TAG
ហ៊ុន សែន
មន្ត្រីបក្សប្រឆាំងថាលោក ហ៊ុន សែន កំពុងសហការជាមួយជនបង្កប់ក្នុងបក្សសង្គ្រោះជាតិ
អតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសមួយរូបលើកឡើងថា ប្រសិនបើសមាជិកបក្សប្រឆាំងតាមដានឲ្យបានល្អិតល្អន់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមកនោះ ពួកគេនឹងអាចដឹងយ៉ាងច្បាស់ថា លោក ហ៊ុន សែន កំពុងសហការជាមួយជនបង្កប់ក្នុងគណបក្សសង្គ្រោះជាតិ ផ្តល់សញ្ញាឲ្យគ្នាទៅវិញទៅមក។
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស CNRP-O លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៤ ធ្នូ នេះ ទំនងអាចជាការចោទប្រកាន់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថាលោក ហ៊ុន...
លោក ហ៊ុន សែន ជំរុញឱ្យប្រទេសមួយចំនួនដកទូតចេញពីភូមាជាមុន ចាំរិះគន់លោករឿងទៅភូមា
មេដឹកនាំខ្មែរដែលប្ដេជ្ញាកាន់អំណាចតត្រកូល លោក ហ៊ុន សែន ព្រមានថា បើប្រទេសសមាជិកអាស៊ានចង់រិះគន់គម្រោងទស្សនកិច្ចរបស់លោកទៅជួបលោក មីន អ៊ុងឡាំង សូមប្រទេសទាំងនោះដកស្ថានទូតរបស់ខ្លួនចេញពីប្រទេសភូមាជាមុនសិន ចាំនាំគ្នាមករិះគន់លោក។
លោក ហ៊ុន សែន បានអះអាងក្នុងពិធីសម្ពោធអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ នេះថា លោកនឹងខិតខំធ្វើយ៉ាងណាឲ្យអាស៊ាន ៩ មកក្លាយជាអាស៊ាន ១០ វិញ...
លោក ហ៊ុន សែន អួតថារដ្ឋាភិបាលលោកមិនមែនកញ្ជើធ្លុះទេ បើមិនមានវិបត្តិកូវីដ-១៩ លោកនឹងអភិវឌ្ឍឱ្យផ្អើលប្រទេស
ប្រមុខរដ្ឋាភិបាលខ្មែរដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន អួតថា រដ្ឋាភិបាលរបស់លោកមិនមែនជារដ្ឋាភិបាលកញ្ជើធ្លុះនោះទេ ហើយបើសិនជាមិនមានការផ្ទុះឡើងនៃជំងឺ Covid-19 លោកនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសជាតិឱ្យផ្អើលប្រទេសកម្ពុជាជាមិនខាន។
លោក ហ៊ុន សែន បានអះអាងក្នុងពិធីសម្ពោធអគារមួយក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៣ ធ្នូ នេះថា ប្រសិនបើគ្មានជំងឺរាតត្បាត Covid-19 កើតឡើងទេ រដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពប្រើថវិកាជាតិដែលខ្លួនបានសន្សំប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍឱ្យផ្អើលកម្ពុជាម្តង ប៉ុន្តែដោយសារជំងឺ Covid-19 ថវិកានេះត្រូវបានប្រើអស់ប្រមាណជាពាក់កណ្តាលទៅហើយ។
បុរសខ្លាំងនៅកម្ពុជារូបនេះអះអាងថា...
ហេតុអ្វីបានជាលោក ម៉ៅ ធនិន មានអំណាចអាចដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបាន?
បុរសសម្ដីផ្អែម មុខមាំ ម៉ឺងម៉ាត់ ប្រកបដោយទេពកោសល្យខ្ពស់ និងវោហារសព្ទពេញខ្លួនដែលហ៊ានចេញមុខដោះស្រាយបញ្ហារបស់ពលរដ្ឋថ្នាក់មូលដ្ឋាន គឺលោក ម៉ៅ ធនិន។ មូលហេតុអ្វីបានជាលោក ម៉ៅ ធនិន អាចមានសិទ្ធិ និងមានអំណាចអាចដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបាន? តើបុរសរូបនេះជានរណាឲ្យប្រាកដ?
លោក ម៉ៅ ធនិន បច្ចុប្បន្ននេះជាអភិបាលខេត្តកំពត ទើបបានតែងតាំងថ្មីជំនួសលោក ជាវ តាយ ដែលត្រូវផ្ទេរភារកិច្ចទៅខេត្តពោធិ៍សាត់ វិញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក...
អ្នកវិភាគអន្តរជាតិថាជំហរការទូតរបស់កម្ពុជាករណីភូមា ធ្វើឱ្យអាស៊ានទៅរកភាពអាម៉ាស់
ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ នៅប្រទេសភូមា កើតមានឡើង គឺបណ្ដាសមាជិកអាស៊ានភាគច្រើនបានថ្កោលទោសរបបសឹក។
អ្វីដែលធ្វើឱ្យសមាជិកអាស៊ានខកចិត្ត ព្រោះតែពួកយោធាមិនបានអនុវត្តផែនការប្រាំចំណុចរបស់មេដឹកនាំអាស៊ានកាលពីខែមេសា ដែលនាំឱ្យសមាជិកអាស៊ានរារាំងការចូលរួមរបស់ភូមា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងខែតុលា និងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ក្នុងខែវិច្ឆិកា។
ទោះបីជាមានការព្រួយបារម្ភដោយរដ្ឋអាស៊ានផ្សេងទៀតក៏ដោយ ក៏នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ពេលនេះកំពុងអំពាវនាវឱ្យមានការចូលរួមជាមួយយោធា ដោយលោកយល់ថាជាមធ្យោបាយឆ្ពោះទៅមុខ ដើម្បីដំណោះស្រាយ គឺមានតែជួបមេដឹកនាំភូមា។ គេបានឃើញទំនាក់ទំនងបានកើតមានឡើងដែលរដ្ឋមន្ត្រីក្រសួងការបរទេសដែលតែងតាំងដោយពួកយោធា គឺលោក Wunna Maung Lwin បានទៅទស្សនកិច្ចនៅកម្ពុជា...
អ្នកឃ្លាំមើលថាលោក ហ៊ុន សែន មានចេតនាណែនាំកូនប្រុសទៅមេដឹកនាំវៀតណាមឱ្យមានទំនាក់ទំនងល្អ
លោក ហ៊ុន សែន ទទួលប្រធានាធិបតីវៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឱ្យទៅទទួលទានអាហារពេលព្រឹកនៅភូមិគ្រឹះរបស់លោក ដោយមានវត្តមានកូនប្រុសទាំងបីរបស់លោកផងដែរ គឺលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី។
មេដឹកនាំខ្មែរដែលប្ដេជ្ញាកាន់អំណាចតំណពូជ លោក ហ៊ុន...
អ្នកឃ្លាំមើល៖ មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបនៅតែបន្តរស់ក្រោមឥទ្ធិពលវៀតណាមដដែល
បញ្ញវន្តខ្មែរនៅក្រៅស្រុករិះគន់ថា មេដឹកនាំខ្មែរដែលវៀតណាមបានលើកបន្តុបកាលពីជាង ៤០ឆ្នាំមុន នៅតែរក្សាតួនាទីរបស់ខ្លួនរស់ក្រោមឥទ្ធិពលវៀតណាមដដែល ព្រោះថាក្នុងជំនួបទល់មុខប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាលពីថ្ងៃទី២១ ធ្នូ លោក ហ៊ុន សែន នៅតែបន្តបំពេញមហិច្ឆតាឈ្លានពានរបស់វៀតណាមលើកម្ពុជាដដែល។
អ្នកវិភាគនយោបាយឯករាជ្យ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២២...
លោក ហ៊ុន សែន ថាវៀតណាមសាទរចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល៥៥ឆ្នាំមកនេះ
លោក ហ៊ុន សែន អះអាងថា ជំនួបរវាងលោក និងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) បានសម្ដែងសាទរចំពោះទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដែលជិតស្និទ្ធបំផុតក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាមក្នុងរយៈពេល ៥៥ឆ្នាំកន្លងមកនេះ។
លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃអង្គារ ទី២១ ធ្នូ នេះថា ប្រធានាធិបតីថ្មីនៃប្រទេសវៀតណាម លោក...
និស្សិតភូមា យករូបមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ទៅជាន់ឈ្លីនិងដុតចោលតាមទីសាធារណៈ
និស្សិតនៃសាកលវិទ្យាល័យ Yadanar Pon ក្នុងប្រទេសភូមា បាននាំគ្នាយករូបមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ទៅជាន់ឈ្លី និងដុតចោលតាមទីសាធារណៈ បន្ទាប់ពីបុរសខ្លាំងរូបនេះប្ដេជ្ញាទៅជួបជាមួយនឹងមេដឹកនាំរដ្ឋប្រហារបង្ហូរឈាមភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅដើមខែមករា ខាងមុខនេះ។
និស្សិតនៃសាកលវិទ្យាល័យក្នុងប្រទេសភូមា បាននាំគ្នាសម្ដែងការមិនពេញចិត្តកាលពីដើមសប្តាហ៍នេះថា ការប្ដេជ្ញារបស់លោក ហ៊ុន សែន គ្រោងទៅជួបជាមួយប្រធានក្រុមភេរវករភូមា...
អ្នកតស៊ូមតិអំពាវនាវឱ្យលោក ហ៊ុន សែន ស្នើទៅប្រធានាធិបតីវៀតណាមឱ្យគោរពលក្ខខណ្ឌមួយចំនួន
បញ្ញវន្តខ្មែរនៅក្រៅស្រុក អំពាវនាវឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ស្នើទៅប្រធានាធិបតីវៀតណាម លោក ង្វៀង ស៊ួនហ្វុក (Nguyen Xuan Phuc) ឱ្យគោរពដែនអធិបតេយ្យភាពរបស់ខ្មែរដែលវៀតណាម បានរំលោភតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។
ការទាមទារនេះ ធ្វើឡើងនៅមួយថ្ងៃមុនដំណើរទស្សនៈរបស់លោក ង្វៀង ស៊ួនហ្វុក (Nguyen Xuan Phuc) មកកាន់ប្រទេសកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ...