TAG
ផាម មិញជីញ
អ្នកស្រី ម៉ែន សំអន៖ កម្ពុជា-វៀតណាមជាមិត្តជិតស្និទ្ធនិងជាអ្នកជិតខាងល្អហើយស្មោះត្រង់
អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អ្នកស្រី ម៉ែន សំអន អះអាងថា រយៈពេល ៥៥ឆ្នាំមកនេះ កម្ពុជាតែងតែចាត់ទុកវៀតណាម ជាមិត្តជិតស្និទ្ធ ហើយជាអ្នកជិតខាងល្អ និងស្មោះត្រង់ផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ផង និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ផង គឺអ្នកស្រី ម៉ែន សំអន ទៅចូលរួមក្នុងពិធីរំឭកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា...
លោក ហ៊ុន សែន ថាលោកគ្មានសិទ្ធិប្រគល់ទឹកដីសូម្បីមួយមិល្លីម៉ែត្រឱ្យទៅវៀតណាមនោះទេ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងជាថ្មីថា លោកគ្មានសិទ្ធិប្រគល់ទឹកដីខ្មែរសូម្បីតែមួយមិល្លីម៉ែត្រឱ្យទៅប្រទេសវៀតណាម ហើយលោកក៏មិនចង់បានទឹកដីវៀតណាម សូម្បីតែមួយមិល្លីម៉ែត្រដែរ ប៉ុន្តែក្រុមអ្នកឃ្លាំមើលជំរុញឱ្យលោក ហ៊ុន សែន ធ្វើមោឃភាព ឬលុបចោលរាល់សន្ធិសញ្ញាខុសច្បាប់ជាមួយវៀតណាមទាំងអស់ ដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួន។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបឲ្យឡើងកាន់អំណាចរូបនេះ បានអះអាងនៅក្នុងខួបលើកទី៤៥ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងភូមិសាស្ត្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា...
កម្ពុជា-វៀតណាមប្ដេជ្ញាបន្តអនុវត្តផែនការសហប្រតិបត្តិការគ្រប់វិស័យអាទិភាពទាំងអស់
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្ដេជ្ញាធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតរវាងកម្ពុជា និងវៀតណាម ដោយបន្តរួមគ្នាអនុវត្តទៅតាមលទ្ធផលដែលមេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងអំឡុងពេលស្នាក់អាស្រ័យនៅសហរដ្ឋអាមេរិក ដើម្បីសម្រេចឱ្យបានជោគជ័យថែមទៀតលើគ្រប់វិស័យអាទិភាពទាំងអស់។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានឡើងក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហ្វាន វ៉ាន់ហ្សាង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅខេត្តប៊ិញភឿក ប្រទេសវៀតណាម ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ឧសភា នេះថា ការចុះអនុសារណៈយោគយល់ នឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព...
អ្នកឃ្លាំមើល៖ កម្ពុជាត្រូវធ្វើជាមិត្តវៀតណាម ប៉ុន្តែមិនត្រូវធ្វើអាយ៉ងវៀតណាមនោះទេ
អ្នកឃ្លាំមើលបញ្ហាសង្គមអំពាវនាវឱ្យពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នខ្ពស់ និងស្នើឲ្យមេដឹកនាំខ្មែរមិនត្រូវធ្វើអាយ៉ងវៀតណាមនោះទេ ប៉ុន្តែត្រូវធ្វើជាមិត្តជាមួយវៀតណាម។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃចន្ទ ទី១៦ ឧសភា ថា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន បានជួបបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម នៅខេត្តតៃនិញ ប្រទេសវៀតណាម ខណៈលោក ហ៊ុន សែន...
មេដឹកនាំវៀតណាមបន្តសុំលោក ហ៊ុន សែន ជួយពលរដ្ឋវៀតណាមឱ្យបានភាពស្របច្បាប់នៅកម្ពុជា
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ បន្តសុំលោក ហ៊ុន សែន ជួយដល់ប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មកទទួលបានភាពស្របច្បាប់។
ការបន្តស្នើសុំនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Phạm Minh Chính) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។
តាមការចុះផ្សាយរបស់សារព័ត៌មាន...
កម្ពុជា-វៀតណាមឯកភាពគ្នាបន្តពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ
ក្រសួងការបរទេសកម្ពុជា អះអាងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ីញជីង (Pham Minh Chinh) បានឯកភាពគ្នាក្នុងការបន្តពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ដើម្បីបន្តសហការកសាងខ្សែព្រំដែនសន្តិភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរទៅថ្ងៃមុខ។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ថា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ផាម ម៉ីញជីង...