35 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

GDP បន្ត​បង្កើន​សហការ​គណបក្ស​បី​បន្ថែម​ទៀត​មុន​ការ​ចូលរួម​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) សម្រេច​ដាក់​ផែនការ​បង្កើន​ការ​សហការ​គ្នា​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​បាន ៣​គណបក្ស​បន្ថែម​ទៀត ដើម្បី​ឲ្យ​គ្រប់​ចំនួន ៧​គណបក្ស មុន​ការ​ចូលរួម​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ កញ្ញា នេះ​ថា ក្រុម​របស់​លោក​នឹង​សម្របសម្រួល​ឲ្យ​មាន​ការ​សហការ​គ្នា​ឲ្យ​បាន​គណបក្ស​ចំនួន​៧ ឆ្ពោះ​ទៅ​រក​គោលដៅ​តែ​មួយ ក្រោម​គោលការណ៍​ចែក​មណ្ឌល​គ្នា​ដើម្បី​ប្រមូល​សំឡេង​ឆ្នោត​ដែល​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ធ្លាប់​គាំទ្រ​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​គេ​បោះបង់​ចោល​ដោយសារតែ​សំឡេង​មិន​គ្រប់​ចំនួន​ក្នុង​ការ​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា សម្រាប់​ធ្វើ​ជា​តំណាង​របស់​ពលរដ្ឋ​នា​ពេល​កន្លងមក។ លោក​បន្ត​ថា ការ​បង្កើត​សម្ព័ន្ធភាព​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នឹង​គ្មាន​ប្រយោជន៍​ទេ...

GDP៖ ក្រសួង​មហាផ្ទៃ​ទទួលយក​សំណើ​រួម​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង​៤​ទៅ​ពិចារណា

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) អះអាង​ថា ក្រសួង​មហាផ្ទៃ​ព្រម​ទទួលយក​សំណើ​ដែល​ជា​គោលជំហរ​រួម​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង​៤ ទៅ​ពិចារណា ខណៈ​ឯកអគ្គរាជទូត​ជប៉ុន បង្ហាញ​ជំហរ​មុតមាំ​ក្នុង​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា។ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ កញ្ញា នេះ​ថា គណបក្ស​ទាំង​៤ បាន​លើកឡើង​នូវ​គោលជំហរ​រួម​ដែល​មាន ៧​ចំណុច​ដាក់​ជូន​ក្រសួង​មហាផ្ទៃ ដូចជា​ការ​ស្នើ​ឱ្យ​បង្កើត​យន្តការ​ទំនាក់ទំនង​ក្រសួង​មហាផ្ទៃ​ឱ្យ​មាន​ភាព​ងាយស្រួល ដើម្បី​ឱ្យ​ក្រសួង​អាច​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នានា ដូចជា​មាន​ការ​គំរាមកំហែង និង​បំភិតបំភ័យ​លើ​សកម្មជន​នយោបាយ​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា។ តំណាង​គណបក្ស​ទាំងនោះ​បាន​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ...

បទវិភាគ៖ ប្រទេស​បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត និង​ភ្លើង​សង្គ្រាម​កើត​ទន្ទឹម​គ្នា​រហូត​ចុង​ឆ្នាំ​២០២៣

នៅ​ឆ្នាំ​២០២៣ ប្រទេស​ចំនួន​បី​នៅ​អាស៊ី​អាគ្នេយ៍​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ និង​តំណាងរាស្ត្រ គឺ​មាន​រាជាណាចក្រ​កម្ពុជា រាជាណាចក្រ​ថៃ និង​ប្រទេស​ភូមា។ ក្នុង​ចំណោម​ប្រទេស​ទាំង​បី​នេះ គឺ​មាន​តែ​ប្រទេស​ថៃ ទេ ដែល​មាន​កម្លាំង​នយោបាយ​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា។ រដ្ឋាភិបាល​របស់​រាជាណាចក្រ​នេះ​មិន​អាច​ជិះ​សេះ​លែង​ដៃ​បាន​ឡើយ។ សមាជិក​សភា​របស់​ប្រទេស​នេះ តំណាង​ឱ្យ​សំឡេង​របស់​ប្រជាជន​ដែល​ត្រូវការ​សិទ្ធិ​សេរីភាព ហើយ​ជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល​ជួយ​ការពារ​យុត្តិធម៌​របស់​ប្រជាជន​នៅ​ក្នុង​រដ្ឋសភា។ មិន​តែប៉ុណ្ណោះ ជា​កម្លាំង​នយោបាយ​ជួយ​ការពារ​អត្ថប្រយោជន៍​ជាតិ​ទៀត​ផង។ ប្រជាជន និង​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ខណៈ​នេះ​កំពុង​គាប​សង្កត់​តាម​ផ្លូវ​ច្បាប់​ឱ្យ​ធ្វើ​សេចក្ដី​សម្រេច​ដ៏​គន្លឹះ​មួយ​អំពី​អនាគត ថា​តើ​លោក ប្រាយុទ្ធ ចាន់អូចា ដែល​បាន​តោង​អំណាច​ដោយ​សំឡេង​របស់​ព្រឹទ្ធសភា​លើក​បន្តុប​បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ចេញពី​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ អាច​ចុះចេញ​ពី​តំណែង​នេះ​ឬ​ទេ នៅ​ពេល​បុរស​នេះ​បាន​កាន់​អំណាច​ឈាន​ចូល​ដល់​រយៈពេល ៨​ឆ្នាំ...

