិញ​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​ ព្រម​​​ទាំង​​​វិបត្តិ​​​នយោបាយ​​​ផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ថ្ងៃ​​​េនះ​​​គឺ​​​ជា​​​ថ្ងៃ​​​ដ៏​​​សំខាន់​​​ ដែល​​​យើង​​​ចាំបាច់​​​ត្រូវ​​​កត់​​​ត្រាទុក​​​ក្នុង​​​ប្រវត្តិ​​​សាស្ត្រ​​​​​​របស់​​​កម្ពុជា ហើយ​​​ខ្ញុំ​​​ជឿ​​​ជាក់​​​យ៉ាង​​​មុត​​​មាំ​​​ថា ចាប់​​​ពី​​​ថ្ងៃ​​​នេះ​​​ទៅ​​​ ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​នឹង​​​មាន​​​ទំនុក​​​ចិត្ត​​​ ហើយ​​​ជឿ​​​ជាក់​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អនាគត​​​"។ ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ខាង​​​ក្រៅ​​​​​​រដ្ឋ​​​សភា​​​​​​ខណៈ​​​ឈរ​​​ជាប់​​​លោក សម រង្ស៊ី លោក ហ៊ុន សែន បាន​​​មានប្រសាសន៍​​​ថា ការ​​​ធ្វើ​​​ពហិការ​​​​​​មិន​​​ចូល​​​សភា​​​នៅ​​​ថ្ងៃ​​​អនាគត​​​​​​ដូច​​​ដែល​​​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​បាន​​​ធ្វើ​​​ក្រោយ​​​ការ​​​បោះឆ្នោត​​​ឆ្នាំ​​​២០១៣​​​ នឹង​​​មិន​​​អាច​​​ទៅ​​​រួច​​​ឡើយ​​​ក្រោម​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​នេះ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "កថាខណ្ឌ​​​មួយ​​​ចែង​​​យ៉ាង​​​ច្បាស់​​​អំពី​​​រយៈ​​​ពេល​​​ដែល​​​ត្រូវ​​​តវា៉​​​ ។ បន្ទាប់​​​មក​​​ព្រះ​​​​​​​​​មហាក្សត្រ​​​នឹង​​​កោះ​​​ប្រជុំ ហើយ​​​ក្នុង​​​ករណី​​​បដិសេធ​​​មិន​​​ចូល​​​រួម​​​ប្រជុំ​​​ អាសនៈ​​​នឹង​​​ត្រូវ​​​បាត់​​​បង់​​​ ពីព្រោះ​​​អាសនៈ​​​ទាំង​​​នោះ​​​នឹង​​​ត្រូវ​​​បែង​​​ចែក​​​ឲ្យ​​​ទៅ​​​គណបក្ស​​​ផ្សេង​​​ទៀត​​​។ ខ្ញុំ​​​គិត​​​ថា នឹង​​​គ្មាន​​​បញ្ហា​​​ដូច​​​ដែល​​បាន​​​កើត​​​ឡើង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​នោះ​​​ទេ​​​"។ បទប្បញ្ញត្តិ​​​មួយ​​​ដែល​​​រារាំង​​​ការ​​​ធ្វើ​​​ពហិការ​​​​​​​​​​​​យ៉ាង​​​មាន​​​ប្រសិទ្ធ​​​ភាព​​​ គឺ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​វិធាន​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​នេះ​​​ ដែល​​​បាន​​​រង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ពី​​​សំណាក់​​​បណ្តា​​​អង្គការ​​​សិទ្ធិមនុស្ស​​​ក្នុង​​​ស្រុក​​​ ដោយ​​​ខ្លះ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ដក​​​អាសនៈ​​​ពី​​​គណបក្ស​​​ឈ្នះ​​​ឆ្នោត​​​ ជា​​​ការ​​​​​​បំពាន​​​សិទ្ធិ​​​បោះឆ្នោត​​​​​​ដែល​​​មាន​​​ចែង​​​នៅ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​។ លោក សិុក ប៊ុនហុក ប្រធាន​​​គ.ជ.ប.ថ្មី​​​ បាន​​​មានប្រសាសន៍​​​ថា លោក​​​សង្ឃឹម​​​ថា សមាជិក​​​ទាំង​​​៩​​​នៃ​​​គ.ជ.ប.​​​ថ្មី​​​នឹង​​​អាច​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដើម្បី​​​កែ​​​លម្អ​​​ការ​​​បោះ​​​ឆ្នោត​​​នា​​​ពេល​​​អនាគត​​​ ហើយ​​​ចៀស​​​វាង​​​ការ​​​មិន​​​ចុះ​​​សម្រុង​​​ណា​​​មួយ​​​ដែល​​​អាច​​​ឈាន​​​ដល់​​​​​​វិវាទ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​នឹង​​​ព្យាយាម​​​ឲ្យអស់​​​ពី​​​លទ្ធភាព ហើយ​​​នោះ​​​មិន​​​មាន​​​ន័យ​​​ថា យើង​​​នៅ​​​​​​គ.ជ.ប.​​​ថ្មី​​​នឹង​​​ធ្វើ​​​ការ​​​ដើម្បី​​​ប្រជែង​​​គ្នា​​​នោះ​​​ទេ​​​។ ជា​​​អាទិភាព ​​​យើង​​​ត្រូវ​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដោយ​​​អនុលោម​​​តាម​​​ច្បាប់"៕ សុខុម​​​  

លោក ហ៊ុន សែន ​ប្រាប់​មន្ត្រី​ឲ្យ​ឈប់​ទម្លាក់​កំហុស​ដាក់​គ្នា

កាលពី​ថ្ងៃ​ពុធ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​អភិបាល​ខេត្ត​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ក្នុង​ខេត្ត​រៀងៗ​ខ្លួន និង​បាន​ស្តី​បន្ទោស​មន្ត្រី​ដែល​ទម្លាក់​កំហុស​ដាក់​គ្នា ពេល​ដែល​មាន​ការ​រក​ឃើញ​ការ​កាប់​ឈើ​ខុស​ច្បាប់។ លោក ហ៊ុន សែន...

កែវស្នេហា

រូប​ថត​នៃ​ការ​ធ្វើ​ដំណើរ​របស់​តួ​សម្តែង​ជន​ជាតិ​បារាំង​មក​កាន់​ឥណ្ឌូ​ចិន​ បង្ហាញ​ឲ្យ​ឃើញ​កម្ពុជា​នា​ទសវត្សរ៍​ឆ្នាំ​១៩២០​​​ ការតាំងពិព័រណ៍រូបថត​​​ដែលបើកនៅថ្ងៃអង្គារនៅ​​​ឯសណ្ឋាគារសូហ៊្វីតែលក្នុងក្រុង​​​ភ្នំពេញ​​​ផ្តល់នូវការយល់ធ្លុះជ្រៅទៅ​​​ក្នុង​​​​​​ប្រទេសកម្ពុជា ​​​ដែល​​​អ្នក​​​ទេសចរ​​​បាន​​​ឃើញនា​​​​​​ចុង​​​ទសវត្សរ៍ឆ្នាំ​​​១៩២០។​​​ មើលតាមរូបថតខ្មៅសចំនួន៨៤​​​សន្លឹក​​​ដែល​​​បាន​​​ថត​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩២៩នោះ ភ្នំពេញ​​​គឺជាទីក្រុង​​​ស្ងាត់​​​ជ្រងំ មហាវិថីទូលំទូលាយ​​​គ្មាន​​​ចរាចរណ៍ ចំណែកឯប្រាសាទភាគច្រើននៅ​​​ឯ​​​អង្គរ​​​ក្នុង​​​ខេត្ត​​​​​​សៀមរាប មិន​​​ទាន់ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះពី​​​ព្រៃ​​​ព្រឹក្សានៅ​​​ឡើយ។​​​ អ្នកថតរូប គឺ​​​លោក ហ្សជ ប៉កតាល់ តួសម្តែងជន​​​ជាតិ​​​បារាំង​​​ដែល​​​ការ​​​ស្រ​​​ឡាញ់វិជ្ជាជីវៈថតរូប​​​ មាន​​​ច្រើនជាង​​​ការ​​​កម្សាន្ត​​​ទៅ​​​ទៀត។​​​ ការ​​​ប្រមូល​​​រូបថត​​​ដ៏​​​ទូ​​​លំ​​​ទូលាយ​​​របស់​​​លោក​​​ ទទួល​​​មរតក​​​ពី​​ ញាតិសាច់​​​ឆ្ងាយ គឺ​​​លោក ​​​​​​ព្យាហ្សង់ រៃ ​​​និងប្អូន​​​ប្រុសលោក គឺ ​​​អង់ដ្រេ ក្លូដ​​​ រៃ ដែលបាន​​​ទិញវត្ថុទាំង​​​អស់ពី​​​ប្រទេស​​​បារាំង​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ខែ​​​នេះស​​​ម្រាប់ការ​​​តាំង​​​ពិព័រណ៍ "ហ្សជ ប៉កតាល់ វត្ថុអច្ឆរិយនា​​​ឆ្នាំ​​​១៩២៩"។​​​ លោក ​​​​​​ព្យាហ្សង់ រៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​​​​រូបថត​​​ គឺ​​​ជាការ​​​រំជួល​​​ចិត្តរបស់​​​គាត់ ទោះ​​​បី​​​ជាការងារ​​​​​​របស់​​​គាត់​​​ គឺ​​​ជា​​​​​​ល្ខោន​​​ក៏​​​ដោយ"។​​​ ក្នុង​​​ឆ្នាំ​​​១៩២៨ លោក ប៉កតាល់ ដែល​​​ធ្វើការ​​​ជា​​​នាយកធំ​​​និង​​​តួសម្តែងនៅ​​​ក្នុង​​​ប្រទេស​​​បារាំង បាន​​​បង្កើត​​​ក្រុមហ៊ុន​​​ល្ខោន​​​មួយ​​​ ដែល​​​និ​​​យាយ​​​ពី​​​តួ​​​សម្តែងល្បីៗ​​​ជា​​​ច្រើន​​​នា​​​ពេល​​​នោះ ​​​​​​ដើម្បី​​​ធ្វើ​​​ទស្សនា​​​ចរណ៍​​​នៅ​​​ឥណ្ឌូ​​​ចិន ពោលគឺ​​​ជា​​​ទឹក​​​ដី​​​គ្រប់​​​គ្រង​​​ដោយ​​​ប្រទេស​​​បារាំង ដែល​​​ឥឡូវ​​​នេះ​​​​​​ហៅថា ​​​កម្ពុជា ឡាវ​​​ និង​​​វៀតណាម។​​​ ដូច្នេះ បន្ទាប់ពី​​​ការ​​​ធ្វើដំណើរ​​​តាម​​​ទូក​​​រយ​​​ៈ​​​ពេល​​​មួយ​​​ខែមក ទើប​​​ក្រុម​​​ហ៊ុន​​​បាន​​​ចូល​​​ចត​​​ក្នុង​​​ឥណ្ឌូ​​​ចិន​​​ដោយ​​​​​​ដឹក​​​មក​​​ជាមួយ​​​នូវ​​​គ្រឿង​​​តែងឆាក​​​និង​​​សម្លៀក​​​បំពាក់​​​​​​ក្នុង​​​ខែ​​​ធ្នូ ​​​ឆ្នាំ​​​១៩២៨។​​​ ទោះបី​​​ជា​​​មាន​​​សេចក្តី​​​ពិស្តារ​​​តិចតួចទាក់​​​ទង​​​នឹងដំណើរ​​​ទស្ស​​​ន​​​កិច្ច​​​របស់​​​ពួកគេ​​​ក៏​​​ដោយ ក៏​​​កាល​​​បរិច្ឆេទ​​​នៅ​​​លើ​​​រូប​​​ថតលោក​​​ ប៉កតាល់ បង្ហាញ​​​ថា​​​រូប​​​គាត់​​​ និងក្រុម​​​ហ៊ុន​​​របស់​​​គាត់​​​ បាន​​​​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ខែ​​​កុម្ភៈ​​​ និង​​​ខែ​​​មី​​​នា ឆ្នាំ ១៩២៩​​​ដែរ។​​​ ដូច​​​ដែល​​​រូប​​​ថត​​​របស់​​​គាត់​​​​​​បង្ហាញ​​​នោះ ទី​​​ក្រុង​​​ភ្នំពេញ​​​ក្នុង​​​ពេល​​​នោះ គឺ​​​​​​មិន​​​មមាញឹក​​​ដូច​​​សព្វ​​​​​​ថ្ងៃ​​​នេះ​​​ទេ។​​​ យោង​​​តាម​​​ជំរឿន​​​ឆ្នាំ​​​១៩២១​​​ឲ្យ​​​ដឹង​​​ថា ប្រជាជន​​​នៅ​​​ពេល​​​នោះ​​​មាន​​​ត្រឹម​​​តែ​​​៧៥.០០០​​​នាក់​​​ប៉ុណ្ណោះនៅ​​​ក្នុង​​​ប្រទេស​​​ដែល​​​មាន​​​តែ​​​​​​មនុស្ស​​​២,៤​​​លាន​​​នាក់។​​​​​​​​​​​​​​​​​​​​​ ក្នុង​​​រូបថតមួយ​​​របស់​​​លោក ប៉កតាល់ មហាវិថី​​​ដ៏ទូលាយ​​​ដែល​​​លាត​​​សន្ធឹង​​​ពី​​​វត្ត​​​ភ្នំ គឺ​​​មាន​​​ដើម​​​ឈើ​​​ដុះ​​​ជាជួរ​​​និង​​​ស្ងាត់​​​ជ្រងំ​​​ ដោយ​​​មាន​​​តែ​​​ថ្មើរ​​​ជើងម្តងម្កាល​​​ អ្នកជិះ​​​កង់​​​ និង​​​ឆៃ​​​កែវធ្វើ​​​ដំណើរ​​​កាត់ ពោលគឺ​​​ស៊ី​​​ក្លូបាន​​​បង្ហាញ​​​ខ្លួន​​​ក្នុង​​​ពាក​​់​​​កណ្តាល​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៣០​​​ប៉ុណ្ណោះ។​​​​​​ នៅ​​​ក្នុង​​​រូប​​​ថតមួយ​​​ផ្សេង​​​ទៀត ចរាចរណ៍​​​នៅ​​​តាម​​​ផ្លូវ​​​ពី​​​មុខ​​​​​​ព្រះ​​​បរម​​​រាជ​​​​​​វាំង​​​ មាន​​​តែ​​​កង់​​​ប៉ុណ្ណោះ។ រូបថតអង្គរ​​​របស់​​​លោក ប៉កតាល់​​​បង្ហាញពី​​​របៀបការងារដែល​​​ត្រូវ​​​ធ្វើ​​​ចាប់តាំង​​​ពី​​​ពេល​​​នោះ​​​មក មិនត្រឹមតែរក្សាប្រាសាទ​​​និង​​​ចម្លាក់​​​​​​ពី​​​រុក្ខជាតិ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែបង្ហាញអំពីប្រាសាទ​​​ទាំងនោះ​​​ផងដែរ។​​​​​​​​​​​​​​​​​​នៅ​​​ឯទីលាន​​​ជល់ដំរី ថ្មដែលទ្រក្បាលដំរី​​​ និង​​​ថ្មដែល​​​បង្កើតប្រមោយ​​​របស់​​​វា ហាក់ដូចជាស្ថិតក្នុងគ្រោះ​​​ថ្នាក់បាក់រលំក្នុងពេល​​​ខាង​​​មុខនេះដូច្នោះដែរ។​​​​​​ ថ្មចាស់ៗនៃ​​​រចនាសម្ព័ន្ធខូចបែកបាក់​​​ នៅរប៉ាត់រប៉ាយ​​​តាម​​​ថេវនៃ​​​ប្រាសាទបាយ័ន​​​ ហើយ​​​រូបបដិមាមួយចំនួន​​​នៅពាស​​​ពេញ​​​ដីក្នុង​​​រុក្ខ​​​ជាតិ ហាក់បី​​​ដូចជាកំពុងរង់ចាំ​​​ការ​​​ជួយ​​​សង្គ្រោះ​​​ដូច្នេះដែរ។​​​​​​ ប៉កតាល់បាន​​​ប្រើ​​​កាមេ៉រា​​​រីឆាត វីរ៉ាស្កូប ដែល​​​ជាកាមេ៉រា​​​មាន​​​កែវពីរ ដែលអាចចាប់យករូប​​​ស៊្រីឌី​​​និង​​​ដំណើរការ​​​ ហៅ​​​ថា ការថត​​​រូបស្ទេរីអូ។​​​ លោក ​​​​​​ព្យាហ្សង់ រៃ​​​ ជា​​​អ្នកថតរូប​​​អាជីព​​​ និង​​​អ្នកកាន់​​​កាមេរ៉ា ​​​បាន​​​ពន្យល់​​​ថា ហ្វិលមិនទាន់ផ្តិត​​​គឺ​​​ជា​​​បន្ទះកញ្ចក់តូចៗ។​​​​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វាជាដំណើការប្រើ​​​ជាតិ​​​ខាប់​​​អន្ធិល...​​​ សារធាតុដែល​​​ត្រូ​វ​ដាក់​​​លើ គឺ​​​កញ្ចក់។​​​ ហ្វិល​​​ផ្លាស្ទិក មិន​​​ទាន់​​​បាន​​​បង្កើត​​​នៅ​​​ឡើយ​​​ទេ"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ឧបករណ៍​​​នេះ ជា​​​ម៉ាស៊ីន​​ថត​​​ដែកធ្ងន់ ត្រូវ​​​បាន​​​បំពាក់ដោយ​​​ថាសមួយ ដែល​​​អាចផ្ទុកហ្វិល​​​កញ្ចក់ដើម​​​បាន​​​ចំនួន​​​១២​​​បន្ទះ ហើយ​​​ដូច្នេះ​​​អាចឲ្យ​​​អ្នក​​​ថត​​​រូប​​​ថត​​​បាន​​​១២​​​រូប​​​ មុន​​​នឹង​​​ដាក់​​​បញ្ចូល​​​ហ្វិលកញ្ចក់​​​ថ្មី។​​​ ទាំង​​​លោក ​​​​​​ព្យាហ្សង់ រៃ ទាំង​​​លោក​​​ អង់ដ្រេ ក្លូដ​​​រៃ​​​រំឭក​​​ដល់​​​លោក​​​ ប៉កតាល់ ដែល​​​ពួកគេ​​​ហៅ​​​ថា "​​​បងប្អូនលួត​​​" ដែលផ្តិត​​​ហ្វិល​​​ដើមនៅ​​​ឯ​​​គេហដ្ឋាន​​​ក្រុម​​​គ្រួសារ​​​របស់​​​គេ​​​នៅ​​​ក្នុង​​​ប្រទេស​​​បារាំង​​​នា​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ ១៩៥០។​​​​​​ នៅ​​​ពេល​​​នោះ តួសម្តែង គឺ​​​ជានាយក​​​ក្រុមហ៊ុនល្ខោន​​​ រ៉ាឌីយូ អាល់ហ្សេ​​​ នៅ​​​ក្នុង​​​ប្រទេស​​​អាល់​​​ហ្សេរី ហើយ​​​បាន​​​ដើរ​​​លេង​​​កម្សាន្ត​​​ជាមួ​​​យ​​​​​​ក្រុម​​​គ្រួសារ​​​របស់​​​គេ។ លោក អង់ដ្រេហ្សង់ រៃ ​​​ជា​​​អ្នកឯកទេស​​​ខាង​​​ចិត្ត​​​វិភាគ​​​ដែល​​​ចូល​​​និវត្តន៍​​​ ហើយ​​​ដែល​​​កាល​​​ពី​​​ក្មេង​​​ជួយ​​​ធ្វើការងារ​​​​​​ឲ្យ​​​បងប្អូន​​​ជីលួត​​​ជីលា​​​នៅ​​​ក្នុង​​​បន្ទប់​​​​​​លាងហ្វិល