38 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

ICC ត្រៀម​ចេញ​ដីកា​ចាប់​ខ្លួន​ឧត្តមសេនីយ៍​រុស្ស៊ី​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ប្រកាស​ព័ត៌មាន​ជា​ជំហរ​លើកដំបូង​របស់​ខ្លួន ដោយ​ប្រកាស​ថា តុលាការ​អន្តរជាតិ​នេះ​ត្រៀម​ចេញ​ដីកា​ចាប់​ខ្លួន​ពួក​មន្ត្រី​យោធា​មួយ​ចំនួន ជាពិសេស​គឺ​ឧត្តមសេនីយ៍​រុស្ស៊ី និង​មេទ័ព​បញ្ជាការ​ផ្ទាល់​នៅ​សមរភូមិ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ទាំង​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុម​ទាហាន​ស៊ីឈ្នួល និង​មេក្រុម​របស់​ក្រុម​នេះ​ទៀត​ផង។ សារព័ត៌មាន The Hill បាន​ឲ្យ​ដឹង​ថា រដ្ឋអាជ្ញា ICC នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​បាន​កសាង​សំណុំរឿង​ចំនួន ៣​បទ​ចោទ ក្នុង​នោះ​ករណី​ការ​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស ការ​ចាប់​ពង្រាត់​កុមារ​អ៊ុយក្រែន និង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​មនុស្ស​ជាតិ ករណី​វាយប្រហារ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​នៃ​ប្រជាជន​អ៊ុយក្រែន។ ដីកា​ចាប់​ខ្លួន​នេះ ចេញ​ដោយ​ប្រធាន​រដ្ឋអាជ្ញា លោក Karim...

ផែនការ​សន្តិភាព​១២​ចំណុច​របស់​ចិន​សម្រាប់​រុស្ស៊ី-អ៊ុយក្រែន​ទំនង​មិន​អាច​ដំណើរការ​បាន​ទេ

កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ជា​ថ្ងៃ​ខួប​មួយ​ឆ្នាំ​ដែល​រុស្ស៊ី​លើក​ទ័ព ២៥​ម៉ឺន​នាក់​លុកលុយ​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ថ្ងៃ​នោះ​ចិន​បាន​បញ្ចេញ​ផែនការ​សន្តិភាព ១២​ចំណុច ដើម្បី​បញ្ចប់​ភ្លើង​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ ផែនការ ១២​ចំណុច​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​នៅ​ពេល​ដែល​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កំពុងតែ​ប្រជុំ ហើយ​ឈាន​ដល់​ការ​អនុម័ត​លើ​សេចក្ដី​សម្រេច​មួយ​ជា​ថ្មី​ម្ដង​ទៀត ដោយ​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​ទ័ព​ចេញពី​ប្រទេស​អ៊ុយក្រែន។ ផែនការ ១២​ចំណុច​របស់​ចិន ទោះជា​ត្រូវ​បាន​ទម្លាយ​តាមរយៈ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ តែ​ពុំ​បាន​លម្អិត​ត្រង់​ចំណុច​ណា​មួយ​នោះ​ទេ។ ក្នុង ១២​ចំណុច​នេះ គេ​រក​ឃើញ​យ៉ាងហោចណាស់ ២​ចំណុច​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង ព្រោះតែ​ចិន​ពុំ​បាន​លម្អិត​អំពី​អធិបតេយ្យភាព​នៃ​ប្រទេស​អ៊ុយក្រែន រួម​នឹង​ការ​ឲ្យ​រុស្ស៊ី​ដក​ទ័ព​ទាំងស្រុង​ចេញពី​អ៊ុយក្រែន។ ចំណុច​ដែល​នាំ​ឲ្យ​ពួក​បស្ចិម​ប្រទេស ជាពិសេស​គឺ​សហរដ្ឋ​អាមេរិក​ចាត់ទុក​ផែនការ​សន្តិភាព​របស់​ចិន​នេះ​ថា​ជា​ការ​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ឱ្យ​រុស្ស៊ី គឺ​នៅ​ត្រង់​ចំណុច​ដែល​លោក បៃដិន អះអាង​ថា ការ​មិន​បញ្ជាក់​អំពី​រុស្ស៊ី​ត្រូវ​ដក​ទ័ព​ចេញពី​អ៊ុយក្រែន...

