40 C
Phnom Penh

TAG

បណ្ឌិត សេក សុជាតិ

GDP បន្ត​បង្កើន​សហការ​គណបក្ស​បី​បន្ថែម​ទៀត​មុន​ការ​ចូលរួម​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) សម្រេច​ដាក់​ផែនការ​បង្កើន​ការ​សហការ​គ្នា​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​បាន ៣​គណបក្ស​បន្ថែម​ទៀត ដើម្បី​ឲ្យ​គ្រប់​ចំនួន ៧​គណបក្ស មុន​ការ​ចូលរួម​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ កញ្ញា នេះ​ថា ក្រុម​របស់​លោក​នឹង​សម្របសម្រួល​ឲ្យ​មាន​ការ​សហការ​គ្នា​ឲ្យ​បាន​គណបក្ស​ចំនួន​៧ ឆ្ពោះ​ទៅ​រក​គោលដៅ​តែ​មួយ ក្រោម​គោលការណ៍​ចែក​មណ្ឌល​គ្នា​ដើម្បី​ប្រមូល​សំឡេង​ឆ្នោត​ដែល​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ធ្លាប់​គាំទ្រ​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​គេ​បោះបង់​ចោល​ដោយសារតែ​សំឡេង​មិន​គ្រប់​ចំនួន​ក្នុង​ការ​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា សម្រាប់​ធ្វើ​ជា​តំណាង​របស់​ពលរដ្ឋ​នា​ពេល​កន្លងមក។ លោក​បន្ត​ថា ការ​បង្កើត​សម្ព័ន្ធភាព​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នឹង​គ្មាន​ប្រយោជន៍​ទេ...

តំណាងរាស្ត្រ​អាមេរិកាំង​ទម្លាយ​ថា​បុរស​ខ្លាំង​កម្ពុជា​មាន​ចេតនា​គេចវេះ​មិន​ហ៊ាន​ជួប​តទល់​នឹង​ពួកគេ

តំណាងរាស្ត្រ​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​ដែល​តែ​ជំរុញ​ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទម្លាយ​ថា បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គេចវេះ​មិន​ហ៊ាន​ប្រឈម​មុខ​តទល់​ជាមួយ​នឹង​ក្រុម​តំណាងរាស្ត្រ​អាមេរិកាំង​មួយ​ក្រុម​ដែល​បាន​នាំគ្នា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ តំណាងរាស្ត្រ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Alan Lowenthal បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ក្នុង​ពិធី​ទទួលទាន​ភោជនាហារ​សាមគ្គី ដើម្បី​អបអរ​សាទរ និង​ផ្តល់​កិត្តិយស​សម្រាប់​ការ​ចូល​និវត្តន៍​របស់​លោក​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ដែល​រៀបចំ​ឡើង​ដោយ​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច ថា លោក ហ៊ុន សែន...

លោក ទៀ បាញ់ បន្ត​ចោទ​អាមេរិក​ថា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​កម្ពុជា​ករណី​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​បាន​ចោទ​កម្ពុជា​ជា​បន្តបន្ទាប់​ថា​អនុញ្ញាត​ឲ្យ​ចិន​តាំង​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៅ​តំបន់​រាម ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​រថយន្ត ១៥០​គ្រឿង​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ក្រសួង​ការពារ​ជាតិ​ចិន ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​កសាង​ទំនើបកម្ម​នៅ​ក្នុង​មូលដ្ឋាន​សមុទ្រ​រាម ហើយ​ការ​ចោទប្រកាន់​ថា​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​តាំង​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ប្រទេស គឺជា​អ្នក​ដែល​មាន​ភ្នែក​ល្អ តែ​ធ្វើ​ខ្វាក់​តែប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​រូប​នេះ​អះអាង​ថា ការ​កសាង​ទំនើបកម្ម​សមុទ្រ​រាម​នេះ គឺ​ដើម្បី​បង្កើន​សមត្ថភាព​របស់​កងទ័ព​ជើងទឹក​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ប៉ុណ្ណោះ ហើយ​ការ​ចោទប្រកាន់​ថា​មូលដ្ឋាន​ជើងទឹក​រាម​នេះ​បាន​ដាក់​ជា​មូលដ្ឋាន​កងទ័ព​ចិន​នោះ...