បក្ស​នយោបាយ​បួន​ទាមទារ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត​និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤ គ្រោង​ដាក់​លិខិត​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​ក្រសួង​មហាផ្ទៃ ក្នុង​សប្តាហ៍​នេះ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ មក​ដល់។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២២ ថា គណបក្ស​ចំនួន​៤ ដែល​នឹង​ទាមទារ​ឱ្យ​មាន​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា រួម​មាន៖ គណបក្ស​ភ្លើង​ទៀនគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានគណបក្ស​ឆន្ទៈ​ខ្មែរនិង​គណបក្ស​កែទម្រង់​កម្ពុជា។ គណបក្ស​ទាំង​៤ បាន​ឯកភាព​គ្នា​ហើយ​ក្នុង​យុទ្ធនាការ​ទាមទារ​ឱ្យ​មាន​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា​មុន​នឹង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ មក​ដល់។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ...

លោក កឹម សុខា ថា​ជប៉ុន​ចង់​ឃើញ​កម្ពុជា​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌​នៅ​ឆ្នាំ​២០២៣

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​អះអាង​ថា រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ចង់​ឃើញ​កម្ពុជា​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៧ ខែ​សីហា ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​ទទួល​បន្ទុក​កិច្ចការ​អាស៊ាន និង​អាស៊ី​បូព៌ា និង​ជា​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក KANO Takehiro នៅ​ក្នុង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​សៅរ៍...

សម្ពន្ធភាព​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​កំពុង​ជួប​បញ្ហា​ចម្រូងចម្រាស

ការ​ចង​សម្ពន្ធភាព​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល កំពុង​ជួប​បញ្ហា​ចម្រូងចម្រាស​ដោយសារ​សកម្មជន​របស់​គណបក្ស​ភ្លើង​ទៀន នៅ​មិន​ទាន់​ទុកចិត្ត​គណបក្ស​ផ្សេងៗ​ទៀត បើ​ទោះជា​មាន​ការ​អំពាវនាវ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​ចាំបាច់​ត្រូវ​សហការ​គ្នា​ដើម្បី​ឱ្យ​គណបក្ស​ដែល​ទទួល​បាន​អាសនៈ​ច្រើន និង​អាសនៈ​តិច​ក្លាយ​ទៅ​ជា​កម្លាំង​មួយ​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​រដ្ឋសភា​ក៏ដោយ។ សកម្មជន​សកម្មៗ​របស់​គណបក្ស​ភ្លើង​ទៀន បេក្ខជន​ចៅសង្កាត់​អូរចារ អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បាន​អះអាង​កាលពី​ថ្ងៃទី​២៧ កក្កដា ថា ក្នុង​កាលៈទេសៈ​នេះ​គ្មាន​ភាព​ចាំបាច់​ណា​មួយ​ដែល​គណបក្ស​ភ្លើង​ទៀន ត្រូវ​ទៅ​រួបរួម​ជាមួយ​បក្ស​ផ្សេង​ឡើយ ព្រោះ​ថា​គណបក្ស​ភ្លើង​ទៀន​មិន​ឆោត​ល្ងង់​ទៅ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ដែល​គ្មាន​ភាព​ស្មោះត្រង់​នោះ​ទេ។ ចំណែក​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី ដែល​នៅ​ពេល​នេះ​ត្រូវ​គេ​ដឹង​ថា​ជា​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​ឡូហ្គូ​គណបក្ស​មួយ​ចំនួន​ក្នុង​ខ្លឹមសារ​ឌឺដង​ផ្លែផ្កា កាលពី​ថ្ងៃទី​២៧ កក្កដា ថា គណបក្ស​ខ្លះ​រក​ផ្លូវ​មិន​ទាន់​ឃើញ...

