29 C
Phnom Penh

TAG

គ្រឿងញៀន

អ្នក​ឃ្លាំមើល៖ បទល្មើស​គ្រឿងញៀន​កើន​ទ្វេដង​ជា​សញ្ញា​គ្រោះថ្នាក់​ដល់​សង្គម​និង​ធនធាន​មនុស្ស

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ទំហំ​នៃ​ការ​រឹបអូស និង​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ឆ្នាំ​នេះ​បាន​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ​២០២១ បង្ហាញ​ពី​សញ្ញា​គ្រោះថ្នាក់ និង​គំរាម​កំហែង​ខ្លាំង​ដល់​យុវជន និង​សង្គម​ជាតិ​កម្ពុជា​បច្ចុប្បន្ន និង​អនាគត។ ការ​លើកឡើង​នេះ បន្ទាប់ពី​សេចក្តី​រាយការណ៍​របស់​អាជ្ញាធរ​ជាតិ​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២២ កន្លងទៅ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​ជិត ៦៣០០​ករណី (៦២៩០​ករណី) ឃាត់​ខ្លួន​មនុស្ស​ជិត ១​ម៉ឺន ៥​ពាន់​នាក់ (១៤៧៨៤​នាក់) និង​រឹបអូស​បាន​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ជិត ១៥​តោន។ តួលេខ​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​បាន​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ​២០២១...

សមត្ថកិច្ច​ម្នាក់​ស្លាប់​អំឡុង​ពេល​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន

សមត្ថកិច្ច​ម្នាក់​បាន​ស្លាប់​អំឡុង​ពេល​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដែល​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ខណៈ​ឧក្រិដ្ឋជន​គ្រឿងញៀន ៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ បើ​តាម​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឲ្យ​ដឹង​ថា សមត្ថកិច្ច​ដែល​ស្លាប់​ឈ្មោះ ម៉ិច ឆាយភីវ័យ តួនាទី​នាយរង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន។ ប្រភព​ដដែល​ថា ការ​ស្លាប់​នេះ​ខណៈ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន កាលពី​យប់​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ ហើយ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​បាញ់​រះ​មក​លើ​សមត្ថកិច្ច​វិញ។ អាជ្ញាធរ​ឲ្យ​ដឹង​ថា ករណី​នេះ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឡើង​ប្រកាស​តាម​វិទ្យុ​ទាក់ទង​ឲ្យ​កម្លាំង​សមត្ថកិច្ច​ពង្រាយ​កម្លាំង​ជួយ​ឃាត់​រថយន្ត​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ម៉ាក​អាល់ហ្វាត ពណ៌​ស ពាក់​ស្លាក​លេខ​០៣៦៥ បន្ទាប់ពី​ក្រុម​ទាំងនោះ​មាន​ការ​ផ្ទុះ​អាវុធ​ជាមួយ​សមត្ថកិច្ច​ពេល​ចុះ​បង្ក្រាប លុះ​ចំណុច​ស្តុប​ផ្លូវ​៦០​ម៉ែត្រ កែង ៥០​ម៉ែត្រ...

អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​នឹង​ត្រូវ​ដកហូត​ប័ណ្ណ​បើកបរ បើ​រក​ឃើញ​មាន​សារធាតុ​ញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ព្រមាន​ថា អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​រក​ឃើញ​ថា​មាន​សារធាតុ​ញៀន នឹង​ត្រូវ​ដកហូត​ប័ណ្ណ​បើកបរ និង​បញ្ឈប់​ការ​បើកបរ​រហូត​ទាល់តែ​ធ្វើ​តេស្ដ​លែង​មាន​សារធាតុ​ញៀន ទើប​ប្រគល់​ឱ្យ​វិញ។ លោក ស ខេង ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​កំពុងតែ​ប្រជុំ​ឆ្លង​សេចក្ដី​ព្រាង​នៅ​ពេលនេះ គឺ​មាន​ចែង​អំពី​អ្នក​បើកបរ​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​មាន​សារធាតុ​ញៀន។ លោក​ថា ក្នុង​នោះ​ក៏​នឹង​មាន​ការ​ដកហូត​ប័ណ្ណ​បើកបរ និង​មិន​អនុញ្ញាត​ឱ្យ​បើកបរ​រថយន្ត​បន្ត​ទៀត​ផង​ដែរ អំឡុង​ពេល​ដែល​ច្បាប់​នេះ​មិន​ទាន់​ចែង​អំពី​ទោស​បញ្ញត្តិ​ណា​មួយ​ឱ្យ​បាន​ជាក់លាក់​ជុំវិញ​ករណី​នេះ។ លោក ស ខេង...

IDEA TALK៖ តើ​ហេតុ​អ្វី​គ្រឿងញៀន​ចរាចរ​នៅ​ខេត្ត​ព្រះសីហនុ​ច្រើន​ជាងគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ហេតុ​អ្វី​គ្រឿងញៀន​ចរាចរ​នៅ​ខេត្ត​ព្រះសីហនុ​ច្រើន​ជាងគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ?»។

លោក ស ខេង ស្នើ​ពលរដ្ឋ​ជួយ​ការពារ​កូនៗ​កុំ​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន​ខណៈ​រដ្ឋាភិបាល​បរាជ័យ​ទប់ស្កាត់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ស្នើ​ឲ្យ​ពលរដ្ឋ​ជួយ​ការពារ​កូន​កុំ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន ដោយសារ​បច្ចុប្បន្ន គ្រឿងញៀន​កំពុង​វាយលុក​ទៅ​លើ​មនុស្ស​អាយុ​ចន្លោះ​ពី ១៥​ឆ្នាំ​ដល់​ក្រោម​អាយុ ៤០​ឆ្នាំ ស្រប​ពេល​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់។ ការ​ស្នើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​វិហារ​ឥស្លាម​នូរុល​មុតតាគីន ស្ថិត​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២២។ លោក ស ខេង ថ្លែង​ថា ក្នុង​មួយ​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប និង​ចាប់​បាន​អ្នក​ចែកចាយ និង​លក់ដូរ​គ្រឿងញៀន​ចំនួន ១​ករណី​នៅ​ក្នុង ១០​រាជធានី-ខេត្ត។...

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​និង​ខ្មែរ​១០​នាក់​ទៅ​តុលាការ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​១​តោន

ជនជាតិ​ចិន និង​ខ្មែរ​ចំនួន ១០​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ជិត ១​តោន ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២១ ធ្នូ នេះ ដើម្បី​បន្ត​នីតិវិធី​បន្ទាប់ពី​សមត្ថកិច្ច​បាន​បិទ​បញ្ចប់​ការ​ស្រាវជ្រាវ​ករណី​ចុះ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ជិត ៩០០​គីឡូក្រាម​កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​ឃ្លាំង​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្រុម​៩ ភូមិ​២ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ។ ជនជាតិ​ចិន​ចំនួន ៦​នាក់ តៃវ៉ាន់​ម្នាក់ និង​ខ្មែរ ៣​នាក់ ក្នុង​នោះ​មាន​ឈ្មោះ ZHOU JING...

លោក ស ខេង ជំរុញ​ឱ្យ​សមត្ថកិច្ច​យកចិត្ត​ទុក​ទប់ស្កាត់​គ្រឿងញៀន​តាម​សហគមន៍​ជា​កំហិត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី លោក ស ខេង ជំរុញ​ឲ្យ​សមត្ថកិច្ច​យកចិត្ត​ទុកដាក់​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​តាម​សហគមន៍ ដោយ​ថា​គ្រឿងញៀន​ជា​សត្រូវ​ធំ​បំផុត​នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ។ ថ្លែង​ក្នុង​ពិធី​មួយ​នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ស ខេង អំពាវនាវ​ទៅ​អាជ្ញាធរ និង​ពលរដ្ឋ​ឲ្យ​យកចិត្ត​ទុកដាក់​អនុវត្ត និង​គាំទ្រ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​រក្សា​បាន​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ ក្រៅពី​អំពាវនាវ​ហើយ លោក​ក៏​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ត្រូវ​ខិតខំ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត...

