26.6 C
Phnom Penh

TAG

មាជ សុវណ្ណារ៉ា

លោក មាជ សុវណ្ណារ៉ា ថា​បើ​សម្ពន្ធភាព​បក្ស​ទាំង​៤​ជា​ការ​កេង​ចំណេញ​នយោបាយ នោះ​នឹង​មិន​មាន​អាយុវែង​ឡើយ

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង ៤ ដែល​បង្កើត​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា លុះត្រាតែ​សម្ពន្ធភាព​នោះ​ជា​សម្ពន្ធភាព​ស្មោះត្រង់ ឬ​ជា​សម្ពន្ធភាព​មិន​ទាល់ច្រក ប៉ុន្តែ​បើ​ការ​បង្កើត​សម្ព័ន្ធ​នេះ​ដើម្បី​ឆ្លៀត​ឱកាស​កេង​ចំណេញ​នយោបាយ​នោះ សម្ពន្ធភាព​នេះ​នឹង​មិន​មាន​អាយុជីវិត​យូរ​អង្វែង​ឡើយ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ តុលា នេះ​ថា ប្រសិនបើ​ការ​បង្កើត​សម្ពន្ធភាព​នេះ​ធ្វើឡើង​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ កន្លង​ទៅ គឺជា​ឱកាស​ល្អ​បំផុត​ក្នុង​ការ​ប្រកួតប្រជែង...

វៀតណាម​ប្ដេជ្ញា​បន្ត​ពង្រឹង​យន្តការ​ត្រីភាគី​រវាង​កម្ពុជា​និង​ឡាវ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រឹងមាំ

រដ្ឋាភិបាល​វៀតណាម ប្ដេជ្ញា​បន្ត​ពង្រឹង​យន្តការ​ត្រីភាគី​រវាង​កម្ពុជា និង​ឡាវ ក្នុង​បំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ។ ឯកអគ្គរដ្ឋទូត​វៀតណាម លោក ង្វៀន ហ៊ុយ តាំង បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋាភិបាល​វៀតណាម​នឹង​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា​ដែល​មាន​ស្រាប់​នៅ​គ្រប់​កម្រិត​ជាមួយ​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​ដែល​រដ្ឋាភិបាល​វៀតណាម​ផ្ដោត​សំខាន់​បំផុត​នោះ គឺ​វិស័យ​ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍ វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ផង​ដែរ​ជាមួយ​នឹង​កម្ពុជា...

លោក មាជ សុវណ្ណារ៉ា៖ វៀតណាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទឹកដី​កម្ពុជា​ក្រោម​ជា​ការ​រើសអើង​ពូជសាសន៍

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​រារាំង​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ចូល​ទៅ​កម្សាន្ត​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម កាលពី​ពេល​ថ្មីៗ​នេះ គឺ​បង្ហាញ​ពី​ការ​រើសអើង​ពូជសាសន៍​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​ធ្ងន់ធ្ងរ ជាពិសេស​គឺ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​តែម្តង ខណៈ​ពលរដ្ឋ​វៀតណាម​ចូល​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា​ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​ជា​ហូរហែ​រហូត​មក។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ តុលា នេះ​ថា នៅ​ពេល​ដែល​អាជ្ញាធរ​វៀតណាម​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ គឺ​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា សោភា ឱ្យ​ចូល​ទៅ​ទឹកដី​កម្ពុជា​ក្រោម...

