32.5 C
Phnom Penh

គ្រួសារ​អ្នក​ភូមិ​តំបន់​បឹងកក់​​ទទួល​យក​ការ​ដោះ​ដូរ​ដី​ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យ៉ាង​​​ហោច​​​ណាស់​​​អ្នក​​​ភូមិ​​​​​​១៦​​​គ្រួសារ​​​ទៀត​ដែល​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ដ៏​​​ល្វីង​​​ជូរ​​​ចត់ និង​​​អូស​​​បន្លាយ​​​ជាមួយ​​​អាជ្ញាធរ​​​រាជធានី​​​ជុំវិញ​​​ដី​​​ស្ថិត​ក្នុង​តំបន់​​​បឹង​​​កក់​​​នោះ​​​ បាន​​​ទទួល​​​យក​​​ការ​​​ដោះ​​​ដូរ​​​ដី​​​របស់​​​លោក​​​ ប៉ា សុជាតិ​​​វង្ស អភិបាល​​​រាជធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​ព្រឹក​​​ម្សិលមិញ​​​។

អ្នក​​​ភូមិ​​​តំបន់​​​បឹង​​​កក់​​​ប្រហែល​​​៦៥០​​​គ្រួសារ​​​​​​ ត្រូវ​​​បាន​​​ផ្តល់​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ បន្ទាប់​​​ពី​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​នោះ ដោយ​​​កាត់​​​ដី​​​ទំហំ​​​១២,៤៤ហិកតាចេញ​​​ពី​​​តំបន់​​​​​​ទំហំប្រហែល​​​១៣០​​​ហិកតា​​​ដែល​​​សាលា​​​រាជធានី​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​លោក ឡាវ ម៉េងឃិន សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា សម្រាប់​​​គម្រោង​​​​​​អចនលទ្រព្យ​​​ ដែល​​​មាន​​​តម្លៃ​​​ថ្លៃ។

ទោះយ៉ាងណា អ្នក​​​ភូមិ​​ជា​​​ច្រើ​​​ន​​​គ្រួសារទៀត​​​​មិន​​​ត្រូវ​​​បាន​​​រាប់​​​បញ្ចូល​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​នោះ​​​ទេ ហើយ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះមក​​​។

លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជធានី​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា
គ្រួសារ​​​​​​ដែល​​​ត្រូវ​​​បាន​​​សន្យា​​​ផ្តល់​​​ប័ណ្ណ​​​កម្ម​សិទ្ធិ​​​ទាំងអស់​មកពី​​​ភាគ​​​ខាង​​​លិច​​​នៅ​​​ក្នុង​​​ភូមិ១
ហើយ​​​គ្រួសារ​​​នីមួយ​​​ៗ​​​​​​ទទួល​​​បាន​​​ដីមួយ​​​​ក្បាល​​​ទំហំ​​​៦៤​​​មែ៉ត្រ​​​ក្រឡា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ភាគ​​​ច្រើន​​​នៃ​​​ដី​​​ថ្មី​​​នោះ​​​ស្ថិត​​​នៅ​​​ផ្នែក​​​ខាង​​​កើត​​​នៃ​​​តំបន់​​​បឹង​​​កក់​​​ ខាង​​​ត្បូង​​​វិហារ​​អីុស្លាម​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ដែល​​​រស់​​​នៅ​​​តាម​​​បណ្តោយផ្លូវ​​​រថភ្លើង​​​រីករាយក្នុងការ​​​​ទទួល​​​យក​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​សម្រាប់​​​ដី​​​ទំហំ​​​៦៤ម៉ែត្រ​​​ក្រឡា​​​របស់​​​អភិបាល​​​រាជធានី​​​។ ប៉ុន្តែ នៅ​​​មាន​​​អ្នក​​​ភូមិប្រាំពីរគ្រួសារ​​​ទៀត​​​នៅ​​​ក្នុង​​​ភូមិ​​​នេះ​​​ដែល​មិន​​​ព្រម​​​ទទួល​​​យក​​​”។ ចំពោះ​អ្នក​ភូមិ​៧គ្រួសារ​នោះ លោក​​​ ឡុង​​​ ឌីម៉ង់ បានមាន​​​ប្រសា​សន៍​ថា លោក​​ ប៉ា សុជាតិវង្ស មិន​​​ដឹង​​​ថា តើ​​​លោក​​​អាច​​​ផ្តល់​​​អ្វី​​​បន្ថែម​​​ដល់​​​ពួក​​​គេ​​​នោះ​​​​ឡើយ​​​។

អ្នក​​​នាំ​ពាក្យ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​អភិបាល​​​អស​​​់​​​ដំណោះ​​​ស្រាយ​​​ ចំពោះ​​​បញ្ហា​​​នេះ​​​ហើយ​​​។ យើង​​​មិន​​​ដឹង​​​ថា ត្រូវ​​​ធ្វើ​​​អ្វី​​​បន្ថែម​​​ទៀត​​​ឡើយ​​​…។ ពួក​​​គេ​​​ទាម​​​ទារ​​​ច្រើន​​​ពេក​​​”។

