39 C
Phnom Penh

CATEGORY

នយោបាយ

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន យក​ទិវា​ជ័យជម្នះ​៧​មករា​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​ឡើងវិញ

វេទិកា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន យក​ថ្ងៃ​ខួប​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ...

អាជ្ញាធរ​ជួសជុល​ស្តូប​កម្ពុជា-វៀតណាម​ដែល​ឆេះ​នៅ​ខេត្ត​បន្ទាយមានជ័យ​យប់​ឆ្លង​ឆ្នាំ​សកល​រួចរាល់

អភិបាល​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា អាជ្ញាធរ​បាន​ជួសជុល​កែលំអ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងលិច​គល់​ស្ពាន​ទឹកថ្លា ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ រួច​រាល់​ហើយ ក្រោយពី​ជន​មិន​ស្គាល់​មុខ​ដុត​បំផ្លាញ​នៅ​យប់​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល។ អភិបាល​ខេត្ត​បន្ទាយមានជ័យ...

គ.ជ.ប​នឹង​បិទ​ផ្សាយ​អ្នក​បាន​ចុះឈ្មោះ​និង​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប នឹង​បិទ​ផ្សាយ​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួច​រាល់ និង​អ្នក​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣...

លោក សម រង្ស៊ី៖ កម្ពុជា​នឹង​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ពេល​ដែល​របប​ផ្ដាច់ការ​ត្រូវ​បាន​កម្ចាត់​ចោល

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជូនពរ​ឆ្នាំ​ថ្មី​ឱ្យ​ប្រទេស​កម្ពុជា​មាន​សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ពិតប្រាកដ នៅ​ពេល​ដែល​របប​ផ្ដាច់ការ​ត្រូវ​បាន​កម្ចាត់​ចោល​ឲ្យ​រលាយ​សាបសូន្យ​ពី​ទឹកដី​ខ្មែរ។ អតីត​មេដឹកនាំ​ប្រឆាំង​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ស្រុក លោក...

ប្រធាន​បក្ស​ខ្មែរ​ឈ្នះ​រិះគន់​ការ​រឹបអូស​ស្នាក់ការ​បក្ស CNRP យក​ទៅ​លក់​ថា​ជា​គំរូ​ដ៏​អាក្រក់​បំផុត

ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​រិះគន់​ថា ការ​លក់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោម​ហេតុផល​នយោបាយ គឺជា​គំរូ​ដ៏​អាក្រក់​បំផុត​ក្នុង​ឆាក​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ធ្លាក់​ដល់​ខ្លួន​វិញ​ក្រោយ​ពេល​ដែល​បាត់បង់​អំណាច។ នេះ​គឺជា​លេស​ស្មើ​នឹង​ការ​រឹបអូស​សម្បត្តិ​ឯកជន​ធ្វើ​ជាតូបនីយកម្ម​ក្រុមហ៊ុន​ឯកជន​ពេល​ធ្វើ​បដិវត្តន៍​ផ្លាស់​របប​គ្រប់គ្រង។ លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​នឹង​រូប​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​៤ មករា...

បុរស​ខ្លាំង​ថា​នយោបាយ​ឈ្នះ​ឈ្នះ​បក្ស​កាន់​អំណាច​គឺ​បញ្ចប់​សង្គ្រាម​បាន​ទាំងស្រុង​នៅ​កម្ពុជា

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ជាង ៤​ទសវត្ស លោក ហ៊ុន សែន លើកឡើង​ថា រយៈពេល ២៤​ឆ្នាំ​បន្ទាប់ពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សង្គ្រាម​បាន​បញ្ចប់​ទាំងស្រុង​នៅ​ប្រទេស​កម្ពុជា។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​សល់​ពី​របប​វាល​ពិឃាត...

កម្ពុជា​នឹង​សង់​ស្តូប​ឈ្នះ​ឈ្នះ​បន្ថែម​ទៀត​ដើម្បី​អបអរ​ខួប​នយោបាយ​ឈ្នះ​ឈ្នះ​លោក ហ៊ុន សែន

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​ថា កម្ពុជា​នឹង​សាងសង់​ស្តូប​ឈ្នះ​ឈ្នះ​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដើម្បី​អបអរ​សាទរ​ខួប​នយោបាយ​ឈ្នះ​ឈ្នះ លើក​ទី​២៥​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក...

លោក កឹម សុខា អំពាវនាវ​ឱ្យ​លុប​បំបាត់​វប្បធម៌​លាប​ពណ៌​គ្នា​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​តទៅ

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សូម​ឲ្យ​លុបបំបាត់​ការ​បណ្ដុះ​នូវ​វប្បធម៌​លាប​ពណ៌​គ្នា ការ​ចោទប្រកាន់​គ្នា​ដោយ​មួលបង្កាច់ ជេរ​ប្រមាថ បញ្ចប់​ត្រឹម​ឆ្នាំ​ចាស់​ឆ្លង​ផុត​នេះ ដើម្បី​កុំ​បន្សល់​មរតក​អាក្រក់​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បន្ត​វេន​គុំកួន​សងសឹក​គ្នា​តទៅទៀត។ មេដឹកនាំ​ប្រឆាំង...

លោក ហ៊ុន សែន ថា​មាន​តែ​បក្ស​ប្រជាជន​មួយ​គត់​ដែល​អាច​រក្សា​សន្តិភាព​ជូន​ជាតិ​និង​ពលរដ្ឋ

បុរស​ខ្លាំង​កម្ពុជា​ដែល​ឧស្សាហ៍​ព្រមាន​កម្ទេច​ក្រុម​ប្រឆាំង លោក ហ៊ុន សែន អះអាង​ថា​គណបក្ស​ដែល​អាច​ថែរក្សា​សន្តិភាព​ជូន​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់។ ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន...

លោក ហ៊ុន សែន ថា​នយោបាយ​ឈ្នះ​ឈ្នះ​គឺជា​យុទ្ធសាស្ត្រ​នាំមក​នូវ​សន្តិភាព​និង​ការ​បង្រួប​បង្រួម​ជាតិ

មេដឹកនាំ​ល្មោភ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ថា នយោបាយ​ឈ្នះ​ឈ្នះ ២៩ ធ្នូ ឆ្នាំ​១៩៩៨...

ព័ត៌មានថ្មីៗ