គ.ជ.ប បើក​យុទ្ធនាការ​១៩​ថ្ងៃ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​និង​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បើក​យុទ្ធនាការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល ១៩​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​១ រហូត​ដល់​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣។ គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ដំណើរការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល ១៩​ថ្ងៃ​នេះ គឺ​រាប់​បញ្ចូល​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ផង​ដែរ ប៉ុន្តែ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នឹង​ត្រូវ​ផ្អាក​តែ ១​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​១៤ ខែ​តុលា ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ក្រុម​ការងារ​ចុះឈ្មោះ​បោះឆ្នោត...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​បង្កើត​កង​អង្គរក្ស​ដើម្បី​ជា​កងកម្លាំង​ផ្ដាច់មុខ​របស់​នាយករដ្ឋមន្ត្រី​គឺជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​ជាតិ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា បញ្ជាការដ្ឋាន​អង្គរក្ស បើ​ត្រូវ​បង្កើត​ឡើង​ដើម្បី​តែ​ការពារ​សុវត្ថិភាព​នាយករដ្ឋមន្ត្រី គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​បើ​បញ្ជាការដ្ឋាន​អង្គរក្ស​នេះ​ក្លាយ​ទៅ​ជា​កងកម្លាំង​ប្រើប្រាស់​ផ្ទាល់ខ្លួន​ផ្ដាច់មុខ​របស់​នាយករដ្ឋមន្ត្រី​វិញ នោះ​វា​គឺជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​កម្ពុជា។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កញ្ញា នេះ​ថា បញ្ជាការដ្ឋាន​អង្គរក្ស​កម្ពុជា​សព្វថ្ងៃ​នេះ​គឺ​ចំណុះ​ឲ្យ​បញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ដែល​មាន​ន័យ​ថា ពួកគេ​ត្រូវ​ទទួល​ប្រាក់បៀវត្ស​ប្រទេស​ជាតិ មិនមែន​ទទួល​បៀវត្ស​ពី​បុគ្គល​ណា​ទេ។ លោក​បន្ថែម​ថា កន្លងមក​គេ​មើល​ឃើញ​ថា ពិត​មែន​តែ​ពួកគេ​ទទួល​ប្រាក់​បៀវត្ស​ពី​ប្រទេស​ជាតិ ប៉ុន្តែ​ពួកគេ​បែរ​ជា​ទទួល​បទបញ្ជា​តែ​ពី​បុគ្គល​មាន​អំណាច​ទៅវិញ។ លោក មាជ...

រដ្ឋមន្ត្រី​ថ្មី​ក្រសួង​ការពារ​ជាតិ​ព្រមាន​តាម​កម្ទេច​អ្នក​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​លើ​ទឹកដី​កម្ពុជា

រដ្ឋមន្ត្រី​ថ្មី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា ព្រមាន​តាម​កម្ទេច​រាល់​ការ​ឃុបឃិត​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព និង​មាន​ឧបាយកល​បង្កើត​ឱ្យ​មាន​បដិវត្តន៍​ពណ៌​លើ​ទឹកដី​កម្ពុជា ព្រមទាំង​ប្រឆាំង​ដាច់ខាត​នូវ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​បរទេស​ខាងក្រៅ​ផង​ដែរ។ រដ្ឋមន្ត្រី​ថ្មី​ក្រសួង​ការពារ​ជាតិ​របស់​កម្ពុជា​ដែល​ទើប​នឹង​ឡើង​កាន់​តំណែង​បន្ត​ពី​ឪពុក លោក ទៀ សីហា លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​នាយ​ទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវតែ​ប្ដេជ្ញា​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ធានា​ការ​ការពារ​សន្តិភាព ឯកភាព អធិបតេយ្យភាព បូរណភាព​ទឹកដី​ឱ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​គ្រប់​កាលៈទេសៈ។ លោក...

ឪពុក​នាយករដ្ឋមន្ត្រី​ប្រដៅ​កូន​ឱ្យ​ទុក​ចាស់ រើស​ថែម​ថ្មី ដើម្បី​ពង្រឹង​អំណាច

បុរស​ខ្លាំង​ដែល​កំពុង​ក្តោប​ក្តាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ពិតប្រាកដ​លោក ហ៊ុន សែន រំឭក​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ដែល​លោក​លើក​បន្តុប​ឲ្យ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថា មេដឹកនាំ​ម្នាក់​ដែល​មិន​ចេះ​រក្សា​សមាជិក​ចាស់ និង​បង្កើន​សមាជិក​ថ្មី ច្បាស់​ជា​ប្រឈមមុខ​នឹង​ការ​រលំ​រលាយ​រដ្ឋាភិបាល​របស់​ខ្លួន​ជាមិនខាន​ឡើយ។ លោក ហ៊ុន សែន សរសេរ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ សីហា នេះ​ថា លោក​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​លោក​បាន​លើកឡើង​ក្នុង​អង្គប្រជុំ​ដើម​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ដើម្បី​ជា​ការ​ក្រើន​រំលឹក​ដល់​មន្ត្រី​រដ្ឋាភិបាល​បន្ត​វេន​តាម​ស្ថាប័ន​នីមួយៗ ដោយ​សូម​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​លើ​ភាព​អគុណធម៌​របស់​ខ្លួន​សម្រាប់​ការ​រៀបចំ​មន្ត្រី​ក្នុង​អាណត្តិ​ថ្មី​ដែល​ពួកគេ​នឹង​ដឹកនាំ​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ។ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លើកឡើង​ថា លោក​គាំទ្រ​ឱ្យ​មាន​ការ​កែទម្រង់...

មន្ត្រី​បក្ស​ប្រឆាំង​ឯកភាព​នឹង​ការ​បង្កើត​ក្រុម​អ្នក​នាំពាក្យ​នាយករដ្ឋមន្ត្រី​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ស្ថាប័ន​ពាក់ព័ន្ធ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ឯកភាព​នឹង​ការ​បង្កើត​ក្រុម​អ្នក​នាំពាក្យ​របស់​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៧ នេះ ថា​ជា​រឿង​ល្អ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​នានា។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ សីហា ថា ការ​បង្កើត​ឱ្យ​មាន​ក្រុម​អ្នក​នាំពាក្យ​ជួយ​សម្រួល​ការងារ​នាយករដ្ឋមន្ត្រី​បែប​នេះ គឺ​ស្ថិត​ក្នុង​បំណង​ពីរ គឺ៖ ទី​១ អាច​ជា​ការ​បែងចែក​បុណ្យ​ស័ក្តិ​តួនាទី​ឱ្យ​បក្ខពួក​របស់​ខ្លួន​ដើម្បី​កុំ​ឱ្យ​មាន​ទំនាស់​ផ្ទៃក្នុង​ព្រោះ​តែ​ការ​ផ្តល់​ឋានៈ​បុណ្យ​ស័ក្តិ​មិន​គ្រប់​គ្នា។ ចំណែក​ទី​២ អាច​ជា​ការ​បង្កើត​ឡើង​ដើម្បី​ជួយ​សម្រួល​ការងារ​នាយករដ្ឋមន្ត្រី​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ចង់​បាន​ការ​ឆ្លើយតប​ពី​នាយករដ្ឋមន្ត្រី​តាមរយៈ​ក្រុម​អ្នក​នាំពាក្យ​ទាំងនេះ ចៀសវាង​ដូច​ពេល​កន្លងមក​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល...

ក្រុម​រិះគន់​ថា​ការ​តែងតាំង​ទីប្រឹក្សា​គឺ​ស្ថិត​ក្រោម​ហេតុផល​នយោបាយ ជាជាង​ការ​ធានា​ប្រសិទ្ធភាព​ការងារ

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​បញ្ចប់​មុខតំណែង​តួនាទី​របស់​ទីប្រឹក្សា និង​ជំនួយការ​របស់​រដ្ឋាភិបាល​អាណត្តិ​ចាស់ គឺជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​ថា​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី​មាន​បុព្វសិទ្ធិ​ស្រប​តាម​ច្បាប់​ក្នុង​ការ​ជ្រើសរើស​ទីប្រឹក្សា និង​ជំនួយការ​សម្រាប់​ការ​ដឹកនាំ​នៅ​ក្នុង​រដ្ឋាភិបាល​របស់​ខ្លួន ប៉ុន្តែ​ការ​តែងតាំង​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​កម្ពុជា​កន្លងមក ត្រូវ​គេ​មើល​ឃើញ​ថា ស្ថិត​ក្រោម​ហេតុផល​នយោបាយ​ជាជាង​ការ​ធានា​នូវ​ប្រសិទ្ធភាព​ការងារ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា ការ​តែងតាំង​ទីប្រឹក្សា​គឺជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​រឿង​ដែល​មិន​ធម្មតា​នោះ គឺ​នៅ​ត្រង់​ថា​ទីប្រឹក្សា​ដែល​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែងតាំង​កន្លងមក...

អតីត​អ្នកទោស​នយោបាយ៖ លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រយ័ត្ន​នយោបាយ​ការទូត​ជាមួយ​ចិន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា កូនប្រុស​ច្បង​ត្រៀម​ស្នង​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​បន្ត​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រយ័ត្នប្រយែង​នយោបាយ​ការទូត​ជាមួយ​បរទេស​ជិតខាង ជាពិសេស​គឺ​ទំនាក់ទំនង​នយោបាយ​ការទូត​ជាមួយ​ចិន ជុំវិញ​អធិបតេយ្យ​ជាតិ និង​ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ សីហា នេះ​ថា អ្នក​បន្ត​វេន​បក្ស​កាន់​អំណាច​ដែល​កំពុង​ត្រៀម​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ទៅ​ថ្ងៃ​មុខ ត្រូវ​ប្រកាន់​នយោបាយ​ការទូត​ដែល​អព្យាក្រឹត ដោយ​មិន​លម្អៀង​ទៅ​លើ​មហាអំណាច​ណា​មួយ​នោះ​ឡើយ ជាពិសេស​មហាអំណាច​ចិន​ដែល​កំពុង​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​បក្ស​ខ្លួន​រហូត​មក​នោះ។ លោក មាជ...

Latest news

© 2021, ដេលី. All rights reserved.