IDEA TALK៖ ដំណើរ​នៃ​ការ​រួបរួម​គណបក្ស​មួយ​ចំនួន​ឆ្ពោះ​ទៅ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «ដំណើរ​នៃ​ការ​រួបរួម​គណបក្ស​មួយ​ចំនួន​ឆ្ពោះ​ទៅ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣»។

បក្ស​ក្រៅ​រដ្ឋាភិបាល​បង្ហាញ​សញ្ញា​វិជ្ជមាន​ក្នុង​ការ​ចង​សម្ពន្ធភាព​ចូលរួម​ការ​បោះឆ្នោត​ជាតិ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ លើកឡើង​ថា ការ​ចង​សម្ពន្ធភាព​រវាង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​និន្នាការ​ស្រដៀង​គ្នា ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ គឺជា​សញ្ញា​វិជ្ជមាន​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុសត្រូវ​កាន់តែ​ខ្ពស់​ក្នុង​ការ​បម្រើ​ពលរដ្ឋ បន្ទាប់ពី​មិន​អាច​យក​ជ័យជម្នះ​លើ​បក្ស​កាន់​អំណាច​បាន​ក្រោយពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ គណបក្ស​ទាំង​បួន​នេះ​រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ «ដើម្បី​បង្ហាញ​ពី​ផែនការ​នៃ​ការ​តស៊ូ​មតិ​លើ​សំណើ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា»។ សន្និសីទ​រួម​គ្នា​ដែល​មិន​ធ្លាប់​មាន​នេះ បាន​កើតឡើង​ក្រោយពី​គណបក្ស​ទាំងនោះ​បាន​អះអាង​អំពី​ការ​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន និង​មាន​ការ​គំរាមកំហែង​ខាង​នយោបាយ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា កន្លងទៅ។ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ កក្កដា...

អ្នក​ឃ្លាំមើល៖ អ្នក​ប្រជាធិបតេយ្យ​គួរ​រួបរួម​គ្នា​បង្កើត​បក្ស​តែ​មួយ​ឱ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០២៣

អ្នក​ឃ្លាំមើល​សង្គម​មួយ​រូប​ជំរុញ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​គួរតែ​រួបរួម​គ្នា​បង្កើត​សម្ពន្ធភាព​ជា​បក្ស​តែ​មួយ​ឱ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច នោះ​ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ជាជាង​ការ​ប្រជែង​គ្នា​ធ្វើ​ខ្លួន​ជា​អ្នក​ធំ​នៅ​ក្នុង​បក្ស​រៀងៗ​ខ្លួន។ លោក សេក សុជាតិ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១ កក្កដា នេះ​ថា អ្នក​ប្រជាធិបតេយ្យ​គួរ​សហការ​គ្នា​បង្កើត​កម្លាំង​មួយ​ឱ្យ​ធំ រស់នៅ​ជុំ​គ្នា និង​ខិតខំ​ធ្វើ​ការងារ​ឱ្យ​ខ្លាំង​ដូច​សត្វ​កណ្ដៀរ និង​ការពារ​សម្បុក​ដូចជា​សត្វ​ស្រមោច ទើប​គូប្រជែង​ដែល​ជា​បក្ស​កាន់​អំណាច​មិន​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​អនាធិបតេយ្យ​ដូច​ដែល​គេ​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ។ លោក សេក សុជាតិ អះអាង​ថា បើ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​នីមួយៗ​ចូលរួម​ការ​បោះឆ្នោត​រៀងៗ​ខ្លួន គឺ​មាន​តែ​នាំគ្នា​ចាញ់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ពួកគេ​រួបរួម​គ្នា​ជា​បក្ស​តែ​មួយ នឹង​ទទួល​បាន​ជោគជ័យ​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍ​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា...

រដ្ឋាភិបាល​យក​ថ្ងៃទី​២៣ កក្កដា ២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ

រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​កម្ពុជា បន្ទាប់ពី​កម្ពុជា​បាន​បញ្ចប់​នូវ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាល​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​នេះ។ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ថា កម្ពុជា​នឹង​អនុវត្ត​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ទៅ​តាម​អាណត្តិ​របស់​ខ្លួន​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ម្តង នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ក្នុង​សេចក្តី​សម្រេច​នៃ​អនុក្រឹត្យ​នេះ បាន​សម្រេច​ឱ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី...

Latest news