បាន​​​មាន​​​ប្រសាសន៍​​​ថា ល្បាយ​​​សូលូស្យុង​​​ដើម្បី​​​ផ្តិតបន្ទះ​​​ទាំង​​​នេះ គឺ​​​មិនទាន់​​​រក​​​បាន​​​នៅ​​​ឡើយ​​​ទេ។​​​ លោក​​​បាន​​​និយាយ​​​ថា លោក ប៉កតាល់ ​​​នឹង​​​យក​​​បណ្តុំ​​​សារ​​​ធាតុ​​​គីមី​​​​​​ផ្សេងៗ​​​ ហើយ​​​លាយ​​​បញ្ចូល​​​គ្នា​​​ក្នុង​​​ធុងព័រ​​​ស៊ី​​​ឡែន​​​ ដើម្បី​​​ផ្តិត​​​ហ្វិលកញ្ចក់​​​ដើម ហើយ​​​បន្ទាប់​​​មក​​​កែ​​​​​​រូប។​​​ ដោយ​​​សារ​​​តែ​​​ហ្វិល​​​កញ្ចក់ដើម មិន​​​ប្រែ​​​ប្រួល​​​ទៅ​​​តាមពន្លឺ​​​​​​​​​​​​ក្រហម​​​ក្រមៅ រូប​​​លោក​​​និង​​​លោក ប៉កតាល់ ​​​ធ្វើការ​​​ក្រោម​​​ពន្លឺភ្លើង​​​ក្រហម​​​ក្រមៅ។​​​ លោក​​​បាន​​​និយាយ​​​ថា "​​​​​​វា​​​អស្ចារ្យ​​​មែន​​​ទែន"។ កើត​​​ក្នុង​​​ឆ្នាំ​​​១៨៨៧ លោក​​​ប៉កតាល់​​​ បាន​​​ទទួល​​​អនិច្ច​​​កម្ម​​​ក្នុង​​​ឆ្នាំ​​​១៩៥៨។​​​ លោក​​​បាន​​​បន្សល់​​​ទុក​​​ឲ្យ​​​បងប្អូន​​​ប្រុស​​​ពីរ​​​នាក់​​​នូវ​​​​​​ម៉ាស៊ីន​​​ថត សម្ភារទាំង​​​អស់ និង​​​ហ្វិល​​​កញ្ចក់ដើម​​​នៃ​​​រូប​​​ថត​​​ប្រហែល​​​​​​៨០០០​​​បន្ទះ ដែល​​​បាន​​​ថតក្នុង​​​ប្រទេស​​​ជា​​​ច្រើន។ ការតាំងពិព័រណ៍រូបថត​​​នេះ ដែល​​​នឹង​​​តាំង​​​រហូត​​​ដល់​​​ខែ​​​កក្កដា​​​នៅ​​​ឯ​​​សូហ៊្វីតែល ភ្នំពេញ ភូគិត្រា នឹង​​​ជា​​​លើក​​​ទី​​​មួយ​​​ហើយ​​​ ដែល​​​​​​រូប​​​ថតលោក​​​ ប៉កតាល់ ត្រូវ​​​បាន​​​ដាក់​​​តាំង​​​បង្ហាញ​​​ឲ្យ​​​សាធារណ​​​ជន​​​មើល៕​​​រើន​​​​​​​​​​​​​​​​​​    

ក្មេង​ស្រី​ជំទង់ម្នាក់​លង់​ទឹកបឹង​ស្លាប់​ពេល​ទៅ​លេង​កម្សាន្ត​ជាមួយក្រុម​គ្រួសារ​​

នគរ​បាល​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា ក្មេងស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​បាន​លង់​ទឹក​បឹង​ស្លាប់​កាលពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ក្រុម​គ្រួសារ​របស់​នាង​បាន​​ទៅ​លេង​កម្សាន្ត​នៅក្រុង​បានលុង ​ខេត្ត​រតនគិរី បន្ទាប់ពី​នាង​បាន​​ព្យាយាម​ហែលទឹក​ដោយ​មិនបាន​ពាក់​​អាវ​ពោង។ លោក ណាប់ ឆុន នាយ​ប៉ុស្តិ៍​សង្កាត់​​បាន​មាន​ប្រសាសន៍​ថា ក្មេងស្រី...

ព័ត៌មានថ្មីៗ