លោក សម រង្ស៊ី ប្រកាស​ចូលរួម​សវនាការ ប៉ុន្តែ​ទាមទារ​រដ្ឋាភិបាល​លុប​ចោល​បម្រាម​បិទ​ផ្លូវ​មិន​ឲ្យ​លោក​ចូល​ស្រុក

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាស​ថា​នឹង​ទៅ​ចូលរួម​សវនាការ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ដែល​កំពុង​រស់នៅ​ក្រៅ​ស្រុក ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​លុប​ចោល​បម្រាម​ដែល​ធ្លាប់​បិទ​ផ្លូវ​លោក​មិន​ឱ្យ​វិល​ចូល​ស្រុក​កន្លងមក ព្រមទាំង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ទទួល​រូបលោក​តាម​ការ​ស្ម័គ្រចិត្ត​នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កម្ពុជា។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ស្រុក លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា បើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មាន​ភាព​ក្លាហាន​ឲ្យ​លោក​វិលត្រឡប់​ទៅ​កម្ពុជា​ពិតប្រាកដ​មែន រដ្ឋាភិបាល​ឯក​បក្ស​របស់​គាត់​ត្រូវតែ​លើក​បម្រាម​មួយ​ចំនួន​ដែល​ធ្លាប់​ហាមឃាត់​រូបលោក​នា​ពេល​កន្លងមក។ អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ចង់​ឲ្យ​លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល​ថា​ការ​ដក​លោក សាន្ត ប៊ុនធឿន ពី​កងកម្លាំង​ការពារ​ជាតិ​ជា​រឿង​ល្អ​ដើម្បី​កុំ​ឲ្យ​មាន​គំរូ​អាក្រក់​ក្នុង​សង្គម

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ការ​ដក​តំណែង​លោក សាន្ត ប៊ុនធឿន ចាងហ្វាង​កាសែត​គ្មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ក្រោម​ការ​ទំនុក​បម្រុង​របស់​គ្រួសារ​ត្រកូល «ហ៊ុន» ពី​កងកម្លាំង​ការពារ​ជាតិ ជា​រឿង​ល្អ ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​យក​គំរូ​តាម ពីព្រោះ​ទង្វើ​របស់​បុគ្គល​រូប​នេះ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​ដល់​យុវជន​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សព្វថ្ងៃ។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ សីហា នេះ​ថា យោង​តាម​ករណី​លោក សាន្ត...

លោក ស ខេង ណែនាំ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​ជាប់​ឆ្នោត​ត្រូវ​រួម​គ្នា​បម្រើ​ពលរដ្ឋ

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ណែនាំ​ឱ្យ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​បាន​ជាប់​ឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​រួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ដោយ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​របស់​ខ្លួន​ក្នុង​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២ ថា សមាជិក​គណបក្ស​កាន់​អំណាច​ទាំងអស់​ដែល​បាន​ជាប់​ជា​មេឃុំ ជំទប់​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​តែ​ខិតខំ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ក្ដី​កង្វល់ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស...

លោក ហេង សំរិន ជំរុញ​ឱ្យ​មន្ត្រី​បក្ស​ទប់ស្កាត់​ការ​ប៉ុនប៉ង​បង្ក​ចលាចល​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម

ប្រធាន​រដ្ឋសភា លោក ហេង សំរិន ជំរុញ​ឱ្យ​មន្ត្រី​គណបក្ស​កាន់​អំណាច​ទាំងអស់​ការពារ​ដាច់ខាត​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ឱ្យ​បាន​ដាច់ខាត​ដោយ​គ្មាន​ករណី​លើកលែង​ឡើយ ចំពោះ​ការ​ប៉ុនប៉ង​បង្ក​ចលាចល​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម។ លោក ហេង សំរិន បាន​ព្រមាន​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ទីស្នាក់ការ​គណបក្ស​កាន់​អំណាច​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២ ថា ត្រូវ​ការពារ​ឱ្យ​មាន​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដើម្បី​បង្ហាញ​ពី​ភាព​ចាស់ទុំ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា​ផង​ដែរ។ លោក ហេង សំរិន អំពាវនាវ​ឱ្យ​មន្ត្រី​បក្ស​កាន់​អំណាច​គ្រប់​ជាន់ថ្នាក់​របស់​ខ្លួន...

