TAG
features1
អាជ្ញាធររារាំងក្រុមសកម្មជនមិនឲ្យជិះកង់ប្រារព្ធទិវានារីអន្តរជាតិ
សកម្មជនជាង២០០នាក់ ដែលព្យាយាមជិះកង់ចេញពីក្រសួងកិច្ចការនារីឆ្ពោះទៅរដ្ឋសភាក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវានារីអន្តរជាតិ ត្រូវបានអាជ្ញាធរធ្វើការឡោមព័ទ្ធកាលពីព្រឹកម្សិលមិញ បន្ទាប់ពីជិះមិនបាន១០០ម៉ែត្រផង។
ក្រោយម៉ោង៨ព្រឹកបន្តិច សកម្មជនដែលភាគច្រើនជាស្ត្រី មន្ត្រីសហជីព កម្មកររោងចក្រកាត់ដេរ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលបានចេញដំណើរពីមុខអគារក្រសួងស្ថិតក្នុងខណ្ឌមានជ័យ ដោយមានគម្រោងជិះចម្ងាយ៩គីឡូម៉ែត្រទៅកាន់អគាររដ្ឋសភាដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី។
ប៉ុន្តែ ពួកគទើបតែចាប់ផ្តើមប៉ុណ្ណោះ ក៏ស្រាប់តែត្រូវបានឡោមព័ទ្ធដោយសន្តិសុខ នគរបាលខណ្ឌ និងមន្ត្រីកងរាជអាវុធហត្ថជាង៦០នាក់ដោយមានជំនួយពីរថយន្តដឹកដីធំៗ១០គ្រឿង ដែលបានបិទគន្លងផ្លូវទាំងពីរនៃផ្លូវទ្រុងមាន់តែម្តង។
អ្នកជិះកង់ទាំងអស់ត្រូវបានឡោមព័ទ្ធនៅកំណាត់ផ្លូវប្រវែង២៥០ម៉ែត្ររយៈពេលជិត៣ម៉ោង ដោយមានការប៉ះទង្គិចគ្នាបន្តិចបន្តួចនៅពេលក្រុមសកម្មជនបានព្យាយាមចាកចេញ ហើយទីបំផុតត្រូវបានអនុញ្ញាតឲ្យចេញដំណើរនៅម៉ោងប្រហែល១១ថ្ងៃត្រង់។
អ្នកស្រី ជឹម ចាន់នាង អ្នកសម្របសម្រួលអង្គការ CEDAW ជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិស្ត្រីដែលបានជួយរៀបចំព្រឹត្តិការណ៍ជិះកង់នេះបានមានប្រសាសន៍ថា ក្រុមសកម្មជនទទួលបានការព្រមានពីសាលារាជធានីកាលពីថ្ងៃច័ន្ទ ដែលលើកឡើងថា គេនឹងអនុញ្ញាតចំពោះតែព្រឹត្តិការណ៍នៅមួយកន្លែងនៅមុខក្រសួងប៉ុណ្ណោះ ប៉ុន្តែ ពួកគាត់បានសម្រេចបន្តដំណើរទៅមុខតាមផែនការរបស់ខ្លួន។
អ្នកស្រីបានលើកឡើងថា "ប្រជាពលរដ្ឋបានធ្វើដំណើរចាកចេញពីខេត្តនានាមកចូលរួមរួចហើយ ដូច្នេះហើយយើងបានសម្រេចបន្តតាមផែនការ" ដោយអ្នកស្រីពន្យល់ថា អ្នករៀបចំបានសម្រេចមិនដាក់ញត្តិទៅរដ្ឋសភាទេ ប៉ុន្តែ សម្រេចធ្វើការជួបជុំគ្នានៅខាងក្រៅជំនួសវិញ។
អ្នកស្រីលើកឡើងថា "យើងគ្មានគម្រោងរារាំង និងធ្វើឲ្យស្ទះចរាចរណ៍ដោយការចែកផ្កាឡើយ... ដូច្នេះហើយយើងមិនគិតថា វាជាបញ្ហានោះទេ"។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ការហាមមិនឲ្យមានការជិះកង់គឺជាការចាំបាច់ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងទុកផ្លូវឱ្យនៅទូលាយ ហើយបានសួរពីមូលហេតុដែលក្រុមសកម្មជនចាំបាច់ត្រូវជិះកង់កាត់រាជធានី។
លោកបានថ្លែងថា "ពួកគេអាចប្រារព្ធទិវានេះនៅការិយាល័យរបស់ខ្លួនបាន ហេតុអ្វីបានជាចាំបាច់ជិះកង់សម្រាប់ការប្រារព្ធនេះ?។ មនុស្សគ្រប់រូបមិនអាចជិះកង់បានទេ ព្រោះវានឹងបង្កអសណ្តាប់ធ្នាប់សាធារណៈ។
លោក ម៉ា សុភាព អភិបាលរងខណ្ឌមានជ័យបានមានប្រសាសន៍ថា ការអនុញ្ញាតឲ្យអ្នកជិះកង់បន្តដំណើរទៅមុខ នឹងបានបញ្ជូនសារថា ប្រជាពលរដ្ឋអាចរៀបចំការជួបជុំបែបនេះតាមពួកគាត់ចង់។
លោកបានថ្លែងថា "សាលារាជធានីបានអនុញ្ញាតឲ្យពួកគាត់ប្រារព្ធទិវានេះនៅមុខក្រសួងតែប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើពួកគាត់ទទូចទាមទារជិះកង់ រឿងអ្វីដែលយើងមិនឃាត់ពួកគាត់មុនពេលពួកគាត់បង្កការកកស្ទះចរាចរណ៍?”។
អ្នកស្រី ជួប ស្រីណុច សកម្មជនមកពីបណ្តាញយុវជនកម្ពុជាបាននិយាយថា អ្នកស្រីបានចូលរួមការជិះកង់នេះ ព្រោះវាហាក់ដូចជាវិធីមួយដ៏សប្បាយរីករាយក្នុងការទាក់ទាញចំណាប់អារម្មណ៍ចំពោះបុព្វហេតុសំខាន់។
អ្នកស្រីបានលើកឡើងថា "ខ្ញុំចង់ជិះកង់របស់ខ្ញុំដើម្បីប្រារព្ធទិវាពិសេសនេះ ព្រោះដើម្បីភាពរីករាយ ហើយខ្ញុំចង់ឲ្យសាធារណជនយល់ដឹងបន្ថែមទៀតអំពីស្ថានភាពដែលស្ត្រីប្រឈមនៅក្នុងប្រទេសរបស់យើង។ ខ្ញុំមើលឃើញថា នៅក្នុងប្រទេសកម្ពុជា មិនទាន់មានការខិតខំប្រឹងប្រែងអនុវត្តសិទ្ធិស្ត្រីនៅឡើយទេ"៕សារុន
សាលាដំបូងខេត្តកោះកុងផ្តន្ទាទោសសកម្មជនការពារបរិស្ថានពាក់ព័ន្ធករណីបទល្មើសព្រៃឈើ
សកម្មជនប្រឆាំងទំបន់វារីអគ្គិសនីដ៏លេចធ្លោម្នាក់នៅក្នុងខេត្តកោះកុងដែលត្រូវបានចាប់ដាក់ពន្ធនាគារចាប់តាំងពីខែតុលាមក ត្រូវបានផ្តន្ទាទោសកាលពីម្សិលមិញពីបទកាប់ឈើដោយខុសច្បាប់ ហើយត្រូវបានព្យួរទោស ដោយអនុញ្ញាតឲ្យគាត់មានសេរីភាពវិញ ប៉ុន្តែ ការកាត់ឲ្យជាប់ទោសពីបទព្រហ្មទណ្ឌនេះនៅតែតាមលងគាត់ដដែល។
សេចក្តីសម្រេចនេះបង្ហាញឲ្យឃើញពីការផ្តន្ទាទោសលើកដំបូងចំពោះសកម្មជនមានទំនាក់ទំនងជាមួយអង្គការមាតាធម្មជាតិ ដែលបានបង្កបញ្ហាដល់រដ្ឋាភិបាលអស់រយៈពេលពីរឆ្នាំកន្លងមកនេះដោយសារការតវ៉ាដ៏គួរឲ្យកត់សម្គាល់និងចាប់អារម្មណ៍ប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់ជ្រលងអារ៉ែងក្នុងខេត្តកោះកុង។
សកម្មជនត្រូវបានចោទប្រកាន់រូបនេះ ដែលមានឈ្មោះ វ៉ែន វ៉ន គឺជាប្រធានសហគមន៍ជនជាតិដើមភាគតិចជងក្នុងមូលដ្ឋាន ដែលបានធ្វើការជាមួយអង្គការមាតាធម្មជាតិដើម្បីតវ៉ាប្រឆាំងនឹងគម្រោងទំនប់វារីអគ្គិសនីនេះ។ គាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ហើយត្រូវបានចោទប្រកាន់ថា បានកាប់ឈើខុសច្បាប់ និងបំផ្លាញភ័ស្តុតាងបន្ទាប់ពីត្រូវបានចោទប្រកាន់កាលពីខែមេសា ពីបទកាប់ឈើនៅក្នុងតំបន់ការពារដើម្បីសាងសង់មណ្ឌលសហគមន៍ក្នុងតំបន់ជ្រលងអារ៉ែងនេះ។
អំឡុងពេលបើកសវនាការរបស់ខ្លួន លោក វ៉ែន វ៉ន បានជំទាស់ថា គាត់មិនបានកាប់ឈើទេ ប៉ុន្តែ បានទិញវាពីអ្នកលក់ឈើក្នុងមូលលដ្ឋានម្នាក់។ ប៉ុន្តែ គាត់បានលើកឡើងថា បើទោះបីជាគាត់បានកាប់ក៏ដោយ វាគ្មានអ្វីខុសច្បាប់ទេ ព្រោះសមាជិកក្រុមជនជាតិដើមភាគតិចត្រូវបានអនុញ្ញាតឲ្យកាប់ឈើសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។
អំឡុងពេលផ្តន្ទាទោសកាលពីម្សិលមិញនៅឯសាលាដំបូងខេត្តកោះកុងចៅក្រមអាំង ចន្តា បានលើកលែងការចោទប្រកាន់ពីបទបំផ្លាញភ័ស្តុតាង ប៉ុន្តែ បានចោទប្រកាន់លោក វ៉ែន វ៉ន ពីបទប្រមូលអនុផលព្រៃឈើ ខុសច្បាប់ នេះបើយោងតាមលោក...
គណបក្សប្រឆាំងច្រានចោលខ្សែអាត់សំឡេងជាច្រើនទាក់ទិនរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា
អ្នកនាំពាក្យគណបក្សប្រឆាំងបានច្រានចោលខ្សែអាត់សំឡេងជាបន្តបន្ទាប់ចេញផ្សាយនៅសប្ដាហ៍នេះ ដែលគេថា ជាសំឡេងរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនិយាយគ្នាជាមួយស្រីស្នេហ៍របស់លោក ហើយលើកឡើងថា ខ្សែអាត់សំឡេងទាំងនេះមានបំណងបង្ក "បញ្ហា" ដល់គណបក្សរបស់លោក។
ខ្សែអាត់សំឡេងទាំងនេះដែលនីមួយៗមានរយៈពេលប្រហែលមួយនាទី ត្រូវបានបង្ហោះកាលពីថ្ងៃច័ន្ទលើទំព័រហ្វេសប៊ុករបស់ស្រីស្នេហ៍ម្នាក់នោះឈ្មោះ "ស្រីមុំ"។ ខ្សែអាត់ទាំងនេះបានធ្វើឲ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីម្សិលមិញ បន្ទាប់ពីគេហទំព័រព័ត៌មានក្នុងស្រុកដើមអំពិល បានបង្ហោះអត្ថបទជាច្រើនអំពីវាដោយភ្ជាប់ Profile ហ្វេសប៊ុករបស់ ស្រីមុំ។
រឿងអាស្រូវនេះត្រូវបានចុះផ្សាយតាមក្រោយដោយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរមួយចំនួនទៀតដែលគាំទ្ររដ្ឋាភិបាល និងត្រូវបានជជែកដេញដោលយ៉ាងទូលំទូលាយតាមបណ្ដាញទំនាក់ទំនងសង្គម។
ក្នុងខ្សែអាត់នីមួយៗអាចស្ដាប់ឮបុរសម្នាក់ដែលមានសំឡេងស្រដៀងនឹងសំឡេងរបស់លោក កឹម សុខា និយាយញ៉ែគ្នាជាមួយនារីម្នាក់ដែលគេហទំព័រដើមអំពិលបញ្ជាក់ថា ឈ្មោះ ស្រីមុំ។ នៅក្នុងការសន្ទនាមួយអាចស្ដាប់ឮនារីនោះសួរទៅបុរសនោះទាក់ទិនទំនាក់ទំនងរបស់គាត់ជាមួយសកម្មជននយោបាយ ធី...
តុលាការខេត្តក្រចេះចាត់ការលើបណ្តឹងលាក់ឈើខុសច្បាប់ជាលើកដំបូង
មន្ត្រីតុលាការម្នាក់បានបញ្ជាក់កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានដាក់ពាក្យបណ្ដឹងចំនួនបួនទាក់ទិននឹងការគរលាក់ឈើ ប្រឆាំងក្រុមហ៊ុនចំនួនពីរក្នុងខេត្តក្រចេះ ជាវិធានការច្បាប់លើកដំបូងកើតចេញពីក្រុមការងារពិសេស ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតឡើងកាលពីខែមុន ដើម្បីស្វែងរកការស្តុកឈើខុសច្បាប់ក្នុងប្រទេសកម្ពុជាភាគខាងកើត។
កាលពីថ្ងៃច័ន្ទ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បាននិយាយថា ក្រុមការងារនេះបានចាប់ផ្តើមបញ្ជូនសំណុំរឿងទៅតុលាការនៅខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដោយបានបញ្ចប់ការចុះបញ្ជីឈើមួយចំនួន ដែលខ្លួនបានរកឃើញនៅតាមរោងអារឈើនិងឃ្លាំងជាច្រើនកន្លែង និងនៅតាមចម្ការកៅស៊ូ។
កាលពីថ្ងៃអង្គារ លោក ហាក់ ហ៊ន ព្រះរាជអាជ្ញាតុលាការខេត្តក្រចេះមានប្រសាសន៍ថា ...
គណបក្សកាន់អំណាចសរសើរដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ហ៊ុន សែន ទៅកាន់អាមេរិក
អង្គុយក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងបណ្ដាមេដឹកនាំអាស៊ាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជាដឹងមុននូវអ្វីដែលប្រជាពលរដ្ឋកម្ពុជានឹងគិតអំពីការចូលរួមរបស់លោកក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅសប្ដាហ៍នេះ។
នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក លោកបានបង្ហោះរូបថតចំនួនប្រាំបីសន្លឹកនៃកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងរែនចូ មីរ៉ាច (Rancho Mirage) រួមទាំងរូបថតស៊ែលហ្វីពីរសន្លឹកដែលបង្ហាញពីរូបលោកពាក់ស៊ិញលម្អដោយរូបសញ្ញារមណីយដ្ឋានសាន់នីលែន (Sunnylands) ជាកន្លែងរៀបចំកិច្ចប្រជុំកំពូលនេះ និងរូបថតមេដឹកនាំពិភពលោកផ្សេងៗទៀតដែលមានវត្តមានចូលរួម ដែលត្រូវបានថតចេញពីគំនិតរបស់លោកនាយករដ្ឋមន្ត្រីនៅជុំវិញតុមូល។
លោក ហ៊ុន សែន បានសរសេរថា "ខ្ញុំមិនមែនជាអ្នកកាសែតទេ ប៉ុន្តែខ្ញុំចង់ឲ្យប្រជាពលរដ្ឋកម្ពុជារបស់យើងទទួលបានដំណឹងលឿនតាមដែលអាចធ្វើទៅបាន"។
កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃអង្គារនេះ បានផ្ដោតលើពាណិជ្ជកម្ម ដែលរួមមានទាំងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរបា៉ស៊ីហ្វិក (TPP) ដែលទើបចុះហត្ថលេខាថ្មីៗ និងភាពតានតឹងនៅសមុទ្រចិនខាងត្បូង។
ខណៈមិនស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះ បញ្ហារំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា និងប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ក៏បានក្លាយជាផ្នែកមួយនៃការអត្ថាធិប្បាយទាក់ទិននឹងកិច្ចប្រជុំកំពូលនេះដែរ ដោយបណ្ដាអ្នកនយោបាយមកពីគណបក្សប្រឆាំង...
ប្រធានសហជីពរិះគន់ការចោទប្រកាន់ជំុវិញការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនទេចរណ៍កាពីតូល
ប្រធានសហជីពចំនួនបួននាក់ ដែលត្រូវបានចោទប្រកាន់កាលពីថ្ងៃច័ន្ទ ទាក់ទិននឹងការជាប់ពាក់ព័ន្ធរបស់ពួកគាត់ទៅនឹងការតវ៉ាប្រឆាំងក្រុមហ៊ុនទេសចរណ៍កាពីតូល ក្នុងរាជធានីភ្នំពេញ បានលើកឡើងកាលពីម្សិលមិញថា វិធានការផ្លូវច្បាប់នេះមិនបានអនុវត្តតាមស្ថានភាពពិតជាក់ស្តែងទេ ខណៈក្រុមអ្នកតស៊ូមតិបានព្រមានថា ការបន្តអនុវត្តតាមនីតិវិធីតុលាការគឺមានតែធ្វើឲ្យមានភាពចលាចលកាន់តែខ្លាំងទៅវិញទេ។
យោងតាមសេចក្តីសម្រេចមួយចុះហត្ថលេខាដោយលោកស្រី ម៉ាក់ នី ព្រះរាជអាជ្ញារងអបសាលារាជធានីបានឲ្យដឹងថា លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CLC) លោក គង់ អាទិត្យ អគ្គលេខាធិការនៃសហជីពនេះ លោក អៀង គឹមហ៊ុន ប្រធានសហជីពការងារ និងលោក សុខ ឈុនអឿង ប្រធាន សមាគមការងារ សុទ្ធតែត្រូវបានចោទប្រកាន់ពីបទបង្កអំពើហិង្សាដោយចេតនារារាំងមន្ត្រីសាធារណៈ និងធ្វើឲ្យខកស្ទះការធ្វើដំណើរតាមផ្លូវសាធារណៈ។
ការចោទប្រកាន់ទាំងនេះធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួន លោក ណាន វណ្ណា អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលដែលត្រូវបណ្តេញចេញពីការងារ និងលោក...
លោក ហ៊ុន សែន ទទួលបានការ Like លើទំព័រហ្វេសប៊ុកច្រើនជាងលោក សម រង្ស៊ី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិតឈានដល់ការទទួលបានប្រជាប្រិយភាពខ្លាំងបំផុតតាមបណ្តាញទំនាក់ទំនងសង្គមនៅកម្ពុជាដោយឥឡូវនេះបានវ៉ាដាច់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅក្នុងការប្រកួតប្រជែងដ៏ក្តៅគគុក ដើម្បីទទួលបានការចុចចូលចិត្ត (Like) តាមទំព័រហ្វេសប៊ុក។
គិតត្រឹមល្ងាចម្សិលមិញ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន មានការកើនឡើង នូវការចុច Likeដល់ទៅជាង២.១០៨.៨០០ នាក់ ដោយវ៉ាដាច់ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី ដែលទទួលបានការចុច Likeប្រហែល ២.០៩៤.៨០០ នាក់ ។
ដោយទទួលបានចំនួននៃការចុច Like ជិត៣៧០.០០០នាក់ កាលពីមួយខែមុន ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ប៉ុន្តែ ទើបតែមានការទទួលស្គាល់ដោយខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែកញ្ញា នោះ ឥឡូវនេះទទួលបានប្រជាប្រិយភាពខ្លាំងបំផុតទី៣នៅកម្ពុជាពោលគឺចាញ់តែទំព័រហ្វេសប៊ុករបស់វីអូអេ(VOA)និងទំព័រហ្វេសប៊ុករបស់តារាចម្រៀង មាស សុខសោភា ប៉ុណ្ណោះ ។
ចាប់តាំងពីមានការទទួលស្គាល់ទំព័រហ្វេសប៊ុករបស់ខ្លួនជាផ្លូវការមក...
លោក ចន ឃើរី ចាប់ផ្ដើមទស្សនកិច្ចការទូតរយៈពេលខ្លីនៅកម្ពុជា
លោក ចន ឃើរី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់កាលពីល្ងាចម្សិលមិញ ដើម្បីចាប់ផ្ដើមទស្សនកិច្ចរយៈពេល២៤ម៉ោងមកកាន់ប្រទេសកម្ពុជា ហើយអំឡុងពេលនេះ លោកគ្រោងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និងថ្នាក់ដឹកនាំសង្គមស៊ីវិលមួយចំនួនទៀត។
ដោយចេញដំណើរតាមជើងហោះហើរពីប្រទេសឡាវ បន្ទាប់ពីធ្វើទស្សនកិច្ច និងជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីនោះ លោក ចន ឃើរី គ្រោងជួបពិភាក្សាជាមួយលោក ហ៊ុន សែន និងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីពិភាក្សាអំពីឲ្យមានចរាចរណ៍ចេញចូល។ សមាជិកនៃកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី...
សកម្មជនខ្មែរអះអាងថា ខ្លួនត្រូវអាជ្ញាធរឡាវ ចាប់ខ្លួននៅក្នុងតំបន់ទំនប់វារីអគ្គិសនីដនសាហុង
សកម្មជនខ្មែរពីរនាក់និយាយថា ខ្លួនត្រូវបានអាជ្ញាធរក្នុងប្រទេសឡាវ ឃាត់ខ្លួនមួយសន្ទុះកាលពីម្សិលមិញ បន្ទាប់ពីពួកគាត់លួចឆ្លងដែនដើម្បីថតរូបតំបន់គ្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដែលបណ្ដារដ្ឋាភិបាលក្នុងតំបន់ និងអ្នកបរិស្ថាននានាព្រួយបារម្ភថា អាចធ្វើឲ្យបរិមាណត្រីធ្លាក់ចុះខ្លាំងនៅខ្សែទឹកខាងក្រោម។
លោក ជុំ ហួត និយាយថា គាត់និងបងប្អូនភ្លោះរបស់គាត់ឈ្មះ ជុំ ហួរ និងសកម្មជនម្នាក់ទៀតឈ្មោះ សេ សាមឺឌី បានជួលអ្នកបើកទូកម្នាក់ឲ្យនាំពួកគាត់ពីខេត្តស្ទឹងត្រែងឆ្ពោះទៅខ្សែទឹកខាងលើនៃទន្លេមេគង្គ ដោយឆ្លងព្រំដែនកម្ពុជា-ឡាវ ចម្ងាយ២គីឡូម៉ែត្រទៅកាន់តំបន់ដែលគ្រោងសាងសង់ទំនប់ដនសាហុង។
គាត់និយាយទៀតថា នៅពេលពួកគាត់ទៅដល់ "ខ្ញុំ និងប្អូនប្រុសខ្ញុំបានសម្រេចឡើងច្រាំងដើម្បីមើលថា តើមានអ្វីកំពុងកើតឡើងនៅទីនោះ។ ប៉ុន្តែអាជ្ញាធរបានទៅដល់ ហើយបានសួរយើងថា 'ឯងមកពីណា?' ហើយក៏បាននាំខ្លួនពួកយើងទៅប៉ុស្តិ៍ប៉ូលិស"។
គាត់បានបន្តថា មុនពេលនាំខ្លួនពួកគាត់ទៅ បុរសប្រាំបីនាក់ដែលក្នុងនោះមានប៉ូលិសឯកសណ្ឋានពីរនាក់ និងប្រាំមួយនាក់ទៀតស្លៀកពាក់ស៊ីវិល បានដកហូតម៉ាស៊ីនថតពីរគ្រឿង និងទូរស័ព្ទស្មាតហ្វូនពីរគ្រឿងពីពួកគាត់ ហើយគប់វាចោលទៅក្នុងទឹកទន្លេ។ "ពេលយើងព្យាយាមរត់ទៅរកទូក ពួកគេបានយកកាំភ្លើងភ្ជង់ពួកយើង"។
គាត់បានឲ្យដឹងទៀតថា នៅឯប៉ុស្តិ៍ប៉ូលិសប៉ូលិសបានសាកសួរពួកគាត់ដោយមានជំនួយពីអ្នកបកប្រែតាំងពីម៉ោងប្រហែល៩ព្រឹករហូតដល់ពេលថ្ងៃត្រង់ ហើយបានគំរាមបាញ់ពួកគាត់ ប្រសិនបើពួកគាត់ហា៊នត្រឡប់ទៅវិញម្តងទៀត។ ទីបំផុត ពួកគាត់ត្រូវបានដោះលែងដោយមានជំនួយពី "ជនបរទេស" មិនស្គាល់អត្តសញ្ញាណដែលប្រហែលជាមន្ត្រីអង្គការសហប្រជាជាតិ ឬអង្គការមិនមែនរដ្ឋាភិបាលដែលបានជូនពួកគាត់ត្រឡប់មកព្រំដែនវិញ។
ចំណែកឯលោក សេ សាមឺឌី និយាយថា...
ផ្ទុះចលាចល ពេលមន្ត្រីសាលារាជធានីធ្វើពិធីផ្តល់សំណងផ្តាច់ព្រ័ត្រដើម្បីបញ្ចប់បញ្ហាបុរីកីឡា
ពិធីមួយដែលមន្ត្រីសាលារាជធានីភ្នំពេញ រៀបចំឡើងដើម្បីផ្ដល់សំណងផ្តាច់ព្រ័ត្រដល់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលបានធ្វើការតវ៉ាជាច្រើនឆ្នាំប្រឆាំងការបណ្ដេញខ្លួនចេញពីសហគមន៍បុរីកីឡា បានផ្ទុះចលាចលកាលពីម្សិលមិញ នៅពេលក្រុមសកម្មជនបានសម្រុកចូលពិធីជួបជុំគ្នានេះរហូតឈានទៅដល់ការប្រវាយប្រតប់គ្នាជាមួយនគរបាល។
ប្រជាពលរដ្ឋទាំង១៥៤គ្រួសារនេះគឺជាគ្រួសារចុងក្រោយគេដែលត្រូវទទួលបានសំណងក្នុងចំណោមប្រជាពលរដ្ឋយ៉ាងច្រើនដែលត្រូវបានក្រុមហ៊ុនផានអុីម៉ិច បណ្ដេញចេញ បន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិអភិវឌ្ឍន៍កាលពីឆ្នាំ២០០៣។ ខណៈក្រុមហ៊ុនរួមដ៏មានឥទ្ធិពលមួយនេះទទួលបានកិច្ចសន្យាអភិវឌ្ឍន៍ក្រោមលក្ខខណ្ឌថា ខ្លួននឹងត្រូវសង់ផ្ទះល្វែងចំនួន១០អគារសម្រាប់ប្រជាពលរដ្ឋទាំងនេះនោះ ទីបំផុតខ្លួនបានសាងសង់អគារតែ៨ប៉ុណ្ណោះ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារធ្លាក់ខ្លួនរស់នៅក្នុងស្ថានភាពកខ្វក់ខ្លាំងគួរឲ្យបារម្ភនៅទីតាំងនេះ។
កាលពីខែកញ្ញា សាលារាជធានីប្រកាសថា សំណងនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋ១៥៤គ្រួសារក្នុងចំណោម១៨៣គ្រួសារដែលកំពុងរស់នៅលើទីតំាងនេះនៅឡើយ ដោយ៣៥គ្រួសារទទួលបានសំណងធំទី១ នោះគឺផ្ទះមួយល្វែងនៅលើដីដែលធ្លាប់ជារបស់ខ្លួន។ ៨៥គ្រួសារទៀតត្រូវបានផ្ដល់ជម្រើសឲ្យទទួលយកប្រាក់ចំនួន៥.០០០ដុល្លារ ឬដីមួយឡូតិ៍តូចនៅកន្លែងតាំងលំនៅថ្មីក្នុងភូមិឧដុង្គ ខេត្តកណ្ដាល ដែលស្ថិតនៅចម្ងាយប្រហែល៤៥គីឡូម៉ែត្រពីចំណុចកណ្ដាលក្រុង ចំណែកឯ៣៤គ្រួសារចុងក្រោយគេទទួលបានប្រាក់សំណង៣.០០០ដុល្លារ។ ដោយឡែក ការទាមទាររបស់ប្រជាពលរដ្ឋ២៩គ្រួសារផ្សេងទៀតមិនត្រូវបានរដ្ឋាភិបាលសម្រេចទទួលស្គាល់ឡើយ។
ស្ថិតនៅពីក្រោមកៅស៊ូតង់ដែលត្រូវបានដំឡើងលើសំរាមដែលធ្លាប់មានប្រជាពលរដ្ឋចំនួន១.៧៧៦នាក់រស់នៅ លោក មាន ចាន់យ៉ាដា ប្រធានរដ្ឋបាលសាលារាជធានីបានមានប្រសាសន៍ថា ការផ្ដល់សំណងផ្តាច់ព្រ័ត្រនេះបង្ហាញពីការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ។
“បុរីកីឡាគឺជាករណីស្មុគស្មាញ ហើយវាមានជម្លោះជាយូរមកហើយ។ ការជួបជុំគ្នានៅថ្ងៃនេះគឺជាការដោះស្រាយបញ្ចប់បញ្ហាជាលើកចុងក្រោយ" នេះជាអ្វីដែលលោក មាន ចាន់យ៉ាដា បានថ្លែងទៅកាន់ប្រជាពលរដ្ឋប្រមាណ៧០គ្រួសារ ភាគច្រើនជាស្ត្រី និងកុមារដែលមើលទៅហាក់មិនសូវពេញចិត្ត។
លោកលើកឡើងទៀតថា ប្រជាពលរដ្ឋទាំងអស់លើកលែងតែមួយគ្រួសារនៅក្នុងចំណោម៣៥គ្រួសារដែលត្រូវបានផ្ដល់ផ្ទះល្វែង បានទទួលយកកិច្ចព្រមព្រៀងនេះហើយមានតែ៤០គ្រួសារប៉ុណ្ណោះក្នុងចំណោម៨៥គ្រួសារដែលយល់ព្រមទទួលយកប្រាក់សំណង៥.០០០ដុល្លារ ឬដីមួយឡូតិ៍នៅឧដុង្គ ហើយមានតែបួនគ្រួសារប៉ុណ្ណោះដែលសុខចិត្តផ្លាស់ទៅតំបន់នោះ។ ក្នុងចំណោមប្រជាពលរដ្ឋ៣៤គ្រួសារដែលត្រូវបានផ្តល់ប្រាក់សំណង៣.០០០ដុល្លារ មានតែ១៦គ្រួសារប៉ុណ្ណោះដែលសុខចិត្តទទួលយក។
បន្ទាប់ពីលោក មាន ចាន់យ៉ាដា បញ្ចប់សុន្ទរកថារបស់ខ្លួន ហើយប្រគល់មីក្រូហ្វូនឲ្យទៅមន្ត្រីម្នាក់ដែលបានចាប់ផ្ដើមហៅឈ្មោះអ្នកដែលត្រូវបានផ្តល់សំណងភ្លាម ស្រាប់តែស្ត្រីមួយក្រុមមានគ្នាប្រហែលប្រាំបីនាក់បានហែក្បួនឆ្ពោះទៅរកតង់នោះ ដោយលើកបដាគ្រវីឯកសារឡើងលើពេលពួកគាត់ស្រែក។
អ្នកស្រី ភោគ សុផាន អាយុ៤៣ឆ្នាំបានស្រែកថា "ខ្ញុំនឹងមិនចេញពីបុរីកីឡាទេ ក្រុមហ៊ុនបានកម្ទេចផ្ទះខ្ញុំដើម្បីយកដី...