32.5 C
Phnom Penh

អ្នក​ដំណើរ​ម្នាក់​ស្លាប់ខណៈ​ពេល​​ឡើង​ជិះ​នាវា​កម្សាន្ត​ក្នុង​ក្រុង​ព្រះ​សីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍​ពី​បុគ្គលិក​នាវា​ម្នាក់​បាន​ឲ្យ​ដឹង​ថា អ្នក​ដំណើរ​ស្រីម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃពុធ បន្ទាប់ពី​គ្រោះ​ថ្នាក់​មួយ​បាន​កើត​ឡើង​ខណៈ​ដែល​គាត់​​បាន​ព្យាយាម​ជិះ​នាវា​កម្សាន្ត​​ Queen Elizabeth ខណៈ​ដែល​នាវា​នេះ​បាន​បោះ​យុថ្កា​ចត​នៅ​សមុទ្រ​ក្រុង​ព្រះ​សីហនុ។

Cunardដែលគ្រប់គ្រង​​នាវា​ Queen Elizabeth បាន​ឲ្យ​ដឹង​​នៅ​ក្នុង​របាយការណ៍​ដែល​បាន​​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា អ្នក​ដំណើរ​ស្រី​ម្នាក់​បាន​ស្លាប់​​ខណៈ​ដែល​ឡើង​ជិះ​នាវានោះ​បី​​ទូក​ចម្លង​តូច​មួយ ដែល​គេ​ប្រើ​សម្រាប់​​ដឹក​អ្នក​ដំណើរ​ទៅ​និង​មកឆ្នេរ​។

​របាយការណ៍​នេះ​បាន​​ឲ្យ​ដឹង​ទៀត​ថា បុគ្គលិក​នាវារបស់យើង​​ពីរ​នាក់​បាន​​ប្រញាប់​ប្រញាល់​លោត​​ទៅ​ជួយ​សង្គ្រោះ​គាត់​។ បន្ទាប់​មក ស្ត្រី​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ព្យាបាល​​ ប៉ុន្តែ​បើ​ទោះ​ជាយើង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​យ៉ាង​ណា​ក៏​ដោយ ក៏គាត់​បាន​ស្លាប់ទៅហើយ​​ដែរ​”។

របាយការណ៍​ដដែល​នេះ​បន្ថែម​ថា ស្ត្រី​រូប​នេះ​បាន​ស្លាប់​ “បន្ទាប់ពី​គ្រោះ​ថ្នាក់​ខណៈ​ដែល​ឡើង​ជិះ​នាវា​ Queen Elizabeth ពីទូក​តូច​មួយ​ ប៉ុន្តែ​មិន​បាន​និយាយ​លម្អិត​អំពី​គ្រោះ​ថ្នាក់​នេះ​ទេ។

លោកស្រី មីសែល អែនជែល អ្នក​នាំពាក្យ​​របស់​Cunardបាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​​ខណៈ​ដែល​​នាវា Queen Elizabeth បាន​បោះ​យុថ្កា​ចត​ក្នុង​ដែន​ទឹក​ក្រុង​ព្រះសីហនុ។

លោក​​ស្រី​បាន​មាន​ប្រសាសន៍​ថា អ្នក​ដំណើរ​រូប​េនះ​ត្រូវ​បាន​ព្យាបាល​នៅ​កន្លែង​ព្យាបាល​របស់​នាវានេះ​​ ប៉ុន្តែ​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពីអ្នក​ដំណើរ​រូប​នេះ ឬ​គ្រោះ​ថ្នាក់​នោះ​ឡើយ​។

លោក កៅ រតនា ស្នង​ការ​រង​នគរ​បាល​ខេត្ត​ព្រះសីហនុ​ទទួលបន្ទុក​​អន្តោប្រវេសន៍ ព្រម​ទាំង​លោក កុល ផល្លី ជា​ស្នង​ការ​​រង​ម្នាក់​ទៀត​​បាន​មាន​ប្រសាសន៍​ថា ពួកគាត់​មិន​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ​ទេ។

យោង​តាម​លោកស្រី អែនជែល និង​​អ្នក​ធ្វើដំណើរ​តាម​នាវា​ Queen Elizabeth បាន​ឲ្យ​ដឹង​ថា នាវា​នេះ​បាន​​ចាក​ចេញពី​ទីក្រុង​សាវហាម​ថុន ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី​១០ ខែមករា ដោយ​ធ្វើ​ដំណើរ​រយៈ​ពេល​១១២​យប់​។

នាវា​ Queen Elizabeth បាន​មក​ដល់​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃពុធ​ពី​ប្រទេស​ថៃ ហើយ​បាន​ចាកចេញ​ទៅ​វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ។

កាលពី​ម្សិលមិញ នាវា​នេះ​​នៅក្នុង​​សមុទ្រ​ ហើយ​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​នេះ​។

យោង​តាម​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​​នៅ​ពេល​នោះ​ក្នុង​កាសែត​ The Independent បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​មួយ​កាលពី​ឆ្នាំ​២០១០ ​ក្នុង​ទីក្រុង​សាវហាមថុន ព្រះអង្គម្ចាស់ក្សត្រី Elizabeth II បាន​សម្ពោធ​នាវា​ Queen Elizabeth ដែល​មាន​ចំណុះ​៩២​.០០០​តោនជាផ្លូវការ​ ​បន្ទាប់ពី​​ព្រះមាតា​របស់​​​ម្ចាស់ក្សត្រី​បាន​ដាក់​ឈ្មោះ​នាវា​ដំបូង​នោះ​ថា Queen Elizabeth ៕ សារុន (រាយការណ៍​បន្ថែម​ដោយ ​ឃី សុវុឌ្ឍី​)​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស