32 C
Phnom Penh

TAG

ហ៊ុន សែន

រដ្ឋសភា​ទទួល​សំណើ​សុំ​ធ្វើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទៅ​ពិនិត្យ​និង​សិក្សា

រដ្ឋសភា​សម្រេច​ទទួល​យក​សំណើ​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដែល​ស្នើសុំ​ធ្វើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​ចំនួន ៨​មាត្រា ទៅ​ពិនិត្យ និង​សិក្សា។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ របស់​រដ្ឋសភា ឱ្យ​ដឹង​ថា អង្គប្រជុំ​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១៩​ថ្មី(មួយ) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី(មួយ) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ។ ក្រោយពី​សម្រេច​អនុម័ត​រួច រដ្ឋ​សភាព​នឹង​បញ្ជូន​ទៅ​គណៈកម្មការ​នីតិកម្ម...

អ្នក​ឃ្លាំមើល​ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​គឺ​ដើម្បី​ការពារ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ខ្លួនឯង

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ក្នុង​ឆ្នាំ​២០២២ នេះ គឺ​ដើម្បី​ការពារ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ខ្លួនឯង​ដែល​ប្រឆាំង​នឹង​សមាសភាព​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​នា​ពេល​ខាងមុខ​ប៉ុណ្ណោះ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា នេះ​ថា មាន​ហេតុផល​ជាច្រើន​ដែល​បង្ហាញ​ថា​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច​មិន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ធានា​ការ​ផ្ទេរ​អំណាច​នេះ ដូចជា​ការ​ព្យាយាម​លួងលោម​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច...

វេទិកា​ពលរដ្ឋ​ស្នើ​លោក ហ៊ុន សែន បញ្ឈប់​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បំណង​ផ្ទេរ​អំណាច

វេទិកា​ពលរដ្ឋ​ស្នើ​ឲ្យ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​កាន់​អំណាច​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយសារ​គម្រោង​នេះ​គ្រាន់តែ​ជា​ការ​អនុវត្ត​ផែនការ​ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ មិន​បាន​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ និង​ពលរដ្ឋ​នោះ​ទេ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ ចុះ​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​លោក ហ៊ុន សែន បាន​ស្នើ​នោះ មិន​បាន​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ឡើយ។ ផ្ទុយទៅវិញ ការ​កែ​នេះ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​អំណាច​អ្នក​ដឹកនាំ និង​ធ្វើ​ឲ្យ​ជាតិ​កាន់តែ​ស្មុគស្មាញ។ ជាក់ស្ដែង ការ​កែ​មាត្រា​១២៥​ថ្មី ធ្វើឡើង​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ថ្មី...

អ្នក​ឃ្លាំមើល៖ ការ​ចោទ​ក្រុម​ប្រឆាំង​គ្រាន់តែ​ជា​លេស​បិទ​បាំង​ការ​ប្រេះឆា​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ចោទប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​ក្រុម​ប្រឆាំង​ប៉ុនប៉ង​បំផ្លាញ​ដល់​ដំណើរការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្រាន់តែ​ជា​លេស​ដើម្បី​បិទ​បាំង​ភាព​ប្រេះឆា​ផ្ទៃក្នុង​បក្ស បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក។ ក្នុង​សុន្ទរកថា​បើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ថ្ងៃទី​១៦ និង ១៧ ខែ​កក្កដា នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា គណបក្ស​ទទួល​បាន​ជ័យជម្នះ និង​សមិទ្ធផល ឬ​ស្នាដៃ​ដែល​សម្រេច​បាន​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ ដោយសារ​គណបក្ស​មាន​ភាព​ត្រឹមត្រូវ​ខាង​នយោបាយ ដោយ​មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​រឹងមាំ...

អ្នក​ឃ្លាំមើល៖ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បង្ហាញ​ថា​លោក ហ៊ុន សែន កំពុង​ជ្រែក​រាជ្យ​ព្រះមហាក្សត្រ

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ជ្រែក​រាជ្យ​ព្រះមហាក្សត្រ​ដែល​នឹង​ក្លាយ​ជា​បុគ្គល​ដ៏​មាន​អំណាច​បំផុត​មួយ​ទៅ​ថ្ងៃ​មុខ និង​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​ការ​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ម្តង​នេះ គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​ប្រែ​ក្លាយ​ខ្លួន​ទៅជា​ស្ថាប័ន​ធម្មនុញ្ញ​កំពូល​មួយ​ខ្ពស់​ជាង​ស្ថាប័ន​ជាតិ​ណាៗ​ទាំងអស់។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី​១៤ កក្កដា...

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថា​ការ​កែ​រដ្ឋធម្មនុញ្ញ​មិន​បម្រើ​ផលប្រយោជន៍​បក្ស​ប្រជាជន​កម្ពុជា​ទេ

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក កើត រិទ្ធ លើកឡើង​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​មិនមែន​បម្រើ​ផលប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​សេណារីយ៉ូ​ដើម្បី​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត នោះ​ឡើយ។ ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ កក្កដា នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទាំង ១០​លើក​កន្លងមក​នេះ ដើម្បី​បំពេញ​ចំណុច​ខ្វះ​ចន្លោះ​របស់​រដ្ឋធម្មនុញ្ញ...

ក្រុមប្រឹក្សា​ធម្មនុញ្ញ៖ ការ​កែ​ធម្មនុញ្ញ​បន្ថែម​មិន​ប៉ះពាល់​លទ្ធិប្រជាធិបតេយ្យ​និង​របប​រាជា​និយម​ឡើយ

ក្រុមប្រឹក្សា​ធម្មនុញ្ញ​អនុម័ត​គាំទ្រ​ទាំងស្រុង​ដោយ​គ្មាន​សំឡេង​ជំទាស់ ដើម្បី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​បើក​ផ្លូវ​ឱ្យ​លោក ហ៊ុន សែន ធ្វើ​វិសោធនកម្ម​មាត្រា និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ចំនួន ៨​មាត្រា ដោយ​អះអាង​ថា​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របប​រាជា​និយម​នៅ​កម្ពុជា​នោះ​ទេ។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​ឲ្យ​ដឹង​ថា ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ​ចំនួន ៨​មាត្រា ធ្វើឡើង​ស្របតាម​បរិបទ​នៃ​សភាពការណ៍​ជាក់ស្ដែង និង​ពុំ​មាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របប​រាជា​និយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ ការ​សម្រេច​អនុម័ត​ដោយ​គ្មាន​សំឡេង​ជំទាស់​សំឡេង ៩​លើ​៩ នៃ​សមាជិក​ស្ថាប័ន​កំពូល​ទាំងមូល​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ធ្វើឡើង​បន្ទាប់ពី​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ កក្កដា នេះ។ អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា...

លោក ហ៊ុន សែន ថា​នយោបាយ​គ្មាន​ស្តង់ដារ​ពិតប្រាកដ​ទេ ខណៈ​ប្រជាធិបតេយ្យ​ក៏​មាន​ដំណើរ​ការ​មិន​ដូច​គ្នា​ដែរ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា នយោបាយ​គ្មាន​ស្តង់ដារ​ពិតប្រាកដ​នោះ​ទេ ចំណែក​ឯ​ប្រជាធិបតេយ្យ​ក៏​មាន​ដំណើរការ​មិន​ដូច​គ្នា​នោះ​ដែរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត។ មេដឹកនាំ​ដែល​ញាំញី​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស និង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រូប​នេះ បាន​លើកឡើង​ក្នុង​ពិធី​បើក​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ប្រទេស​ខ្លះ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​បែប​ប្រធានាធិបតី​និយម។ ចំណែក​ប្រទេស​ខ្លះ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​បែប​សភា​និយម ប៉ុន្តែ​ទោះបីជា​ការ​ប្រកាន់​របប​ប្រធានាធិបតី ឬ​ប្រកាន់​របប​សភា​ក៏ដោយ ក៏​គេ​ហៅ​ថា​ប្រជាធិបតេយ្យ​ដូច​គ្នា​ដែរ ប៉ុន្តែ​ស្តង់ដារ គឺ​មិន​ដូច​គ្នា​នោះ​ទេ។ លោក ហ៊ុន សែន បញ្ជាក់​ថា ស្តង់ដារ​លើ​បញ្ហា​នយោបាយ...

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ ពី​ថ្ងៃ​ទី​១២-១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ ដើម្បី​ជួប​ពិភាក្សា​បញ្ហា​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២២។ សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី...

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បើក​កិច្ចប្រជុំ​ពេញ​អង្គ​មុន​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​សំណើ​លោក ហ៊ុន សែន

ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ពុធ នេះ មុន​នឹង​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាម​សំណើ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ដើម្បី​ធានា​ស្ថាប័ន​កំពូល​របស់​ជាតិ​មាន​និរន្តរភាព និង​ធានា​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​គ្រប់​កាលៈទេសៈ។ យោង​តាម​សេចក្ដី​ប្រកាស​របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចុះ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ដើម្បី​ពិគ្រោះ​យោបល់ និង​ពិនិត្យ​មើល​សេចក្ដី​ព្រាងច្បាប់​ធម្មនុញ្ញ​ស្ដីពី​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​១៩​ថ្មី(មួយ) មាត្រា​៨៩​ថ្មី មាត្រា​៩៨ មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី(មួយ) និង​មាត្រា​១២៥​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ប្រក្រតីភាព​នៃ​ស្ថាប័ន​ជាតិ។ បើ​តាម​សេចក្ដី​ព្រាង​ស្ដីពី​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ខាងលើ...

Latest news