បទ​អត្ថាធិប្បាយ៖ ប្រជាជន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​រង់ចាំ​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ងាក​មក​ប្រទេស​ភូមា​វិញ

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជា​អង្គការ​សហគមន៍​ដ៏​ធំ​មួយ​នៃ​ពិភពលោក​មាន ១០​ប្រទេស និង​មាន​ប្រជាជន​ជាង ៦៨០​លាន​នាក់។ សមាគម​នេះ​មាន​របប​ដឹកនាំ ៣​ខុស​គ្នា គឺ​វៀតណាម និង​ឡាវ ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​សង្គម​និយម។ ចំណែក​ប្រទេស​ប្រ៊ុយណេ ជា​ដែនដី​តូច​ជាងគេ​មាន​ប្រជាជន​តិច​ជាងគេ។ ដែនដី​នេះ​ស្ថិត​នៅ​ក្នុង​របប​រាជា​និយម​ដាច់ដោយឡែក​ពី​គេ។ មាន​ន័យ​ថា ជា​របប​រាជា​និយម​បែប​ពាក់កណ្ដាល​ផ្ដាច់ការ ព្រោះ​មហាក្សត្រ​របស់​ប្រទេស​នេះ​មាន​តួនាទី​ជា​ប្រមុខរដ្ឋ​ផង និង​ជា​ប្រមុខ​រដ្ឋាភិបាល​ផង។ តែ​ក៏​ជា​ប្រទេស​មួយ​ឱ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ការ​លើក​តម្កើង​ជីវភាព​របស់​ប្រជាជន​ជាមួយ​នឹង​គោលនយោបាយ​កាត់បន្ថយ​កម្រិត​ជីវភាព​អ្នក​ក្រីក្រ និង​អ្នក​អត់​ការងារ​ធ្វើ។ របប​ជីវភាព​ប្រចាំ​ឆ្នាំ​របស់​ប្រជាជន​មាន​កម្រិត​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស ៨ ទៀត​នៃ​សមាគម​អាស៊ាន លើកលែងតែ​ប្រទេស​សិង្ហបុរី។ និយាយ​ទៅ ទោះជា​របប​បែប​រាជា​និយម​ពាក់កណ្ដាល​ផ្ដាច់ការ តែ​សង្គម​ជាតិ​របស់​ប្រទេស​ដ៏​តូច​មួយ​នេះ​មិន​ពោរពេញ​ដោយ​អំពើ​អយុត្តិធម៌​ពេក​នោះ​ទេ។ ក្នុង​សមាគម​អាស៊ាន​ដែល​មាន...

អគ្គលេខាធិការ​ណាតូ​ស្នើ​លោក ហ្សេឡេនស្គី ចូលរួម​ប្រជុំ​មេដឹកនាំ​កំពូល​ណាតូ​នៅ​ខែ​កក្កដា​ខាងមុខ​នេះ

អគ្គលេខាធិការ​យោធា​ណាតូ Jens Stolthenberg បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​ណាតូ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​នៅ​ប្រទេស​លីទុយអានី អាច​នឹង​មាន​វត្តមាន​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ចូលរួម​ផង​ដែរ។ កាល​បង្ហើប​ព័ត៌មាន​នេះ​របស់​លោក Stolthenberg ត្រូវ​បាន​បញ្ជាក់​បន្ថែម​ដោយ​ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​នៅ​ប្រទេស​លីទុយអានី គឺ Petro Beshta ហើយ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អ៊ុយក្រែន Prada នៅ​ថ្ងៃទី​១ មីនា នេះ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន LRT លោក Stolthenberg...