បក្ស​ក្រៅ​រដ្ឋាភិបាល​បង្ហាញ​សញ្ញា​វិជ្ជមាន​ក្នុង​ការ​ចង​សម្ពន្ធភាព​ចូលរួម​ការ​បោះឆ្នោត​ជាតិ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ លើកឡើង​ថា ការ​ចង​សម្ពន្ធភាព​រវាង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​និន្នាការ​ស្រដៀង​គ្នា ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ គឺជា​សញ្ញា​វិជ្ជមាន​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុសត្រូវ​កាន់តែ​ខ្ពស់​ក្នុង​ការ​បម្រើ​ពលរដ្ឋ បន្ទាប់ពី​មិន​អាច​យក​ជ័យជម្នះ​លើ​បក្ស​កាន់​អំណាច​បាន​ក្រោយពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ គណបក្ស​ទាំង​បួន​នេះ​រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ «ដើម្បី​បង្ហាញ​ពី​ផែនការ​នៃ​ការ​តស៊ូ​មតិ​លើ​សំណើ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា»។ សន្និសីទ​រួម​គ្នា​ដែល​មិន​ធ្លាប់​មាន​នេះ បាន​កើតឡើង​ក្រោយពី​គណបក្ស​ទាំងនោះ​បាន​អះអាង​អំពី​ការ​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន និង​មាន​ការ​គំរាមកំហែង​ខាង​នយោបាយ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា កន្លងទៅ។ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ កក្កដា...

អ្នក​ឃ្លាំមើល៖ អ្នក​ប្រជាធិបតេយ្យ​គួរ​រួបរួម​គ្នា​បង្កើត​បក្ស​តែ​មួយ​ឱ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០២៣

អ្នក​ឃ្លាំមើល​សង្គម​មួយ​រូប​ជំរុញ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​គួរតែ​រួបរួម​គ្នា​បង្កើត​សម្ពន្ធភាព​ជា​បក្ស​តែ​មួយ​ឱ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច នោះ​ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ជាជាង​ការ​ប្រជែង​គ្នា​ធ្វើ​ខ្លួន​ជា​អ្នក​ធំ​នៅ​ក្នុង​បក្ស​រៀងៗ​ខ្លួន។ លោក សេក សុជាតិ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១ កក្កដា នេះ​ថា អ្នក​ប្រជាធិបតេយ្យ​គួរ​សហការ​គ្នា​បង្កើត​កម្លាំង​មួយ​ឱ្យ​ធំ រស់នៅ​ជុំ​គ្នា និង​ខិតខំ​ធ្វើ​ការងារ​ឱ្យ​ខ្លាំង​ដូច​សត្វ​កណ្ដៀរ និង​ការពារ​សម្បុក​ដូចជា​សត្វ​ស្រមោច ទើប​គូប្រជែង​ដែល​ជា​បក្ស​កាន់​អំណាច​មិន​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​អនាធិបតេយ្យ​ដូច​ដែល​គេ​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ។ លោក សេក សុជាតិ អះអាង​ថា បើ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​នីមួយៗ​ចូលរួម​ការ​បោះឆ្នោត​រៀងៗ​ខ្លួន គឺ​មាន​តែ​នាំគ្នា​ចាញ់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ពួកគេ​រួបរួម​គ្នា​ជា​បក្ស​តែ​មួយ នឹង​ទទួល​បាន​ជោគជ័យ​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍ​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា...

រដ្ឋាភិបាល​យក​ថ្ងៃទី​២៣ កក្កដា ២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ

រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​កម្ពុជា បន្ទាប់ពី​កម្ពុជា​បាន​បញ្ចប់​នូវ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាល​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​នេះ។ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ថា កម្ពុជា​នឹង​អនុវត្ត​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ទៅ​តាម​អាណត្តិ​របស់​ខ្លួន​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ម្តង នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ក្នុង​សេចក្តី​សម្រេច​នៃ​អនុក្រឹត្យ​នេះ បាន​សម្រេច​ឱ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី...

Latest news