38.1 C
Phnom Penh

ជនជាតិ​​​វៀតណាម​​​ជាប់ពន្ធនាគារ​​​ពី​​​បទ​​​ជួញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​ទឹក​​​កក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​ថា ប្តី​​​ប្រពន្ធ​​​ជន​​​ជាតិ​​​វៀតណាម​​​ដែល​​​ជាប់​​​ចោទ​​​ទាក់​ទិន​​​នឹង​​​ការ​​​ជួញ​​​ដូរ​​​មេតាំហ្វេតាមីន​​​នៅ​​​កាស៊ីណូ​​​ក្រុង​​​បាវិត​​​ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​ស្វាយ​​​រៀង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ តែ​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក​​   ស​​​ ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​បញ្ជា​​​​​​ឲ្យ​​​អាជ្ញាធរ​​​តាម​​​ចាប់​​​​​​​​​ពួក​​​មេខ្លោង​​​ជា​​​ជាង​​​កូន​​​ចៅ​​​តូច​​​តាច​​​របស់​​​ពួក​​​មេ​​​ខ្លោង​​​ទាំង​​​នោះ​​​។

លោក កៅ ហ៊ន អធិការ​​​នគរ​​​បាល​​​ក្រុង​​​បាវិត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ឈ្មោះ យីវ បាវហុង​​​ និង​​​​​​ប្រពន្ធ​​​របស់​​​គាត់​​​ឈ្មោះ លូ ធីហា ទាំង​​​ពីរ​​​នាក់​​​អាយុ​​​៣៤​​​ឆ្នាំ​​​ដូច​​​គ្នា​​​​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​យប់​​​ថ្ងៃ​​​ពុធ​​​ បន្ទាប់​​​ពី​​​មន្ត្រី​​​សម្ងាត់​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្តី​​​ប្រពន្ធ​​​នេះ​​​បាន​​​សារភាព​​​ទទួល​​​ទោស​​​​​​របស់​​​ខ្លួន​​​។ លោក កៅ ហ៊ន ​​​​​​ បាន​​​និយាយ​​​ថា “ក្នុង​​​ពេល​​​សាក​​​សួរ​​​ជា​​​មួយ​​​[អ្នក​​​បក​​​ប្រែ​​​] ភាសា​​​វៀតណាម​​​ ដែល​​​​​​អាច​​​និយាយ​​​ភាសា​​​ខ្មែរ​​​ ពួកគេ​​​បាន​​​និយាយ​​​ថា ពួកគេ​​​មាន​​​គម្រោង​​​​​​នឹង​​​លក់​​​ថ្នាំ​​​ញៀន​​​ទាំង​​​នោះ​​​នៅ​​​កាស៊ីណូ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ពិបាក​​​នឹង​​​បាន​​​ចម្លើយ​​​ពី​​​ពួក​​​គេ​​​ណាស់ ពីព្រោះ​​​ការ​​​បក​​​ប្រែ​​​មិន​​​សូវ​​​ច្បាស់​​​ ហើយ​​​ពួក​​​គេ​​​មិន​​​ចង់​​​ឆ្លើយ​​​សំណួរ​​​របស់​​​យើង​​​​​ទេ​​​​”។

លោក​​​ កាន​​​ កេន នាយ​​​ការិយាល័យ​​​នគ​​​របាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្តី​​ប្រពន្ធ​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​កាល​​​ពីល្ងាច​​​ថ្ងៃ​​​សុក្រ​​​ ដើម្បី​​​រង់​​​ចាំ​​​ការ​​​កាត់​​​ក្តី​​​ បន្ទាប់​​​ពី​​​រក​​​ឃើញ​​​ថា​​​ពួកគេ​​​មាន​​​ថ្នាំ​​​ញៀន​​​៣,៣ក្រាម​​​។

ក្នុង​​​សុន្ទរកថា​​​បិទ​​​សន្និបាត​​​ប្រចាំ​​​ឆ្នាំ​​​​​​​​​នៃ​​​អាជ្ញាធរ​​​ជាតិ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​កា​​​លពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ លោក​​​ ស ខេង​​ រដ្ឋមន្ត្រី​​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់​​​តែ​​​អ្នក​​​ជួញ​​​ដូរ​​​​​​តូច​​​តាច​​​បែប​​​នេះ​​​ជា​​​ “បញ្ហា​​​មួយ​​​” ៕ មានិត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស