39 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

មេដឹកនាំ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​សន្យា​បន្ត​ជួយ​អ៊ុយក្រែន​ដល់​ដំណាក់កាល​ចុងក្រោយ

ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ តុលា នេះ បាន​ទៅ​ដល់​ទីក្រុង Granada នៃ​ប្រទេស​អេស្ប៉ាញ។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ពេល​លោក ហ្សេឡេនស្គី ជាន់​ទឹកដី​ទីក្រុង Granada ភ្លាម ជំនួប​កំពូល​ក៏​បាន​ចាប់ផ្ដើម។ ក្នុង​ជំនួប​កំពូល​នេះ មេដឹកនាំ​អឺរ៉ុប បាន​ធានា​ចំពោះ​លោក ហ្សេឡេនស្គី នូវ​ការ​គាំទ្រ​រយៈពេល​យូរ គឺ​គាំទ្រ​រហូត​មាន​ការ​បិទ​បញ្ចប់​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ប៉ុន្តែ​ការ​សន្យា​របស់​មេដឹកនាំ​អឺរ៉ុប...

ប្រធានាធិបតី​អ៊ុយក្រែន​ថា​គ្មាន​អ្វី​អាច​បំបាក់​ស្មារតី​ប្រយុទ្ធ​របស់​ប្រជាជន​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី​ឡើយ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និយាយ​ថា គ្មាន​អ្វី​អាច​មក​បំបាក់​ស្មារតី​ប្រយុទ្ធ​របស់​ប្រជាជន​អ៊ុយក្រែន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ឡើយ។ ការ​ថ្លែង​របស់​វីរជន​សង្គ្រាម​នៃ​ប្រទេស​អ៊ុយក្រែន​រូប​នេះ មួយ​ថ្ងៃ​បន្ទាប់ពី​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​បណ្ដោះអាសន្ន​ដើម្បី​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល ដោយ​មិន​មាន​ការ​បញ្ចូល​ជំនួយ​យោធា​ថ្មី​ទៀត​សម្រាប់​អ៊ុយក្រែន​នោះ​ទេ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន StraitsTimes នៅ​ថ្ងៃ​ចន្ទ ទី​២ ខែ​តុលា នេះ។ ក្នុង​សុន្ទរកថា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២ តុលា លោក ហ្សេឡេនស្គី បាន​លើកឡើង​ជា​ថ្មី​ពី​ការ​ប្ដេជ្ញាចិត្ត​យក​ឈ្នះ​លើ​រុស្ស៊ី តែ​លោក​មិន​បាន​លើកឡើង​អំពី​ការ​បោះឆ្នោត​អនុម័ត​កញ្ចប់​ថវិកា​បណ្ដោះអាសន្ន​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក ដែល​ពុំ​បាន​រាប់​បញ្ចូល​ជំនួយ​សម្រាប់​អ៊ុយក្រែន​នោះ​ទេ។ ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា អ៊ុយក្រែន​នឹង​បញ្ឈប់​ការ​ប្រយុទ្ធ​នៅ​ថ្ងៃ​មួយ​ដែល​អ៊ុយក្រែន​ទទួល​បាន​ជ័យជម្នះ​លើ​អ្នក​ឈ្លានពាន។ តែ​ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន...

ប្រមុខ​ការទូត​រុស្ស៊ី​វាយប្រហារ​លោក​ខាងលិច ហើយ​ការពារ​ជំហរ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន

កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ជា​ថ្ងៃ​ដែល​តំណាង​ប្រទេស​រុស្ស៊ី ត្រូវ​ឡើង​ថ្លែង​ទៅ​កាន់​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៨ នៅ​ក្រុង​ញូវយ៉ក ជា​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​ពិភពលោក​នេះ។ បុរស​ម្នាក់​ដែល​ឡើង​ថ្លែង​ទៅ​កាន់​អង្គ​មហាសន្និបាត​នោះ គឺ​លោក ​ហ្សេហ្គេ ឡាវរ៉ូវ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ដែល​តំណាង​ឱ្យ​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី។ លោក វ៉្លាឌីមៀរ ពូទីន កំពុង​ស្ថិត​ក្នុង​យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ដែល​ចេញ​ដីកា​ចាប់​ខ្លួន​កំពូល​បុរស​ខ្លាំង​រូប​នេះ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន។ បុរស​នេះ​ហើយ​ដែល​បញ្ជា​ឱ្យ​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន សំដៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ហើយ​លើក​បន្តុប​រដ្ឋាភិបាល​អាយ៉ង​មួយ។ យ៉ាងណា​ក៏ដោយ...

លោក បៃដិន និង​លោក ហ្សេឡេនស្គី ទទូច​ដល់​មេដឹកនាំ​នៅ​ឯ​មហាសន្និបាត UN រួម​គ្នា​ប្រឆាំង​រុស្ស៊ី​​ដែល​ឈ្លានពាន​អ៊ុយក្រែន

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៨ ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​អង្គារ ទី​១៩ ខែ​កញ្ញា នៅ​ទីក្រុង​ញូវយ៉ក។ មហាសន្និបាត​នេះ​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៦ កញ្ញា។ បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​នៃ​សារព័ត៌មាន​បារាំង AFP ឲ្យ​ដឹង​ថា មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​២០២៣ នេះ មាន​ការ​ចូលរួម​ពី​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ចំនួន ១៤៥​ប្រទេស​ដែល​មក​ចូលរួម​ផ្ទាល់ ហើយ​ក្រៅពី​នេះ ប្រទេស​ខ្លះ​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន ដូចជា​រដ្ឋមន្ត្រី​ការបរទេស អនុ​ប្រធានាធិបតី ឬ​ឧបនាយករដ្ឋមន្ត្រី។ តែ​ជា​ការ​កត់សម្គាល់​របស់​អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ គេ​សង្កេត​ឃើញ​វត្តមាន​ចូលរួម​ផ្ទាល់​ជា​លើក​ទី​១ របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ...

ICJ ចាប់ផ្ដើម​ជំនុំជម្រះ​ក្ដី​សំណុំរឿង​ប្រល័យ​ពូជសាសន៍​ប្រឆាំង​របប​ដឹកនាំ​របស់​លោក ពូទីន

យោង​តាម​ការ​ចុះផ្សាយ​មួយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ឱ្យ​ដឹង​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ចាប់ផ្ដើម​បើក​សំណុំរឿង​ប្រឆាំង​របប​នៅ​ក្រុង​មូស្គូ ដោយ​ការ​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​ករណី​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជាតិ​សាសន៍​អ៊ុយក្រែន។ តាម​ប្រភព​ដដែល​នេះ តុលាការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ បាន​បើក​សវនាការ​ចាប់​តាំងពី​នៅ​ថ្ងៃ​ចន្ទ ទី​១៨ កញ្ញា នេះ ដោយ​មាន​ចៅក្រម​ទាំង ១៥​រូប​នឹង​ស្តាប់​អំណះអំណាង​របស់​ភាគី​រុស្ស៊ី។ ជាមួយ​គ្នា​នេះ នៅ​ថ្ងៃទី​១៩ គឺ​ដល់​វេន​ដើមចោទ គឺ​ភាគី​អ៊ុយក្រែន ដែល​នឹង​ត្រូវ​ឡើង​មក​ការពារ​បណ្ដឹង​របស់​ខ្លួន​ដែល​ប្ដឹង​រុស្ស៊ី។ បន្ថែម​ពី​នេះ នៅ​ថ្ងៃ​ពុធ ទី​២០ កញ្ញា ចៅក្រម​ទាំង...

លោក ហ្សេឡេនស្គី នឹង​ជួប​លោក បៃដិន នៅ​សេតវិមាន ខណៈ​លោក​ត្រូវ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ តែ​ជាមួយ​នឹង​វត្តមាន​របស់​លោក ហ្សេឡេនស្គី នៅ​ក្រុង​វ៉ាស៊ីនតោន ក៏​ចំ​ពេល​សភា​ទាំង​ពីរ​របស់​អាមេរិក ជជែក​ដេញដោល​គ្នា​ពី​ការ​ផ្ដល់​ជំនួយ​យោធា និង​ជំនួយ​មនុស្សធម៌​ថែម​ទៀត​សម្រាប់​អ៊ុយក្រែន ក្នុង​ទំហំ​សាច់ប្រាក់ ២៤​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Guardian នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែ​កញ្ញា។ ប្រភព​ដដែល​នេះ លោក ហ្សេឡេនសី្គ ត្រូវ​គេ​រំពឹង​ថា​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ចូ បៃដិន...

លោក គីម ជុងអ៊ុន និង​លោក ពូទីន សន្យា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ករណី​សង្គ្រាម​នៅ​អ៊ុយក្រែន

ក្នុង​ដំណើរ​តាម​រថភ្លើង​ដោយ​ឆ្លងកាត់​ព្រំដែន​រួម​កូរ៉េខាងជើង និង​រុស្ស៊ី បាន​នាំ​លោក គីម ជុងអ៊ុន ចូល​ទៅ​ដល់​ខាង​ក្នុង​នៃ​ទឹកដី​រុស្ស៊ី ដោយ​បាន​ឆ្ពោះ​ទៅ​ដល់​តំបន់​ស៊ីបេរី នោះ​ហើយ ដែល​លោក វ្ល៉ាឌីមៀរ ពូទីន រង់ចាំ​ចាប់​ដៃ​រលាក់​ជាមួយ​លោក គីម ជុងអ៊ុន។ តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន​ជួប​គ្នា...

ប្រមុខ​ការទូត​អាមេរិក​ទៅ​ទីក្រុង​គៀវ ប្រកាស​ពី​ជំនួយ​ថ្មី​ជាង ១​ពាន់​លាន​ដុល្លារ

នៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី​៦ កញ្ញា នេះ មាន​ព្រឹត្តិការណ៍​សំខាន់​ពីរ​ដែល​អ្នក​សារព័ត៌មាន​ធ្វើការ​កត់សម្គាល់ និង​ធ្វើ​សេចក្ដី​រាយការណ៍ គឺ​ទី​១ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទៅ​ដល់​ទីក្រុង​គៀវ ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​ជំនួយ​ជាង ១​ពាន់​លាន​ដុល្លារ​ថ្មី​ទៀត​ទៅ​ឱ្យ​ប្រទេស​មួយ​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​មហាអំណាច​រុស្ស៊ី និង​ទី​២ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដាណឺម៉ាក ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​អ៊ុយក្រែន ខណៈ​អ្នកស្រី Mette Frederiksen ក៏​លើក​ឡើង​អំពី​ជំនួយ​របស់​ប្រទេស​ដាណឺម៉ាក ផង​ដែរ។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្ដី​រាយការណ៍​ពី​រដ្ឋធានី​គៀវ នៅ​ថ្ងៃ​ពុធ ទី​៦...

លោក បៃដិន បញ្ជូន​លិខិត​សាទរ​អ៊ុយក្រែន​រំលឹក​ខួប​ឯករាជ្យ​ជាតិ​ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន បញ្ជូន​លិខិត​ទៅ​ជូន​សមភាគី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ដែល​លោក បៃដិន ផ្ញើ​សារ​សាទរ​ប្រជាជន​អ៊ុយក្រែន​ដែល​បាន​ធ្វើ​ពលិកម្ម​ដើម្បី​សេរីភាព និង​អធិបតេយ្យភាព​របស់​ប្រទេស។ លិខិត​របស់​លោក បៃដិន ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​សេតវិមាន។ កាលពី​ថ្ងៃទី​២៤ សីហា ជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​អ៊ុយក្រែន។ ក្នុង​ព្រឹត្តិការណ៍​នេះ មេដឹកនាំ​ប្រទេស​អឺរ៉ុប មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ដោយ​ផ្ទាល់​នៅ​រដ្ឋធានី​គៀវ ជា​ទីក្រុង​ដែល​កំពុង​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។ ប្រធានាធិបតី​លីទុយអានី ប្រទេស​ព័រទុយហ្គាល់ នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ បាន​ទៅ​កាន់​រដ្ឋធានី​គៀវ។ ក្រៅ​ពី​នេះ...

តុល្យការ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់​៥៣៨​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​ជាង ២៥​ម៉ឺន​៥​ពាន់​នាក់

ចាប់តាំងពី​រុស្ស៊ី​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ មក​ទល់​ថ្ងៃទី​១៦ ខែ​សីហា នេះ សង្គ្រាម​បាន​អូស​បន្លាយ​អស់​រយៈពេល ៥៣៨​ថ្ងៃ។ ជាមួយ​គ្នា​នេះ ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន បាន​បញ្ចេញ​តួលេខ​ចុងក្រោយ​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់​អំពី​ការ​បាត់បង់​ទ័ព និង​សព្វាវុធ​របស់​រុស្ស៊ី។ សារព័ត៌មាន​របស់​អ៊ុយក្រែន The new voice of Ukraine បាន​ស្រង់​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន មក​ចុះផ្សាយ​ថា រុស្ស៊ី​បាត់បង់​ទ័ព និង​សព្វាវុធ​យ៉ាង​សម្បើម បើ​ប្រៀបធៀប​ទៅ​នឹង​សហភាព​សូវៀត​លើក​ទ័ព​ចូល​ទៅ​លុកលុយ​ប្រទេស​អាហ្វហ្គានីស្ថាន...

Latest news