TAG
កឹម សុខា
លោក កឹម សុខា អះអាងថារដ្ឋាភិបាលអាល្លឺម៉ង់កំពុងតាមដានសិទ្ធិសេរីភាពរបស់លោក
លោក កឹម សុខា ថ្លែងថា ប្រធានាធិបតី និងរដ្ឋាភិបាលអាល្លឺម៉ង់ បាននិងកំពុងតាមដានករណីសិទ្ធិសេរីភាពរបស់លោកអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា។
ការលើកឡើងនេះ បន្ទាប់ពីប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងភរិយាមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier ក៏បានចូលពិភាក្សាការងារជាមួយលោក កឹម សុខា ដែរ។
បើតាមលោក កឹម...
អ្នកឃ្លាំមើល៖ ចាប់ពីពេលនេះដល់ថ្ងៃបោះឆ្នោត នឹងមានការគំរាមកំហែងនិងបង្ក្រាបលើក្រុមអ្នកប្រជាធិបតេយ្យ
អ្នកឃ្លាំមើលសង្គមនិយាយថា ចាប់ពេលនេះទៅរហូតដល់ថ្ងៃបោះឆ្នោតចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការគំរាមកំហែង និងការបង្ក្រាបលើក្រុមអ្នកប្រជាធិបតេយ្យដែលជាបក្សក្រៅរដ្ឋាភិបាលជាមិនខាន។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៣០ ខែមករា នេះថា ដើម្បីធានានូវបរិយាកាសនយោបាយល្អសម្រាប់ការចូលរួមរបស់បក្សនយោបាយទាំងអស់មុនការបោះឆ្នោតមកដល់ ទាល់តែគណបក្សទាំងនោះមានសិទ្ធិធ្វើសកម្មភាពនយោបាយស្របទៅតាមច្បាប់ដែលមានចែងដូចគ្នា ប៉ុន្តែជាអកុសលសម្រាប់ប្រទេសកម្ពុជា គណបក្សក្រៅរដ្ឋាភិបាលមិនអាចមានលទ្ធភាពពេញក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួនដូចបក្សកាន់អំណាចឡើយ។
លោកអះអាងថា ការរារាំង...
ឯកអគ្គរាជទូតថ្មីអង់គ្លេសពិភាក្សាបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាមួយលោក កឹម សុខា
លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតថ្មីនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា និងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជួបពិភាក្សាលើបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៤ មករា នេះថា នៅក្នុងជំនួបប្រព្រឹត្តទៅនៅនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតអង់គ្លេស លោក ដូមីនិក វីលៀម នៅថ្ងៃអង្គារនេះបានប្រព្រឹត្តទៅដោយភាពស្និទ្ធស្នាល ការគោរព និងការផ្តល់តម្លៃគ្នាទៅវិញទៅមក។
មេដឹកនាំបក្សប្រឆាំងរូបនេះសរសេរថា...
អ្នកឃ្លាំមើលអំពាវនាវឱ្យលោក ហ៊ុន សែន ប្រគល់បក្សសង្គ្រោះជាតិឱ្យលោក កឹម សុខា វិញដើម្បីរឹតចំណងនយោបាយការទូត
បញ្ញវន្តខ្មែរនៅក្រៅស្រុក អំពាវនាវឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ប្រគល់គណបក្សសង្គ្រោះជាតិឱ្យមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា វិញ ដើម្បីឱ្យរដ្ឋាភិបាលទទួលបាននូវការស្វាគមន៍ពីទំនាក់ទំនងនយោបាយការទូតជាមួយប្រទេសលោកសេរីឡើងវិញ និងជាការលើកទឹកចិត្តដល់អ្នកនយោបាយអហិង្សាផងដែរ។
អតីតប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ លោក សារ៉ូ សូវិជ័យ លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៧ មករា...
លោក កឹម សុខា ថាតែងតែប្រាថ្នាចង់បានការសន្ទនារវាងខ្មែរនិងខ្មែរដើម្បីផលប្រយោជន៍ជាតិ
ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងកំពុងជាប់បណ្តឹងនៅតុលាការ លោក កឹម សុខា អះអាងថា លោកតែងតែប្រាថ្នាចង់បានការសន្ទនាគ្នារវាងខ្មែរនិងខ្មែរ ដើម្បីផលប្រយោជន៍ជាតិ។
លោក កឹម សុខា បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី១០ ខែមករា ថាក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង លោក Jacques PELLET នៅក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោកបានផ្លាស់ប្ដូរព័ត៌មាន ទស្សនៈ និងគោលជំហរជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង...
លោក កឹម សុខា៖ អាមេរិកឈរលើគុណតម្លៃប្រជាធិបតេយ្យក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានិងក្នុងតំបន់
លោក កឹម សុខា លើកឡើងថា សហរដ្ឋអាមេរិកបានបង្ហាញពីចេតនាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា និងតំបន់ ដោយឈរលើគុណតម្លៃនៃប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើហ្វេសប៊ុករបស់លោកថា នាថ្ងៃអង្គារ ទី១០ មករា នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy និងសហការីដែលបានចូលជួបលោកដល់គេហដ្ឋានក្នុងរាជធានីភ្នំពេញ។
ក្នុងជំនួបទ្វេភាគីនោះ ឯកអគ្គរដ្ឋទូតអាមេរិកក៏បានបញ្ជាក់ថា...
លោក កឹម សុខា អំពាវនាវឱ្យលុបបំបាត់វប្បធម៌លាបពណ៌គ្នាចាប់ពីឆ្នាំថ្មីនេះតទៅ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ សូមឲ្យលុបបំបាត់ការបណ្ដុះនូវវប្បធម៌លាបពណ៌គ្នា ការចោទប្រកាន់គ្នាដោយមួលបង្កាច់ ជេរប្រមាថ បញ្ចប់ត្រឹមឆ្នាំចាស់ឆ្លងផុតនេះ ដើម្បីកុំបន្សល់មរតកអាក្រក់ទុកឲ្យអ្នកជំនាន់ក្រោយបន្តវេនគុំកួនសងសឹកគ្នាតទៅទៀត។
មេដឹកនាំប្រឆាំង លោក កឹម សុខា សរសេរលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដែលជាសារលោកជូនពរប្រជាជនខ្មែរសម្រាប់ឆ្នាំ២០២៣ ដែលជាឆ្នាំថ្មីថា ការយកខ្មែរដូចគ្នាជាសត្រូវដោយបង្កជម្លោះឈ្លោះគ្នាមិនចេះចប់ រហូតដល់កម្ចាត់គ្នាតាមរយៈការបណ្ដុះនូវវប្បធម៌មានឯងអត់អញ មានអញអត់ឯង និងការចោទប្រកាន់គ្នាដោយមួលបង្កាច់ ជេរប្រមាថយ៉ាងអយុត្តិធម៌ និងអសីលធម៌តាមរយៈការបណ្ដុះនូវវប្បធម៌លាបពណ៌គ្នា ជាដើមនោះ...
តុលាការនឹងប្រកាសសាលក្រមសំណុំរឿងលោក កឹម សុខា នៅដើមខែមីនាឆ្នាំ២០២៣
តុលាការនឹងប្រកាសសាលក្រមសំណុំរឿងលោក កឹម សុខា នៅដើមខែមីនា ឆ្នាំ២០២៣ ខាងមុខ ខណៈមេធាវីការពារក្ដីឲ្យលោក កឹម សុខា ចាត់ទុកការប្រកាសនោះថាប៉ះពាល់សិទ្ធិកូនក្ដីដែលជាអ្នកនយោបាយ។
ការសម្រេចរបស់តុលាការ ធ្វើឡើងបន្ទាប់ពីភាគីពាក់ព័ន្ធក្នុងសំណុំរឿងលោក កឹម សុខា បានធ្វើសេចក្ដីសន្និដ្ឋានបិទបញ្ចប់កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។
ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ មេធាវីការពារក្ដីឲ្យលោក កឹម សុខា អ្នកស្រី ម៉េង សុភារី លើកឡើងថា សេចក្ដីសន្និដ្ឋានមេធាវីរដ្ឋាភិបាលចំនួន...
តំណាងអយ្យការស្នើចៅក្រមចេញដីកាឃាត់ខ្លួនលោក កឹម សុខា ឡើងវិញខណៈមេធាវីរដ្ឋាភិបាលត្រៀមដាក់បណ្ដឹងបន្ថែម
ព្រះរាជអាជ្ញារងដែលជាតំណាងម្នាក់របស់អយ្យការ ស្នើទៅក្រុមប្រឹក្សាជំនុំជម្រះឲ្យចេញដីកាឃាត់ខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិឡើងវិញ ខណៈមេធាវីខាងរដ្ឋាភិបាលត្រៀមដាក់បណ្ដឹងដាច់ដោយឡែកមួយផ្សេងទៀត ដើម្បីប្តឹងទាមទារសំណងថ្លៃខូចខាត រួមទាំងការចំណាយកម្លាំងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ។
ថ្លែងនៅក្នុងសវនាការនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ លោក ប្លង់ សុផល ដែលជាតំណាងម្នាក់របស់អយ្យការ ស្នើទៅក្រុមប្រឹក្សាជំនុំជម្រះឲ្យចេញដីកាឃាត់ខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឡើងវិញ។ លោកក៏ស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះដាក់ទោសបន្ថែមលើលោក កឹម សុខា ផងដែរ។
ចំណែកឯលោក គី...
លោក កឹម សុខា៖ ប្រទេសណាមានការរំលោភសិទ្ធិមនុស្សគឺប្រទេសនោះគ្មានសន្តិភាពពិតប្រាកដទេ
ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរងនូវការរឹតត្បិតសេរីភាព លោក កឹម សុខា អះអាងថា បើមានការរំលោភសិទ្ធិមនុស្សដែលនាំឲ្យមានការឈឺចាប់ បង្ហាញថាប្រទេសនោះគ្មានសន្តិភាពពិត។
មេដឹកនាំបក្សប្រឆាំងដែលកំពុងតស៊ូដើម្បីសិទ្ធិសេរីភាព លោក កឹម សុខា បានលើកឡើងដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ កាលពីចុងសប្តាហ៍កន្លងទៅថា គុណតម្លៃនៃសិទ្ធិមនុស្ស គឺមិនអាចកាត់ថ្លៃបានឡើយ ព្រោះវាជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍ ហើយវាក៏ជាសេចក្តីថ្លៃថ្នូររបស់មនុស្សដែលមានតាំងពីកំណើតដែលមនុស្សគ្រប់រូបត្រូវការជាចាំបាច់។
លោកអះអាងថា ការផ្ទុះសង្គ្រាមលើពិភពលោកកន្លងមក គឺជាទង្វើនៃការរំលោភសិទ្ធិមនុស្សជាសកល ដែលនាំឲ្យមនុស្សមានការឈឺចាប់ ដូច្នេះការលើកឡើងពីស្ថានភាពនៃការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសខ្លះដែលមានការំលោភសិទ្ធិពលរដ្ឋពីសំណាក់អង្គការសហប្រជាជាតិ មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសនោះឡើយ។
កាលពីថ្ងៃទី១០ ខែធ្នូ...