TAG
មាជ សុវណ្ណារ៉ា
មន្ត្រីបក្សប្រឆាំងថាការចូលរួមបោះឆ្នោតរបស់បក្សភ្លើងទៀនជាការបំបែកកម្លាំងអ្នកប្រជាធិបតេយ្យយ៉ាងធំ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សភ្លើងទៀនដែលបានដកខ្លួនចេញពីស្មារតីគណបក្សសង្គ្រោះជាតិ ទៅចូលរួមបោះឆ្នោតមួយដែលគ្មានតម្លាភាពជាមួយគណបក្សកាន់អំណាច គឺជាការបំបែកកម្លាំងអ្នកប្រជាធិបតេយ្យខ្លាំងបំផុត ក្នុងពេលដែលគណបក្សកាន់អំណាចកំពុងតែត្រដរខ្យល់ដោយសារតែសហគមន៍អន្តរជាតិមិនទទួលស្គាល់ការបោះឆ្នោតនេះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៤ ឧសភា ថា កម្លាំងដែលគាំទ្រគណបក្សសង្គ្រោះជាតិ ដូចជាអ្នកគាំទ្រគណបក្សសិទ្ធិមនុស្ស និងកម្លាំងដែលមិនមែនជាអ្នកគាំទ្រគណបក្សភ្លើងទៀន ព្រមទាំងកម្លាំងមិនគាំទ្រគណបក្សសិទ្ធិមនុស្ស នឹងមិនទៅបោះឆ្នោតឱ្យគណបក្សភ្លើងទៀននោះទេ...
លោក សុខ ឥសាន ថា គ.ជ.ប ទទួលស្គាល់តាមផ្លូវច្បាប់បន្ទាប់ពីបក្សទាំង១៧ចូលរួម
អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិតជាត្រូវបានទទួលស្គាល់តាមផ្លូវច្បាប់ បន្ទាប់ពីគណបក្សក្រៅនយោបាយទាំង ១៧ ព្រមទទួលយកការប្រកួតប្រជែងរកសន្លឹកឆ្នោតដោយការចូលរួមយុទ្ធនាការឃោសនាកាលពីថ្ងៃទី៤ ខែឧសភា។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ត្រូវបានសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន គឺដើមអម្ពិល ស្រង់សម្ដីចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នេះថា ក្រុមប្រឆាំងនៅតែបរាជ័យក្រោមដៃបក្សកាន់អំណាច ទោះពួកគេចេញមកក្នុងទម្រង់បែបណាក៏ដោយ។
លោក សុខ ឥសាន អះអាងថា គណបក្សកាន់អំណាចនៅតែមានការគាំទ្រពីពលរដ្ឋ...
អាមេរិកនឹងបង្វែរបំណុលកម្ពុជាជំពាក់ទៅជួយផ្នែកមនុស្សធម៌សម្រាប់ពលរដ្ឋខ្មែរជំនួសវិញ
សហរដ្ឋអាមេរិក នឹងបង្វែរបំណុលដែលកម្ពុជាបានជំពាក់ខ្លួនចាប់តាំងពីអំឡុងទសវត្ស១៩៧០ រហូតដល់ពេលនេះ ទាំងដើម ទាំងការ សរុបប្រមាណជាង ៦០០លានដុល្លារអាមេរិកទៅជាជំនួយផ្នែកមនុស្សធម៌សម្រាប់ពលរដ្ឋខ្មែរជំនួសវិញ។
តាមប្រភពច្បាស់ការណ៍បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២០ ឧសភា ថា សហរដ្ឋអាមេរិកនឹងបង្វិលបំណុលដែលកម្ពុជាជំពាក់ទៅជួយអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជាវិញ ហើយជំនួយទាំងនេះទំនងជាសហរដ្ឋអាមេរិកនឹងផ្តល់ជាដំណាក់កាលៗសម្រាប់ជួយនិស្សិតអាហារូបករណ៍ដែលជាប់ឈ្មោះទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។
ប្រភពដដែលបានអះអាងថា ការបង្វែរបំណុលប្រទេសកម្ពុជាជំពាក់ជាច្រើនរយលានដុល្លារអាមេរិក ដើម្បីជួយអភិវឌ្ឍដល់វិស័យអប់រំនៅប្រទេសកម្ពុជាពេលនេះ ទំនងជាធ្វើឡើងតាមរយៈភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID ប៉ុណ្ណោះ មិនមែនជាការផ្តល់ឲ្យប្រទេសកម្ពុជាតាមវិធីណាមួយដោយផ្ទាល់នោះទេ ពីព្រោះរាល់ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក ត្រូវតែធានាបាននូវប្រសិទ្ធភាពនៃគោលដៅរបស់ពួកគេ។
ការអះអាងនេះ...
អតីតមន្ត្រីបក្សប្រឆាំងថាការជេរលោក ហ៊ុន សែន កន្លងមកគឺតាមការញុះញង់របស់លោក សម រង្ស៊ី
អតីតអនុប្រធានផ្នែករដ្ឋបាលគ្រប់គ្រងនៃគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-A) បានចេញលិខិតសុំទោសជាសាធារណៈ ដោយអះអាងថា ការជេរប្រមាថទៅលើមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កន្លងមក គឺដោយសារតែលោកទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងជឿតាមការញុះញង់របស់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី។
អតីតអនុប្រធានផ្នែករដ្ឋបាលគ្រប់គ្រងនៃគណបក្សសង្គ្រោះជាតិប្រចាំនៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក គឺលោក យង់ ប្រេឌី ណុយ (Brady Young Noy) បានចេញលិខិតសុំទោសជាសាធារណៈ...
អ្នកឃ្លាំមើលថាកម្ពុជាកំពុងស្ថិតក្នុងហានិភ័យបដិវត្តន៍ពីពលរដ្ឋដែលរងភាពអយុត្តិធម៌
សកម្មជនអត្ថាធិប្បាយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ថាទម្រង់ដឹកនាំរបស់បក្សកាន់អំណាចដែលពោរពេញទៅដោយអំពើពុករលួយ និទ្ទណ្ឌភាព និងអយុត្តិធម៌សង្គម គឺជាហានិភ័យមួយដែលបង្កទៅជាបដិវត្តន៍ពីពលរដ្ឋខ្លួនឯងដែលកំពុងរងនូវភាពអយុត្តិធម៌។
សកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកិច្ចពិភាក្សានៃកម្មវិធី Idea Talk កាលពីថ្ងៃទី១២ មេសា ថា រដ្ឋាភិបាលមួយដែលយកអំណាច ឬសម្ដីមេដឹកនាំទៅអនុវត្ត ជាជាងការអនុវត្តច្បាប់នៃប្រទេសរបស់ខ្លួន គឺជាសញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរដែលអាចនឹងបង្កឲ្យមានបដិវត្តន៍ពីពលរដ្ឋខ្លួនឯង។ ជាក់ស្តែង កម្ពុជាកំពុងស្ថិតក្នុងប្រទេសដែលកំពុងអនុវត្តក្នុងទម្រង់បែបនេះរហូតមក។
លោក ស្រ៊ុន...
សន្និសីទនៅអាមេរិកវាយតម្លៃលោក កឹម សុខា ជាវីរជនប្រកាន់ជំហរសន្តិភាពនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា អង្គសន្និសីទអន្តរជាតិមួយនៅសហរដ្ឋអាមេរិក បានចាត់ទុកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាជាវីរជនប្រកាន់ជំហរសន្តិភាព តស៊ូដើម្បីសេរីភាព និងយុត្តិធម៌សង្គម ដែលជាកត្តាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគ្មានជម្រើសអ្វីក្រៅពីបើកឱ្យលោក កឹម សុខា ទទួលបាននូវសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ មេសា ថា ការលើកឡើងរបស់សន្និសីទអន្តរជាតិនេះ បង្ហាញឱ្យឃើញថា មេដឹកនាំបក្សប្រឆាំង លោក...
អ្នកឃ្លាំមើលថាវត្តមានលោក កឹម សុខា លើវេទិកាអន្តរជាតិគឺលើកមុខមាត់កម្ពុជានិងរដ្ឋាភិបាលខ្មែរ
ក្រុមអ្នកឃ្លាំមើលនិយាយថា ការបង្ហាញវត្តមានរបស់លោក កឹម សុខា ជាមេបក្សប្រឆាំងធំជាងគេដែលកំពុងជាប់បម្រាមតុលាការ នៅលើវេទិកាអន្តរជាតិដ៏ធំ គឺជាការលើកមុខមាត់របស់កម្ពុជា និងរដ្ឋាភិបាលខ្មែរយ៉ាងធំធេង។
អតីតអគ្គទីប្រឹក្សាខ្មែរប្រចាំស្ថានទូតប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៣ ខែមីនា ថា វត្តមានរបស់មេដឹកនាំប្រឆាំង លោក កឹម សុខា នៅលើវេទិកាពិភពលោកនេះ នឹងប្រាប់ពិភពលោកថា ដើម្បីឧត្តមប្រយោជន៍ជាតិ រដ្ឋាភិបាលកម្ពុជាមានចិត្តទូលាយហ៊ានធ្វើនូវអ្វីដែលគេមិនហ៊ាន ក្នុងការអនុញ្ញាតរយៈពេលខ្លីឲ្យលោក កឹម...
ការផ្ដល់ទិដ្ឋាការនៅពេលមកដល់ឡើងវិញជាឱកាសលោក សម រង្ស៊ី អាចវិលចូលកម្ពុជាវិញ
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន សម្រេចដាក់ឱ្យកម្ពុជាដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការនៅពេលមកដល់ (VISA ON ARRIVAL) នៅច្រកទ្វារអន្តរជាតិទាំងអស់ ដែលត្រូវគេមើលឃើញថាជាឱកាសសម្រាប់អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដើម្បីវិលទៅកម្ពុជាដោយគ្រាន់តែទិញសំបុត្រយន្តហោះប៉ុណ្ណោះ។
ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ថា កម្ពុជានឹងដាក់ឱ្យដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការនៅពេលមកដល់ (VISA ON ARRIVAL) នៅច្រកទ្វារអន្តរជាតិទាំងអស់ ទាំងផ្លូវទឹក ផ្លូវគោក...
លោក មាជ សុវណ្ណារ៉ា រិះគន់លោក សម រង្ស៊ី ថាមិនចេះរក្សាកម្លាំងគាំទ្រក្នុងស្រុកជិតកន្លះនគរ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចោទអតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី ថាមិនចេះរក្សាកម្លាំងគាំទ្រនៅក្នុងស្រុកដែលមានជិតកន្លះនគរ ដើម្បីយកទៅប្រកួតប្រជែងជាមួយបក្សកាន់អំណាច តែបែរជាបំបែកកម្លាំងអ្នកប្រជាធិបតេយ្យដោយនាំគ្នាទៅបើកបក្សតូចៗដើម្បីចូលរួមកំដរបក្សកាន់អំណាចក្នុងទីលាននយោបាយដ៏អយុត្តិធម៌ទៅវិញ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ មីនា នេះថា គេដុតបំផ្លាញគណបក្សសង្គ្រោះជាតិ ដោយបំពានលើច្បាប់គ្រប់បែបយ៉ាងរួចទៅហើយ គួរណាស់មន្ត្រីបក្សប្រឆាំងទាំងនោះនាំគ្នាក្រោកឈរតវ៉ាគ្រប់មធ្យោបាយ ដើម្បីទាមទារយកគណបក្សរបស់ខ្លួនមកវិញ មិនគួរនាំគ្នាបង្កើតបក្សថ្មី ហើយសុំភាពស្របច្បាប់ពីអ្នកដុតបំផ្លាញគណបក្សរបស់ខ្លួននោះទេ។
លោកបន្តថា លោកមើលមិនឃើញថាគណបក្សតូចៗទាំងអស់...
មេធាវីការពារក្តីលោក កឹម សុខា ថាសវនាការលើកទី៣០ តុលាការនៅតែបន្តចាក់ខ្សែវីដេអូភស្តុតាងដដែល
សហមេធាវីការពារក្តីឱ្យអតីតប្រធានបក្សប្រឆាំង លោក កឹម សុខា អះអាងថា ដំណើរការសវនាការប្រធានគណបក្សសង្គ្រោះជាតិលើកទី៣០ នៅថ្ងៃពុធ ទី១៦ កុម្ភៈ នេះ តុលាការនៅតែបន្តចាក់ខ្សែវីដេអូភស្តុតាងពាក់ព័ន្ធនឹងការចោទប្រកាន់លើលោក កឹម សុខា ដដែល ខណៈសវនាការបន្ទាប់ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ។
សហមេធាវីការពារក្តីប្រធានគណបក្សសង្គ្រោះជាតិ លោក ផែង ហេង បានប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការក្រុងភ្នំពេញ នៅថ្ងៃទី១៦...