31 C
Phnom Penh

TAG

កូដកម្ម

អាជ្ញាធរ​ប្រកាស​ផាក​ពិន័យ​កូដករ​១-៥​លាន​រៀល​ក្រោម​ហេតុផល​ល្មើស​វិធាន​សុខាភិបាល

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រកាស​ផាក​ពិន័យ​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ពី ១​លាន​ដល់ ៥​លាន​រៀល ក្រោម​ហេតុផល​ថា ពួកគេ​នៅតែ​រឹងរូស​ធ្វើ​កូដកម្ម​ល្មើស​នឹង​វិធាន​សុខាភិបាល និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ខណៈ​កូដករ​នៅតែ​ចេញ​តវ៉ា​ទាមទារ​រក​យុត្តិធម៌។ សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​លើកឡើង​ថា កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​នាំគ្នា​ប្រមូលផ្ដុំ​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ទី​សាធារណៈ​ផ្ទុយពី​វិធាន​សុខាភិបាល ព្រមទាំង​មិន​បាន​អនុវត្ត​តាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ដែរ។ សេចក្ដី​ជូនដំណឹង​ដដែល​ឲ្យ​ដឹង​ថា សមត្ថកិច្ច​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​លើ​ក្រុម​កូដករ​ចំនួន ៦៤​នាក់​យក​ទៅ​មជ្ឈមណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩ ហើយ​ជា​លទ្ធផល​បាន​រក​ឃើញ​វិជ្ជមាន...

ក្រុម​សន្តិសុខ​ចាប់​អូស​និង​សែង​កូដករ​ណាហ្គា​វើលដ៍​ដាក់​រថយន្តក្រុង​បន្ទាប់ពី​ពួកគេ​បន្ត​ធ្វើ​កូដកម្ម

ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ចាប់​អូស និង​សែង​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដាក់​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​បាន​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី​ម្ដង​ទៀត​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២។ កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​នាំគ្នា​បន្ត​ប្រមូលផ្ដុំ​នៅ​ក្បែរ​ក្រុមហ៊ុន​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​ទាំង ១១​នាក់ រួម​ទាំង​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន តែ​ការ​ប្រមូលផ្ដុំ​នេះ​ត្រូវ​បាន​អាជ្ញាធរ​រារាំង។ ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ជាច្រើន​នាក់​បាន​រារាំង​កូដករ​មិន​ឱ្យ​ប្រមូលផ្ដុំ​គ្នា។ ការរារាំង​នេះ ក្រុម​សន្តិសុខ​បាន​ចាប់​អូស និង​សែង​ក្រុម​កូដករ​ជាង ៦០​នាក់​ដែល​សុទ្ធតែ​ជា​ស្ត្រី បង្ខំ​យក​ទៅ​ដាក់​ក្នុង​រថយន្តក្រុង​ចំនួន ២​គ្រឿង​របស់​សាលា​រាជធានី​ភ្នំពេញ រួច​ដឹក​ទៅកាន់​មណ្ឌល​ចត្តាឡីស័ក​នៅ​ខណ្ឌ​ព្រែកព្នៅ។ អំឡុង​ពេល​ពួកគេ​ជិះ​នៅ​លើ​រថយន្តក្រុង​ដែល​អាជ្ញាធរ​ដឹក​ទៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ខណ្ឌ​ព្រែកព្នៅ ក្រុម​កូដករ​បាន​នាំគ្នា​លើក​បដា​ភ្ជាប់​ជាមួយ​ពាក្យ...

សមត្ថកិច្ច​ចាប់​កូដករ NAGAយក​ទៅ​ធ្វើ​តេស្ដ Covid-19 ទាំង​បង្ខំ បន្ទាប់ពី​ពួកគេ​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី

សមត្ថកិច្ច​ចាប់​បញ្ជូន​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ប្រមាណ ៦០​នាក់​ទាំង​បង្ខំ​ឱ្យ​ឡើង​លើ​រថយន្ត​សាលា​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ធ្វើ​តេស្ដ Covid-19 នៅ​មណ្ឌល​ព្រែកព្នៅ ក្នុង​ពេល​ដែល​ពួកគេ​ចេញ​ធ្វើ​កូដករ​ជា​ថ្មី​ទៀត បន្ទាប់ពី​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​តាម​វិធានការ​សុខាភិបាល។ កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ បាន​ប្រមូលផ្ដុំ​គ្នា​ជិត​ក្រុមហ៊ុន ដើម្បី​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព និង​សកម្មជន​ជាង ១០​នាក់ រួម​ទាំង​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ក្រុមហ៊ុន​ល្បែង​មួយ​នេះ។ ការ​នាំគ្នា​បន្ត​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ចន្ទ នេះ បន្ទាប់ពី​ពួកគេ​ទាំងអស់​គ្នា​បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​តាម​ការ​កំណត់​របស់​អាជ្ញាធរ និង​ក្រសួង​សុខាភិបាល ក្រោយ​ពី​ក្រសួង​សុខាភិបាល​អះអាង​ថា​រក​ឃើញ​កូដករ​ដែល​តវ៉ា​មាន​វិជ្ជមាន Covid-19។ កូដករ​ម្នាក់​ឈ្មោះ ពុទ្ធី លីណា...

កូដករ​ណាហ្គា​៤​នាក់​ហួសចិត្ត​បន្ទាប់ពី​ស្នងការ​ភ្នំពេញ​បញ្ជូន​សំណុំរឿង​ពួកគាត់​ទៅ​តុលាការ

កូដករ​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​វើលដ៍ (NAGA World) ចំនួន ៤​នាក់ បង្ហាញ​ការ​ហួសចិត្ត​ដែល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន​សំណុំរឿង​ពួកគាត់​ដែល​រង​ការ​ចោទប្រកាន់​ថា «រារាំង​ដល់​ការ​អនុវត្ត​វិធានការ» ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៨ កុម្ភៈ នេះ កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ៤​នាក់​បាន​នាំគ្នា​ចូល​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​តម្រូវ​ឱ្យ​កូដករ​ទាំង ៤​នាក់​បង្ហាញ​ខ្លួន​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ដើម្បី​សាកសួរ។ កូដករ​ណាហ្គា​វើលដ៍​ទាំង ៤​នាក់​សុទ្ធសឹងតែ​ជា​ស្ត្រី​ដែល​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នោះ​រួម​មាន​ឈ្មោះ ខេង ចិន្ដា ឈ្មោះ អ៊ុក...

ក្រុម​អ្នកជំនាញ UN៖ បទបញ្ជា​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​ស្រប​នឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (UN) រិះគន់​ចំពោះ​បទបញ្ជា​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ កន្លងទៅ ថា​ជា​បទបញ្ជា​មិន​ស្រប​នឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​ការ​អនុវត្ត​របស់​អាជ្ញាធរ​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) កន្លងមក​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​នៅ​កម្ពុជា។ ក្រុម​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នកស្រី Irene Khan អ្នកស្រី Mary Lawlor និង​លោក Vitit Muntarbhorn បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា...

អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​លើ​កូដករ NAGA បើ​ពួកគេ​បន្ត​ធ្វើ​កូដកម្ម​នៅ​ទីតាំង​ចាស់​ជាប់​នឹង​ក្រុមហ៊ុន

អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) បើសិនជា​ពួកគេ​នៅតែ​បន្ត​នាំគ្នា​ធ្វើ​កូដកម្ម​នៅ​ទីតាំង​ចាស់​ជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​ជាង ១០​នាក់​កំពុង​ជាប់​ពន្ធនាគារ និង​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។ ក្នុង​សេចក្ដី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នេះ​ឱ្យ​ដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ប្រមូល​ផ្ដុំ​ធ្វើ​សកម្មភាព​បាតុកម្ម​ខុសច្បាប់​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ជាដាច់ខាត។ ការ​ប្រកាស​មិន​អនុញ្ញាត​នេះ ក្រោម​ហេតុផល​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19 បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូមីក្រុង ចូល​ក្នុង​សហគមន៍​កាន់តែ​ច្រើន​ឡើងៗ ក៏ដូចជា​ធានា​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់...

អ្នក​ឃ្លាំមើល​ថា​បុគ្គលិក NAGA កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អ្នក​មាន​អំណាច​និង​ថៅកែ​ក្រុមហ៊ុន

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ រិះគន់​ថា បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ជាង ១​ពាន់​នាក់ កំពុង​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ធ្ងន់ធ្ងរ​ទាំង​អយុត្តិធម៌​ពី​សំណាក់​អ្នក​មាន​អំណាច និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​សព្វថ្ងៃ​នេះ។ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ដែល​មាន​សកម្មភាព​ការងារ​គាំពារ​លើ​សិទ្ធិ​កម្មករ នឹង​ឈរ​នៅ​ជាមួយ​ក្រុម​កូដករ​កំពុង​ទាមទារ​សិទ្ធិ​ការងារ និង​បុគ្គលិក​ទាំង ១១​នាក់​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នោះ​ជានិច្ច។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ...

សង្គម​ស៊ីវិល​បន្ត​ដាក់​លិខិត​ចំហ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ក្រុម​អង្គការ​សង្គម​ស៊ីវិល បន្ត​នាំគ្នា​ដាក់​លិខិត​ចំហ​ទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​រក​កិច្ច​ជួយ​អន្តរាគមន៍​ឱ្យ​ដោះលែង និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទៅលើ​តំណាង​សហជីព និង​សកម្មជន រួម​ទាំង​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) ដែល​បាន​អូស​បន្លាយ​ជិត ១​ឆ្នាំ​ហើយ​នោះ។ កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​តំណាង​ឱ្យ ១៣៤​ស្ថាប័ន​នេះ ក៏​បាន​រួម​គ្នា​ដាក់​លិខិត​ចំហ​ទៅកាន់​ក្រសួង​មហាផ្ទៃ និង​រដ្ឋសភា​ជាតិ ខណៈ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ កុម្ភៈ នេះ អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព បាន​បន្ត​ដាក់​លិខិត​ចំហ​ទៅកាន់​ក្រសួង​យុត្តិធម៌...

តុលាការ​ឃុំ​ខ្លួន​កូដករ​ណាហ្គា​៣​នាក់​ក្រោម​ហេតុផល​រារាំង​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​ជំងឺ Covid-19

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ កុម្ភៈ សម្រេច​ឃុំ​ខ្លួន​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ៣​នាក់​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ហេតុផល​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19។ កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ទាំង ៣​នាក់ ក្នុង​នោះ​រួម​មាន​លោក សេង វណ្ណារិទ្ធ លោក ជួប ចាន់ណាត និង​លោក សៅ សម្បត្តិ ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ក្រោម​ហេតុផល​ថា ពួកគាត់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ...

អ្នក​ឃ្លាំមើល​ព្រមាន​ទម្លាយ​រឿង​សម្ងាត់​ក្រុមហ៊ុន NAGA រហូត​ទាល់តែ​លែង​ដំណើរការ

អ្នក​ឃ្លាំមើល​ព្រមាន​ដោយ​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​វើលដ៍ (NAGA World) រយៈពេល ២​សប្ដាហ៍ ដើម្បី​ឱ្យ​ថៅកែ​ក្រុមហ៊ុន​នេះ​រក​ដំណោះស្រាយ​ដោះលែង​កម្មករ​និយោជិត​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន និង​ព្រម​ទទួលយក​កម្មករ​ទាំងនោះ​ឱ្យ​ចូល​ធ្វើការ​វិញ​ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ទម្លាយ​រឿង​សម្ងាត់​របស់​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​វើលដ៍​មួយ​នេះ​រហូត​ទាល់តែ​បិទ​ទ្វារ។ អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ទង្វើ​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅ​ពេលនេះ...

Latest news