32 C
Phnom Penh

TAG

ហ៊ុន សែន

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន កំពុង​សហការ​ជាមួយ​ជន​បង្កប់​ក្នុង​បក្ស​សង្គ្រោះ​ជាតិ

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​មួយ​រូប​លើកឡើង​ថា ប្រសិនបើ​សមាជិក​បក្ស​ប្រឆាំង​តាមដាន​ឲ្យ​បាន​ល្អិតល្អន់​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មក​នោះ ពួកគេ​នឹង​អាច​ដឹង​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​សហការ​ជាមួយ​ជន​បង្កប់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ផ្តល់​សញ្ញា​ឲ្យ​គ្នា​ទៅវិញ​ទៅមក។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស CNRP-O លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ ទំនង​អាច​ជា​ការ​ចោទប្រកាន់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថា​លោក ហ៊ុន...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រទេស​មួយ​ចំនួន​ដក​ទូត​ចេញពី​ភូមា​ជា​មុន ចាំ​រិះគន់​លោក​រឿង​ទៅ​ភូមា

មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​ត​ត្រកូល លោក ហ៊ុន សែន ព្រមាន​ថា បើ​ប្រទេស​សមាជិក​អាស៊ាន​ចង់​រិះគន់​គម្រោង​ទស្សនកិច្ច​របស់​លោក​ទៅ​ជួប​លោក មីន អ៊ុងឡាំង សូម​ប្រទេស​ទាំងនោះ​ដក​ស្ថានទូត​របស់​ខ្លួន​ចេញពី​ប្រទេស​ភូមា​ជា​មុន​សិន ចាំ​នាំគ្នា​មក​រិះគន់​លោក។ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ធ្នូ នេះ​ថា លោក​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​អាស៊ាន ៩ មក​ក្លាយ​ជា​អាស៊ាន ១០ វិញ...

លោក ហ៊ុន សែន អួត​ថា​រដ្ឋាភិបាល​លោក​មិន​មែន​កញ្ជើ​ធ្លុះ​ទេ បើ​មិន​មាន​វិបត្តិ​កូវីដ-១៩ លោក​នឹង​អភិវឌ្ឍ​ឱ្យ​ផ្អើល​ប្រទេស

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន អួត​ថា រដ្ឋាភិបាល​របស់​លោក​មិនមែន​ជា​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ​នោះ​ទេ ហើយ​បើសិនជា​មិន​មាន​ការ​ផ្ទុះឡើង​នៃ​ជំងឺ Covid-19 លោក​នឹង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រទេស​ជាតិ​ឱ្យ​ផ្អើល​ប្រទេស​កម្ពុជា​ជា​មិនខាន។ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​អគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ធ្នូ នេះ​ថា ប្រសិនបើ​គ្មាន​ជំងឺ​រាតត្បាត Covid-19 កើតឡើង​ទេ រដ្ឋាភិបាល​កម្ពុជា​អាច​មាន​លទ្ធភាព​ប្រើ​ថវិកា​ជាតិ​ដែល​ខ្លួន​បាន​សន្សំ​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ​ឱ្យ​ផ្អើល​កម្ពុជា​ម្តង ប៉ុន្តែ​ដោយសារ​ជំងឺ Covid-19 ថវិកា​នេះ​ត្រូវ​បាន​ប្រើ​អស់​ប្រមាណ​ជា​ពាក់កណ្តាល​ទៅ​ហើយ។ បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​អះអាង​ថា...

ហេតុ​អ្វី​បាន​ជា​លោក ម៉ៅ ធនិន មាន​អំណាច​អាច​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន?

បុរស​សម្ដី​ផ្អែម មុខមាំ ម៉ឺងម៉ាត់ ប្រកប​ដោយ​ទេពកោសល្យ​ខ្ពស់ និង​វោហារសព្ទ​ពេញ​ខ្លួន​ដែល​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ថ្នាក់​មូលដ្ឋាន គឺ​លោក ម៉ៅ ធនិន។ មូលហេតុ​អ្វី​បាន​ជា​លោក ម៉ៅ ធនិន អាច​មាន​សិទ្ធិ និង​មាន​អំណាច​អាច​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន? តើ​បុរស​រូប​នេះ​ជា​នរណា​ឲ្យ​ប្រាកដ? លោក ម៉ៅ ធនិន បច្ចុប្បន្ន​នេះ​ជា​អភិបាល​ខេត្ត​កំពត ទើប​បាន​តែងតាំង​ថ្មី​ជំនួស​លោក ជាវ តាយ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​ខេត្ត​ពោធិ៍សាត់ វិញ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក...

អ្នកវិភាគ​អន្តរជាតិ​ថា​ជំហរ​ការទូត​របស់​កម្ពុជា​ករណី​ភូមា ធ្វើ​ឱ្យ​អាស៊ាន​ទៅ​រក​ភាព​អាម៉ាស់

ចាប់តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ នៅ​ប្រទេស​ភូមា កើតមាន​ឡើង គឺ​បណ្ដា​សមាជិក​អាស៊ាន​ភាគច្រើន​បាន​ថ្កោលទោស​របប​សឹក។ អ្វី​ដែល​ធ្វើ​ឱ្យ​សមាជិក​អាស៊ាន​ខកចិត្ត ព្រោះ​តែ​ពួក​យោធា​មិន​បាន​អនុវត្ត​ផែនការ​ប្រាំ​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​កាលពី​ខែ​មេសា ដែល​នាំ​ឱ្យ​សមាជិក​អាស៊ាន​រារាំង​ការ​ចូលរួម​របស់​ភូមា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ខែ​តុលា និង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន ក្នុង​ខែ​វិច្ឆិកា។ ទោះបីជា​មាន​ការ​ព្រួយបារម្ភ​ដោយ​រដ្ឋ​អាស៊ាន​ផ្សេង​ទៀត​ក៏ដោយ ក៏​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ពេលនេះ​កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ជាមួយ​យោធា ដោយ​លោក​យល់​ថា​ជា​មធ្យោបាយ​ឆ្ពោះ​ទៅ​មុខ ដើម្បី​ដំណោះស្រាយ គឺ​មាន​តែ​ជួប​មេដឹកនាំ​ភូមា។ គេ​បាន​ឃើញ​ទំនាក់ទំនង​បាន​កើតមាន​ឡើង​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ដែល​តែងតាំង​ដោយ​ពួក​យោធា គឺ​លោក Wunna Maung Lwin បាន​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន មាន​ចេតនា​ណែនាំ​កូនប្រុស​ទៅ​មេដឹកនាំ​វៀតណាម​ឱ្យ​មាន​ទំនាក់ទំនង​ល្អ

លោក ហ៊ុន សែន ទទួល​ប្រធានាធិបតី​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ឱ្យ​ទៅ​ទទួលទាន​អាហារ​ពេល​ព្រឹក​នៅ​ភូមិគ្រឹះ​របស់​លោក ដោយ​មាន​វត្តមាន​កូនប្រុស​ទាំង​បី​របស់​លោក​ផង​ដែរ គឺ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី។ មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​តំណ​ពូជ លោក ហ៊ុន...

អ្នក​ឃ្លាំមើល៖ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​នៅតែ​បន្ត​រស់​ក្រោម​ឥទ្ធិពល​វៀតណាម​ដដែល

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​បាន​លើក​បន្តុប​កាលពី​ជាង ៤០​ឆ្នាំ​មុន នៅតែ​រក្សា​តួនាទី​របស់​ខ្លួន​រស់​ក្រោម​ឥទ្ធិពល​វៀតណាម​ដដែល ព្រោះ​ថា​ក្នុង​ជំនួប​ទល់មុខ​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ លោក ហ៊ុន សែន នៅតែ​បន្ត​បំពេញ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម​លើ​កម្ពុជា​ដដែល។ អ្នកវិភាគ​នយោបាយ​ឯករាជ្យ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២...

លោក ហ៊ុន សែន ថា​វៀតណាម​សាទរ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈពេល​៥៥​ឆ្នាំ​មក​នេះ

លោក ហ៊ុន សែន អះអាង​ថា ជំនួប​រវាង​លោក និង​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) បាន​សម្ដែង​សាទរ​ចំពោះ​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ជិតស្និទ្ធ​បំផុត​ក្នុង​កិច្ចសហប្រតិបត្តិការ​កម្ពុជា-វៀតណាម​ក្នុង​រយៈពេល ៥៥​ឆ្នាំ​កន្លងមក​នេះ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​អង្គារ ទី​២១ ធ្នូ នេះ​ថា ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​វៀតណាម លោក...

និស្សិត​ភូមា ​យក​រូប​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន ទៅ​ជាន់ឈ្លី​និង​ដុត​ចោល​តាម​ទី​សាធារណៈ

និស្សិត​នៃ​សាកលវិទ្យាល័យ Yadanar Pon ក្នុង​ប្រទេស​ភូមា បាន​នាំគ្នា​យក​រូប​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទៅ​ជាន់ឈ្លី និង​ដុត​ចោល​តាម​ទី​សាធារណៈ បន្ទាប់ពី​បុរស​ខ្លាំង​រូប​នេះ​ប្ដេជ្ញា​ទៅ​ជួប​ជាមួយ​នឹង​មេដឹកនាំ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅ​ដើម​ខែ​មករា ខាងមុខ​នេះ។ និស្សិត​នៃ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​ភូមា បាន​នាំគ្នា​សម្ដែង​ការ​មិន​ពេញចិត្ត​កាលពី​ដើម​សប្តាហ៍​នេះ​ថា ការ​ប្ដេជ្ញា​របស់​លោក ហ៊ុន សែន គ្រោង​ទៅ​ជួប​ជាមួយ​ប្រធាន​ក្រុម​ភេរវករ​ភូមា...

អ្នក​តស៊ូ​មតិ​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ស្នើ​ទៅ​ប្រធានាធិបតី​វៀតណាម​ឱ្យ​គោរព​លក្ខខណ្ឌ​មួយ​ចំនួន

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ស្នើ​ទៅ​ប្រធានាធិបតី​វៀតណាម លោក ង្វៀង ស៊ួនហ្វុក (Nguyen Xuan Phuc) ឱ្យ​គោរព​ដែន​អធិបតេយ្យភាព​របស់​ខ្មែរ​ដែល​វៀតណាម បាន​រំលោភ​តាំងពី​អតីតកាល​រហូត​មក​ដល់​បច្ចុប្បន្ន។ ការ​ទាមទារ​នេះ ធ្វើឡើង​នៅ​មួយ​ថ្ងៃ​មុន​ដំណើរ​ទស្សនៈ​របស់​លោក ង្វៀង ស៊ួនហ្វុក (Nguyen Xuan Phuc) មក​កាន់​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ...

Latest news