លោក ស ខេង កំណត់​កាតព្វកិច្ច​ឲ្យ​គ្រូបង្រៀន សិស្សានុសិស្ស​ត្រូវ​ធ្វើ​តេស្ដ​រក​សារជាតិ​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី លោក ស ខេង កំណត់​កាតព្វកិច្ច​ឲ្យ​លោកគ្រូ​អ្នកគ្រូ បុគ្គលិក​សិក្សា សិស្សានុសិស្ស ត្រូវ​ធ្វើ​តេស្ដ​រក​សារជាតិ​ញៀន​ជា​មុន​សិន មុន​នឹង​អាច​ចូល​បម្រើ​ការ និង​សិក្សា​ទាំង​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​ឯកជន។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​តាម​សាលារៀន​មួយ​ចំនួន​ក្នុង​ស្រុក​បវេល ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ថ្លែង​ថា ការ​ស្វែងរក​សារជាតិ​ញៀន គឺជា​កាតព្វកិច្ច មិនមែន​ជា​ការ​ភ្ញាក់​រឭក និង​មិន​មែន​ជា​ការ​អំពាវនាវ​នោះ​ទេ។ រហូត​មក​ទល់​ពេលនេះ លោក ស ខេង...

គ្រឿងញៀន​ជិត​៩០០​គីឡូក្រាម​ត្រូវ​បាន​កងរាជ​អាវុធហត្ថ​រឹបអូស​បាន​នៅ​ខេត្ត​ព្រះសីហនុ

កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ រឹបអូស​គ្រឿងញៀន​បាន​ជិត ៩០០​គីឡូក្រាម​ក្រោយពី​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​ចំណុច​ឃ្លាំង​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្រុម​៩ ភូមិ​២ សង្កាត់​លេខ​១ ខេត្ត​ព្រះសីហនុ។ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ លោក ហេង ប៊ុនទី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ នេះ បាន​រក​ឃើញ​ថ្នាំញៀន​ចំនួន ៣៤​បាវ ដែល​មាន​ទម្ងន់ ៨៨៤​គីឡូក្រាម ប៉ុន្តែ​នៅ​មិន​ទាន់​ចាប់​បាន​ជនល្មើស​នៅឡើយ ខណៈ​វត្ថុ​តាង​រឹបអូស​ទៅ​រក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី។ លោក​បន្ត​ថា កម្លាំង​មន្ទីរ​ជំនាញ​កំពុង​ស្វែងរក​មុខសញ្ញា​ពាក់ព័ន្ធ​តាម​ជំនាញ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ដែនដី​ពាក់ព័ន្ធ។ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក...

លោក ស ខេង ជំរុញ​ឱ្យ​ធ្វើ​តេស្ដ​រក​សារជាតិ​ញៀន​មុន​ទទួល​មនុស្ស​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​និង​ស្ថាប័ន​រដ្ឋ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ឲ្យ​ធ្វើ​តេស្ដ​រក​សារជាតិ​គ្រឿងញៀន​លើ​មនុស្ស មុន​ទទួល​យក​ពួកគេ​ចូល​បម្រើ​ការងារ ខណៈ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​បាន​កើនឡើង​ខ្លាំង។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សិក្សា​នៃ​វិទ្យាល័យ​មួយ​ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា ក្រុមហ៊ុន​ឯកជន និង​អ្នក​គ្រប់គ្រង​តាម​ស្ថាប័ន​រដ្ឋ​ទាំងអស់​ចាំបាច់​ត្រូវតែ​ធ្វើ​តេស្ដ​រក​សារជាតិ​គ្រឿងញៀន​លើ​ពួកគេ​ជា​មុន​សិន មុន​នឹង​សម្រេច​ទទួល​យក​មក​ធ្វើការ​ក្នុង​ក្រុមហ៊ុន និង​ស្ថាប័ន​របស់​ខ្លួន។ លោក​បន្ត​ថា ប្រសិនបើ​ធ្វើ​តេស្ដ​ហើយ​រក​ឃើញ​ពួកគេ​មាន​សារជាតិ​គ្រឿងញៀន​នៅ​ក្នុង​ខ្លួន​នោះ លោក​ថា​ដាច់ខាត​មិន​ត្រូវ​ទទួល​យក​ពួកគេ​ឲ្យ​ចូល​បម្រើ​ការងារ​ឡើយ។ លោក ស...

Latest news