ចិន​សច្ចា​ជួយ​ស្វែងរក​សន្តិភាព​សម្រាប់​អ៊ុយក្រែន​និង​រុស្ស៊ី

ពី​ទីក្រុង​ប៉េកាំង ឯណោះ​វិញ ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា ចិន​ត្រូវ​ព្យាយាម​រក្សា​ទំនាក់ទំនង​ជាមួយ​គ្រប់​ភាគី​នៃ​វិបត្តិ​នៅ​អ៊ុយក្រែន ដោយ​នៅតែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ចង់​ឱ្យ​មាន​សន្តិភាព​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ឡើងវិញ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី Mao Ning កាលពី​ថ្ងៃ​ចន្ទ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង ថា «ខ្លឹមសារ​សំខាន់​គឺ​ការ​អំពាវនាវ​ដើម្បី​ស្វែងរក​សន្តិភាព លើក​កម្ពស់​ការ​សន្ទនា និង​លើក​កម្ពស់​ដំណោះស្រាយ​នយោបាយ​ចំពោះ​វិបត្តិ​នៅ​អ៊ុយក្រែន»។ ស្ត្រី​អ្នក​នាំពាក្យ​ចិន​រូប​នេះ​បាន​និយាយ​ថា ចិន​ជំរុញ​ឱ្យ​មាន​កិច្ច​សន្ទនា និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​វិបត្តិ​អ៊ុយក្រែន បើ​ទោះបី​សហរដ្ឋ​អាមេរិក​បន្ត​ចោទ​ថា ទីក្រុង​ប៉េកាំង​កំពុង​ពិចារណា​ការ​ផ្គត់ផ្គង់​អាវុធ​ដល់​រុស្ស៊ី​ក៏ដោយ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ...

អ្នកវិភាគ​ខ្លះ​និយាយ​ថា​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន​អាច​នឹង​គ្មាន​អ្នក​ឈ្នះ​ឬ​គ្មាន​អ្នក​ចាញ់

មក​ដល់​ពេលនេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​ឆ្លង​ផុត​ជាង ១​ឆ្នាំ​ទៅ​ហើយ។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ស្លាប់​មាន​ចំនួន​ច្រើន​ប្រហាក់ប្រហែល​គ្នា។ ប៉ុន្តែ​បើ​តាម​មន្ត្រី​ចារកម្ម​របស់​អង់គ្លេស និង​អាមេរិក គឺ​កងទ័ព​របស់​រុស្ស៊ី​បាត់បង់​នៅ​លើ​ទឹកដី​នៃ​សមរភូមិ​អ៊ុយក្រែន​កើនឡើង​ដល់​ទៅ​ជាង ២០​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​ស្លាប់ និង​អ្នក​រង​របួស។ ជាមួយ​គ្នា​នេះ សព្វាវុធ​របស់​រុស្ស៊ី​បាត់បង់​ក្នុង​សមរភូមិ​អាច​មាន​ចំនួន​រហូត​ដល់​ទៅ​ជិត ២​ម៉ឺន​គ្រឿង ក្នុង​នោះ​រថក្រោះ​ជាង ៣៣០០​គ្រឿង រថពាសដែក​ជិត ៧​ពាន់​គ្រឿង និង​ប្រព័ន្ធ​កាំភ្លើង​ធំ​ជិត ៣​ពាន់​គ្រឿង។ អ្នកជំនាញ​យោធា​របស់​ពួក​បស្ចិម​ប្រទេស​យល់​ឃើញ​ថា បើ​មហាអំណាច​រុស្ស៊ី​បាត់បង់​សព្វាវុធ​អន្តរាគមន៍​ទ័ព​ថ្មើរជើង​ធ្ងន់ធ្ងរ​ដូចនេះ អាច​ពិបាក​ក្នុង​ការ​យក​ឈ្នះ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ អ្នក​សង្កេតការណ៍​ខ្លះ​មើល​ឃើញ​ថា បើ​ទោះជា​រុស្ស៊ី​ពិបាក​ឈ្នះ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន ក៏​ពិត​មែន តែ​អ៊ុយក្រែន...

បទវិភាគ៖ សមាជិក​ណាតូ​នៅ​អឺរ៉ុប​ខាងកើត​កាន់តែ​កក់ក្ដៅ​ប្រឆាំង​ការ​គំរាម​ឈ្លានពាន​ពី​រុស្ស៊ី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន ដ៏​ភ្ញាក់ផ្អើល ដែល​នៅ​ទីនោះ​លោក​បាន​សច្ចា​នៅ​ចំពោះ​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី ថា សហរដ្ឋ​អាមេរិក និង​ណាតូ​មិន​ផ្ដល់​ឱ្យ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​ដាច់ខាត ទោះ​ស្ថានភាព​សង្គ្រាម​អាក្រក់​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ​នោះ។ សារ​របស់​លោក បៃដិន ធ្វើឡើង​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អ៊ុយក្រែន​ដូចនេះ គឺជា​ការ​លើក​ទឹកចិត្ត​ផ្ទាល់​ចំពោះ​លោក ហ្សឡេនស្គី ចំពោះ​កងទ័ព និង​ប្រជាជន​អ៊ុយក្រែន។ លោក ហ្សេឡេនស្គី មាន​ទឹកចិត្ត និង​សម្ដែង​អារម្មណ៍​អរគុណ​លោក...

ខណៈ​លោក បៃដិន ចាកចេញ​ពី​ក្រុង​គៀវ លោក ពូទីន ថ្លែង​សារ​បញ្ជាក់​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន

ពុំ​មាន​អ្វី​ដែល​ធ្វើ​ឱ្យ​មេដឹកនាំ​ពិភពលោក​មិន​ភ្ញាក់ផ្អើល ហើយ​មិន​ចាប់អារម្មណ៍​នោះ​ទេ ព្រោះ​មេដឹកនាំ​មហាអំណាច​ដ៏​កំពូល​មួយ​សម្រេច​ជាន់​ដែនដី​ប្រទេស​មួយ​ដែល​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​របស់​មហាអំណាច​យោធា​លំដាប់​ទី​២ ពិភពលោក។ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែ​កុម្ភៈ ម៉ោង​ប្រមាណ​ជា ៨ និង ៣០​នាទី ម៉ោង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​វត្តមាន​ភ្លាម​នៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​មួយ​នេះ​ដែល​ហែកហួរ​ទៅ​ដោយ​សង្គ្រាម។ ទស្សនកិច្ច​របស់​មេដឹកនាំ​មហាអំណាច​មួយ​នេះ ត្រូវ​គេ​ចាត់ទុក​ថា​ជា​ការ​បំបែក​សំណុំរឿង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក ដែល​កម្រ​ណាស់ មេដឹកនាំ​កំពុង​កាន់​អំណាច​ទៅ​ជាន់​ដែនដី​មួយ​កំពុង​ធ្លាក់​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម។ វត្តមាន​របស់​លោក បៃដិន នៅ​ទីក្រុង​គៀវ ដែល​បាន​ជួប​លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី...

ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន ទៅ​អ៊ុយក្រែន​ជួប​លោក ហ្សេឡេនស្គី ដ៏​ភ្ញាក់ផ្អើល​បំផុត

នៅ​ថ្ងៃ​ចន្ទ ទី​២០ កុម្ភៈ នេះ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​គៀវ ដោយ​ពុំ​មាន​ការ​ប្រកាស​ឱ្យ​ដឹង​ជា​មុន។ ទស្សនកិច្ច​របស់​មេដឹកនាំ​អាមេរិក​វ័យ ៨០​ឆ្នាំ​រូប​នេះ ធ្វើឡើង​នៅ​មុន​គម្រប់​ខួប ១​ឆ្នាំ​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន បាន​ឱ្យ​ដឹង​ថា នៅ​ទីក្រុង​គៀវ លោក បៃដិន បាន​ជួប​គ្នា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី។ ជាមួយ​គ្នា​នេះ លោក...

បទវិភាគ៖ មេដឹកនាំ​ផ្ដាច់ការ​បេឡារុស​អាយ៉ង​របស់​លោក ពូទីន ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​ខណៈ​រុស្ស៊ី​ស្ថិត​នៅ​លើ​ផ្លូវ​ចាញ់​សង្គ្រាម

ប្រធានាធិបតី​នៃ​ប្រទេស​បេឡារុស ដែល​ឡើង​កាន់​អំណាច​ដោយសារ​លួច​បន្លំ​សន្លឹកឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០ កំពុង​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់ ដោយ​មិន​ពុះកញ្ជ្រោល​ចិត្ត​ចង់​វាយ​លុក​ប្រទេស​អ៊ុយក្រែន ទៀត​នោះ​ទេ គឺ​ខុសពី​រយៈពេល ៦​ខែ​ដំបូង​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ នេះ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ជន​ផ្ដាច់ការ​បេឡារុស Alexander Lukashenko បាន​ដូរ​ជំហរ​របស់​ខ្លួន​ជាច្រើន​ក្នុង​ដំណាក់កាល​នេះ​ចំពោះ​សង្គ្រាម​ដែល​ចៅហ្វាយ​របស់​លោក គឺ​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​បញ្ជា​ឱ្យ​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន។ លោក Lukashenko អះអាង​ថា លោក​មិន​ដែល​មាន​ផែនការ​ចង់​ជួយ​កងទ័ព​រុស្ស៊ី...

Latest news