26 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

សាលា​រាជធានី​​ហាម​ឃាត់​​ការ​តវ៉ា​ប្រឆាំង​ការ​​​ទទួល​ទាន​សាច់​ឆ្កែ

ផែន​ការ​​តវ៉ា​ប្រឆាំង​នឹង​ការ​ទទួល​ទាន​សាច់​ឆ្កែ​​​ត្រូវ​បាន​ហាម​ឃាត់​ មុន​ពេល​ការ​តវ៉ា​នេះ​​ចាប់​ផ្ដើម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​រាជធានី​បាន​លើក​ឡើង​ថា ក្រុម​អ្នក​តវ៉ា​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ជួបជុំគ្នា​។ មនុស្ស​ជាង​៣០​នាក់ និង​សត្វ​សុនខ​​ក្នុង​ចំនួន​ប្រហែល​៣០​ក្បាល​ដែរ​បាន​មក​ជួបជុំគ្នា​​ក្បែរ​វិមាន​ឯករាជ្យ​​នៅ​ក្នុង​សួន​នាគ​បាញ់​ទឹក ដើម្បី​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ទូទាំង​ពិភព​លោក​។

តុលាការ​​​លើក​​​ពេល​​​សវនាការ​​​​​ជំនុំ​​​ជម្រះ​​​ឪពុក​​​ម្តាយ​​​ឧកញ៉ា ថោង សារ៉ាត់

កាល​​​ពី​​​ថ្ងៃ​​​សុក្រ តុលាការ​​​ក្រុង​​​ភ្នំពេញ​​​បាន​​​លើក​​​ពេល​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ឪពុក​​​ម្តាយ​​​របស់​​​លោក ថោង សារ៉ាត់​​​ ជា​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​​​​​​​ ដែល​​​អ្នក​​​ទាំង​​​ពីរ​​​កំពុង​​​ប្រឈម​​​នឹង​​​បទ​​​ចោទ​​​កាន់​​​កាប់​​​​​​អាវុធ​​​ខុស​​​ច្បាប់​​​។ លោក ថោង ចំរើន និង​​​អ្នកស្រី កែវ សារី ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ និង​​​ដាក់​​​ពន្ធនាគារ​​​កាល​​​ពីខែ​​​ធ្នូ​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​អាវុធ​​​ និង​​​គ្រាប់​​​កាំភ្លើង​​​ក្នុ​​​ង​​​ផ្ទះ​​​​​​របស់អ្នក​​​ទាំង​​​ពីរ​​​​​​ក្នុង​​​ពេល​​​កំពុង​​​​​​សើុប​​​អង្កេត​​​កូន​​​ប្រុស​​​របស់​​​ពួក​​​គាត់​​​ គឺ​​ឧត្តម​​សេនីយ៍ទោ ថោង​​​ សារ៉ាត់ ដែល​​​គេ​​​សង្ស័យ​​​ថា បាន​​​រៀប​​​ចំ​​​ឃាត​​​កម្ម​​​​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​​​​លើ​​​ឧកញ៉ា អឹុង ម៉េងជឺ ប្រធាន​​​ក្រុមហ៊ុន​​​សីុមិុច​​​។ ពេល​​​​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ទៅ​​​ហើយ​​​ ឪពុក​​​ម្តាយ​​​របស់​​​ ថោង សារ៉ាត់ ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ជា​​​ថ្មី​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ខណៈ​​​ដែល​​​ពួក​​​គេ​​​ព្យាយាម​​​គេច​​​​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​តាម​​​រថយន្ត​​​ពេទ្យ​​​​​​ឆ្ពោះ​​​ទៅ​​​ព្រំដែន​​​វៀតណាម​​​។ ក្នុ​​​ងតុលាការ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ចៅក្រម​​​ ឃី ឆៃ បាន​​​និយាយ​​​ថា "តុលាការ​​​សម្រេច​​​លើក​​​រឿង​​​នេះ​​​ ពីព្រោះ​​​មេធាវី​​​របស់​​​ជន​​​ជាប់​​​ចោទ​​​បាន​​​ដាក់​​​ពាក្យសុំ​​​លើក​​​​​​​​​"។ ទាក់ទង​​​តាម​​​ទូរស័ព្ទ​​​ និង​​​​​​ស្នើ​​​​​​សុ​​​ំពន្យល់​​​អំពី​​​ការ​​​លើក​​​ពេល​​​នេះ ចៅ​​​ក្រម​​​ ឃី ឆៃ បាន​​​និយាយ​​​ថា "មេធាវី​​​សុំ​​​លើក​​​​​​​​​ ពីព្រោះ​​​គាត់​​​​​​សិក្សា​​​សំណុំ​​​រឿង​​​មិន​​​ទាន់​​​​​​គ្រប់​​​ជ្រុង​​​ជ្រោយ​​​"។ ក្នុង​​​បន្ទប់​​​តុលាការ​​​ អ្នកស្រី​​​ សារី បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​បាន​​​បន្ថយ​​​ចំនួន​​​ក្រុម​​​មេធាវី​​​ការ​​​ពារ​​​អ្នក​​​ស្រី​​​ ទុក​​​តែ​​​លោក​​​ លឹម វណ្ណា និង លោក ស៊ី សត្យា ប៉ុណ្ណោះ​​​ ហើយ​​​ថា​​​មេធាវី​​​ផ្សេង​​​ទៀត​​​​​​ដែល​​​អ្នក​​​​​​ស្រី និង​​​ប្តី​​​​​​របស់​​​អ្នកស្រី​​​ជួល​​​ពីមុន​​​​​​​​​​លែង​​​ធ្វើ​​​ការ​​​លើ​​​រឿង​​​ក្តី​​​នេះទៀត​​​ហើយ​​​។ អ្នក​​​ស្រី​​មិន​​​បាន​​​ផ្តល់​​​មូល​​​ហេតុ​​​ ចំពោះ​​​សេចក្តី​​​សម្រេច​​នេះ​​​ទេ​​​។ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជ​​​អាជ្ញា​​​រង​​​​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ពីមុន​​​​​​មាន​​​មេធាវី​​​ប្រាំពីរ​​​នាក់​​​ការពារ​​​អ្នក​​​ទាំង​​​ពីរ។ លោក ចំរើន និង​​​អ្នក​​​ស្រី​​​ សារី បាន​​​បដិសេធ​​​មិន​​​ឆ្លើយសំណួរ​​​អ្នក​​​កាសែត​​​ ពេល​​​ពួក​​​គេ​​​ចាក​​​ចេញ​​​ពី​​​បន្ទប់​​​សវនាការ​​​។ ដំបូង​​​ឡើយ​​​អ្នក​​​ទាំង​​​ពីរ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ និង​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​នៅ​​​ថ្ងៃ​​​ទី​​​៧ ខែធ្នូ​​ ឆ្នាំ​​​មុន ក្រោយ​​​ពី​​​មាន​​​ការ​​​ឆែក​​​ឆេរ​​​ផ្ទះ​​​សំបែង​​​របស់​​​ពួកគេ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ដែល​​​បាន​​​រក​​​ឃើញ​​​អាវុធ និង​​​គ្រាប់​​​កាំភ្លើង​​​ខុស​​​ច្បាប់​​​ ក្នុង​​​នោះ​​​មាន​​​កាំភ្លើង​​​អាកា-៤៧បី​​​ដើម​​​ និង​​​កាំភ្លើង​​​ខ្លី​​​មួួ​​​យ​​​ដើម។ ការ​​​ចូល​​​ឆែក​​​ឆេរ​​​នេះ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ការ​​​សើុបអង្កេត​​​លើ​​​កូន​​​ប្រុស​​​របស់​​​ពួក​​​គាត់​​​ ដែល​​​ជាប់​​​ចោទ​​​ថា​​​បាន​​​បញ្ជា​​​ឲ្យ​​​សម្លាប់​​​លោក​​​ អឹុង ម៉េងជឺ ដែល​​​​​​ត្រូវ​​​គេ​​​បាញ់​​​ជា​​​ច្រើន​​​គ្រាប់​​​ បន្ទាប់​​​ពី​​​ចុះពី​​​រថយន្ត​​​ SUV របស់​​​គាត់​​​នៅមុខ​​​ហាង​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​កន្លែង​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។ អង្គរក្ស​​​បួន​​​​​​នាក់​​​របស់​​​ឧត្តមសេនីយ៍​​​ទោ ថោង សារ៉ាត់ កំពុង​​​ជាប់​​​ពន្ធនាគារ​​​នៅ​​​ឡើយ​​​​​​​ ដោយ​​​អង្គរក្ស​​​​​​ពីរ​​​នាក់​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ឃាត​​​កម្ម​​​  និង​​​ពី​​​រ​​​នាក់​​​​​​ផ្សេង​​​ទៀត​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ផ្សំ​​​គំនិត​​​ក្នុ​​​ង​​​អំពើ​​​​​​ឃាត​​​កម្ម​​​៕ និត      

នគរ​​​បាល​​​អំពាវ​​​នាវ​​​ឲ្យ​​​ស្ងប់​​​ស្ងាត់​​​ក្នុង​​​ពេល​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​​​​រឿង​​​អាប​​​ធ្មប់​​​នៅ​​​ខេត្ត​​​រតនគិរី

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គេ​​​បាន​​​ព្រមាន​​​ឃុំ​​​មួយ​​​ក្នុង​​​ខេត្ត​​​​​​រតនគិរី​​​​​​កុំ​​​ឲ្យ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​បុរស​​​ជន​​​ជាតិ​​​ចារ៉ាយ​​​ ដែល​​​គេ​​​គិត​​​ថា ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​។ លោក រ៉ូចំ គីន​​​ អាយុ​​​៤៨​​ឆ្នាំ​​​ អះ​​​អាង​​​ថា លោក​​​បាន​​​ប្រឈម​​​នឹង​​​ការ​​​គំរាម​​​កំហែង​​​ជា​​​ច្រើន​​​លើ​​​ជីវិត​​​របស់​​​លោក​​​ ក្នុង​​​នោះ​​​មាន​​​ការ​​​បង្ខំ​​​​​​ឲ្យ​​​គាត់​​​ចាក​​​​​​ចេញ​​​ពី​​​ផ្ទះ​​​រ​​​បស់​​​គាត់​​​​​​​​​ត្រឹម​​​ថ្ងៃ​​​សុក្រ​​​ ពី​​​​​ឃុំ​​​កក់ ស្រុក​​​បរកែវ​​​​​​ក្នុង​​​រយៈ​​​ពេល​​​បីថ្ងៃ​​​ បើ​​​មិន​​​ដូច្នោះ​​​ទេ​​​មុខ​​​​​​ជា​​​ត្រូវ​​​គេ​​​សម្លាប់​​​ចោល​​​។ លោក ម៉ៅ សាន់ អធិការ​​​ស្រុក​​​បរកែវ បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា លោក​​​បាន​​​បញ្ជូន​​​នគ​​​របាល​​​ឃុំ​​​ទៅ​​​ព្រមាន​​​អ្នក​​​ស្រុក​​​ក្នុង​​​ភូមិ​​​ជង់​​​ថា ពួក​​​គេ​​​​​​នឹង​​​ត្រូវ​​​​​​ចាប់​​​មក​​​ផ្តន្ទា​​​ទោស​​​ ប្រសិនបើ​​​ពួក​​​គេ​​​វាយ​​​ប្រហារ​​​បុរស​​​នោះ​​​ មិន​​​ថា​​​គាត់​​​ចេះ​​​មន្តអាគម​​​ ឬ​​​អត់​​​ទេ។ លោក សាន់ បាន​​​និយាយ​​​ថា "នគរ​​​បាល​​​របស់​​​យើង​​​បាន​​​ប្រាប់​​​ប្រជា​​​ជន​​​ទាំង​​​នោះ​​​កុំ​​​ឲ្យ​​​ប្រើ​​​អំពើ​​​ហិង្សា ឬ​​​សម្លាប់​​​ជន​​​សង្ស័យ​​​ថា​​​​​​ចេះ​​​អាប​​​ធ្មប់​​​ បើ​​​ពុំ​​​ដូច្នោះ​​​ទេ​​​ពួកគេ​​​នឹង​​​ត្រូវ​​​ចាប់​​​មក​​​ផ្តន្ទា​​​ទោស​​​"។ “បន្ទាប់​​​មក​​​ យើង​​​បាន​​​ប្រាប់​​​អ្នកភូមិ​​​ដែល​​​ខឹង​​​សម្បា​​​ឲ្យ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគរ​​​បាល​​​ប្រសិន​​​បើ​​​ពួកគេ​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​លើ​​​បុរស​​​​​​ម្នាក់​​​ ដែល​​​ពួក​​​គេ​​​ចោទ​​​ថា​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​"។ ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក គីន បាន​​​និយាយ​​​ថា លោក​​​បាន​​​ប្តឹង​​​ទៅ​​​អង្គកា​​​រសិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ និង​​​បាន​​​ពន្យល់​​​ប្រាប់​​​អំពី​​​ការ​​​បំភិត​​​ភ័យ​​​​​​នេះ​​​មក​​​លើ​​​រូប​​​លោក​​​ ក្នុង​​​នោះ​​​មាន​​​បុរស​​​ម្នាក់​​​បាន​​​ចូល​​​ផ្ទះ​​​របស់​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ គំរាម​​​សម្លាប់​​​ផង​​​ដែរ​​​។ លោក គីន បាន​​​និយាយ​​​ថា "បុរស​​​នោះ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា គាត់​​​នឹង​​​សម្លាប់​​​ខ្ញុំ​​​ និង​​​គ្រួសារ​​​​​​ខ្ញុំ​​​ ប្រសិន​​​​​បើ​​​យើង​​​រស់​​​នៅ​​​ទី​​​នេះ​​​បន្ត​​​ទៀត​​​"។ លោក គីន បាន​​​បន្ថែម​​​ថា ការ​​​ព្រមាន​​​លើក​​​ទី​​​២​​​បាន​​​ធ្វើ​​​ឡើង​​​​​​បន្ទាប់​​​ទៀត​​​នៅ​​​ថ្ងៃ​​​នោះ​​​។ លោក​​​បាន​​​និយាយ​​​ថា "​​​បង​​​ថ្លៃ​​​ប្រុស​​​របស់​​​ខ្ញុំ​​​បាន​​​ព្យាយាម​​​បណ្តេញ​​​ខ្ញុំ​​​ដោយ​​​ទុក​​​ពេល​​​ឲ្យ​​​ខ្ញុំ​​​បី​​​ថ្ងៃ​​​រាប់​​​ចាប់​​​ពី​​​ថ្ងៃ​​​េនះ​​​ទៅ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​ បើ​​​ពុំ​​​ដូច្នោះ​​​ទេ គេ​​​នឹ​​​ងសម្លាប់​​​ខ្ញុំ​​​"។ លោក​​​បាន​​​ចោទ​​​ថា ​​​បង​​​ប្រុស​​​របស់​​​លោក​​​ឈ្មោះ រ៉ូចំ សីុន ក៏​​​បាន​​​ប្រឆាំង​​​នឹង​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​មីនា​​​ដែរ​​​។ លោក គីន បាន​​​និយាយ​​​ថា "គាត់​​​បាន​​​មក​​​រក​​​ខ្ញុំ​​​ ទាញ​​​សក់​​​ខ្ញុំ​​​ និង​​​​​​យក​​​កាំបិត​​​ភ្ជង់​​​ក​​​ខ្ញុំ​​​ និង​​​បាន​​​ខ្សឹប​​​ដាក់​​​ត្រចៀកខ្ញុំ​​​ថា គាត់​​​នឹង​​​កាត់​​​ក​​​ខ្ញុំ​​​ បើ​​​កូន​​​​​របស់​​​គាត់​​​ដែល​​​ឈឺ​​ ស្លាប់​​​នោះ​​​។ គាត់​​​បាន​​​ចោទ​​​ខ្ញុំ​​​​​​ថា​​​ ខ្ញុំ​​​ប្រើ​​​មន្ត​​​អាគម​​​ធ្វើ​​​ឲ្យ​​​កូន​​​ៗ​​​របស់​​​គាត់​​​​​​ឈឺ​​​"។ បុរស​​​​​​ដែល​​​គេ​​​ចោទ​​​ថា​​​ចេះ​​​អាប​​​ធ្មប់​​​​​​នេះ​​​បាន​​​និយាយ​​​ថា ការ​​​ចោទ​​​បែប​​​នេះ​​​​​​មិនមែន​​​ជា​​​រឿង​​​ថ្មី​​​​​​ទេ​​​ចំពោះ​​​​​​គាត់​​​ ហើយ​​​ថា គាត់​​​បាន​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​កាល​​​ពីខែ​​​តុលា​​​ ឆ្នាំ​​​២០១១​​​ក្រោយ​​​ពី​​​គេ​​​ចោទ​​​គាត់​​​​​​ថា គាត់​​​មាន​​​រុក្ខជាតិ​​​ដែល​​​អាច​​​ស៊ី​​​មនុស្ស ជា​​​ការ​​​អះ​​​អាង​​ដែល​​​គាត់​​​បាន​​​ច្រាន​​​ចោល​​​។ លោក គីន បាន​​​និយាយ​​​ថា "មិន​​​ត្រឹម​​​តែ​​​អ្នក​​​ភូមិ​​​ទេ​​​ បង​​​ប្អូន​​​សាច់​​​ឈាម​​​ឯង​​​ក៏​​​ចោទ​​​ខ្ញុំ​​​ថា​​​ជា​​​ធ្មប់​​​ដែរ​​​។ ប៉ុន្តែ ខ្ញុំ​​​មិនមែនទេ​​​"។ “បើ​​​ខ្ញុំ​​​​​​ជា​​​ធ្មប់​​​មែន​​​នោះ​​​ ខ្ញុំ​​​នឹង​​​ប្រើ​​​មន្ត​​​អាគម​​​ធ្វើ​​​ឲ្យ​​​ខ្លួន​​​ខ្ញុំ​​​មានបាន​​​​​​ហើយ​​​​​​​​​​​​"៕ និត

ជនជាតិ​​​វៀតណាម​​​ជាប់ពន្ធនាគារ​​​ពី​​​បទ​​​ជួញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​ទឹក​​​កក​​​

នគរ​​​បាល​​​បាន​​​និយាយ​​​ថា ប្តី​​​ប្រពន្ធ​​​ជន​​​ជាតិ​​​វៀតណាម​​​ដែល​​​ជាប់​​​ចោទ​​​ទាក់​ទិន​​​នឹង​​​ការ​​​ជួញ​​​ដូរ​​​មេតាំហ្វេតាមីន​​​នៅ​​​កាស៊ីណូ​​​ក្រុង​​​បាវិត​​​ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​ស្វាយ​​​រៀង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ តែ​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក​​   ស​​​ ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​បញ្ជា​​​​​​ឲ្យ​​​អាជ្ញាធរ​​​តាម​​​ចាប់​​​​​​​​​ពួក​​​មេខ្លោង​​​ជា​​​ជាង​​​កូន​​​ចៅ​​​តូច​​​តាច​​​របស់​​​ពួក​​​មេ​​​ខ្លោង​​​ទាំង​​​នោះ​​​។ លោក កៅ ហ៊ន អធិការ​​​នគរ​​​បាល​​​ក្រុង​​​បាវិត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ឈ្មោះ យីវ បាវហុង​​​ និង​​​​​​ប្រពន្ធ​​​របស់​​​គាត់​​​ឈ្មោះ លូ ធីហា ទាំង​​​ពីរ​​​នាក់​​​អាយុ​​​៣៤​​​ឆ្នាំ​​​ដូច​​​គ្នា​​​​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​យប់​​​ថ្ងៃ​​​ពុធ​​​ បន្ទាប់​​​ពី​​​មន្ត្រី​​​សម្ងាត់​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្តី​​​ប្រពន្ធ​​​នេះ​​​បាន​​​សារភាព​​​ទទួល​​​ទោស​​​​​​របស់​​​ខ្លួន​​​។ លោក កៅ ហ៊ន ​​​​​​ បាន​​​និយាយ​​​ថា "ក្នុង​​​ពេល​​​សាក​​​សួរ​​​ជា​​​មួយ​​​ ភាសា​​​វៀតណាម​​​ ដែល​​​​​​អាច​​​និយាយ​​​ភាសា​​​ខ្មែរ​​​ ពួកគេ​​​បាន​​​និយាយ​​​ថា ពួកគេ​​​មាន​​​គម្រោង​​​​​​នឹង​​​លក់​​​ថ្នាំ​​​ញៀន​​​ទាំង​​​នោះ​​​នៅ​​​កាស៊ីណូ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "ពិបាក​​​នឹង​​​បាន​​​ចម្លើយ​​​ពី​​​ពួក​​​គេ​​​ណាស់ ពីព្រោះ​​​ការ​​​បក​​​ប្រែ​​​មិន​​​សូវ​​​ច្បាស់​​​ ហើយ​​​ពួក​​​គេ​​​មិន​​​ចង់​​​ឆ្លើយ​​​សំណួរ​​​របស់​​​យើង​​​​​ទេ​​​​"។ លោក​​​ កាន​​​ កេន នាយ​​​ការិយាល័យ​​​នគ​​​របាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្តី​​ប្រពន្ធ​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​កាល​​​ពីល្ងាច​​​ថ្ងៃ​​​សុក្រ​​​ ដើម្បី​​​រង់​​​ចាំ​​​ការ​​​កាត់​​​ក្តី​​​ បន្ទាប់​​​ពី​​​រក​​​ឃើញ​​​ថា​​​ពួកគេ​​​មាន​​​ថ្នាំ​​​ញៀន​​​៣,៣ក្រាម​​​។ ក្នុង​​​សុន្ទរកថា​​​បិទ​​​សន្និបាត​​​ប្រចាំ​​​ឆ្នាំ​​​​​​​​​នៃ​​​អាជ្ញាធរ​​​ជាតិ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​កា​​​លពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ លោក​​​ ស ខេង​​ រដ្ឋមន្ត្រី​​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់​​​តែ​​​អ្នក​​​ជួញ​​​ដូរ​​​​​​តូច​​​តាច​​​បែប​​​នេះ​​​ជា​​​ "បញ្ហា​​​មួយ​​​" ៕ មានិត

ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​សុំ​រដ្ឋាភិបាល​បញ្ចេញ​តួលេខ​ដីធ្លី​ពិត​ប្រាកដ

យោងតាម​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​យ៉ាង​ហោច​ណាស់​២៧២​ជា​ម្ចាស់​ចម្ការ​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ប្រហែល​២,១៤​លាន​ហិកតា​នៅ​ទូទាំង​ប្រទេស គឺ​ច្រើន​ជាង​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ឈប់​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី (ELCs)...

ភ្នាក់​ងារ​លក់​រថយន្ត​ BMW ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ជុំវិញ​​​ការ​បើក​រថយន្ត​បុក​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​

នគរ​បាល​បាន​ឲ្យ​ដឹង​ថា ភ្នាក់​ងារ​លក់​រថយន្ត​ BMW ដែល​បើក​រថយន្ត​ម៉ាក BMW ទៅ​បុក​ភូមិគ្រឹះ​​ក្នុង​រាជធានី​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាលពី​ពេល​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃពុធ...

ប្រធាន​អង្គការ​លីកាដូ​​លើក​ឡើង​ថា ច្បាប់សញ្ជាតិ​ជះ​ឥទ្ធិពល​ លើ​សេចក្តី​សម្រេច​របស់ ​គ.ជ.ប.

លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​កាលពី​​ថ្ងៃ​អង្គារ បាន​ច្រាន​ចោល​ការ​ជ្រើស​តាំង​លោកស្រី​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃពុធ​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​សញ្ជាតិ​ពីរ​នៅ​ក្នុង​ស្ថាប័ន​នោះ​ ធ្វើ​ឲ្យ​លោកស្រី​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​យក​តួនាទី​នោះ​។ ​លោកស្រី ពុង ឈីវកេក...

ម្ចាស់អាជីវកម្ម​​​ខ្សាច់​​​ស្ថិត​​​​​ក្នុង​​​ចំណោម​​​មនុស្ស​​​១១នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​​​​​​ពី​​​បទ​​​​​​បូម​​​ខ្សាច់​​​ខុស​​​ច្បាប់​​​

យោង​​​តាមអ្នកនាំពាក្យ​​​​​​ក្រសួង​​​រ៉ែ និងថាម​​​ពល​​​​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា ​​​កង​​​រាជ​​​​​​អាវុធ​​​ហត្ថ​​​ ​​​សហ​​​ការ​​​ជា​​​មួយ​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល បាន​​​ចាប់​​​​​​ខ្លួន​​​​​​មនុស្ស​​​១១នាក់​​​កាល​​​ពីម្សិលមិញ​​​ពី​​​បទ​​​​​​បូម​​​ខ្សាច់​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ត្រឹម​​​ត្រូវ ​​​ហើយ​​​ក្នុង​​​នោះ​​​រួម​​​​​​មាន​​​​​ទាំង​​​​​ម្ចាស់​​​អាជីវ​​​កម្ម​​​ខ្សាច់​​បីនាក់​​​ផង។ ការ​​​ចាប់ខ​​​្លួន​​​​​​នេះ​​​​​​​​​ធ្វើ​​​​​​ឡើង​​​មួយ​​​ថ្ងៃ​​​ក្រោយ​​​ពី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​ បាន​​​​​រៀប​​​ចំ​​​​​​កិច្ច​​​ប្រជុំ​​​បិទ​​​ទ្វារ​​​មួយ​​​ជាមួយ​​​ក្រុមហ៊ុន​​​បូម​​​ខ្សាច់​​​ចំនួន​​​២០​​​នៅ​​​សណ្ឋាគារ​​​សាន់វ៉េ ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​ពុធ ​​​ដើម្បី​​​ព្រមាន​​​ថា ​​​​​ពួក​​​គេ​​​នឹង​​​ប្រឈម​​​វិធាន​​​ការ​​​ផ្លូវ​​​ច្បាប់​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​​​គ្មាន​​​​​​អាជ្ញាប័ណ្ណ​​​ពី​​​ក្រសួង​​​​​​។ លោក​​​ ឌិត​​​ ទីណា អ្នក​​​នាំ​​​ពាក្យ​​​ និង​​​ជា​​​រដ្ឋលេខាធិការ​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា កងរាជអាវុធ​​​ហត្ថ​​​បាន​​​​​​ចុះ​​​​​​បង្ក្រាប​​​ប្រតិបត្តិការ​​​បូម​​​ខ្សាច់​​​ខុស​​​ច្បាប់​​​​​​ចំនួន​​​បី​​​​​ទីតាំង​​​​​​ផ្សេង​​​​​​គ្នា​​​ មួយ​​​កន្លែង​​​នៅ​​​ជិត​​​កោះ​​​ពេជ្រ​​​ មួយ​​​កន្លែង​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ច្បារ​​​អំពៅ និង​​​មួយ​​​កន្លែង​​​ទៀត​​​ក្នុង​​​ស្រុក​​​ល្វាឯម ខេត្ត​​​កណ្តាល​​​។ លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉ែល​​​ថា​​​ "នៅ​​​ថ្ងៃ​​​ទី​​​២ ខែមេសា មាន​​​ការ​​​ចាប់ខ្លួន​​​បី​​​ករណី​​​" ហើយអ្នក​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ទាំង​​​នោះ ​​​រួម​​​មាន​​​ម្ចាស់​​​អាជីវកម្ម​​​បី​​​នាក់​​​ និង​​​កម្មករ​​​ប្រាំ​​​បី​​​នាក់​​​។ ​​​លោក​​​បាន​​​​​​បន្ត​​​ថា "យើង​​​បាន​​​បញ្ជូន​​​ករណី​​​ទាំង​​​អស់​​​នេះ​​​ទៅ​​​សាលាដំបូង​​​​​​រាជ​​​ធានីភ្នំពេញ​​​ហើយ​​​"។ ថ្លែង​​​តាម​​​ទូរស័​​​ព្ទ​​​កាល​​​ពីល្ងាច​​​ម្សិលមិញ លោក អឹុង ឌីបូ៉ឡា អគ្គនាយក​​​រង​​​ទូទៅ​​​នៃ​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​ បាន​​​មានប្រសាសន៍​​​ថា ក្រុមហ៊ុន​​​ទាំង​​​នេះ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ទេ​​​ ដូច្នេះ​​​ហើយ​​​ ទើ​​​ប​​​បាន​​​ជា​​​គ្មាន​​​ឈ្មោះ ហើយ​​​លោក​​​ក៏​​​​​​មិន​​​ស្គាល់​​​ឈ្មោះ​​​បុគ្គល​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ទាំង​​​នោះ​​ដែរ​​​។ កាល​​​ពី​​​ខែ​​​មុន ​​​លោក​​​នាយករដ្ឋ​​​មន្ត្រី  ហ៊ុន សែន បាន​​​ប្រកាស​​​ថា ការ​​​បូម​​​ខ្សាច់​​​នៅ​​​​តាម​​​ដង​​​​​​ទន្លេ​​​នានា​​​ទូទាំង​​​ប្រទេស​​​ដែល​​​ព​​​ីមុន​​​ធ្លាប់​​​តែ​​​ធូររលុង​​​ និង​​​ដែល​​​បាន​​​បង្ក​​​ឲ្យ​​​បាក់​​​ស្រុត​​​ច្រាំង​​​​​​ទន្លេ​​​​​​​​​​​​​​​នោះ​​​ ត្រូវ​​​បាន​​​ដាក់​​​ឲ្យ​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​​​​តឹងរឹុងតា​​​ម​​​រយៈ​​​ការ​​​ផ្តល់​​​សិទ្ធិ​​​ផ្តាច់​​​មុខ​​​ចំពោះ​​​ការ​​​ចេញ​​​​​​អាជ្ញាប័ណ្ណ​​​ដល់​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​។ លោក​​​ ឌិត ទីណា បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ម្ចាស់​​​អាជីវកម្ម​​​បូម​​​ខ្សាច់​​​នានា​​​ត្រូវ​​​បាន​​​ជូន​​​ដំណឹង​​​​​​​​​ឲ្យ​​​បញ្ឈប់​​​ប្រតិបត្តិការ​​​គ្មាន​​​អាជ្ញា​​​ប័ណ្ណ​​​ទាំង​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ផ្ទាល់​​​ជាមួយ​​​ក្រសួង​​​ និង​​​តាម​​​រយៈ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​។ លោក​​​បាន​​​បន្ត​​​ថា "ក្រសួង​​​រ៉ែ និងថាមពល​​​ បាន​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥ ខែ​​​មីនា និង​​​បាន​​​​​​ជួប​​​ជាមួយ​​​ម្ចាស់​​​អាជីវកម្ម​​​កាល​​​ពីថ្ងៃទី​​​១ ខែមេសា។ យើង​​​បាន​​​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​ពួក​​​គាត់​​​​​​បញ្ឈប់​​​ការ​​​បូម​​​ខ្សាច់​​​ខុស​​​ច្បាប់​​​ ប្រសិនបើ​​​ពួកគាត់​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ ហើយ​​​ពួក​​​គាត់​​​ក៏​​​បាន​​​យល់​​​ស្រប​​​តាម​​​វិធានការ​​​នេះ​​​ដែរ​​​"៕ សុខុម​​​​​​  

អគ្គ​​​នាយកដ្ឋាន​​​អន្តោប្រវេសន៍​​​ដាស់​​​តឿន​​​ឲ្យជន​​​បរទេស​​​ដាក់​​​ពាក្យ​​​សុំ​​​ប័ណ្ណ​​​​​ការ​​​ងារ​​​

កាល​​​ពីថ្ងៃ​​​ពុធ អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​​​​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ដើម្បី​​​រំឭក​​​ដាស់​​​តឿន​​​ជន​​​បរទេស​​​ដែល​​​កំពុង​​​បម្រើ​​​ការ​​​ងារ​​​​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​តម្រូវ​​​ឲ្យ​​​មាន​​​ប័ណ្ណ​​​ការ​​​ងារ ហើយ​​​ពួក​​​គេ​​​នឹង​​​ត្រូវ​​​ប្រឈម​​​​​​ការ​​​ផាក​​​ពិន័យ​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​គ្មាន​​​​​​ប័ណ្ណ​​​ទេ​​​។ នាយឧត្តម​​​សេនីយ៍​​​ សុខ ផល ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​សេចក្តី​​​​​​ថ្លែង​​​ការណ៍​​​នេះបាន​​​មានប្រសាសន៍​​​ថា ​​​​​​ជន​​​បរទេស​​​ដែល​​​​​​បម្រើ​​​ការងារ​​​​​​​​​ជា​​​ច្រើន​​​បាន​​​ដាក់​​​ពាក្យ​​​សុំ​​​ និង​​​ទទួល​​​បាន​​​ប័ណ្ណ​​​ការ​​​ងារ​​​រួច​​​ហើយ​​​ ប៉ុន្តែ​​​ទន្ទឹម​​​នឹង​​​នេះ​​​ក៏​​​មាន​​​ជន​​​បរទេស​​​ជា​​​ច្រើន​​​ផ្សេង​​​ទៀត​​​មិន​​​ទាន់​​​បាន​​​​​​ដាក់​​​ពាក្យ​​​សុំ​​​ប័ណ្ណ​​​ការ​​​ងារ​​​នៅ​​​ឡើយ​​​ទេ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​ថា "មាន​​​ក្រុមហ៊ុន​​​សហគ្រាស​​​ និង​​​និយោជិត​​បរទេស​​​មួយ​​​ចំនួន​​​​​​​​​ដែល​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ និង​​​មិន​​​បំពេញ​​​​​​​​​​​​កាតព្វកិច្ច​​​តាម​​​ផ្លូវ​​​ច្បាប់​​​​​​។ ក្រុម​​​អធិការ​​​កិច្ច​​​  បាន​​​ណែនាំ​​​ឲ្យ​​​​​​ពួក​​គាត់​​​​​​បំពេញ​​​ទម្រង់​​​បែប​​​បទ​​​ដើម្បី​​​ទទួល​​​បាន​​​ឯកសារ​​​ផ្លូវ​​​ច្បាប់​​​​​​នេះ ប៉ុន្តែ ពួក​​​​​​​​​គាត់​​​​​​នៅ​​​តែ​​​មិន​​​ធ្វើ​​​"​​​។ លោក​​​បាន​​​ឲ្យដឹង​​​ថា ក្រុម​​​​​​អធិការកិច្ច​​​មក​​​ពី​​​អគ្គនាយកដ្ឋាន​​​អន្តោប្រវេស​ន៍​​​កំពុង​​​បន្ត​​​ធ្វើ​​​អធិការកិច្ច​​​នៅ​​​​​​តាម​​​ក្រុមហ៊ុន​​​សហគ្រាស​​​នានា​​​ដែល​​​ទទួល​​​យក​​​ជន​​​បរទេស​​​ឲ្យ​​​ចូល​​​បម្រើ​​​ ការ​​​ងារ​​​។លោក​​​​​បាន​​​ថ្លែង​​​​​​ថា "នៅ​​​ពេល​​​រក​​​ឃើញ​​​​​​​​និយោជិត​​​បរទេសដែល​​​ធ្វើ​​​ការ​​​ងារ និង​​​គ្មាន​​​លិខិត​​​ឆ្លង​​​ដែន​​​ ទិដ្ឋាការ​​​ ឬ​​​ប័ណ្ណ​​​កា​​​រ​​​ងារ​​​ដែល​​​មាន​​​សុពល​​​ភាព​​​ ក្រុម​​​អធិការ​​​កិច្ច​​​នឹង​​​ពិន័យ​​​ពួក​​​គេ​​​តាម​​​ផ្លូវ​​​ច្បាប់​​​"។ លោ​​​ក​​​ នៅ លក្ខិណា អគ្គនាយក​​​រង​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍ បាន​​​គូស​​​បញ្ជាក់​​​កាល​​​ពីម្សិលមិញ​​​ថា ជន​​​បរទេស​​​ដែល​​​​​​​​​ក្រុម​​​អធិការកិច្ច​​​រក​​​ឃើញ​​​ថាគ្មាន​​​ប័ណ្ណ​​​ការងារ​​​ នឹង​​​ត្រូវ​​​តម្រូវ​​​ឲ្យ​​​បង់​​​ប្រាក់​​​ផាក​​​​​​ពិន័យ​​​៥០០.០០០​​​រៀល ​​​​​​ ។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ពួក​​​គេ​​​មាន​​​ពេល​​​បី​​​ខែ​​​ ដើម្បី​​​ដាក់​​​ពាក្យ​​​សុំ​​​ប័ណ្ណ​​​កា​​រងារ​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​ ឬ​​​បើ​​​​​​មិន​​​ដូច្នេះ​​​ទេ ពួក​​​គេ​​​​​នឹង​​​ត្រូវ​​​ប្រឈម​​​​​​ការ​​​ផាក​​​ពិន័យ​​​បន្ថែម​​​ទៀត។ ឧត្តម​​​សេនីយ៍​​​ឯក នៅ លក្ខិណា បាន​​​បញ្ជាក់​​​ថា ប្រសិន​​​បើ​​​គ្មាន​​​ប័ណ្ណ​​​ការ​​​ងារ​​​ ជន​​​បរទេស​​​អាច​​​ពន្យារ​​​បាន​​​តែ​​​ទិដ្ឋាការ​​​​​​​​​អេឡិច​​​ត្រូនិក​​​ (E-visa) ដែល​​​ពី​​មុន​​​ហៅ​​​ថា​​​ទិដ្ឋាការ​​​ជំនួញ​​​​​ បាន​​​រយៈ​​​ពេល​​​​​​មួយ​​​ឆ្នាំ​​​ក្នុង​​​មួយ​​​លើក​​​។ លោក​​​បន្ត​​​ថា ប្រសិនបើជន​​​បរទេសដែល​​​បម្រើ​​​ការងារ ​​​មិន​​​ទទួល​​​បាន​​​ប័ណ្ណការ​​​ងារ​​​នៅ​​​ពេលទិដ្ឋាការ​​​ផុត​​​សុពល​​​ភាព​​​ទេ​​​នោះ​​​ ជន​​​បរទេស​​​រូបនោះ​​​នឹង​​​ត្រូវ​​​តម្រូវ​​​ឲ្យ​​​ចាក​​​​​​ចេញ​​​ពី​​​កម្ពុជា។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​បាន​​​​​​បន្ថែមថា ​​​ពួក​​​គេ​​​អាច​​​​​​ទទួល​​​បាន​​​ទិដ្ឋាការ​​​អេឡិចត្រូនិក​​​ថ្មី​​​ នៅ​​​ពេលពួក​​​គេ​​​​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា ជា​​​​​ថ្មី​​​ម្តង​​​ទៀត​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "​​​ប៉ុន្តែ​​​​​​​​​បើ​​​យើង​​​ពិនិត្យ​​​មើល​​​​​​ទិដ្ឋាការ​​​របស់​​​អ្នក​​​ ហើយ​​ឃើញ​​​ថា​​​អ្នក​​​​​​​​​រស់​​​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា​​​ ​​​រយៈ​​​ពេល​​​មួយ ឬ​​​ពីរឆ្នាំ ហើយ​​​យើង​​​ដឹង​​​ថា អ្នក​​​​ធ្វើ​​​ការ​​​ងារនោះ​​​ អ្នក​​​នឹង​​​ត្រូវ​​​ទទួល​​​ការ​​​ផាក​​​ពិន័យ​​​"។ ក្រសួង​​​ការ​​​ងារ​​​ដែល​​​ជា​​​អ្នក​​​ចេញ​​​ប័ណ្ណ​​​ការ​​​ងារ​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​​​​ជុំ​​​វិញ​​​បញ្ហា​​​នេះ​​​។ កាល​​​ពីខែ​​​មករា ​​​ក្រសួង​​​េនះ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​នឹង​​​​​ផាក​​​​​​ពិន័យ​​​ជន​​​ប្រទេស​​​ចំនួន​​​ ​​​៤០០.០០០រៀល​​​ (ប្រហែល​​​១០០​​​ដុលា្លរ​​​) សម្រាប់​​​ឆ្នាំ​​​នីមួយ​​​ៗ ដែល​​​ពួកគេ​​​​​​បាន​​​បម្រើ​​​ការ​​​ងារ​​ក្នុង​​​ប្រទេសកម្ពុជា​​​ ដោយ​​​គ្មាន​​​ប័ណ្ណការ​​​ងារ​​​៕ សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឆន ចាន់ស៊ី)  

អ្នក​ដំណើរ​ម្នាក់​ស្លាប់ខណៈ​ពេល​​ឡើង​ជិះ​នាវា​កម្សាន្ត​ក្នុង​ក្រុង​ព្រះ​សីហនុ

យោង​តាម​របាយការណ៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍​ពី​បុគ្គលិក​នាវា​ម្នាក់​បាន​ឲ្យ​ដឹង​ថា អ្នក​ដំណើរ​ស្រីម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃពុធ បន្ទាប់ពី​គ្រោះ​ថ្នាក់​មួយ​បាន​កើត​ឡើង​ខណៈ​ដែល​គាត់​​បាន​ព្យាយាម​ជិះ​នាវា​កម្សាន្ត​​ Queen Elizabeth ខណៈ​ដែល​នាវា​នេះ​បាន​បោះ​យុថ្កា​ចត​នៅ​សមុទ្រ​ក្រុង​ព្រះ​សីហនុ។ Cunardដែលគ្រប់គ្រង​​នាវា​ Queen Elizabeth បាន​ឲ្យ​ដឹង​​នៅ​ក្នុង​របាយការណ៍​ដែល​បាន​​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា...

ព័ត៌មានថ្មីៗ