អ្នក​​​ស្រី លី ចាន់​​​ណា បាន​​​និយាយ​​​ថា គ្រួសារ​​​របស់​​​អ្នក​​​ស្រី​​​​​​ស្ថិត​​​ក្នុង​​​ចំណោម​​​​​​អ្នក​​​ភូមិ​​​ប្រាំ​​​ពី​​​រ​​​គ្រួសារ​​​ដែល​​​មិន​​​ព្រម​​​ទទួល​​​យក​​​​​​ការ​​​ផ្តល់​​​ជូន​​​នេះ ដែល​​អ្នក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា ទាំង​អស់​​គឺមាន​អ្នក​​​ភូមិ​​​២៩​​​គ្រួសារ​​​នៅ​​​ក្នុង​​​ភូមិ​​​១​​​។

អ្នកស្រី​​​បាន​​​និយាយ​​​ថា “យើង​​​មិន​​​អាចទទួល​​​យក​​​ការ​​​ផ្តល់​​​ជូន​​​របស់​​​សាលា​​​រាជធានី​​​បាន​​​ទេ​​​ ពីព្រោះ​​​វា​​​មិន​​​យុត្តិធម៌​​​សម្រាប់​​​យើង​​​ឡើយ ពីព្រោះ​​​ដី​​​របស់​​​យើង​​​មាន​​​ទំហំធំ ប៉ុន្តែ ពួកគេ​​​ចង់​​​ផ្តល់​​​ឲ្យ​​​យើង​​​តិច​​​តួច​​​បំផុត​​​។ យើង​​​មាន​​​ដី​ទំហំ​​​៣.០០០​​​ម៉ែត្រ​​​ក្រឡា​​​ ប៉ុន្តែ សាលា​​​រាជធានី​​​បាន​​​ផ្តល់​​​ឲ្យយើង​​​តែ​​​២៨៨​​​ម៉ែត្រ​​​ក្រឡា​​​ប៉ុណ្ណោះ គឺវា​​​មិនមែន​ជា​ដំណោះស្រាយ​​​​ត្រឹមត្រូវ​​​​ឡើយ​​​”។

អ្នកស្រី​​​ ចាន់ណា បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​មិន​​​ទទួល​​​យក​​​ទេ​បើ​​​តិច​ជាង​​​​៧០ភាគ​​​រយ​​​នៃ​​​ទំហំ​​​ដី​​​ដែល​​​អ្នក​​​ស្រី​​​មាន​​ក្នុង​ពេលនេះ​នោះ។​​

ទោះជា​​​យា៉ាង​​​ណា​​​លោក ចាន់ ពុទ្ធិស័ក្តិ​​​ បាន​​​និយាយ​​​ថា គ្រួសារ​​​របស់​​​លោក​​​បាន​​​យល់​​​ព្រម​​​បោះ​​​បង់​​​ដី​​​ទំហំ​​​៧០​​​ម៉ែត្រ​​​ក្រឡា​​​ សម្រាប់​​​ការ​​​ផ្តល់​​​ជូន​​​៦៤ម៉ែត្រ​​​ក្រឡា ហើយ​​​លោក​​​ដឹង​​​ថា
អ្នក​​​ភូមិ​​​១៥គ្រួសារ​​​ទៀត​​​បាន​​​ធ្វើ​​​ដូច​​​​​​នេះ​ដែរ​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​ទទួល​​​យក​​​ការ​​​ផ្តល់​​​ជូន​​​នេះ ​​​ពីព្រោះ​​​វា​​​ជាការ​​​ដោះ​​​ដូរ​​​សម​​​ហេតុផល​​​ ពីព្រោះ​​​យើង​​​អាច​​​រស់​​​នៅ​​​តំបន់​​​បឹង​​​កក់​​​បាន​​​ ហើយ​​​ដោយសារ​​​យើង​​​ចង់​​​បញ្ចប់​​​​​​វិវាទ​​​ដ៏​​​រ៉ាំរ៉ៃ​​​នេះ​​​​​​​​​​​​​​​​​​។ វា​​​ជា​​​ការ​​​ល្អ​​​ដែល​​​យើង​​​ឈាន​​​ដល់​​​ដំណោះស្រាយ​​​ដែលយើង​​​បាន​​​រង់​​​ចាំ​​​​​​ជា​​​យូរ​​​មក​​​ហើយនោះ​​​​”។

អ្នក​​​ភូមិ​​​ប្រហែល​​​៣.០០០គ្រួសារ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​ដោយ​​​បង្ខំ​​​ពី​​​តំបន់​​​បឹង​​​កក់​​​ បន្ទាប់​​​ពី​​​សាលា​​​រាជ​​​ធានី​​​បានផ្តល់កិច្ច​សន្យា​ជួល​​​តំបន់​​​នេះ​​​ទៅ​​​ឲ្យ​​​លោក ឡាវ ម៉េងឃិន កាល​​​ពី​​​ឆ្នាំ​​​២០០៧​​​។ ពួក​​​គាត់​​​ទទួលបាន​​​​​​ផ្ទះ​​​មួយ​​​ល្វែង​​​នៅ​​​ជាយ​​​រាជធានី ឬសំណង​​​ជា​​​ប្រាក់​​​៨.៥០០​ដុល្លារ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស