ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
33.8
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កូដកម្ម
ព័ត៌មានជាតិ
សង្គមស៊ីវិលស្នើលោក ហ៊ុន សែន ចេញមុខដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍
ខេមបូឌា ដេលី
-
May 1, 2022
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញឲ្យលោក ហ៊ុន សែន ផ្ទាល់ត្រូវចេញមុខដោះស្រាយលើទំនាស់រវាងកម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៏ (NAGA World) ខណៈសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុននេះ អំពាវនាវរកជំនួយសប្បុរសធម៌ដោយសារវិវាទការងារបានបន្តជាង ៤ខែមកហើយ។ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ថា ដើម្បីឱ្យការប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៥ ឆ្នាំ២០២២ នេះអាចធ្វើឡើងដោយក្តីសប្បាយរីករាយទៅបាន កម្ពុជាគួរតែលើកយកករណីវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៏ និងកម្មករនិយោជិតមកដោះស្រាយឱ្យបានឆាប់...
ព័ត៌មានជាតិ
សហជីពក្រុមហ៊ុនណាហ្គាវើលដ៍អំពាវនាវរកជំនួយពីសាធារណជនជួយដល់ក្រុមកូដករ
ខេមបូឌា ដេលី
-
April 29, 2022
សហជីពទ្រទ្រង់សិទ្ធិការងារឲ្យបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) បានអំពាវនាវស្វែងរកជំនួយពីសាធារណជន សប្បុរសជនជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នសប្បុរសធម៌នានា ឲ្យជួយចូលរួមឧបត្ថម្ភជាស្បៀងអាហារ ឬថវិកា និងសម្ភារៈផ្សេងៗដល់ក្រុមកូដករដែលកំពុងប្រឈមនឹងការខ្វះខាតសព្វថ្ងៃនេះ។ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្តីប្រកាសស្វែងរកជំនួយសប្បុរសធម៌កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ថា ដើម្បីការពារសេរីភាពសហជីព សិទ្ធិការងារ និងយុត្តិធម៌សង្គម កម្មករនិយោជិតទាំងអស់ដែលភាគច្រើនជាស្ត្រី សុខចិត្តប្រឈមនឹងជីវភាពរស់នៅដែលលំបាកគ្មានប្រាក់ចំណូល ខណៈការចំណាយលើជីវភាពប្រចាំថ្ងៃនៅជាបន្ទុកធ្ងន់ធ្ងរដដែល។ ប្រភពដដែលអះអាងថា ទោះបីជាមានការដោះលែងថ្នាក់ដឹកនាំ និងសកម្មជនសហជីពឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នកាលពីពេលកន្លងទៅក្តី ប៉ុន្តែក្រុមហ៊ុនណាហ្គាវើលដ៍មិនមានចេតនាដោះស្រាយបញ្ហាដែលខ្លួនបានបង្កឡើងជាមួយបុគ្គលិកនោះឡើយ ហើយតែងតែបដិសេធរាល់សំណើរបស់កម្មករនិយោជិតគ្រប់លក្ខខណ្ឌទាំងអស់...
ព័ត៌មានជាតិ
អង្គការសង្គមស៊ីវិលស្នើបញ្ឈប់ការបង្ក្រាបកូដករណាហ្គាដោយងាកមករកដំណោះស្រាយវិញ
ខេមបូឌា ដេលី
-
March 27, 2022
សង្គមស៊ីវិល និងសហគមន៍ជាង ៧០ ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការឃាត់ខ្លួន និងប្រើប្រាស់អំពើហិង្សាលើសមាជិកសហជីព និងកូដករណាហ្គាវើលដ៍ (NAGA World) ហើយងាកមកដោះស្រាយវិវាទការងារនេះឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។ សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន៧២ ស្ដីពី «ការបញ្ឈប់ការបង្ក្រាបកាន់តែខ្លាំងឡើងៗទៅលើកូដករ» ធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា។ អង្គការ និងសមាគមដែលនាំគ្នាធ្វើសេចក្តីថ្លែងការណ៍នេះរួមមាន អង្គការលីកាដូ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស...
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំសហជីពណាហ្គា៨នាក់ត្រូវបានដោះលែងខណៈសមាជិក៣នាក់ទៀតនៅក្នុងពន្ធនាគារ
ខេមបូឌា ដេលី
-
March 16, 2022
ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ (NAGA World) ចំនួន ៨នាក់ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ខណៈសមាជិក ៣នាក់ទៀតនៅក្នុងពន្ធនាគារ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកន្លងមក។ ការដោះលែងនេះ បានធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ទាំង ៨នាក់បានដាក់លិខិតទៅក្រសួងការងារ និងក្រសួងយុត្តិធម៌ ដើម្បីស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពីសាលាឧទ្ធរណ៍បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់ពួកគេកាលពីថ្ងៃទី១០ ខែមីនា។ បើតាមលិខិតចំនួន៨ ដាច់ដោយឡែកពីគ្នា តែមានអត្ថន័យដូចៗគ្នា បញ្ជាក់ថា...
ព័ត៌មានជាតិ
កូដករ១៥៦នាក់ត្រូវបានចាប់បង្ខំដាក់ឡានដឹកយកទៅចត្តាឡីស័កបន្ទាប់ពីពួកគេចេញធ្វើកូដកម្មជាថ្មី
ខេមបូឌា ដេលី
-
March 12, 2022
កូដករជាង ១៥០នាក់ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ដាក់រថយន្តទាំងបង្ខំ និងដឹកទៅមណ្ឌលចត្តាឡីស័កខណ្ឌព្រែកព្នៅ បន្ទាប់ពីពួកគេចេញធ្វើកូដកម្មជាថ្មីទៀត ខណៈសមត្ថកិច្ចក៏បានរារាំងក្រុមអ្នកសារព័ត៌មាន និងសង្គមស៊ីវិលមិនឱ្យចូលទៅជិតទីតាំងដែលចាប់កូដករផងដែរនោះ។ កូដករក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ចំនួន ១៥៦នាក់ នៅរសៀលថ្ងៃសុក្រ ទី១១ មីនា បានចេញធ្វើកូដកម្មនៅជិតក្រុមហ៊ុនណាហ្គាវើលដ៍ជាថ្មីទៀត ក្រោយពីថ្នាក់ដឹកនាំ និងសកម្មជនសហជីព ១១នាក់មិនទាន់ត្រូវបានដោះលែង ខណៈវិវាទការងារក៏មិនទាន់ត្រូវបានដោះស្រាយនោះ។ កូដករម្នាក់ក្នុងចំណោម ១៥៦នាក់ដែលបានចេញធ្វើកូដកម្ម គឺកញ្ញា ស្រី ពៅ បានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកឡាយរៀបរាប់ថា ពួកគាត់ជាកូដករចង់ឱ្យថៅកែក្រុមហ៊ុនចេញមកដោះស្រាយវិវាទការងារឱ្យកូដករតែប៉ុណ្ណោះ...
ច្បាប់
សង្គមស៊ីវិលនិងកូដករខកចិត្តដែលតុលាការបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់ថ្នាក់ដឹកនាំសហជីពណាហ្គា
ឌឹ ខេមបូឌា ដេលី
-
March 11, 2022
សង្គមស៊ីវិល និងកូដករបង្ហាញការខកចិត្តចំពោះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែលបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ (NAGA World) ទាំង ៨រូប ក្រោមហេតុផលដើម្បីរក្សាជនត្រូវចោទទុកជូនតុលាការ និងបារម្ភខ្លាចបង្កចលាចលក្នុងសង្គម។ ការបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំសហជីពទាំង ៨រូប ធ្វើឡើងបន្ទាប់ពីប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍បានបើកសវនាការអសាធារណៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ មីនា នេះ។ សហមេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំសហជីពទាំង ៨រូប បានប្រាប់អ្នកសារព័ត៌មានថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដដែល ដោយនៅបន្តឃុំខ្លួនថ្នាក់ដឹកនាំសហជីពទាំង ៨រូបនៅពន្ធនាគារ...
ជំងឺកូវីដ ១៩
អង្គការសហប្រជាជាតិទាមទារឱ្យអាជ្ញាធរកម្ពុជាឈប់យកហេតុផលកូវីដបង្ក្រាបកូដករតវ៉ាដោយសន្តិវិធី
ឌឹ ខេមបូឌា ដេលី
-
March 10, 2022
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទាមទារឱ្យអាជ្ញាធរកម្ពុជាឲ្យឈប់យកហេតុផលកូវីដ-១៩ ដើម្បីបង្ក្រាបកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ដែលធ្វើកូដកម្មស្របច្បាប់ និងឲ្យគោរពសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី។ ការទាមទារនេះ ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំលើកទី៤៩ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ កន្លងមក។ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី មីឆែល ប៉ាហ្សេលែត បានបង្ហាញក្ដីកង្វល់អំពីការប្រើប្រាស់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់អាជ្ញាធរ ដើម្បីបង្ក្រាបកូដកម្មស្របច្បាប់របស់ក្រុមបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍។ អ្នកស្រីថា ការបន្តបង្ក្រាបទៅលើកូដករណាហ្គាវើលដ៍ ក្រោមហេតុផលកូវីដ-១៩ នេះថានឹងធ្វើឱ្យលំហប្រជាធិបតេយ្យ និងសង្គមស៊ីវិលកាន់តែធ្លាក់ចុះ ក្រោយពីមន្ត្រីការិយាល័យអង្គការសហប្រជាជាតិបានឃើញដោយផ្ទាល់នូវអំពើហិង្សានាពេលថ្មីៗនេះ...
ព័ត៌មានជាតិ
លោក ស ខេង នឹងជួបជាមួយភាគីពាក់ព័ន្ធវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈស្ថានទូតអាល្លឺម៉ង់អំពាវនាវឲ្យវិលចូលតុចរចា
ខេមបូឌា ដេលី
-
March 9, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង គ្រោងនឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី៩ មីនា នេះ ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NAGA World) ខណៈស្ថានទូតអាល្លឺម៉ង់ អំពាវនាវជាថ្មីឱ្យភាគីពាក់ព័ន្ធនៅក្នុងវិវាទការងារវិលចូលតុចរចា ដើម្បីស្វែងរកដំណោះស្រាយ។ យោងតាមលិខិតអញ្ជើញមួយច្បាប់ចេញផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ដែលទើបផ្សព្វផ្សាយនៅថ្ងៃអង្គារ ទី៨ មីនា នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង...
ព័ត៌មានជាតិ
អាជ្ញាធរចាប់ខ្លួនកូដករ NAGA ជិត២០០នាក់បញ្ជូនទៅចត្តាឡីស័កបន្ទាប់ពួកគេធ្វើកូដកម្មសាជាថ្មី
ខេមបូឌា ដេលី
-
March 8, 2022
សមត្ថកិច្ចរាជធានីភ្នំពេញ វាយ និងចាប់ខ្លួនក្រុមកូដករណាហ្គាវើលដ៍ (NAGA World) ជិត ២០០នាក់ទាំងបង្ខំដាក់រថយន្តបញ្ជូនទៅទុកនៅមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅ បន្ទាប់ពីពួកគេបាននាំគ្នាចេញធ្វើកូដកម្មជាថ្មីទៀត។ ក្នុងវីដេអូឃ្លីបកងកម្លាំងសមត្ថកិច្ចជាច្រើននៅថ្ងៃទី៧ មីនា នេះ បានចុះទៅចាប់ខ្លួន ហើយថែមទាំងបានវាយត្រូវក្បាលកូដករ និងបានចាប់បង្ខំឱ្យចូលរថយន្ត ដើម្បីដឹកយកទៅមណ្ឌលចត្តាឡីស័កជាថ្មីទៀត។ វិធានការរបស់សមត្ថកិច្ច បានធ្វើឡើងបន្ទាប់ពីពួកគេបាននាំគ្នាបន្តធ្វើកូដកម្មជាថ្មីទៀតនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ទី២។ កូដករម្នាក់ក្នុងចំណោមជិត ២០០នាក់ ឈ្មោះ Tulip Mar ដែលត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ទៅដាក់នៅមណ្ឌលចត្តាឡីស័កខណ្ឌព្រែកព្នៅ បានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកឡាយរៀបរាប់ថា សមត្ថកិច្ចមិនបានជួយដោះស្រាយវិវាទជាមួយក្រុមហ៊ុនណាហ្គា ប៉ុន្តែថែមទាំងចាប់ខ្លួន...
ច្បាប់
សង្គមស៊ីវិលរិះគន់អាជ្ញាធរដែលប្រើហិង្សានិងបៀតបៀនផ្លូវភេទលើស្ត្រីជាកូដករណាហ្គាវើលដ៍
ខេមបូឌា ដេលី
-
February 26, 2022
អង្គការសង្គមស៊ីវិលជាង ៥០ស្ថាប័នបានសម្ដែងការសោកស្ដាយចំពោះអាជ្ញាធរដែលប្រើប្រាស់អំពើហិង្សា និងបៀតបៀនផ្លូវភេទលើស្ត្រីជាកូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) អំឡុងពេលសមត្ថកិច្ចចាប់ពួកគេទាំងបង្ខំចូលរថយន្តក្រុង ដោយសារពួកគេជួបជុំធ្វើកូដកម្មដោយសន្តិវិធី។ អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីពចំនួន ៥១ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ទាមទារឱ្យអាជ្ញាធរត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសមាជិកសហជីពណាហ្គាវើលដ៍ជាស្ត្រីដែលកំពុងធ្វើកូដកម្មដោយសន្តិវិធី។ ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរបានចាប់រុញ ទាញ និងសែងកូដករដែលកំពុងធ្វើកូដកម្មអហិង្សាដោយបង្ខំ ហើយរុញ និងធាក់ឱ្យចូលក្នុងរថយន្តក្រុង។ អំឡុងពេលនោះ...
1
...
4
5
6
...
9
Page 5 of 9
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.