36 C
Phnom Penh

TAG

ហ៊ុន សែន

មេដឹកនាំ​កម្ពុជា​និង​អ្នក​តាមដាន​សង្គម​ថា​ពលរដ្ឋ​អ៊ុយក្រែន​នឹង​តស៊ូ​ប្រឆាំង​រុស្ស៊ី​ដើម្បី​ប្រទេស

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ថា បើ​ទោះបីជា​កងទ័ព​រុស្ស៊ី ចូល​កាន់កាប់​ប្រទេស​អ៊ុយក្រែន​ទាំងមូល ហើយ​ប្រធានាធិបតី​ត្រូវ​បាន​សម្លាប់ ឬ​ត្រូវ​ចាប់​ខ្លួន​ក៏ដោយ ក៏​ប្រជាជន​អ៊ុយក្រែន​នឹង​មិន​សុខចិត្ត​នៅ​ស្ងៀម​ជាដាច់ខាត ពួកគេ​អាច​នឹង​ក្រោក​ឡើង​តស៊ូ​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​រុស្ស៊ី ដើម្បី​ការពារ​ប្រទេស​ជាតិ​របស់​ពួកគេ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា កងទ័ព​រុស្ស៊ី មិន​អាច​ផ្ដួល​រំលំ​អ៊ុយក្រែន​ដោយ​ប្រើ​កម្លាំង​យោធា​បាន​ទេ ចំណែក​អ៊ុយក្រែន​ក៏​មិន​អាច​កម្ទេច​កម្លាំង​យោធា​របស់​រុស្ស៊ី​បាន​ដែរ ព្រោះ​ថា​ប្រទេស​ទាំង​ពីរ​មិន​អាច​បញ្ចប់​សង្គ្រាម​ដោយ​ការ​ធ្វើ​សង្គ្រាម​បាន​ឡើយ...

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រង់ចាំ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រេសិត​អាស៊ាន​ទៅ​ភូមា​នៅ​ខែ​មីនា

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ឯកភាព​គ្នា​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន ក្នុង​នោះ​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី បញ្ជាក់​ថា លោក​កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា នៅ​ពេល​ខាងមុខ​នេះ។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អ៊ីស្មាឯល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បន្ទាប់ពី​ជួប​ពិភាក្សា​គ្នា​អំពី​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​ថា...

លោក ហ៊ុន សែន ស្ដីបន្ទោស​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថា​ធ្វើការ​មិន​ចេះ​សហការ​ជាមួយ​ក្រសួង​ផ្សេង

មេដឹកនាំ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ស្ដីបន្ទោស​ខ្លាំងៗ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ថា​ជា​រដ្ឋមន្ត្រី​ដែល​មិន​ចេះ​ធ្វើ​ការងារ​សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​ផ្សេងៗ ដោយ​ព្រមាន​ថា បើ​លោក​ដក​រដ្ឋមន្ត្រី​ណា​មួយ​ចេញពី​តំណែង​នោះ ប្រើ​ពេល​ត្រឹម ២៤​ម៉ោង​ប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម សម្បូរ​ពាក្យ​ដោះសា​ប្លែកៗ​ដែល​សារព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​ជា​ញឹកញាប់​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន សម្គាល់​ឃើញ​ថា ធ្វើ​ការងារ​ខ្ជិលច្រអូស ដោយសារតែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អញ្ជើញ​លោក វេង សាខុន ឱ្យ​ទៅ​ចូលរួម​ប្រជុំ​រៀបចំ​នីតិវិធី​ដាក់​ដេញ​ថ្លៃ​នាំចូល​ជ្រូក​រស់​ដើម្បី​ដោះស្រាយ​បញ្ហា ប៉ុន្តែ​រដ្ឋមន្ត្រី​កសិកម្ម​មិនព្រម​ទៅ​ចូលរួម​ប្រជុំ​វិញ។ លោក...

ក្រុម​តស៊ូ​មតិ៖ សារ​ឆ្លើយឆ្លង​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អាច​ជា​ល្បែង​តថ្លៃ​នយោបាយ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា សារ​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី និង​ការ​ដាក់​ពាក្យ​បណ្តឹង​លើ​ក្រុម​មន្ត្រី​គ្រាក់ៗ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅ​តុលាការ​បារាំង អាច​គ្រាន់តែ​ជា​ល្បែង​តថ្លៃ​នយោបាយ​របស់​គាត់​ប៉ុណ្ណោះ មិនមែន​ដើម្បី​យុត្តិធម៌​សង្គម​នោះ​ទេ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ នេះ​ថា សារ​ឆ្លើយឆ្លង​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក...

អ្នក​ឃ្លាំមើល​ថា​មេដឹកនាំ​នយោបាយ​បច្ចុប្បន្ន​ជា​អ្នក​ប្រកប​របរ​នយោបាយ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន

អ្នក​សង្កេតការណ៍​កម្ពុជា រិះគន់​ថា អ្នក​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​គ្រាន់តែ​ជា​អ្នក​ប្រកប​មុខរបរ​ក្នុង​កិច្ចការ​នយោបាយ​ប៉ុណ្ណោះ ព្រោះ​ថា​មេដឹកនាំ​នយោបាយ​ទាំងនោះ មិន​អាច​មាន​លទ្ធភាព ឬ​សមត្ថភាព​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​សម្រាប់​កម្ពុជា​ឱ្យ​រឹងមាំ​បាន​ទេ។ អ្នក​សង្កេតការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ថា អ្នក​នយោបាយ​នៅ​កម្ពុជា គឺជា​ក្រុម​អ្នក​នយោបាយ​ដែល​គ្មាន​គោលដៅ​ដើម្បី​ជាតិ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​ប្រឹង​រក​កន្លែង​ឈរ​ជើង...

