35 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

លោក គីម ជុងអ៊ុន និង​លោក ពូទីន សន្យា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ករណី​សង្គ្រាម​នៅ​អ៊ុយក្រែន

ក្នុង​ដំណើរ​តាម​រថភ្លើង​ដោយ​ឆ្លងកាត់​ព្រំដែន​រួម​កូរ៉េខាងជើង និង​រុស្ស៊ី បាន​នាំ​លោក គីម ជុងអ៊ុន ចូល​ទៅ​ដល់​ខាង​ក្នុង​នៃ​ទឹកដី​រុស្ស៊ី ដោយ​បាន​ឆ្ពោះ​ទៅ​ដល់​តំបន់​ស៊ីបេរី នោះ​ហើយ ដែល​លោក វ្ល៉ាឌីមៀរ ពូទីន រង់ចាំ​ចាប់​ដៃ​រលាក់​ជាមួយ​លោក គីម ជុងអ៊ុន។ តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន​ជួប​គ្នា...

ប្រមុខ​ការទូត​អាមេរិក​ទៅ​ទីក្រុង​គៀវ ប្រកាស​ពី​ជំនួយ​ថ្មី​ជាង ១​ពាន់​លាន​ដុល្លារ

នៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី​៦ កញ្ញា នេះ មាន​ព្រឹត្តិការណ៍​សំខាន់​ពីរ​ដែល​អ្នក​សារព័ត៌មាន​ធ្វើការ​កត់សម្គាល់ និង​ធ្វើ​សេចក្ដី​រាយការណ៍ គឺ​ទី​១ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទៅ​ដល់​ទីក្រុង​គៀវ ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​ជំនួយ​ជាង ១​ពាន់​លាន​ដុល្លារ​ថ្មី​ទៀត​ទៅ​ឱ្យ​ប្រទេស​មួយ​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​មហាអំណាច​រុស្ស៊ី និង​ទី​២ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដាណឺម៉ាក ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​អ៊ុយក្រែន ខណៈ​អ្នកស្រី Mette Frederiksen ក៏​លើក​ឡើង​អំពី​ជំនួយ​របស់​ប្រទេស​ដាណឺម៉ាក ផង​ដែរ។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្ដី​រាយការណ៍​ពី​រដ្ឋធានី​គៀវ នៅ​ថ្ងៃ​ពុធ ទី​៦...

លោក បៃដិន បញ្ជូន​លិខិត​សាទរ​អ៊ុយក្រែន​រំលឹក​ខួប​ឯករាជ្យ​ជាតិ​ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន បញ្ជូន​លិខិត​ទៅ​ជូន​សមភាគី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ដែល​លោក បៃដិន ផ្ញើ​សារ​សាទរ​ប្រជាជន​អ៊ុយក្រែន​ដែល​បាន​ធ្វើ​ពលិកម្ម​ដើម្បី​សេរីភាព និង​អធិបតេយ្យភាព​របស់​ប្រទេស។ លិខិត​របស់​លោក បៃដិន ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​សេតវិមាន។ កាលពី​ថ្ងៃទី​២៤ សីហា ជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​អ៊ុយក្រែន។ ក្នុង​ព្រឹត្តិការណ៍​នេះ មេដឹកនាំ​ប្រទេស​អឺរ៉ុប មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ដោយ​ផ្ទាល់​នៅ​រដ្ឋធានី​គៀវ ជា​ទីក្រុង​ដែល​កំពុង​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។ ប្រធានាធិបតី​លីទុយអានី ប្រទេស​ព័រទុយហ្គាល់ នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ បាន​ទៅ​កាន់​រដ្ឋធានី​គៀវ។ ក្រៅ​ពី​នេះ...

តុល្យការ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់​៥៣៨​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​ជាង ២៥​ម៉ឺន​៥​ពាន់​នាក់

ចាប់តាំងពី​រុស្ស៊ី​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ មក​ទល់​ថ្ងៃទី​១៦ ខែ​សីហា នេះ សង្គ្រាម​បាន​អូស​បន្លាយ​អស់​រយៈពេល ៥៣៨​ថ្ងៃ។ ជាមួយ​គ្នា​នេះ ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន បាន​បញ្ចេញ​តួលេខ​ចុងក្រោយ​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់​អំពី​ការ​បាត់បង់​ទ័ព និង​សព្វាវុធ​របស់​រុស្ស៊ី។ សារព័ត៌មាន​របស់​អ៊ុយក្រែន The new voice of Ukraine បាន​ស្រង់​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន មក​ចុះផ្សាយ​ថា រុស្ស៊ី​បាត់បង់​ទ័ព និង​សព្វាវុធ​យ៉ាង​សម្បើម បើ​ប្រៀបធៀប​ទៅ​នឹង​សហភាព​សូវៀត​លើក​ទ័ព​ចូល​ទៅ​លុកលុយ​ប្រទេស​អាហ្វហ្គានីស្ថាន...

ចិន​ព្យាយាម​បង្ហាញ​តួនាទី​អព្យាក្រឹត្យ​ចំពោះ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ខណៈ​ចិន​នៅតែ​ផ្ដល់​ដង្ហើម​សេដ្ឋកិច្ច​ទៅ​រុស្ស៊ី

ប្រទេស​ចិន ដែល​កំពុង​បរាជ័យ​ក្នុង​ការ​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ឱ្យ​មាន​ការ​ចរចា​ឡើងវិញ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ប្រាប់​ពិភពលោក​ថា ក្រុង​ប៉េកាំង មិន​បាន​លម្អៀង​ទៅ​ភាគី​ណា​មួយ​នោះ​ទេ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។ នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​ស្ដីពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ដែល​ធ្វើឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត តំណាង​ប្រទេស​ចិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​អំពី​ជំហរ​អព្យាក្រឹត្យ​របស់​ខ្លួន​ចំពោះ​វិបត្តិ​នៃ​ប្រទេស​អ៊ុយក្រែន។ ការ​ប្រកាស​របស់​ចិន ដែល​បង្ហាញ​ជំហរ​ដូចនេះ​ចំពោះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​នាំ​ឱ្យ​តំណាង​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​ជំហាន​ថ្មី​ដ៏​ល្អ​ប្រសើរ។ ប្រទេស​ចំនួន ៤០ មាន​ទាំង​សហរដ្ឋ​អាមេរិក ចិន ឥណ្ឌា ព្រមទាំង​ប្រទេស​នៅ​អឺរ៉ុប មាន​អង់គ្លេស អាល្លឺម៉ង់ បារាំង បាន​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​អ៊ុយក្រែន ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មក​នេះ តំណាង​រដ្ឋាភិបាល​ចិន...

ជប៉ុន​ថ្កោលទោស​រុស្ស៊ី​គំរាម​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ ខណៈ​ក្រុង​តូក្យូ​រំលឹក​ខួប​ទម្លាក់​គ្រាប់បែក​បរមាណូ

កាលពី​ថ្ងៃ​អាទិត្យ ទី​៦ ខែ​សីហា នេះ​ជា​គម្រប់​ខួប ៧៨​ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា នៃ​ប្រទេស​ជប៉ុន ដោយ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក។ តែ​ក្នុង​ឱកាស​នោះ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្វូមីអូ គីស៊ីដា បាន​ថ្កោលទោស​រុស្ស៊ី​ដែល​គំរាមកំហែង​ចង់​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ​វាយប្រហារ​ទៅ​លើ​ទឹកដី​អ៊ុយក្រែន ទៅ​វិញ។ នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប ៧៨​ឆ្នាំ​នៃ​ការ​ទម្លាប់​គ្រាប់បែក​បរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាកាសាគី ដែល​មាន​អ្នក​ចូលរួម​ជា​ជនរងគ្រោះ និង​ឥស្សរជន​បរទេស​មក​ពី ១១១​ប្រទេស តែ​លើក​នេះ​ពុំ​មាន​តំណាង​ប្រទេស​រុស្ស៊ី និង​បេឡារុស នោះ​ទេ។ លោក ហ្វូមីអូ គីស៊ីដា...

ជំនួប​រដ្ឋមន្ត្រី​សេដ្ឋកិច្ច G-20 មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដោយសារ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៃ​ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​មកពី​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ដែល​ធ្វើឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ឥណ្ឌា បាន​បិទ​បញ្ចប់​ដោយ​ពុំ​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដើម្បី​ធ្វើការ​បូក​សរុប​លទ្ធផល​នៃ​កិច្ចប្រជុំ ដោយសារតែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​ឈាន​ដល់​ការ​បែងចែក​បក្ខពួក​ព្រោះតែ​ករណី​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ស្រង់​សម្ដី​របស់​មន្ត្រី​ឥណ្ឌា ហើយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​កក្កដា នេះ។ ប្រទេស​ឥណ្ឌា​សម្រាប់​ឆ្នាំ​២០២៣ នេះ គឺជា​ប្រទេស​ដែល​មាន​ភារកិច្ច​រៀបចំ​កិច្ចប្រជុំ​របស់​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ឋានៈ​ជា​ប្រធាន​វេន​ប្រចាំ​ឆ្នាំ​ផ្ទេរ​ពី​ប្រទេស​ឥណ្ឌូនេស៊ី។ អំឡុង​កិច្ចប្រជុំ​នេះ ឥណ្ឌា​ដែល​ជា​ប្រធាន​ប្តូរ​វេន​របស់ G-20 ឆ្នាំ​២០២៣ នេះ បាន​ព្យាយាម​បង្កើត​ការ​ឯកភាព​គ្នា​លើ​កំណែ​ទម្រង់​ក្នុង​វិស័យ​ធនាគារ​ពហុភាគី នាំ​ទៅ​រក​គោលការណ៍​ណែនាំ​សកល​ស្ដីពី​រូបិយប័ណ្ណ crypto និង​សំដៅ​ពន្លឿន​ការ​ដោះស្រាយ​បំណុល​របស់​ប្រទេស​ងាយ​រងគ្រោះ...

មេដឹកនាំ​រុស្ស៊ី​បុរស​ខ្លាំង ពូទីន ជីក​រណ្ដៅ​កប់​ខ្លួនឯង​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន

មក​ទល់​នឹង​ពេលនេះ សង្គ្រាម​ដែល​ប្រធានាធិបតី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​ដើម្បី​គ្រប់គ្រង​ប្រទេស​អ៊ុយក្រែន ចូល​ដល់ ៥០៣​ថ្ងៃ​ហើយ គឺ​ចូល​ដល់​ខែ​ទី​១៧ ហើយ។ មហា​អំណាច​មួយ​នេះ​មើល​ទៅ​គ្មាន​លទ្ធភាព​ក្នុង​ការ​វាយ​យក​ទឹកដី​អ៊ុយក្រែន បាន​នោះ​ទេ សូម្បីតែ​ផ្នែក​មួយ​នៃ​តំបន់​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ក៏ដោយ​នោះ។ ផ្ទុយទៅវិញ អ៊ុយក្រែន​បែរ​ជា​មាន​ប្រៀប​ក្នុង​ការ​វាយបក​ដើម្បី​ដណ្ដើម​ទឹកដី​ពី​រុស្ស៊ី​មកវិញ។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ជាច្រើន​របស់​អង់គ្លេស ដូចជា The News Week ឲ្យ​ដឹង​ថា គិត​មក​ទល់​ពេលនេះ សង្គ្រាម​ដែល​អ៊ុយក្រែន​វាយបក​ដើម្បី​ដណ្ដើម​ទីតាំង​ពី​កងទ័ព​រុស្ស៊ី​មក​វិញ គឺ​អ៊ុយក្រែន​វាយ​យក​បាន​សមរភូមិ​យ៉ាង​តិច​ជាង ១០ ដោយ​ពង្រីក​ទឹកដី​ជាង ២០០​គីឡូម៉ែត្រ​ក្រឡា។ បើ​និយាយ​ពី​អ៊ុយក្រែន​វាយ​យក​ទឹកដី​ពី​រុស្ស៊ី​មក​វិញ ដែល​ចាប់តាំងពី​អ៊ុយក្រែន មាន​ប្រៀប​ជាង​រុស្ស៊ី...

លោក ហ៊ុន សែន៖ បើ​អាមេរិក​ផ្តល់​ជំនួយ​គ្រាប់បែក​ចង្កោម​ដល់​អ៊ុយក្រែន នោះ​អ្នក​រងគ្រោះ​ជា​ប្រជាជន​អ៊ុយក្រែន

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ព្រមាន​ថា ប្រសិនបើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពិត​ជា​ផ្តល់​គ្រាប់បែក​ចង្កោម​ដល់​ប្រទេស​អ៊ុយក្រែន មែន​នោះ អ្នក​រងគ្រោះ​ពិតប្រាកដ​គឺ​ជា​ប្រជាជន​អ៊ុយក្រែន ព្រោះ​រឿង​នេះ​គឺជា​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​កើតឡើង​រួច​មក​ហើយ​កាលពី​ជាង ៥០​ឆ្នាំ​មុន។ បុរស​ខ្លាំង​ដែល​អួត​ពី​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​កាលពី​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ការ​ផ្សព្វផ្សាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​គ្រាប់បែក​ចង្កោម​ឲ្យ​ទៅ​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី ដូច្នេះ​ប្រសិនបើ​រឿង​នេះ​ជា​ការពិត វា​នឹង​ក្លាយ​ទៅ​ជា​គ្រោះថ្នាក់​ធំ​បំផុត​សម្រាប់​ប្រជាជន​អ៊ុយក្រែន​រាប់​សិប​ឆ្នាំ ឬ​រហូត​ដល់​រយ​ឆ្នាំ​ទៀត​ផង ប្រសិនបើ​គ្រាប់បែក​ចង្កោម​នេះ​យក​ទៅ​ប្រើប្រាស់​ក្នុង​តំបន់​ដែល​រុស្ស៊ី​កាន់កាប់​ក្នុង​ទឹកដី​អ៊ុយក្រែន។ មេដឹកនាំ​ខ្មែរ​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ដឹកនាំ​បែប​កុម្មុយនីស្ត លោក...

អាមេរិក​សម្រេច​បញ្ជូន​គ្រាប់បែក​ចង្កោម​ទៅ​ឱ្យ​អ៊ុយក្រែន ខណៈ​បើក​ការ​វាយបក​រំដោះ​ទឹកដី​រុស្ស៊ី​វិញ​ជិត​មួយ​ខែ​ហើយ

សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​កញ្ចប់​ជំនួយ​យោធា​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់ ៨០០​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន ដែល​ក្នុង​នោះ​មាន​គ្រាប់បែក​ចង្កោម​ដែល​ប្រទេស​ជាង ១២០ បាន​ចុះ​កិច្ចព្រមព្រៀង​រួម​គ្នា​បង្កើត​ជា​ច្បាប់​អន្តរជាតិ​ហាម​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ។ តាម​សារព័ត៌មាន​អាមេរិក New York Times បាន​ឲ្យ​ដឹង​ថា ជំនួយ​យោធា​ថ្មី​ដែល​អាមេរិក​ត្រៀម​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន​នេះ គឺ​ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​វាយបក​របស់​កងទ័ព​អ៊ុយក្រែន ដែល​ចូល​ដល់ ២៦​ថ្ងៃ​ហើយ​នៃ​យុទ្ធនាការ​វាយបក។ គ្រាប់បែក​ចង្កោម គឺជា​អាវុធ​ដែល​ប្រទេស​ជាង ១២០ បាន​ហាមឃាត់​ការ​ប្រើប្រាស់ ប៉ុន្តែ​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន ទាំង​រុស្ស៊ី ពុំ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​អន្តរជាតិ​នេះ​ទេ។ គ្រាប់បែក​ចង្កោម​ដែល​សហរដ្ឋ​អាមេរិក​ត្រៀម​ផ្តល់​ដល់​អ៊ុយក្រែន ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែ​កក្កដា។ ជំនួយ​យោធា​ទាំងនេះ​នឹង​ត្រូវ​បញ្ចេញ​ពី​ឃ្លាំង​ស្តុក​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក។...

Latest news