31 C
Phnom Penh

TAG

សិទ្ធិមនុស្ស

អ្នក​ឃ្លាំមើល៖ វត្តមាន​អ្នក​រាយការណ៍​ពិសេស UN គឺ​ដើម្បី​រំឭក​លោក ហ៊ុន សែន ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) មក​កម្ពុជា​ជា​លើក​ទី​១ នៅ​ថ្ងៃទី​១៥ សីហា នេះ ដើម្បី​រំឭក​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់ The Cambodia Daily...

សាលា​រាជធានី​ព្រមាន​ប្ដឹង​កូដករ​ណាហ្គា​ទៅ​តុលាការ​ដោយ​ចោទ​ប្រើប្រាស់​ហិង្សា​លើ​សមត្ថកិច្ច

សាលា​រាជធានី​ភ្នំពេញ អះអាង​ថា ខ្លួន​នឹង​បញ្ជូន​សំណុំរឿង​កូដករ​ណាហ្គា​វើលដ៍ (Naga World) ទៅ​តុលាការ ដោយ​ចោទ​ថា​ក្រុម​កូដករ​ដែល​ជា​ស្ត្រី​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ដែល​ជា​បុរស។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១១ ខែ​សីហា ដោយ​ចាត់ទុក​ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​ក្រុម​កូដករ​ថា​ធ្វើឡើង​ដោយ​ខុស​ច្បាប់។ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក៏​បាន​ចោទប្រកាន់​ចំពោះ​ការ​តវ៉ា​របស់​កូដករ ថា​ជា​ការ​រៀបចំ​ដោយ​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ដែល​នៅ​ពីក្រោយ​ការ​រៀបចំ​ឈុត​ឆាក​សម្ដែង ក្នុង​ន័យ​បង្កើត​រូបភាព​អវិជ្ជមាន បង្ក​ការ​ប៉ះពាល់​ដល់​មុខមាត់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដោយ​ក្រុម​នេះ​បាន​បន្ត​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​យ៉ាង​គឃ្លើន​ជា​ដដែលៗ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចោទ​ថា អ្នក​ដែល​នៅ​ពីក្រោយ​ការ​តវ៉ា​របស់​ក្រុម​កូដករ​នោះ បាន​ធ្វើ​សកម្មភាព​ញុះញង់ ដុត​កម្តៅ បញ្ឆេះ​កំហឹង បន្ត​ការ​ជេរ​ប្រមាថ​មក​លើ​មន្ត្រី​សាធារណៈ ហើយ​ថែម​ទាំង​ជាន់​កម្ទេច​បំផ្លាញ​បារ៉ាស់ ធ្វើ​ឲ្យ​ខូចខាត​ជិត ២០​ផ្ទាំង ហើយ​សមត្ថកិច្ច​នៅតែ​បន្ត​ស្រាក់​ដៃ​គ្នា​ធ្វើ​ជា​បារ៉ាស់​ការពារ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ...

លោក ស ខេង ថា​កម្ពុជា​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ខណៈ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា កម្ពុជា​ប្ដេជ្ញា​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​បន្ត​ទៀត ខណៈ​រង​នូវ​ការ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន។ លោក ស ខេង អះអាង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ប្រតិបត្តិការ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ ថា ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ គឺ​ដើម្បី​ការពារ​សិទ្ធិមនុស្ស​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង។ លោក ស ខេង អះអាង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ ក៏​ជា​ការ​ប្រយុទ្ធ​ប្រឆាំង...

ពលរដ្ឋ​ឥណ្ឌូនេស៊ី​ជាង​៦០​នាក់​ត្រូវ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ពី​ក្រុម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ឥណ្ឌូនេស៊ី ជាង ៦០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​ក្នុង​ឧស្សាហកម្ម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២២។ ទស្សនាវដ្ដី Tempo ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី និយាយ​ថា ពលរដ្ឋ​ឥណ្ឌូនេស៊ី ៥៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​នៃ​ក្រុម​ឆបោក ខណៈ​មនុស្ស ៧​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឥណ្ឌូនេស៊ី សហការ​ជាមួយ​កម្ពុជា​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង ៥៥​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ក្នុង​នោះ​មាន​បុរស ៤៧​នាក់ និង​ស្ត្រី ៨​នាក់ ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​ទទួល​ការ​ប្រឹក្សា​ផ្លូវចិត្ត​មុន​ពេល​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី វិញ។...

អាមេរិក​ដាក់​កម្ពុជា​និង​វៀតណាម​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស ហើយ​អាច​នឹង​រង​ទណ្ឌកម្ម​ធំៗ

សហរដ្ឋ​អាមេរិក បាន​ទម្លាក់​កម្ពុជា វៀតណាម ទីក្រុង​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​បី ដែល​ជា​កម្រិត​ដ៏​អាក្រក់​មួយ និង​អាច​រង​ទណ្ឌកម្ម ក្រោម​ហេតុផល​កម្ពុជា​មាន​កិច្ច​ខិតខំ​តិចតួច និង​មិន​បាន​គោរព​តាម​ស្តង់ដារ​នៃ​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស។ ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃទី​១៩ ខែ​កក្កដា បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​ក្នុង​នោះ អាមេរិក​បាន​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier...

UN នឹង​ជួយ​រៀបចំ​ឲ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​លោក ហ៊ុន សែន មាន​ឯករាជភាព​ទៅ​ថ្ងៃ​អនាគត

ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ការងារ​ចាំបាច់​ដែល​ត្រូវ​ធ្វើជា​បន្តបន្ទាប់​នោះ គឺ​ការ​ធ្វើ​ឱ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​អនាគត​មាន​ឯករាជភាព និង​នាំ​ទៅ​រក​ការ​ការពារ​សិទ្ធិមនុស្ស​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​លើក​កម្ពស់​នីតិរដ្ឋ។ ការ​លើកឡើង​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​តុ​មូល ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃ​ព្រហស្បតិ៍ នេះ ឲ្យ​ដឹង​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (CHRC) និង​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិក ទៅ​ថ្ងៃ​អនាគត​ចាំបាច់​ត្រូវ​ធ្វើ​ការ​ឱ្យ​មាន​ភាព​ឯករាជ្យ ធ្វើការ​ការពារ​សិទ្ធិមនុស្ស​កាន់តែ​ប្រសើរ​ឡើង។ នៅ​ក្នុង​កិច្ចពិភាក្សា​នោះ​ដែរ តំណាង​ប្រចាំ​ប្រទេស អ្នកស្រី រួអេដា អិល ហាច (Ms. ROUEIDA EL Hage)...

លោក ហ៊ុន សែន ថា​រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ខ្ពស់​លើក​កម្ពស់​សិទ្ធិ​កុមារ​ព្រោះ​ជា​អ្នក​បន្ត​វេន

លោក ហ៊ុន សែន អះអាង​ថា រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​កុមារ ដោយ​ចាត់ទុក​កុមារ គឺជា​អ្នក​បន្ត​វេន​ក្នុង​ការ​ជួយ​ស្ដារ កសាង និង​អភិវឌ្ឍ​សង្គម​កម្ពុជា​ប្រកប​ដោយ​សក្ដានុពល។ មេដឹកនាំ​ខ្មែរ​ដែល​ឧស្សាហ៍​គំរាម​ផ្តាច់​ជីវិត​ពលរដ្ឋ​ខ្លួនឯង លោក ហ៊ុន សែន បាន​ចេញ​លិខិត​ក្នុង​ឱកាស​ខួប​លើក​ទី​៧៣ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​ដោយ​ផ្ដោត​លើ​កិច្ចការ​ការពារ និង​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​កុមារ ក្នុង​គោលដៅ​ការពារ​ឧត្តម​ប្រយោជន៍​របស់​កុមារ​ឱ្យ​បាន​ពេញលេញ។ បុរស​ខ្លាំង​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក​កម្ទេច​ក្រុម​ប្រឆាំង...

អាមេរិក​បារម្ភ​ក្រោយពី​ទស្សនកិច្ច​ពី​តំណាង អ.ស.ប ផ្នែក​សិទ្ធិមនុស្ស​ទៅ​ប្រទេស​ចិន

អ្នកស្រី Michelle Bachelet ថា​ទស្សនកិច្ច​ទៅ​ចិន មាន​លទ្ធផល​តិចតួច ខណៈ​សហរដ្ឋ​អាមេរិក​ថា​ចិន រៀបចំ​ឆាក​រួច​ហើយ ទើប​ឱ្យ​អ្នកស្រី​ទៅ​ស៊ីនជាំង បាញ់​ទឹកសាប៊ូ​ជម្រះ​ក្លិន​ឈាម អាច​ជា​ឈុត​ឆាក​នៅ​ពីក្រោយ​ការ​លាង​ជម្រះ​ស្លាកស្នាម​នៃ​ការ​ធ្វើ​ទារុណ​ទៅលើ​ជាតិ​សាសន៍​អ៊ុយហ្គឺ កាន់​សាសនា​មូស្លីម នៅ​តំបន់​ស៊ីនជាំង ទើប​ចិន​ស្វាគមន៍​ទស្សនកិច្ច​ប្រតិភូ​មន្ត្រី​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដឹកនាំ​ដោយ​អ្នកស្រី Michelle Bachelet ជា​ប្រធាន​ស្ថាប័ន​មួយ​នេះ។ តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP អ្នកស្រី Michelle Bachelet ជា​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​ធ្វើ​ទស្សនកិច្ច​លើ​ទឹកដី​ចិន រយៈពេល ៦​ថ្ងៃ...

IDEA TALK៖ សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»។

លោក កឹម សុខា ថា​តែង​លើក​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌​រាល់​ជំនួប​ជាមួយ​ទូត​បរទេស

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ លោក កឹម សុខា បាន​បញ្ចេញ​សារ​បី​ថ្ងៃ​ជាប់​គ្នា​តាំងពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ឧសភា ថា​រាល់​ជំនួប​របស់​លោក​ជាមួយ​ឯកអគ្គរាជទូត​តំណាង​រដ្ឋ​បរទេស គឺ​លោក​តែងតែ​លើកឡើង​អំពី​ការ​វិវឌ្ឍ​នូវ​ស្ថានភាព​នៃ​ដំណើរ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌​នៅ​កម្ពុជា និង​សិទ្ធិ​សេរីភាព​របស់​លោក​ក្នុង​ការ​ចូលរួម​បម្រើ​ប្រទេស​ជាតិ។ លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ឧសភា ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​រយៈពេល​ជាង​ពីរ​ម៉ោង​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Masahiro Mikami ដែល​ជា​តំណាង​ប្រទេស​មហាអំណាច​អាស៊ី​មួយ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​តំណាង​ប្រទេស​មហាអំណាច​អាមេរិក និង​តំណាង​ប្រទេស​មហាអំណាច​អឺរ៉ុប...

Latest news