TAG
មីន អ៊ុងឡាំង
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងទៅទស្សនកិច្ចនៅភូមាក្នុងខែមីនា ពិភាក្សាពីការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ាន
រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងជាប្រេសិតរបស់អាស៊ាន នឹងទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែមីនា ខាងមុខនេះក្នុងនាមលោកជាប្រេសិតពិសេសប្រធានអាស៊ាន ស្ដីពី «បញ្ហានៅមីយ៉ាន់ម៉ា» ដើម្បីជួបពិភាក្សាពីការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ានទៅកាន់មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា។
ថ្លែងក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំអសាធារណៈនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននាទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ លោក ប្រាក់ សុខុន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមិនទាន់កំណត់ជាក់លាក់ទេ ដោយអាស្រ័យលើទីក្រុងណៃពិដោរ រៀបចំកាលវិភាគទស្សនកិច្ច។ លោកក៏មិនទាន់អាចបញ្ជាក់ពីគម្រោងថានឹងអាចមានលទ្ធភាពជួបឥស្សរជនជាន់ខ្ពស់ណាដែរ។ តែយ៉ាងណា លោកបានបង្ហើបថា...
របបសឹកភូមា ចាប់ផ្ដើមសាកល្បងរូបមន្តនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន
របបសឹកភូមា ទំនងចាប់ផ្ដើមលេងល្បែងតាមលោក ហ៊ុន សែន ដោយបង្រួបបង្រួមជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ហើយផាត់ចោលក្រុមប្រជាធិបតេយ្យរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោមលេសថាក្រុមនេះជាក្រុមឧទ្ទាមខុសច្បាប់។
នៅពេលត្រឡប់មកពីប្រទេសភូមាវិញកាលពីថ្ងៃទី៨ ខែមករា លោក ហ៊ុន សែន ពុំបានបើកធ្វើសន្និសីទកាសែតដូចទម្លាប់ដែលលោកតែងតែធ្វើនៅក្នុងបន្ទប់មួយក្នុងព្រលានយន្តហោះក្រុងភ្នំពេញ ឬក៏នៅវិមានសន្តិភាពនោះទេ ប៉ុន្តែលោកបែរជាចាត់តាំងឱ្យលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ធ្វើសន្និសីទជំនួសរូបលោកទៅវិញ។
ក្នុងសន្និសីទនោះ លោក ប្រាក់ សុខុន និយាយរ៉ាយរ៉ាប់...
ក្រោមសម្ពាធពីអូស្ត្រាលី របបសឹកភូមាពិចារណាដោះលែងពលរដ្ឋអូស្ត្រាលីម្នាក់ជាទីប្រឹក្សាអ្នកស្រី ស៊ូជី
នៅលើគេហទំព័ររបស់រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី គឺមានសេចក្ដីថ្លែងការណ៍មួយនិយាយអំពីការឃុំខ្លួន និងការកាត់ទោសដោយអយុត្តិធម៌ពីសំណាក់របបសឹកភូមា ទៅលើលោកសាស្ត្រាចារ្យ Sean Turnell ជាជនជាតិអូស្ត្រាលី និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់អ្នកស្រី អ៊ុងសាន ស៊ូជី។
នៅក្នុងសេចក្ដីថ្លែងការណ៍នេះហើយដែលអ្នកស្រី Marise Payne បានប្រាប់ទៅរបបសឹកភូមាថាត្រូវតែដោះលែង លោក Sean Turnell ជាបន្ទាន់ ព្រោះរដ្ឋាភិបាលកាំបេរ៉ា ចាត់ទុកជារឿងអយុត្តិធម៌បំផុតដែលពួកយោធាធ្វើទៅលើពលរដ្ឋអូស្ត្រាលី ហើយធ្វើឱ្យឈឺចាប់ដល់រដ្ឋាភិបាលទៀតផង។
ក្នុងលិខិតរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលធ្វើឡើងកាលពីថ្ងៃទី៦ កុម្ភៈ បានបញ្ជាក់ថា លោកសាស្ត្រាចារ្យ...
ក្រុមប្រឹក្សាសន្តិសុខ UN បន្តទាមទារឱ្យរបបសឹកភូមាដោះលែងអ្នកស្រី ស៊ូជី និងអ្នកទោសមនសិការ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានទាមទារឱ្យរបបសឹកភូមា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី មីន វីនមីយ៉ីន រួមទាំងអ្នកទោសមនសិការទាំងអស់។
កាលពីថ្ងៃទី១ កុម្ភៈ ជាព្រឹត្តិការណ៍រំឭកខួបមួយឆ្នាំនៃរដ្ឋប្រហារដែលពួកយោធាភូមា ប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិល គឺក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិក ១៥ប្រទេស បានអនុម័តនូវសេចក្ដីថ្លែងការណ៍រួម ដោយប្រាប់ទៅរបបសឹកភូមាឱ្យបញ្ចប់អំពើហិង្សា និងបើកការចរចាជាមួយភាគីពាក់ព័ន្ធទាំងអស់។ ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខក៏បានប្រឆាំងពួកយោធាភូមា ដែលនៅតែបន្តកាត់ទោសអ្នកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី...
អាស៊ានមិនអញ្ជើញរបបសឹកភូមាចូលប្រជុំ ប៉ុន្តែប្ដេជ្ញារកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយ
ប្រទេសជាសមាជិកអាស៊ានឯកភាពគ្នាមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសភូមា (មីយ៉ាន់ម៉ា) ឱ្យចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ប៉ុន្តែបានប្ដេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅភូមា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងធម្មនុញ្ញអាស៊ាន ដើម្បីទប់ស្កាត់ការអូសបន្លាយទុក្ខវេទនារបស់ប្រជាជន។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានប្រាប់សារព័ត៌មានក្នុងស្រុកថា កម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ប៉ុន្តែប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នាមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឡើយ ដោយសារតែមានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុច ហើយសមាជិកអាស៊ានបានស្នើឱ្យមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយមកជំនួសវិញ។
លោកបានបន្តថា ប្រទេសជាសមាជិកអាស៊ានលើកទឹកចិត្តមីយ៉ាន់ម៉ា...
ប្រជាជនភូមាបានដើរឆ្លងកាត់របបសឹកមួយឆ្នាំហើយ តើរបបប្រជាធិបតេយ្យនៅឯណា?
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមឧត្តមសេនីយ៍ដែលមានអំណាចយង់ឃ្នងនៃប្រទេសភូមា បានបើកឆាកសម្លាប់ប្រជាធិបតេយ្យដ៏ក្មេងខ្ចីដែលមានអាយុ ៥ឆ្នាំប៉ុណ្ណោះ។
ពួកយោធា និងបក្សពួកបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោយចាប់ក្រុមអ្នកតំណាងរាស្ត្រជាប់ឆ្នោតរាប់រយនាក់ដាក់ពន្ធនាគារ ហើយបង្ក្រាបបាតុកម្មរបស់ប្រជាជនយ៉ាងចាស់ដៃរហូតដល់ចំនួនអ្នកស្លាប់កើនជាង ១៥០០នាក់ និងចាប់ខ្លួនជាង ១ម៉ឺននាក់។ រីឯប្រជាជនភូមាដែលភៀសខ្លួនដោយសារសង្គ្រាមកើនឡើងដល់ជាង ៤០ម៉ឺននាក់។ ការសម្លាប់រង្គាល ការបាញ់គ្នាកំពុងតែបន្ត។ ការបង្កើតក្រុមតស៊ូដូចជាកម្លាំងការពារប្រជាជន និងសម្ព័ន្ធក្រុមជនជាតិភាគតិចក៏កើនឡើង។ ចំណែករដ្ឋាភិបាលស្រមោលក៏ចាប់មាន។
ដោយឡែកនៅក្រៅប្រទេសវិញ ការប្រជែងអាសនៈនៅអង្គការសហប្រជាជាតិ និងភាពស្របច្បាប់ក៏កើតឡើង។ យ៉ាងណា កម្លាំងប្រជាធិបតេយ្យនៅតែមានភាពស្របច្បាប់នៅលើគ្រប់វេទិកាអន្តរជាតិទាំងអស់។ ចំណែកក្នុងតំបន់...
ពិភពលោករំឭកថ្ងៃរដ្ឋប្រហារនៅភូមា ដែលជាព្រឹត្តិការណ៍បញ្ចប់របបប្រជាធិបតេយ្យមានអាយុទើប៥ឆ្នាំ
នៅថ្ងៃទី១ កុម្ភៈ ដែលកាលពីមួយឆ្នាំមុន គឺជាព្រឹត្តិការណ៍រដ្ឋប្រហារនៅភូមា។ ថ្ងៃនោះហើយដែលពួកយោធាបានប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ (NLD) គឺជាគណបក្សឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតជាថ្មីម្ដងទៀតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ពួកយោធាភូមាដែលធ្លាប់កាន់អំណាចបានជិត ៥០ឆ្នាំ គឺក្រុមប្រដាប់អាវុធនេះបានសម្លាប់របបប្រជាធិបតេយ្យដែលទើបមានអាយុបាន ៥ឆ្នាំប៉ុណ្ណោះ ហើយរបបនេះកើតចេញពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមការជួយជ្រោមជ្រែងរបស់សហគមន៍អន្តរជាតិ។ នៅថ្ងៃទី១ កុម្ភៈ នេះ នៅទីក្រុងធំៗរបស់ប្រទេសភូមា ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ ទោះបីប្រជាជន និងព្រះសង្ឃធ្វើពិធីដើរក្បួនរំឭកថ្ងៃរដ្ឋប្រហារកាលពីមួយឆ្នាំមុននេះក៏ដោយ។
ប្រជាជនរស់នៅទីក្រុងទាំងនោះមានដូចជា ទីក្រុងយ៉ាំងហ្គូន ទីក្រុងណៃពិដោ...
លោក ហ៊ុន សែន ព្រមដើរតាមការចង្អុលបង្ហាញរបស់មេដឹកនាំអាស៊ានអំពីការស្វែងរកដំណោះស្រាយនៅភូមា
ទីបំផុត នាយករដ្ឋមន្ត្រីកម្ពុជាដែលគេដាក់រហស្សនាមថា បុរសខ្លាំងនៃកម្ពុជា បានទទួលយកការចង្អុលបង្ហាញពីមេដឹកនាំនៃបណ្ដាប្រទេសអាស៊ាន ដែលបានប្រាប់ថាត្រូវបង្ខំឲ្យមេរដ្ឋប្រហារភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវអនុវត្តគោលការណ៍ឯកភាព ៥ចំណុចនៃកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយមេរដ្ឋប្រហារ មីន អ៊ុងឡាំង លោក ហ៊ុន សែន បានស្នើសុំឲ្យមេរដ្ឋប្រហារភូមារូបនេះបញ្ចប់អំពើហិង្សា ដោយត្រូវបញ្ឈប់រាល់សកម្មភាពហិង្សាទាំងឡាយណាដែលកំពុងកើតមាននៅប្រទេសភូមា ហើយបើកផ្លូវឲ្យប្រេសិតអាស៊ានទៅជួបភាគីពាក់ព័ន្ធទាំងអស់។
លោក ហ៊ុន សែន បានថ្លែងប្រាប់មេរដ្ឋប្រហារភូមាទៀតថា...
មន្ត្រីអាមេរិកទម្លាយថាអាមេរិកគ្រោងលុបចោលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកអំឡុងខែកុម្ភៈខាងមុខនេះ
សហរដ្ឋអាមេរិកគ្រោងនឹងលុបចោលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន ដែលកំពុងត្រៀមខ្លួនដឹកនាំកិច្ចប្រជុំនេះក្នុងនាមជាសហប្រធានជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយរូប ដែលបានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ មករា។
ប្រភពដដែលឲ្យដឹងទៀតថា ការផ្អាកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា សេតវិមានមិនផ្តល់តម្លៃដល់មេដឹកនាំឯកបក្សលោក ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាននៅពេលនេះទេ។...
លោក ហ៊ុន សែន ស្នើមេរដ្ឋប្រហារយោធាភូមាបញ្ឈប់អំពើហិង្សាជាបន្ទាន់និងអនុវត្តកិច្ចព្រមព្រៀង ៥ចំណុច
នាយករដ្ឋមន្ត្រីកម្ពុជាដើរបញ្ច្រាសទិស លោក ហ៊ុន សែន បានស្នើដល់មេរដ្ឋប្រហារយោធាភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់លើគ្រប់ភាគី ហើយរក្សាភាពអត់ធ្មត់ ជាពិសេសគឺអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ីសចំនួន ៥ចំណុចដែលប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំមួយរវាងបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ជាមួយមេរដ្ឋប្រហារយោធានៅភូមា លោក មីន អ៊ុងឡាំង តាមរយៈប្រព័ន្ធវីដេអូនាថ្ងៃទី២៦...