39 C
Phnom Penh

TAG

បណ្ឌិត សេក សុជាតិ

អ្នក​ឃ្លាំមើល៖ បើ​អំពើ​ជួញដូរ​មនុស្ស​មាន​មន្ត្រី​ធំៗ​នៅ​ពី​ក្រោយ កម្ពុជា​នឹង​ក្លាយ​ជា​សម្បុក​ឧក្រិដ្ឋជន​ដ៏​សុខសាន្ត

អ្នក​ឃ្លាំមើល​សង្គម ព្រមាន​ថា ប្រសិនបើ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​មាន​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ពី​ក្រោយ​ខ្នង នោះ​កម្ពុជា​នឹង​ក្លាយ​ជា​សម្បុក​របស់​ឧក្រិដ្ឋជន​ដ៏​សុខសាន្ត ហើយ​ក៏​មិន​អាច​ដក​ខ្លួន​រួច​ពី​បញ្ជី​តាមដាន​របស់​អន្តរជាតិ​ដែរ។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ វិច្ឆិកា នេះ​ថា បើ​អំពើ​ជួញដូរ​មនុស្ស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ណា​មួយ​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​នៅតែ​បង្ក្រាប​មិន​បាន មាន​ន័យ​ថា សមត្ថភាព​របស់​សមត្ថកិច្ច​ពួកគេ​គួរតែ​លាលែង​ចេញពី​តំណែង ឬ​ត្រូវ​ទទួល​ពិន័យ​ណា​មួយ​ពី​រដ្ឋាភិបាល​ដែល​អសមត្ថភាព​ចំពោះ​តួនាទី​របស់​ខ្លួន ក្នុង​ការ​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​នេះ។ លោក សេក សុជាតិ ត្អូញត្អែរ​ថា...

បេសកជន​ពិសេស​ប្រធាន​អាស៊ាន​ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា​ជាង​៦​ពាន់​នាក់​ជា​សញ្ញា​វិជ្ជមាន

បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា ដែល​ជិត​ផុត​អាណត្តិ លោក ប្រាក់ សុខុន ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា ពី​របប​សឹក​នៅ​ពេលនេះ គឺជា​សញ្ញា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ជា​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ស្រប​តាម​ស្មារតី និង​បំណង​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​នា​ពេល​កន្លងមក។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ថា ការ​ដោះលែង​អ្នកទោស​ជា​ទ្រង់ទ្រាយ​ធំ​របស់​របប​សឹក​ភូមា​នៅ​ពេលនេះ គឺជា​កាយវិការ​ដ៏​សំខាន់​មួយ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ចាប់ផ្តើម​ដំណើរការ​សន្ទនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា​សព្វថ្ងៃ​នេះ។ លោក ប្រាក់ សុខុន លើកឡើង​ថា លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ភូមា...

អតីត​មន្ត្រី​CNRPO៖ លោក សម រង្ស៊ី និង​លោក ហ៊ុន ម៉ាណែត បង្ក​ជម្លោះ​ជា​ល្បែង​បង្កើត​ឥទ្ធិពល​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស CNRPO ព្រមាន​ថា យុទ្ធសាស្ត្រ​នយោបាយ​បង្ក​ជម្លោះ​ឆ្លើយឆ្លង​គ្នា​ទៅវិញ​ទៅមក​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន ម៉ាណែត គឺ​ល្បែង​បង្កើត​ឥទ្ធិពល​នយោបាយ​ឱ្យ​គ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​ការ​ឆ្លើយឆ្លង​របស់​អ្នក​ទាំង​ពីរ​នេះ​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ​នោះ​ទេ។ លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​មុន​នេះ​បន្តិច​ថា ការណ៍​ដែល​លោក សម រង្ស៊ី បន្ត​រិះគន់​វាយប្រហារ​ទៅ​លើ​លោក ហ៊ុន ម៉ាណែត កាន់តែ​ខ្លាំង គឺជា​មធ្យោបាយ​ក្នុង​ការ​ជួយ​ឱ្យ​កូនប្រុស​ច្បង​លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល៖ ការ​អួត​ពី​លោក ហ៊ុន សែន ថា​ជោគជ័យ​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន​គឺ​ល្បិច​ប្រជាភិថុតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​ប្រើ​យុទ្ធសាស្ត្រ​អួតអាង​របស់​មន្ត្រី​រដ្ឋាភិបាល និង​កូនៗ​របស់​លោក ហ៊ុន សែន ដែល​សរសើរ​ឪពុក​ខ្លួនឯង​ថា​ដឹកនាំ​ប្រជុំ​អាស៊ាន​ទទួល​បាន​ជោគជ័យ​ដោយសារ​មេដឹកនាំ​ពិភពលោក​ទៅ​ចូលរួម គឺជា​រឿង​ភូត​កុហក​ទាំងស្រុង ព្រោះ​មេដឹកនាំ​ពិភពលោក​ទាំងនោះ​មក​ក្រើន​រំឭក​កម្ពុជា​ឲ្យ​បើក​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា កូនៗ​របស់​លោក ហ៊ុន សែន ដែល​សរសើរ​ឪពុក​ខ្លួនឯង​ថា​ដឹកនាំ​ប្រជុំ​អាស៊ាន​ទទួល​បាន​ជោគជ័យ​ដោយសារ​មេដឹកនាំ​ពិភពលោក​ទៅ​ចូលរួម​កាលពី​ពេល​ថ្មីៗ​នេះ ជា​រឿង​ភូត​កុហក​ទាំងស្រុង...

លោក ហ៊ុន ម៉ានី ថា​កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​និង​មាន​នីតិរដ្ឋ​យ៉ាង​ពិតប្រាកដ

លោក ហ៊ុន ម៉ានី កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ដែល​តែង​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែរ​នោះ អះអាង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​ឪពុក​លោក កម្ពុជា​គឺជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​មាន​នីតិរដ្ឋ​យ៉ាង​ពិតប្រាកដ។ លោក ហ៊ុន ម៉ានី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ វិច្ឆិកា ថា កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​ធ្លាប់​បាន​ញាំញី​ដោយ​ផេះផង់​នៃ​ភ្លើង​សង្គ្រាម និង​ជម្លោះ​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ ភាព​អត់ឃ្លាន ការ​រំលោភ​សិទ្ធិមនុស្ស...

អាជ្ញាធរ​បិទ​ចរាចរណ៍​ផ្លូវគោក​៥​ខ្សែ​និង​ផ្លូវទឹក​ក្នុង​រាជធានី​ភ្នំពេញ​អំឡុង​ពេល​កិច្ចប្រជុំ​អាស៊ាន

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង សម្រេច​បិទ​ចរាចរណ៍​ផ្លូវគោក​ក្នុង​ទីក្រុង​ភ្នំពេញ​ចំនួន ៥​ខ្សែ និង​ហាមឃាត់​ការ​ធ្វើ​ចរាចរណ៍​ផ្លូវទឹក​តាម​ដង​ទន្លេសាប ទន្លេមេគង្គ​លើ និង​ហាមឃាត់​ការ​បង្ហោះ​ខ្លែង និង​ឧបករណ៍​ថត​ដែល​បំពាក់​លើ​យន្តហោះ​បញ្ជា ឬ​ដ្រូន ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​អំឡុង​ពេល​កិច្ចប្រជុំ​អាស៊ាន​ដែល​ចាប់​ដំណើរការ​នៅ​ថ្ងៃទី​១០ វិច្ឆិកា នេះ។ លោក ឃួង ស្រេង បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​៤ វិច្ឆិកា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ​ថា ដើម្បី​ឱ្យ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន...

បណ្ឌិត សុខ ទូច ថា​ដើម្បី​កែប្រែ​កម្ពុជា​ទៅ​ជា​សួនច្បារ​សម្រាប់​ពិភពលោក រដ្ឋាភិបាល​ត្រូវតែ​ផ្ដល់​ជំនាញ​ដល់​យុវជន

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល លើកឡើង​ថា ដើម្បី​កែប្រែ​កម្ពុជា​ទៅ​ជា​សួនច្បារ​សម្រាប់​ពិភពលោក​ទៅ​ថ្ងៃ​អនាគត​ពិតប្រាកដ រដ្ឋាភិបាល​ត្រូវតែ​ផ្ដល់​ជំនាញ​ដល់​យុវជន ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​ម្ចាស់​លើ​ការងារ​ក្នុង​ស្រុក ឬ​ទៅ​ក្រៅ​ស្រុក​ដោយ​មាន​ជំនាញ​ពិតប្រាកដ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ថា កម្ពុជា​ត្រូវតែ​បង្ហាញ​ពី​អ្វី​ដែល​ខ្លួន​មាន និង​ឱ្យ​តម្លៃ​លើ​ជាតិ​របស់​ខ្លួន​ឱ្យ​អស់​លទ្ធភាព មុន​នឹង​ទទួលយក​របស់​ពី​បរទេស ក្នុង​នោះ​កម្ពុជា​ត្រូវតែ​បង្កើន​ផលិតផល​ក្នុង​ស្រុក​ឱ្យ​អស់​លទ្ធភាព ដើម្បី​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ។ បណ្ឌិត សុខ ទូច លើកឡើង​ថា ដើម្បី​ឱ្យ​កម្ពុជា​ប្រែ​ទៅ​ជា​ប្រទេស​មួយ​ដែល​ពិភពលោក​ទទួលស្គាល់​ថា​ជា​សួនច្បារ​របស់​ពួកគេ​ពិតប្រាកដ រដ្ឋាភិបាល​ត្រូវតែ​ផ្ដល់​ជំនាញ​ដល់​យុវជន ដើម្បី​អាច​ឲ្យ​ពួកគេ​ធ្វើ​ម្ចាស់​លើ​ការងារ​ក្នុង​ស្រុក ឬ​ទៅ​ក្រៅ​ស្រុក​ដោយ​មាន​ជំនាញ​ពិតប្រាកដ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ស្នើ​លោក បៃដិន ជួយ​ស្ដារ​ប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ

អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​អះអាង​ថា អ្នក​ដែល​ប្រាថ្នា​ប្រជាធិបតេយ្យ រឿង​ចាំបាច់​ដែល​ពួកគេ​ត្រូវតែ​ធ្វើ គឺ​ត្រូវ​ពួត​ដៃ​គ្នា​ស្នើ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ដែល​នឹង​មាន​វត្តមាន​នៅ​កម្ពុជា ឲ្យ​ជួយ​ជំរុញ​បើក​ផ្លូវ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា វត្តមាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​កម្ពុជា​នៅ​ពេលនេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​នយោបាយ​កម្ពុជា​បញ្ឈប់​ការ​ប្រទូសរ៉ាយ​គ្នា ក្នុង​នោះ​អ្នក​ដែល​ចូលចិត្ត​លេង​ល្បែង​នយោបាយ​បុគ្គល ក៏​គួរតែ​បញ្ចប់​ដែរ...

អ្នក​ឃ្លាំមើល៖ កម្ពុជា​នឹង​ខាត​ប្រយោជន៍​កាន់តែ​ធំ បើ​បន្ត​ដឹកនាំ​នយោបាយ​គ្មាន​ឯកភាព​ផ្ទៃក្នុង​ជាតិ

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា កម្ពុជា​នឹង​ខាត​ប្រយោជន៍​ជាតិ​កាន់តែ​ធំ បើ​នៅតែ​បន្ត​ដឹកនាំ​នយោបាយ​ដែល​ឃ្លាត​ចាក​ពី​បំណង​ប្រទេស​លោក​សេរី ដែល​តែង​ជំរុញ​ឱ្យ​កម្ពុជា​ងាក​ទៅ​រក​ឯកភាព​នយោបាយ​ផ្ទៃក្នុង​ជាតិ ជាពិសេស​បើក​លំហ​សេរីភាព​ដើម្បី​ឱ្យ​លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ តុលា នេះ​ថា ជា​រឿយៗ ទាំង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក តែងតែ​ជំរុញ​ឱ្យ​កម្ពុជា​អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស​តាមរយៈ​នៃ​ការ​បើក​លំហ​សេរីភាព​ដល់​អ្នក​នយោបាយ...

លោក ហ៊ុន សែន ថា​អ្នកវិភាគ​និយាយ​ខុស​ទាំងស្រុង​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ថា​អ្នកវិភាគ​តាំង​ខ្លួន​ជា​អ្នក​ចេះដឹង​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​និយាយ​ខុសពី​ការពិត និង​ផ្ទុយ​ពី​សាច់រឿង​ពិត​ទាំងស្រុង ព្រោះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពុំ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​នោះ​ទេ។ បុរស​ខ្លាំង​ដែល​សល់​ពី​សង្គ្រាម លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ នេះ ដោយ​និយាយ​ឌឺដង​ថា លោក​សុំ​សរសើរ​ដោយ​ស្មោះ​អ្នក​ដែល​ហ៊ាន​និយាយ​រឿង​ដែល​មិន​ត្រឹមត្រូវ ហើយ​ចាត់ទុក​ថា​ជា​រឿង​ត្រឹមត្រូវ ចំពោះ​ការ​និយាយ​ពី​សន្ធិសញ្ញា​អន្តរជាតិ​ដែល​លោក​បាន​ចូលរួម​កិច្ចប្រជុំ​គ្រប់​ដំណាក់កាល​នោះ គឺ​ខុសពី​ការពិត​ទាំងអស់។ លោក ហ៊ុន សែន...

Latest news