លោក ហ៊ុន សែន ថា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ព្រះសីហនុ​ពុំ​មែន​ជា​អន្ទាក់​បំណុល​ចិន​ទេ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រតិកម្ម​ចំពោះ​ក្រុម​អ្នកវិភាគ​ដែល​លើកឡើង​ថា កំពង់ផែ​ទឹក​ជ្រៅ​ព្រះសីហនុ អាច​ក្លាយ​ជា​អន្ទាក់​បំណុល​របស់​ចិន​ដូច​កំពង់ផែ​ស្រីលង្កា ថា​ជា​ការ​បំភ័ន្ត​សភាពការណ៍។ លោក​អះអាង​ថា កំពង់ផែ​នេះ គឺជា​ការរ៉ាប់រង និង​ទទួល​ខុសត្រូវ​ពី​រដ្ឋាភិបាល​ជប៉ុន។ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​នៅ​ក្រុង​ព្រះសីហនុ ត្រូវ​បាន​ជួយ​សាងសង់​ដោយ​ជប៉ុន មិនមែន​ចិន នោះ​ទេ។ បុរស​ខ្លាំង​កម្ពុជា...

បទវិភាគ៖ តើ​លោក ហ៊ុន សែន អាច​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​ចំពោះ​អាស៊ាន​ដូច​នៅ​កម្ពុជា​ដែរ​ឬ​ទេ?

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ពិភពលោក​ហៅថា​មេដឹកនាំ​ផ្ដាច់ការ។ ពាក្យ​ផ្ដាច់ការ​មាន​ន័យ​ស្មើ​នឹង​ពាក្យ​ថា ទុច្ចរិត ឃោរឃៅ ឬ​បំពាន​ច្បាប់។ ដូច្នេះ អ្វី​ដែល​លោក ហ៊ុន សែន ទទួល​បាន​សម្រាប់​ខ្លួន​គាត់ និង​រមែងតែ​អួត​ក្អេងក្អាង​នោះ គឺ​សុទ្ធតែ​ជា​អ្វីៗ​ដែល​បាន​មក​ដោយសារ​អំពើ​ឃោរឃៅ ឬ​បំពាន​ច្បាប់។ លោក ហ៊ុន សែន តែងតែ​អួត​អំពី​យុទ្ធសាស្ត្រ «ឈ្នះ​ឈ្នះ» របស់​គាត់។ បើ​អ៊ីចឹង នោះ​ក៏​ជា​យុទ្ធសាស្ត្រ​ទុច្ចរិត ឬ​បំពាន​ច្បាប់​ដែរ។...

ក្រុម​សង្កេតការណ៍​ថា​មេដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​ជា​មេដឹកនាំ​ដែល​មាន​សារជាតិ​កុម្មុយនីស្ត

អ្នក​សង្កេតការណ៍​កម្ពុជា​អះអាង​ថា មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​មាន​សារជាតិ​ជា​មនុស្ស​កុម្មុយនីស្ត ដូច្នេះ​ហើយ​ទើប​លោក​មិន​អាច​ដោះស្រាយ​វិបត្តិ និង​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន។ អ្នក​សង្កេតការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក...

ឧកញ៉ា ទ្រី ភាព ល្បី​ឈ្មោះ​ខាង​បំផ្លាញ​ព្រៃឈើ​ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»

ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ឈ្មោះ​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា» បន្ថែម​ទៀត​កាលពី​ចុង​ឆ្នាំ​២០២១ កន្លងមក​នេះ។ ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ និង​អង្គការ​បរិស្ថាន​អន្តរជាតិ​មួយ​ចំនួន​ផ្សព្វផ្សាយ​អំពី​កេរ្តិ៍ឈ្មោះ​ដ៏​អាក្រក់​ហូរហែ ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ក្នុង​ចំណោម​ក្រុម​ឧកញ៉ា​ព្រៃឈើ​មួយ​ចំនួន​ទៀត​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២១ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា...

បុរស​ខ្លាំង​កម្ពុជា​ប្ដេជ្ញា​មិន​ឱ្យ​មាន​អំពើ​ហិង្សា ឬ​មាន​មនុស្ស​ស្លាប់​ដោយសារ​ការ​បោះឆ្នោត​ឡើយ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញា​មិន​ឱ្យ​មាន​អំពើ​ហិង្សា ឬ​មាន​អ្នក​របួស និង​ស្លាប់​ដោយសារ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឡើយ ហើយ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ទាំងអស់​មាន​សិទ្ធិ​ជួបជុំ​សមាជិក​សមាជិកា និង​លើក​ស្លាក​ដូច​គណបក្ស​កាន់​អំណាច។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន ៧​កន្លែង​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ បុរស​ខ្លាំង​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ទាំងអស់​ដែល​ប្រជែង​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នា​ខែ​មិថុនា ខាងមុខ មាន​សិទ្ធិ​ជួបជុំ​សមាជិក​សមាជិកា និង​លើក​ស្លាក​ដូច​គណបក្ស​កាន់​អំណាច ទោះបីជា​យុទ្ធការ​បោះឆ្នោត​មិនទាន់​មកដល់​ក៏​ពិតមែន។ បុរស​ខ្លាំង​បាន​លើក​ឡើង​ថា ដើម្បី​ឱ្យ​បក្ស​នយោបាយ​ទទួល​បាន​ឱកាស​សម្រាប់​ការ​ជួបជុំ​ជាមួយ​សមាជិក ក៏ដូចជា​ពលរដ្ឋ...

Latest news